Saturday, May 30, 2020

«ព្រៃមរណៈ»

រឿង"ព្រៃមរណៈ"
       [.....]សួស្ដីខ្ញុំឈ្មោះសាយោ ជាកូនស្រីពៅក្នុងគ្រួសារហើយមានបងប្រុសម្នាក់ឈ្មោះសាយន្ត ពួកយើងទាំង2រៀននៅវិទ្យាល័យដូចគ្នា ខ្ញុំរៀនថ្នាក់ទី10 ឯបងខ្ញុំរៀនថ្នាក់ទី11។ថ្ងៃមួយ សាលាពួកយើងមានទស្សនៈកិច្ចនៅក្នុងព្រៃមួយ និយាយទៅគឺទៅបោះតង់ តែសម្រាប់តែសិស្សទី10និង11តែប៉ុណ្នោះ 
ខ្ញុំសប្បាយចិត្តណាស់ដែលទៅដើរលេងតាមព្រៃបែបនេះ ហើយយប់នេះបងប្រុសនិងខ្ញុំរៀបចំសម្ភារៈសម្រាប់ស្អែក។
     ព្រឹកថ្ងៃចេញដំណើរ
         អ្នកគ្រូក្រមុំដ៏ស្រស់ស្អាត និយាយ
  "អ្នកទាំងអស់គ្នារៀបចំរួចហើយឬនៅទ្បានជិតចេញដំណើរហើយណា"សិស្សទាំងអស់
  "រួចហើយអ្នកគ្រូ"ទ្បានក៏បានចេញដំណើរ ខ្ញុំអង្គុយជិតបងប្រុសខ្ញុំហើយស្ដាប់ចម្រៀង និងមើលទេសភាពតាមផ្លូវ   សិស្សក្នុងទ្បានទាំងអស់សប្បាយណាស់ អ្នកខ្លះរាំច្រៀង ខ្លះថតរូប ខ្លះលេងហ្គេម ហើយខ្លះទៀតក៏គេង  ពេលខ្ញុំកំពុងតែអន្លង់អន្លោចនឹងបទចម្រៀង មានបងប្រុសម្នាក់ស្រែកយ៉ាងឮ ធ្វើឲគ្រប់គ្នាបញ្ឈប់សកម្មភាពទាំងអស់ "ពួកយើងដល់ព្រៃហើយៗៗៗ"បងឌីស្រែកយ៉ាងឮធ្វើឲ ខ្ញុំនិងបងប្រុសខំងាកមើលយ៉ាងលឿន ពេលនោះក៏ឮសម្លេងសត្វស្រែកក្ញែវក្ញាកដូចស្វាគមន៌អីចឹង បូករូមនឹងដើមឈើដុះសុបទ្រុបសងខាង ធ្វើឲទេសភាពកាន់តែទាក់ទាញ ពេលខ្ញុំកំពុងមើលដើមឈើដែលដុះសងខាងក៏ក្រលេកឃើញ មនុស្សស្រីម្នាក់ដែលទម្លាក់សក់បាំងមុខ ហើយពាក់រូបស ដាច់តិចៗហើយប្រទ្បាក់ដី កំពុងសម្លក់មកមើលទ្បានពួកខ្ញុំ គ្រាន់ឃើញភ្លាមខ្ញុំស្ទុះងាកក្រោយយ៉ាងលឿងតែបែរមិនឃើញអ្វីទាំងអស់ ខ្ញុំក៏ប្រាប់បងប្រុសខ្ញុំតែគាត់ថា
  "ឯងគិតច្រើនពេកហើយ យើងមកដើរលេងកុំនិយាយរឿងអពមង្គលចឹងអី"ខ្ញុំក៏ជឿគាត់ហើយសំងំមើលទេសភាពបន្ត ។ពេលនោះក្បាលខ្ញុំបោកនឹងកញ្ចក់សឹងតែបែកទៅហើយ ដោយសារទ្បានបានឈប់យ៉ាងលឿនព្រោះមានដើមឈើមួយដ៏ធំបានដួលពេញផ្លូវ ព្រូទ្បានក៏ចុះទៅមើល តែពេលទ្បើងមកវិញគាត់ថា 
 "ដើមឈើនេះដូចមានគេអារ តែបើតាមការគិតគឺទឹមតែអារប៉ុណ្ណោះ ព្រោះគល់ដើមនៅស្អាតហើយ មានរណានៅជិតនោះទៀត 
 ក្រោយពីយកឈើនោះចេញហើយ ពួកយើងក៏បន្ដដំណើរទៅមុខទៀត  ពេលសុខៗទ្បានក៏ខូចទើបពួកយើងសម្រេចចិត្តថាបោះតង់ក្នុងព្រៃនេះ ព្រោះគោលដៅនៅឆ្ងាយទៀត ពួកយើង ជួយគ្នាយកអីវ៉ាន់ និងម្ហូបអាហារ ព្រោះវាថ្ងៃដែលហើយ។ពេលញ៉ាំអីរួចហើយ គ្រប់គ្នាក៏ទៅថតរូប ខ្លះទៅលេងទឹកព្រោះជិតនោះមានទឹកជ្រោះមួយយ៉ាងស្អាត ហើយខ្លះក៏ទៅរៀបចំតង់សម្រាប់សម្រាកហើយក្នុងនោះក៏មានខ្ញុំនិង បងប្រុសខ្ញុំដែរ  ក្រោយយើងរៀបចំអ្វីៗរួចហើយ ក៏ល្ងាចពួកយើងជួយគ្នាធ្វើbarbecue និងរៀបចំភេសជ្ជៈ មេឃរៀងយប់បន្តិច ពួកយើងក៏ច្រៀងលេង រាំហើយនិទានរឿងខ្មោច    មានផ្ទះចំណាស់មួយ ដាច់ឆ្ងាយពីគេ ផ្ទះនោះស្ងាត់ណាស់ មានសុទ្ធតែប្រជៀវ និងសំបុកពីងពាង ពេលនៅទ្វាក៏បើកយ៉ាងធំដោយខ្លួនឯង ហើយមានយាយចាស់កាន់ឈើច្រត់ដែលប្រលាក់សុទ្ធតែឈាម គ្រាន់តែនីការមិត្តខ្ញុំនិទានដល់នេះភ្លាមគ្រប់គ្នាស្រែកសឹងតែបែកព្រៃទៅហើយ។ពេលនោះខ្ញុំក៏ឈឺបត់ជើងតូច ក៏បបួលនីការទៅក្នុងព្រៃដោយសារទីនេះមិនសូវមានដើមឈើធំៗទើបត្រូវដើរចូលក្នុងព្រៃជ្រៅ។
  "ពួកឯងឃើញសាយោប្អូនយើងទេ"សម្លេងសាយន្តស្រែកសួរគ្រប់គ្នា តែគ្មាននរណាឃើញ
  "អរខ្ញុំឃើញអាយោ និងអាការវាទៅផ្លូវនោះ"បុផ្ផាក៏ប្រាប់សាយន្ត
  "ហេតុអីក៏ពួកគេទៅយូរម្លេះ ខ្ញុំគួរទៅតាមរកសិន តើមាននរណាចង់ទៅជាមួយខ្ញុំទេ"សាយន្តស្រែកសួរលោមាននរណាចង់ទៅតាម
  "អឺ ចាំយើងទៅជាមួយឯង"រ៉ាឌីក៏បន្លឺសម្លេងទ្បើងដោយស័គ្រចិត្តទៅតាមសាយន្ត
  "តោះ ពួកយើងទៅ"
  "ប្រយ័ត្នផងណា អ្នកទាំង2 នេះពិល"អ្នកគ្រូក៏ឲពិលទៅពួកគេ
  
  អស់ជាច្រើននាទីទៅហើយពួកគេដើរចូលព្រៃយ៉ាងជ្រៅហើយតែរកសាយោ និងនីការមិនឃើញ  ពេលពួកគេដើរដល់ផ្លូវបំបែកក៏ឮសម្លេងស្រែក"អាយយ ជួយផង ជួយផង"អ្នកទាំង2ប្រាកដថាជាសម្លេងសាយោ ហើយក៏រត់ទៅរកប្រភពសម្លេង។ពួកគេទៅដល់ភ្លាមឃើញសាយោស្រែកយំយ៉ាងខ្លាំង 
  "មានរឿងអីហា សាយោ"យន្តសួរប្អូនហើយក៏ចូលទៅឱបព្រោះនាងយំស្ទើតែសន្លប់ទៅហើយ
 "បងមើលទៅនោះទៅ"សាយោនិយាយបណ្តើរលើកដៃចង្អុលទៅដើមឈើបណ្តើរ  អ្នកទាំង2ក៏មើលទៅដើមឈើនោះក៏បញ្ចាំងពិលរកមើលក៏ឃើញសាកសពនីការ ព្យួរនឹងមែកឈើ ហើយគ្មានភ្នែកទេ ឈាមស្រក់តាមផ្ទៃមុខធ្លាក់ចុះក្រោមយ៉ាងច្រើន ដោយឃើញភ្លាមពួកគេក៏តក់ស្លុតមិនចាញ់សាយោទ្បើយហើយក៏នាំគ្នា គ្រាសាយោរកផ្លូវចេញ  ពួកគេដើរអស់ជាយូរទំរាំរកផ្លូវចេញឃើញ គិតថាបានសម្រាកទៅហើយតែ ពេលមកដល់តង់ភ្លាម គ្រប់កន្លែងសុទ្ធតែឈាមនិង សាកសព ពួកគេទម្លាក់សាយោក្នុងតង់ហើយក៏ដើរមើលសាកសព សពខ្លះបាត់ភ្នែក ដូចនីការ ខ្លះបាត់ក្បាល ហើយខ្លះទៀតដាច់ពោះ ពិតជាអាក្រក់ណាស់ តែមិនមែនទាំងអស់នោះទេមានអ្នកខ្លះបានបាត់ខ្លួន។អ្នកទាំង2ចូលតង់ហើយសួររឿងរ៉ាវទាំងអស់ពីសាយោ
 "កាលពីដំបូង ខ្ញុំបបួលនីការទៅបត់ជើងតូច ហើយដើរចូលព្រៃជ្រៅ ក៏ឃើញដើមឈើធំមួយខ្ញុំ ក៏ឲនាងចាំនៅខាងមុខនឹង តែពេលត្រទ្បប់មកវិញក៏បាត់នាង ទើបខ្ញុំត្រូវតាមរកយ៉ាងយូរ ក៏ជាន់នឹងរបស់អ្វីមួយដូចជាទឹក តែបើតាមពន្លឺពិលដែកខ្ញុំយកមកគឺវាជាឈាម ខ្ញុំក៏ដើរតាម ដាមឈាមនោះក៏ឃើញសាកសពនីការតែម្ដង"សាយោ រៀបរាប់យ៉ាងក្បោះក្បាយប្រាប់សាយន្តនិងរ៉ាឌី ពួកគេក៏គិតថាឃាតករនោះប្រាកដជាសម្លាប់នីការហើយក៏ដើរមករកតង់របស់យើង ហើយសម្លាប់អ្នកផ្សេងទៀត។
 "បើដូចគិតមែនយើងគួរតែឆាប់ចាកចេញពីព្រៃនេះទៅ"ពួកគេទាំង3យល់ស្របនឹងសម្ដីរ៉ាឌីហើយក៏ចេញពីតង់ តែដើរមិនបានប៉ុន្មានជំហានផង មានពូថៅមួយហោះពីក្រៅខ្នងស្ទើតែត្រូវក្បាលរ៉ាឌឺទៅហើយ ពួកគេងាកក្រោយក៏ឃើញបុរសម្នាក់ខ្លួនប្រលាក់សុទ្ធតែឈាម ហើយក្នុងដៃមានដំបងធំមួយ។ពួកយើងក៏ប្រញាប់រត់ ទៅមុខរហូតតែមិនឃើញបុរសនោះតាមសោះ ពួកយើងក៏សម្រាកក្បែរដើមឈើសិនព្រោះរត់ឆ្ងាយណាស់ហើយ ណាមួយសាយោក៏ទៅលែងរួចដែរនាងហត់ខ្លាំងណាស់
 "ប្អូននៅទីនេះជាមួយអាយន្ត ទៅបងទៅរកទឹកសិនក្រែងម្តុំនេះមានទឹក"រ៉ាឌីប្រាប់ពួកគេហើយក៏ដើរទៅ
 "អឺប្រយ័ត្ន ផងវើយ"សាយន្តប្រាប់ទៅរ៉ាឌី
  យូរណាស់ដែរហើយមិនឃើញរ៉ាឌីត្រទ្បប់មកវិញសោះពួកគេទាំង2បារម្ភពីរ៉ាឌីណាស់ 
 "ទីត ទីត ទីត"ជាសម្លេងស៊ីភ្លេទ្បានក្រុង ពួកគេទាំង2សប្បាយចិត្តណាស់ថា ប្រហែលមាននរណាម្នាក់ជិះទ្បានក្រុងមកជួយ បងយន្តក៏ងាកទៅមើលទ្បានក្រុងនោះដោយប្រុងប្រយ័ត្ន តែដោយសារភ្លើងហ្វាទ្បាន ចាំងខ្លាំងពេកទើបមិនអាចមើលឃើញនរណាដែលនៅក្នុង
 "ពួកយើងគួរតែចេញទៅ ក្រែងលោបងរ៉ាឌីមកជួយយើង"សាយោប្រាប់ទៅបង
 "អត់ទេ បងចាំថាអាឌី វាមិនចេះបើកទ្បានអីនឹងទេ"
សាយន្តតបទៅប្អូន
 "រឺ មួយក៏អ្នកគ្រូ មកជួយយើង"សាយោខំរកហេតុផលមកប្រាប់បង
 "អើ ពួកយើងគួរសាកចេញសិនទៅ"និយាយចប់សាយន្តអូសដៃសាយោហើយដើរទៅរកទ្បានដែលចតនៅក្បែរដើមឈើ តែពេលទៅដល់ក្នុងទ្បានគ្មាននរណាទាំងអស់ សូម្បីតែអ្នកបើក មានតែក្បាលរ៉ាឌីដែលនៅលើកៅអីខាងមុខ  ពួកគេភ័យណាស់ក៏ចុះមកក្រោមវិញ តែចុះមិនទាន់ដល់ដីផងក៏ត្រូវដំបងសំពងចំក្បាលសាយោទៅហើយ តែមិនបានត្រូវក្បាលសាយន្តទេ សាយន្តធាក់បុរស នោះទ្បើងផ្ងាក្រោយ ហើយក៏អូសប្អូនស្រីទ្បើងទ្បានហើយក៏បិទទ្វាយ៉ាងលឿន បុរសនោះយកដំបងវៃកញ្ចក់ស្ទើតែបែកទៅហើយ សាយន្តក៏ដាក់លេខទាញចង្កូតបើកទៅមុខយ៉ាងលឿន ដោយខ្លួនមិនសូវស្ទាត់ក្នុងការបើកផង ក៏បុកនឹងដើមឈើជាច្រើន ធ្វើឲខ្ទេចបាំងខាងមុខ ហើយបែកអំពូលទាំងអស់ធ្វើឲងងឹតពិបាកមើលផ្លូវ ពេលនោះក៏មានទ្បានធំមួយជិះពីក្រោយ សាយន្តសប្បាយចិត្តណាស់ ក៏ខំជិះបន្ថយល្បឿន លោមានគេជិះកាត់ចង់សុំជំនួយ តែទ្បាននោះបានបុកទ្បានសាយន្តមួយទំហឹង ធ្វើឲខ្ទប់នឹងដើមឈើច្រើនដើម ហើយសាយន្តក៏ស្លាប់បាត់ទៅ។
  ជាច្រើនអាទិត្យកន្លងផុតទៅ មានទ្បានដឹងសិស្សមួយក្រុមមក បោះក្នុងព្រៃដោយកាត់ផ្លូវនោះទៀត។
                               ចប់^_^
   ទ្បូវទាយមើលថាតើ ឃាតករនោះជានរណា??បើត្រូវadminមានកាដូរ😀
#Sunshine(old admin)

Friday, May 29, 2020

"ដើមកំណើតអាប»

«ដើមកំណើតអាប»

ដើមឡើយ អាប​មាន​ដើមកំណើត​មកពី មនុស្ស​ស្រី​​ដែល​រៀន​មន្តអាគម​ស្នេហ៍មុខ លុះ​សិល្ប៍ស្នេហ៍មុខនេះ កាន់ជោគជាំ យូរៗទៅក៏បាន​ក្លាយជា​អាប​​។ មុន នឹងរូបមួយស្លាប់ អាប តែងតែស្វែងរក រូបថ្មី ដើម្បីសន្ធិតបន្តទៀត។ ​អាប​កម្រ​មានភេទ​ប្រុស​ណាស់ ភាគច្រើន​មានតែ​ស្ត្រី​។ 

​ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យរូបស្ត្រី ដែលមានព្រលឹងអាបសណ្ឋិត​ កើតក្តីខឹងសម្បារ វិញ្ញាណអាបនោះ ក៏​កើតក្ដី​ខឹងសម្បារដែរ ហើយនឹង​ទៅធ្វើ​ឲ្យ​អ្នកនោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈានដល់​ការ​ឡប់សតិ​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មាន​។ 

នៅវេលា​យប់​ចូលមក​ដល់ ព្រលឹង​អាប​តែងតែ​ចេញពី​តួ​រូប ដើរ​រកស៊ី​គំរង់ ស៊ីសំណល់​ឈាម កូន​ក្អាត់ កូនកង្កែប ហើយ​អ្វីដែល​អាប​ចូលចិត្ត​បំផុត​នោះ​គឺ ម្តាយ និងកូនខ្ចី ដែលទើបនឹងសម្រាលថ្មីៗ ពីព្រោះអាចបង្កើតអានុភាពមហិទ្ធរឹទ្ធរបស់ខ្លួនបាន​។ ភ្លើងអាប មានពណ៌​ខៀវ​ធំ​ជាងភ្លើង​អំពិលអំពែក និង​ពុំ​ភ្លឺ​ភ្លឹបភ្លែតៗ ដូចជា​អំពិលអំពែក​នោះទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត 
ប៉ុន្តែបើ​កាលណា​វាច​ង់​បំបាំង​ខ្លួន​ចេញពី​ឧបសគ្គ​អ្វីមួយ វា​នឹង​ពន្លត់ភ្លើង​ឲ្យ​ងងឹត​មួយរយៈ​នោះ​សិន លុះ​សភាពការណ៍​បាន​ធម្មតា​វិញ អាប​នឹង​បន្ត​បំភ្លឺ​ភ្លើង​របស់​វា​ទៀត​។​

​បន្ទាប់ពី​ដើររក​ចំណី​ពេល​យប់​ឆ្អែតឆ្អន់​ហើយនោះ ព្រលឹង​ភ្លើងរបស់​អាប​នឹង​វិលត្រឡប់​ទៅ​ចូលក្នុង​រូប​ស្ត្រី​នោះ​វិញ​។ ក៏ប៉ុន្តែ​បើ​ជួប​ចៃដន្យ​អាក្រក់​ណាមួយ ដូចជា​ត្រូវ​អ្នកស្រុក​ ឬក៏​ត្រូវ​គ្រូសិល្ប៍​ចាប់ចង​ដោយ​មន្តគាថា​នោះ ​រូប​ដែល​អាប​សណ្ឋិត​នោះ ​ក៏ត្រូវធ្លាក់ខ្លួន​ឈឺ​ស្លាប់​ភ្លាមៗ​ផងដែរ​។​

​​អាប មិនមែន​តែ​នៅក្នុង​សង្គម​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​។ នៅបណ្តាប្រទេស​ដទៃទៀត​ដូចជា នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ជាដើម ក៏មានដែរ។​

អ្នកជំងឺត្រូវអំពើរបស់អាប គឺការចុកពោះយ៉ាងខ្លាំង ដាក់ថ្នាំអ្វីក៏ពុំត្រូវ ហើយកែវភ្នែករបស់អ្នកជំងឺ ចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតា។

«បៀបចាប់អាប ឬ វាយបណ្តេញអាប»

មុនដំបូង គ្រូមន្តអាគមត្រូវយកប្រេងដូង មកសូត្រគាថាបាលី យកអំបោះមកចងកដៃទាំងពីរ កជើងទាំងពីរ និងចងកអ្នកជំងឺ ហើយវាយអ្នកជំងឺ (ក្នុងន័យឧបកិច្ច) នឹងធាងក្តាត (វាយតិចៗល្មម)។ ពេលវាយ ត្រូវសូត្របាលីថា
 "ពុទ្ធំពន្ធំ សោធាយៈ ធម្មំពន្ធំ សោធាយៈ សង្ឃំពន្ធំ សោធាយៈ"។
 ត្រូវសូត្រផ្លុំៗបណ្តើរ ចងកដៃកជើង និង កអ្នកជំងឺបណ្តើរ ដើម្បីខ្ទប់ច្រកទ្វារទាំង ៥ ដែលអាបត្រូវចេញ។ លុះសូត្រ
បាលីគាថា ខ្ទប់ច្រកទ្វារ អាបរួចហើយ ត្រូវសូត្រ បាលីមួយចងអាបមួយជាន់ទៀត ដែលហៅថា បាលីចំណងឧបគត ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ តថេរំ នថេហិ" 
ដើម្បីរឹតចំណងអាប ឱ្យកាន់តែតឹងឡើងៗធ្វើឱ្យអាបឈឺ
ចាប់លំបាកវេទនា។ បន្ទាប់មក ត្រូវសូត្របាលី មួយមេទៀត គឺសូត្រ ផងវាយផង (វាយអ្នកជំងឺ) ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ ឧបគតថេរំ នថ្ថេហិ"។

ពេលនោះ អាបដែលចូលក្នុងខ្លួនអ្នកជំងឺក៏ស្រែក ទ្រហោយំយ៉ាងខ្លាំងដោយពុំអាចទ្រាំទ្របាន និងសិល្ប៍មន្តគាថារបស់គ្រូ។ អាប នឹងអង្វរ សូមឱ្យស្រាយចំណង ដើម្បីបើកច្រកឱ្យវាចេញ ព្រោះវាខ្លបខ្លាចវារាងចាលហើយ។ ប៉ុន្តែគ្រូដែលមានបទ
ពិសោធន៍នោះ មិនចាញ់បោកអាបឡើយ។ គ្រូពុំព្រមទទួលពាក្យអង្វររបស់ អាប ហើយក៏មិនស្រាយចំណងណាមួយក្នុងចំណោម ចំណងទាំងប្រាំឱ្យអាបចេញឡើយ។ គ្រូនិយាយទៅ កាន់ព្រលឹងអាប ដែលចូលក្នុងខ្លួនអ្នកជំងឺថា "ផ្លូវដែលឯងត្រូវចេញ គឺទ្វារអាចម៍ ឯងត្រូវចេញតាមផ្លូវនោះចុះ។ ជាធម្មតា អាប មិនចង់ចេញ តាម វច្ចមគ្គ (ទ្វារលាមក) ទេ ព្រោះវាត្រូវអាម៉ាស់ផង និងសាបឥទ្ធិពលវាផង គឺពុំអាចធ្វើ
អ្នកណាបានទៀតឡើយ។ 

ប៉ុន្តែដោយគ្រូមានមហិទ្ធិរិទ្ធិខ្លាំងជាង ហើយដោយអាប ពុំអាចទ្រាំទ្រ និងការវាយដំ និងចំណងដ៏តឹងណែនរបស់គ្រូផងនោះ នៅទីបំផុត វាក៏សម្រេចចិត្តចេញតាវច្ចមគ្គ(ទ្វារលាមក)៕៚

ដកស្រង់ពី:មន្តអាគមខ្មែរ
#វេស្សភូ

«ព្រាយកន្ទោងខៀវ»

«ព្រាយកន្ទោងខៀវ»
ប្រភេទ: អបិយជំនឿ

...កេសី គឺជានាមក្មេងស្រីវ័យ18ឆ្នាំម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយកន្លែងឆ្ងាយពីទីក្រុងភ្នំពេញ។ សព្វថ្ងៃម្តាយឪពុកនាងប្រកបរបឡើងត្នោតនឹងធ្វើស្រែចម្ការផង ។

ថ្ងៃមួយ ជួនជាពេលដែលម្តាយឪពុកនាង ទៅលេងបងប្អូនឯភ្នំពេញ កេសី នាងក៏ទួលល្អីមួយមានទឹកនិងនំចំណីមួយចំនួនយកទុកឆីនាពេលថ្ងៃត្រង់នៅឯម្លប់ដើមជ្រៃក្បែរវាលស្រែរបស់នាង 

នាងបានអង្គុយក្រោមម្លប់ជ្រៃដ៏ត្រឈឹងត្រឈៃ លាយឡំជាមួយនឹងជំនោវាយោផងនោះ ធ្វើឱ្យនាងផ្អែកកាយាទៅនឹងដី រួចលូកដៃយកនំអន្សមមកឆី ស្រាប់នំនោះបានជ្រុះធ្លាក់ទៅលើដី ចិត្តក្មេងស្រីហាក់ខឹងក្រោធក៏យកជើងទន្រាំនោះរហូតបែកខ្ចាត់ខ្ចាយសាយអស់ស្នូលសណ្តែកលឿង។

លុះព្រលប់កាលណា កេសីក៏ដើរផងច្រៀងផងដោយដៃមួយច្រតចង្កេះ រីដៃមួយទៀតក្តៀតល្អី...ស្បៃអន្ធការរាត្រីបានក្រាលគ្របពាសផែនពសុធា ស្រាប់តែដើរបានពាក់កណ្តាលផ្លូវ នាងក៏ច្រឡំជាន់ពែដែល មីងអឿន គាត់សែនជូនខ្មោចកូនស្រីគាត់ដែលបានចែកឋានទៅកាលពីពេលថ្មីៗនេះ កេសីក៏បន្តដំណើរទៅមុខទៀតដោយគ្មានខ្វល់ពីអ្វីដែលនាងបានប្រព្រឹត្តឡើយ...

រាល់គ្រប់ជំហានដែលនាងឈានដើរ ចាប់តាំងអំពីកន្លែងជាន់ពែរ នាងតែងតែមានអារម្មណ៍ថា មាននរណាមួយបាននឹងកំពុងដើរតាមក្រោយនាងរហូតដល់ផ្ទះ អស់រយះពេលជាងមួយសប្តាហ៍ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺជាទម្ងន់ស្របពេលដែល នាងតែងតែឃើញមានមនុស្សស្រីម្នាក់តែងចង់យកជីវិតនាងរហូត...

មីង ចាន់ ម្ដាយកេសី ភិតភ័យជាខ្លាំងដែលកូនស្រីខ្លួនឈឺដោយគ្មានមូលហេតុបែបនេះ...គាត់ក៏សម្រេចចិត្តនាំកេសីទៅមើលគ្រូហ្មនៅឯឆ្ងាយស្រុក

ការធ្វើដំណើរកាត់វាល់ដល់ស្រែកាត់ស្រែដល់ព្រៃ ក៏ប្រទះនឹងខ្ទមចាស់តូចមួយសង់នៅក្បែរគុម្ពឫស្សីទិដ្ឋភាពក្នុងខ្ទមនោះ មិនប្រាប់ក៏ដឹងថាជាផ្ទះគ្រូអាគមដែរ ព្រោះមានអាសនៈប្រកបដោយទៀនធូបភ្ញីវល្លិ៍ បាសីជាច្រើនថ្នាក់...សីមាហ៊ុមជុំជិត 

ស្រ្តីចំណាស់ ម្នាក់ឈ្មោះយាយ ឈុំ សយ ជាមេម៉ាយគាត់គឺជាគ្រូផ្នែកផ្លូវងងឹតដ៏ល្បីម្នាក់ប្រចាំទីនោះ...កេសីបានដេកលក់នៅពីមុខអាសនៈដោយយាយឈុំ សយ បានបិទភ្នែករំពៃរ៍ រួចបានប្រាប់ទៅ
មីងចាន់ ថាកូនស្រីគាត់ត្រូវបានព្រលឹងខ្មោចអនាថាតាមចងលងបន្លាចនាង...

«លោកយាយ! តើមីអូនកូនខ្ញុំវាយ៉ាងម៉េចដែរលោកយាយ?»

«កូននាង ត្រូវបានព្រលឹងខ្មោចស្រីក្រមុំតាមចងពារវា »

«ពុទ្ធោ!!!ហេតុអ្វីបានជាចឹងលោកយាយ?តើខ្ញុំត្រូវធ្វើអ្វីដើម្បីីបញ្ចាសគ្រោះនេះបានទៅលោកយាយ»

«គឺកូននាងឯងដើរជានចំណីអាហារដែលគេសែនដល់ខ្មោចញាតិគេនឹងហើយ ចំពោះឯងត្រូវធ្វើសំណែនបែបន់អារុក្ខអារក្សអ្នកតាដែលថែរក្សារឯនាយជ្រោះជ្រងដងភ្នំដែលឯងរស់នៅទៅ វានឹងជាសះស្បើយហើយ»

«តើត្រូវធ្វើដូចម្តេចខ្លះលោកយាយ?»

«ឯងត្រូវចាំស្តាប់កត់ចំណាំឱ្យបានត្រឹមត្រូវ កុំឱ្យភ្លាន់ភ្លេចមួមុខណាឱ្យសោះ!!!»

 

"ពែ"

សម្ភារ៖
១. ដើមចេក
២. ស្លឹកចេក និង ស្លឹកឈើ
៣. ចម្រៀកឫស្សី
៤. កាំបិត
៥. ក្រដាស
៦. ធូប ទៀន ម្លូ ស្លា 
៧. បាយ រងូ មី (ឬ ញាំ-ភ្លា-សាអាំង) បង្អែម ។

របៀបធ្វើ៖
១. កាត់ក្រដាសជារាង "ទង់ក្រពើ" រួចចងភ្ជាប់នឹងដងទង់ចម្រៀកឫស្សី ។

២. បកស្រទបចេក រួចច្រៀកជាចម្រៀកទំហំ ២ ធ្នាប់ដៃ ។

៣. យកចម្រៀកស្រទបចេកដែលច្រៀករួចទៅវាស់នឹងដៃអ្នកដែលត្រូវកែគ្រោះ ដោយគិតប្រវែងពីកែងដៃដល់ចុងម្រាមកណ្ដាល ។

៤. ដំបូង ត្រូវធ្វើ "ពែជ្រុង" មួយ៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៤ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៥ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ៤ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៥  និង ៥ ចម្រៀកខ្វែងគ្នា ។

៥. បន្ទាប់មក ត្រូវធ្វើ "ពែមាត់ជ្រូក" មួយទៀត៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៣ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៣ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ២ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៣  និង ៣ ចម្រៀកខ្វែងគ្នា ។

៦. ចិតចម្រៀកស្រទបចេកជាចំណិតតូចៗ ដើម្បីដោតធ្វើ "ឆត្ររួត" ៖
ក. "ឆត្ររួត ៥ ជាន់" ចំនួន ៤ សម្រាប់ "ពែជ្រុង" ៖ ដោត ៤ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៥ កាត់តាមបណ្ដោយវិញ ។  
ខ. "ឆត្ររួត ៣ ជាន់" ចំនួន ៣ សម្រាប់ "ពែមាត់ជ្រូក" ៖ ដោត ២ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៣ កាត់តាមបណ្ដោយវិញ ។  

៧. ដោតដងទង់ក្រពើ និង ឆត្ររួតតាមជ្រុងរបស់ពែ ។

៨. ចំពោះពែជ្រុង គេត្រូវធ្វើ "សង្រែក" បន្ថែម៖ ដោតជ្រុងម្ខាងនៃចម្រៀកឫស្សី ៤ ត្រង់ជ្រុងនីមួយៗ រួចភ្ជាប់ចុងម្ខាងទៀតរបស់វាទៅនឹងចំណិតដោមចេកមួយដែលមានអុជធូប ៣ សសៃ រៀបម្លូ ៣ សន្លឹក និង ដាក់ស្លា ១ ចំណិតផង ។

៩. ក្រាលស្លឹកចេកក្នុងពែ ។

១០. រួចកន្ទោងអំពីស្លឹកឈើចំនួន ២០ ៖ 
ក. ពែជ្រុង៖ ត្រូវដាក់កន្ទោងចំនួន ១២ ។
ខ. ពែមាត់ជ្រូក៖ ត្រូវដាក់កន្ទោងចំនួន ៨ ។

១១. គ្រឿងសំណែន៖
ក. ពែជ្រុង៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។
ខ. ពែមាត់ជ្រូក៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ២ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។

១២. ការស្រេចអស់ហើយ ត្រូវរៀបពែបែរទៅ "ទិសខាងកើត" ហើយត្រូវដាក់ពែមាត់ជ្រូកនៅខាងមុខ ពែជ្រុង ។

នៅមានភាគបន្ត ៕

កន្លងជាងគម្រប់១៤ថ្ងៃ 

មានក្មេងចាស់ប្រុសស្រី បាននាំគ្នាជួយរៀបចំដង្វាយមានភ្លេងពិណពាទ្យ កន្ទង ព្រះខាន់នឹងពែអាសនៈជាច្រើនថ្នាក់ ផ្លែឈើប្រាំពីរមុខ ជាហូរហែ ម៉ាក់ប្រេងម៉ាក់ប្រាងមានចេកទុំនំអន្សមបង្អែមចំអាប រួមទាំងមាន់ឆ្កាងក្បាលជ្រូកដាក់ទាំងគូរនាយល្វែងកន្ទេលអោយទៅទន្លេស្ងូតកន្ទូតមួយដើម...លុះព្រះសុរិយាអស្តង្គតកាលណាពិធីក៏ចាប់ផ្តើមរ៉ា...

កេសី នាងមានទឹកមុខសស្លេកស្រគត់ស្រគំអង្គុយបត់ជើងនៅលើកន្ទេលដោយមានស្លៀកសំពត់ហូលនិងអាវប៉ាក់...ដោយពុំមាននិយាយស្តីទៅនរណាម្នាក់ឡើយ...

ក្រុមភ្លេងពិណពាទ្យក៏ចាប់ប្រគំឡើង យ៉ាងរន្ថើនរណ្តំផ្អើលអស់ព្រឹក្សានាកណ្តាលព្រៃស្ងាត់ មាននារីម្នាក់ស្លៀកក្បិនអាវប៉ាក់ជជាយស្មា ប្រកដដោយផ្ការំយោលត្រចៀក រាំទន្រ្ទាំព្រះធរណីដោយកងជើងរំពងសំឡេងកក្រើកទ្វីប រីដៃល្វត់ល្វន់ក្រវែងក្រវាត់ព្រះខាន់មុតថ្លា ទន់ចង្កេះអង្រ្កងកងជើងដាំពេជ្រ សក់បួងចូកឡើងកែវភ្នែកថ្លាមុត ស្រយុតស្រយ៉ង់អារម្មណ៍អ្នកឋិតក្នុងពិធីផ្តើមព្រឺសម្បុរផ្កាគ ជាមួយនឹងកាយវិកាដ៏រស់រវើករួមទាំងចម្រៀងតម្អូញតម្អែនិងបទភ្លេងដ៏គ្រលួចដើម្បីអន្ទងហៅនាងព្រាយកន្ទោងខៀវឱ្យបានចូលសន្ធិតក្នុងរាងកាយនារី...បង្កបរិយាកាសប្លែកពីសព្វដង បន្ទាប់អំពីការរាំច្រៀងថ្វាយអស់អារក្សអ្នកតារួចនារីម្នាក់ដែលរាំទន្រ្ទាំជើងបែរមកអង្គុយឆ្ងក់សំឡក់សំឡឹងហាក់ខឹងនឹងអស់ម្នាល់សត្វលោកទាំងឡាយដែលពុំដឹងខុសពុំដឹងត្រូវ ហើយច្រតចង្កេះដោយចង្អុលទៅកាន់មនុស្សផងទាំងឡាយក្នុងពិធី...

«ពួកឯង! ពួកឯងពិតជាព្រហើនពេកហើយដែលហ៊ានធ្វើបែបនេះដាក់អញ់...»
លោកអាចារ្យស្មាជាយកន្សែងម្នាក់បានលូនក្រាបប្រណម្យផ្ចង់ហត្ថទាំងទ្វីរពោលទាំងរញីរញ័រអស់កាយា
«ខ្ញុំម្ចាស់ ក៏ដូចជាកូនចាបកូនព្រាប អញ្ជើញអ្នកមកណេះគឺដើម្បីសុំខមាទោសចំពោះរាល់កំហុសឆ្គងទាំងឡាយទាំងពួងដែលកូនចាប់កូនព្រាបគ្នាហាក់ក្មេងពុំយល់រាក់ជ្រៅបានសាងកំហុសដ៏ធ្ងន់ចំពោះអស់អ្នក ដូច្នេះសូមអ្នកមេត្តាលើកលែងដល់ក្មេងក្មាំងផង ទោះបីជាចង់សំណងអ្វីក៏ពួកយើងព្រមទាំងអស់»
ថាហើយ នាងដែលត្រូវព្រាយកន្ទោងសន្ធិតបានច្រង៉េងដៃច្រង៉ាងជើងហើយពោលដោយខឹងសម្បារជាខ្លាំង

«អើ!ពួកឯងដឹងខុសជាការល្អ ដូច្នេះអញ់មិនមានចង់បានអ្វីក្រៅពីបាយសក្រហមនឹងពែរកន្ទោងព្រមទាំងភ្លេងពិណពាទ្យ៣បទប៉ុណ្ណោះ»

ពេលនោះ មានលោកអាចារ្យម្នាក់បានលូកយកធូបច័ន្ទគ្រឹស្នាទាំងបាច់ទៅអុចរួចធ្វើពិធីសុំខមាសទោស...កន្ទោងបានបង្វែរទៅទិសខាងកើត រីឯភ្លេងក៏ចាប់ប្រគំបង្រ្គប់៣បទ...ជាកិច្ចបង្ហើយ

....ពិធីចប់រួចរាល់ក៏មែនពិត ប៉ុន្តែជំងឺកេសី ពុំមានភាពប្រសើរឡើងសោះ ម្តាយឪពុកនាង គិតពីកូនស្រីរហូតដល់ស្គមស្គាំងគ្មានកម្លាំងលំហែងនឹងរកស៉ីឡើយ...

នារាត្រីកាលខែងងឹត ព្រះចន្ទលិចបាត់គ្មានស្រមោលបន្សល់នូវពពកខ្មៅក្រាស់ឃ្មឹកគ្របដណ្តប់ផែនទ្វីបក្នុងយប់នោះដែរ កេសី ដែលកំពុងតែគេងនៅខាងក្នុងបន្ទប់ ស្រាប់តែមានផ្សែងខ្មៅមួយដុំបានហោះចេញពីព្រៃចូលតាមបង្អួតកុមារីដែលបើកចំហរង់ចាំវាយោត្រជាក់ផាយផាត់ចូលមក ក្នុងគ្រានោះកេសីបានក្រោកអង្គុយដោយមានកែវភ្នែកខ្មៅងងឹតភាពរងារញ័រញាក់កាន់តែខ្លាំងឡើងៗ ក៏មានបុរសម្នាក់ជាគ្រូពេទ្យមកពីទីក្រុងបានឆ្លងកាត់ហើយឮដំណឹងអំពីកេសីក៏ឈានចូលទៅមើល ពេលនោះលោកគ្រូពេទ្យបានយកឧបករណ៍ពេទ្យនឹងធ្វើការជួសឈាមលើកេសីដែលដេកស្តូកស្តឹង គាត់បានប្រាប់ថា កេសីនាងកើតរោគគ្រុនឈាម ហើយពេលនោះនាងក៏បានស្លាប់បន្ទាប់អំពីបែកគ្រាប់ឈាម ហើយគ្រូពេទ្យគាត់ក៏ពុំមានលទ្ធភាពអាចសង្គ្រោះនាងទាន់ពេលបានឡើយព្រោះឆ្ងាយពីពេទ្យ ម្យ៉ាងជំងឺនាងគឺបណ្តាលមកពីពួកគាត់គិតតែធ្វើតាមបែបបុរាណមិនបាននាំទៅពេទ្យ ហើយទុកកូនឱ្យនៅកណ្តាលព្រៃចូលរួមពិធីរហូតដល់មូសខាំគ្រុនឈាម សមអីនឹងនាងកំពុងតែឈឺផងនោះ។

                              ចប់៚

របៀបធ្វើពែដោយ:សី លីហ៊ាង
សរសេរដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

"ភ្លើងប្រច័ណ្ឌ"

" ភ្លើងប្រច័ណ្ឌ "

 មានក្មេងស្រីអាយុ 18 ឆ្នាំម្នាក់ឈ្មោះ Juice ដែលជានិស្សិតឆ្នាំទី 1 ។ នាងរស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងតូចមួយក្បែរសាកលវិទ្យាល័យរបស់នាង។ 

ក្នុងយប់នោះ នាងបានលាងចានបន្ទាប់ពីញាំអាហារ
ពេលល្ងាចរួច ។ ទូរស័ព្ទនាងចាប់ផ្តើមរោទិ៍ ឃើញថាលេខនោះជារបស់មិត្តប្រុសខ្លួន នាងក៏លើក...

«Hello! juice កំពុងធ្វើអ្វីហ្នឹង?»

«Yes,hello John ខ្ញុំកំពុងលាងចាន តើលោកមានអ្វីមែនទេ ទើបខលមកទាំងយប់បែបនេះ?»

«Oh!គ្មានអ្វីទេ គ្រាន់តែចង់បបួលនាងទៅមើលកុនប៉ុណ្ណោះ»

«ចឹងទេអី»

«តើនាងអាចទៅជាមួយខ្ញុំបានទេ?»

«ប្រាកដជាបាន»

«ពិតជាប្រសើរណាស់ ចឹងបន្តិចទៀតខ្ញុំទៅយកនាង»

«ចា៎៎ស...»
នាងក៏ទៅងូតទឹក...កំពុងតែកក់សាប៊ូ សម្លេងគោះទ្វារក៏បានបន្លឺឡើង ។ នាងបិទទឹករួចអើតក្បាល
ស្រែក៖

«ឆាប់ចូលមកទ្វារអត់ដាក់គន្លឹះទេ»
សម្លេងគោះទ្វារបានស្ងាត់ មួយសន្ទុះក្រោយមក សម្លេងនោះបានបន្លឺកាន់តែខ្លាំងឡើងៗសារជាថ្មី 

«វាមិនបានចាក់សោរទេ អ្នកគ្រាន់តែរុញវាចូលមក តើបានទេ?»នាងស្រែកយ៉ាងខ្លាំង ។ ប៉ុន្តែស្នូរគោះទ្វារនៅតែបន្តឮ ទូរស័ព្ទក៏ចាប់រោទិ៍

«Hello! John ហេតុអីក៏លោកមិនឆាប់ចូលមក ម៉េចក៏នៅគោះទ្វារតម្លង់គេបែបនេះ ខ្ញុំធុញខ្លាំងណាស់!»

«ទេJuice!ខ្ញុំមិនបានគោះទ្វារនាងទេ ខ្ញុំនៅខាងក្រោមអង្គុយលើម៉ូតូរង់ចាំនាងទេតើ»

«Aww!ហើយចុះអ្នកណាមកគោះទ្វារទាំងយប់បែនេះ លោកកុំលេងសើចណា៎៎ ខ្ញុំ អត់ចូលចិត្តនោះទេ »

«ខ្ញុំមិនបានលេងសើចជាមួយនាងទេ ក៏ប៉ុន្តែ ខ្ញុំឃើញមាននរណាមិនដឹងកំពុងតែឈរនៅមុខបន្ទប់របស់នាង តើអាចដែរទេ ដែលគេជាអ្នកគោះទ្វាររំខាននាង?»

«តើវាអាចជាការពិតប្រាកដឬ?ដែលមានមនុស្សពិតជានៅខាងមុខបន្ទប់របស់ខ្ញុំ?»

«វាជាការពិត»

«តើគេជាអ្នកណាទៅ?»

«នាងសាកមើលតាមចន្លោះទ្វារលមើល៍»

«ចា៎!Okay ប៉ុន្តែលោកកុំបិទទូរស័ព្ទណា៎៎»

«ខ្ញុំមិនបិទទេ សង្ឃឹមថាមិនមែនជាមនុស្សអាក្រក់ទៅចុះ!»

«ចា៎៎ស!»

នាងដើរទៅដោយជំហានមួយៗព្រមទាំងចិត្តរេរាភិតភ័យជាខ្លាំង 
ភ្លឹប!!!
ភ្លើងបានរលត់ ធ្វើឱ្យបន្ទប់ទាំងមូលត្រូវបានភាពងងឹតហូរចូលមកគ្របដណ្តប់ពាសពេញ ។ នាងត្រូវបានដួលអុកគូទដោយសារទាក់ជើងនឹងអ្វីម្យ៉ាង នាងបានលូន ស្រវ៉េស្រវ៉ារកពិល ប៉ុន្តែមិនប៉ះចំសោះ 
ក្រាក!!!
សម្លេងទ្វារដែលខានដាក់ប្រេងម៉ាស៉ីនយូរ ធ្វើឱ្យមានសម្លេងសែនរន្ធត់ បានរបើកដោយឯកឯង នាងភ័យជាខ្លាំង ហើយក៏បានលូនចូលក្រោមគ្រែ ខណៈនោះ ជើងនរណាមិនដឹង បានបង្ហាញវត្តមានចំពោះមុខទ្វារបន្ទប់នាង ហើយទូរស័ព្ទក៏បានរោទិ៍ឥតឈប់ឈរ នាងមិនអាចលើកបានទេ ក៏ប៉ុន្តែដោយសារសម្លេងទូរស័ព្ទនោះហើយទើប បានធ្វើឱ្យ ជើងនោះដើរតម្រង់មករកនាង នាងបានបិទទូរស័ព្ទចោលភ្លែត

ជើងនោះក៏ឈប់ស្ងៀមហើយបន្តដើរទៅកាន់បន្ទប់ទឹក វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់សម្រាប់នាងដែលជាស្រី រស់នៅម្នាក់ឯងក្នុងបន្ទប់ជួលដាច់ស្រយ៉ាលពីបន្ទប់ដែលមានមនុស្សរស់នៅ ។

juiceបានទូរស័ព្ទទៅកាន់ John ពេលនោះ 

«juice នាងនៅទីណា?»Johnនិយាយម្ហបៗ

«John!ម៉េចក៏លោកនិយាយដោយសម្លេងបែបនេះ
លោកឆាប់មកជួយខ្ញុំបន្តិចបានទេ?»

«ខ្ញុំមិនឃើញនាងទេ!»

«លោកនៅខាងក្រោមម្តេចនឹងឃើញខ្ញុំទៅ?»

«តើនាងនៅក្នុងបន្ទប់ត្រង់ណា?»

«លោកកុំសួរច្រើន ខ្ញុំពិតជាគ្មានពេលសម្រាប់ឆ្លើយនឹងសំណួររបស់លោកទេ!ព្រោះវាកំពុងតែសំដៅមកខ្ញុំកាន់តែជិតហើយ សូមមេត្តាលោកជួយខ្ញុំផង សូមអង្វរ...» នាងពួនយំក្រោមគ្រែ ដោយភាពភិតភ័យជាខ្លាំង មិនយូរប៉ុន្មាន ស្រាប់តែមានម្រាមដៃត្រជាក់ បានលូកចាប់ទាញជើងនាងចេញមក

«ឯង!ឯងជាអ្នកណា?ឆាប់លែងជើងយើងភ្លាមទៅ ឮទេអាគម្រក់ ឆាប់លែងជើងយើងភ្លាមទៅ 

ឆ្វាច់!!!

«អូយ!ឈឺខ្លាំងណាស់ ហេតុអី?ហេតុអីឯងកាប់ជើងយើង យើងឈឺណាស់ តើឯងចង់បានអីហ្អាស់...»
juiceស្រែកទ្រហ៊ោយំគួរឱ្យអាណិតជាពន់ពេក 
បុរសនោះបាន ចាប់ទាញនាងចេញមកខាងក្រៅ 
ហើយបោះនាងទៅលើពូក រួចវាបានយកខ្សែរមកចង
ដៃចងជើងនាងឱ្យដេកនៅលើពូក រួចគេក៏ចាប់ផ្តើម
សម្រាតសម្លៀកបំពាក់របស់នាងម្តងបន្តិចម្តងបន្តិចរហូតដល់អស់។ 

«ឯង ចង់ធ្វើអីយើង ហ្អាស់ ឆាប់លែងយើងទៅ តើឯងចង់បានអី ប្រាប់ភ្លាមមក»

ឌឹក!!!

វាបានវាយនាងចំកណ្តាលពោះធ្វើឱ្យបាត់មាត់ដោយឈឺខ្លាំងពេក បុរសនោះបានធ្វើសកម្មភាពរំលោភនាងរហូតបានសម្រេច13ដងក្នុងយប់នោះ បើគិតចាប់ពីម៉ោង10ដល់ម៉ោង3 ហើយរាល់សកម្មភាពរំលោភទៀតសោត គឺវាប្រកបដោយភាពព្រៃផ្សៃជាពន់ពេក លើកទី1វាបានវាយបង្ខំនាងឱ្យលេបទឹកកាមរបស់ខ្លួន លើកទី2វាបានយកឡាមអារប្រដាប់ភេទរបស់ juice  លើកទី3វាបានយកទឹកខ្មេះបញ្រ្ចកចូលមាត់នាង នឹងប្រដាប់ភេទរបស់នាង នាងឈឺចុកចាប់ខ្លាំងណាស់ជាមួយនឹងអំពើរដ៏ឃោឃៅមួយនេះ លើកទី4ដោយសារនាងស្រែកយំខ្លាំងពេក បុរសនោះ
បានយកកាំបិទមកវះបបូមាត់រួច ម្ជុលដេរមាត់រហូតដល់ជិតនិយាយលែងកើត លើកទី5វាបានចាប់ juice ព្យួរជើងរួចយកខ្សែរពួរយកមកវាយនាង
រហូតបែកឈាមរួចវាក៏បន្តរំលោភនាងទៀត រហូតដល់លើកទី13 វាបានស្រាយចំណងរបស់នាងចេញរួច វាយបង្ខំនាងឱ្យរាំរបាំបែបខ្មែរទាំងស្រាតននោលឱ្យខ្លួនមើលទាំងដែលកជើងរបស់នាងបានបាក់ស្ទើរទាំងស្រុង នាងខំប្រឹងរាំ ដោយធ្វើអោយដៃទន់ហើយលើកជើងប៉ុន្តែនាងពុំអាចធ្វើបាន បុរសនោះក៏បានចាប់ទាញដៃរបស់នាង ដាក់ចូលទៅក្នុងភ្លើងចង្រ្កានហ្គាស់ ស្បែកម្រាមដៃនាង ផ្តើមរលេះរលួយបន្តិចម្តងៗរហូតដល់សល់តែឆ្អឹង ចុងបញ្ចប់ បុរសនោះបានកាប់ខ្លួននាងជាកង់ៗរួចញាត់ចូលទៅក្នុងចាន់បង្គន់ រួចវាក៏បានចាកចេញពីទីនោះតែម្តង។ 

ព្រឹកស្អែកឡើង មិត្តរបស់ Juice នាងឈ្មោះ Zelmali បានឡើងមកយកលុយសងនាង ស្រាប់តែឃើញឈាមពាសពេញបន្ទប់រួមទាំងបន្ទប់ទឹកផងដែរ នាងឃើញទិដ្ឋភាពបែបនេះក៏ភ័យជាខ្លាំងនាងក៏បានរត់ចេញពីបន្ទប់ទឹកបម្រុងទៅប្តឹង
Policeតែជាចៃដន្យក្បាលរបស់នាងត្រូវបានជ្រុះធ្លាក់ពីស្មារ ដោយស្នាដៃបុរសកំណាចនោះ សាកសពនាងក៏ត្រូវបានធ្វើដូចសាកសពJuiceដែរ

ទីបំផុត បុរសនោះក៏ត្រូវបានក្រុមប៉ូលីសជំនាញ របស់សហរដ្ឋអាមេរិក បានហ៊ុមព័ទ្ធចាប់ខ្លួនបាន រួចយកទៅសួរចម្លើយ ។ អ្វីដែលនឹកស្មានមិនដល់នោះគឺ បុរសម្នាក់នោះ

មានឈ្មោះថា John ត្រូវជាសង្សារសាកសព ហើយរឿងហេតុនោះវាកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។

Johnបានសារភាព

« កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបបួលនាងទៅញាំអី
ប៉ុន្តែនាងប្រាប់ថារវល់មិនអាចទៅជាមួយខ្ញុំបានឡើយ តាមការពិតខ្ញុំបានឃើញ
នាងបណ្តើរប្រុសចូលសណ្ឋាគារជារៀងរាល់យប់ ព្រមទាំងដឹកដៃគ្នាចូលហាងរើសចិញ្ចៀនពេជ្រទៀតផង» 

ស្រាប់តែលោកស្រី Zuna li បាននិយាយកាត់ ម្តាយរបស់juice

«ទេ!មិនពិតនោះទេ កូនស្រីខ្ញុំវាទៅជួយធ្វើការងារជាមួយមិត្តវាតែប៉ុណ្ណោះដើម្បីយកលុយទុកបង់សាលាខ្លះៗ ហើយការដែលនាងទៅរើសចិញ្ចៀននោះគឺដើម្បីទិញឱ្យលោកក្នុងថ្ងៃកំណើតខាងមុខប៉ុណ្ណោះ ទាំងដែលនាងខំសន្សំលុយរាប់ខែមកហើយ»

«ហេតុអីចាំបាច់ធ្វើក្នុងសណ្ឋាគារ?ហើយហេតុអីចាំបាច់ដើរជាមួយប្រុសនោះគ្រប់ពេល»

«ព្រោះទីនោះជាកន្លែងដែលក្រុមការងារមិត្តនាងប្រជុំគ្នានៅទីនោះ ហើយនាងគ្រាន់តែជួយអោយយោបល់ផ្នែកឌីហ្សាញកេហដ្ឋាន រាល់ពេលយប់ដែលនាងទំនេរប៉ុណ្ណោះ »

បន្ទាប់ពីទទួលបានការបំភ្លឺរវាងភាគីទាំងសងខាង ចៅក្រមជំនុំជម្រះ ក៏បានកាត់ក្តីឱ្យJohnទទួលទោស ព្រោះអ្វីៗគ្រប់យ៉ាងជាការយល់ច្រលំ ប៉ុន្តែគេបែរជាមានចិត្តឃោឃៅសម្លាប់នាង ។ John ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិត...ពីបទមនុស្សឃាត។

ដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

«វិញ្ញាណនាងកល្យាណ»

«វិញ្ញាណនាងកល្យាណ»

ខ្ញុំឈ្មោះធានី...ជាអតីតសិស្សនៃវិទ្យាល័យមួយស្ថិតក្នុងខេត្តកណ្តាល...កាលណោះខ្ញុំមានអាយុ១៩ឆ្នាំកំពុងរៀននៅថ្នាក់ទី១២វាគឺជាឆ្នាំដែលខ្ញុំត្រូវប្រលងបាក់ឌុប...ហើយមិនខ្ញុំឬក៏សិស្សដទៃទៀតឡើយគឺពួកយើងខិតខំប្រឹងប្រែងខ្លាំងណាស់ រៀនទាំងយប់ទាំងថ្ងៃប៉ុន្តែមិនភ្លេចពេលគេងនោះទេ...ជារៀងរាល់ម៉ោងដែលសម្រាកពីការសិក្សាពួកយើងតែងតែស្វ័យសិក្សាគ្រប់ទីកន្លែងជាពិសេសគឺក្នុងបណ្ណាល័យ...ជារៀងរាល់ម៉ោងចេញទៅផ្ទះខ្ញុំនឹងមិត្តប្រុសស្រីបីនាក់ទៀតមាន...កល្យាណ..បញ្ញា...នឹងសក្កដា...ពួកគេគឺជាមិត្តដ៏ល្អហើយក៏ជាសិស្សពូកែផងដែរ...ជារៀងរាល់ដើមឆ្នាំសិក្សាថ្មី...ពួកគេហើយនឹងខ្ញុំទទួលបាននូវពានរង្វាន់យ៉ាងសន្ធឹកសន្ធាប់...ពួកយើងតែងតែនៅធ្វើលំហាត់ក្នុងបណ្ណាល័យរហូតដល់ម៉ោង៨អីក៏មានដែរ...
             *ធានី!ឱ្យគ្នាសូមទោសផងណា៎!គ្នាអត់បាននៅធ្វើកិច្ចការជាមួយឯងទេយប់នេះ ព្រោះគ្នាមានរវល់នៅផ្ទះ...      

             *កល្យាណ នាងដើរចូលមកអង្គុយជិតពោលទាំងមុខស្ងួត
              *អូខេ!អត់អីទេសម្លាញ់ចាំគ្នាខលហៅ បញ្ញាហើយនឹងសក្កដាមកក៏បានដែរ*
              *អរ...បើចឹងគ្នាលាឯងទៅផ្ទះមុនហើយណា ហើយមើលថែរខ្លួនផងណា៎...យើងស្រលាញ់ឯង...*
               *ចាស៎ឯងក៏ដូចគ្នាដែរកល្យាណ*

បន្ទាប់ពីកល្យាណចេញផុតពីមាត់ទ្វាភ្លាម ស្រាប់តែមានខ្យល់ត្រជាក់បក់មកវ៉ឹប!វ៉ឹប!ធ្វើឱ្យខ្ញុំស្រៀវអស់ឆ្អឹងខ្នង...ខ្ញុំក៏ដើរទៅបិទទ្វា...ហើយក៏ដើរមកតុវិញដោយដាក់កាតាបចុះរួច...ខ្ញុំក៏បន្តទៅរកមើលសៀវភៅលំហាត់គណិតវិទ្យាដើម្បីដោះស្រាយត្រៀមប្រលងក្នុងពេលដ៏ខ្លីខាងមុខនេះ...មកដាក់គូទអង្គុយរួចក៏រលឹកនឹកឃើញមិត្តសម្លាញ់ពីរនាក់ទៀត...ខ្ញុំក៏ខលទៅពួកគេ...ប៉ុន្តែទាក់ទងពួកគេពុំបានសោះក្នុងយប់នោះ...តែរាល់ដងគឺអោយតែពេលចេញទៅផ្ទះភ្លាមពួកយើង...តែងតែមកជួបជុំគ្នាតាំងពីភ្លឺម្លេះ...តែប្លែកអីយប់នេះទេ...ខ្ញុំក៏ខ្ជិលគិតខ្វល់ច្រើនក៏ដោះស្រាយលំហាត់បន្តទៀត...ម៉ោងប្រមាណជាង៧...ខ្ញុំក៏ទម្លាក់សៀវភៅចុះរួចចាប់កាន់ទូរស័ព្ទបើកមើល...បើកមើលបានមួយសន្ទុះ...ក៏ស្រាប់តែឃើញព័ត៌មានដែលទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនៅក្បែរផ្លូវកាច់ជ្រុងហួសរបងសាលាបន្តិច ...បើតាមខ្ញុំសង្កេតមើលទៅក្នុងរូបភាពនោះវិញគឺសាកសពនោះមានស្លៀកសម្លៀកបំពាក់ជាសិស្សប៉ុន្តែមុខរបស់បុគ្គលនោះមិនបានឃើញទេព្រោះត្រូវបានរថយន្តកិនដាច់ចេញពីស្មាទៅហើយ...ខ្ញុំឃើញតដ្ឋភាពរន្ធត់បែបនេះហើយក៏បិទទូរស័ព្ទវិញ...ហើយផ្ចង់អារម្មណ៍មកដោះស្រាយលំហាត់បន្តទៀតនឹងអាលបានវិលត្រឡប់ទៅផ្ទះវិញ...ស្រាប់តែមានសម្លេងគោះទ្វាពីខាងក្រៅបន្ទប់តុក!តុក!តុក!
          *ចាស៎!ឆាប់អញ្ជើញចូលមកទ្វាអត់ដាក់គន្លឹះទេ...*
ខ:ណ:នោះខ្ញុំភ្ញាក់ខ្លួនព្រើតជាមួយនឹងរូបរាងនឹងមុខមាត់ដ៏ស្លេកស្លាំងរបស់កល្យាណដែលកំពុងតែឈរសំកាំងនៅឯងមាត់ទ្វាចូល...ទឹកមុខនាងហាក់ខុសប្លែកពីធម្មតា ជុំវិញរង្វង់ភ្នែកនាងមានជាំខ្មៅដុំៗយ៉ាងម៉េចមិនដឹងទេ...។
            *ហ្អាក!កល្យាណក្រែងហ្អែងថាជាប់រវល់នៅផ្ទះហ្អី ម៉េចក៏មកវិញធ្វើអី?*
ខ្ញុំសួរនាង ប៉ុន្តែនាងមិនព្រមតបខ្ញុំសូម្បីតែមួយម៉ាត់
ហើយពេលដែលនាងមកជិតខ្ញុំភ្លាមក៏មានអារម្មណ៍ថាធុំក្លិនស្អុយភាយៗដូចជាក្លិនខ្មោចងាប់រាប់សិបឆ្នាំយ៉ាងដូច្នេះ ជាពិសេសនោះគឺឆ្អាបឈាមតែម្តង ខ្ញុំប៊ិសតែនឹងក្អួតមកម្តងៗទៅហើយ...។កល្យាណនាងកំពុងតែអង្គុយយំស្រក់ទឹកភ្នែកចុះមកសស្រាក់ មិនដឹងថាមកពីមូលហេតុអ្វីទេ...ខ្ញុំក៏គិតបបួលនាងទៅផ្ទះវិញព្រោះមើលទៅកល្យាណនាងដូចជាមិនសូវស្រួលសោះឡើយ គិតហើយខ្ញុំក៏...បបួលនាងទៅផ្ទះវិញ...
         *តោះកល្យាណទៅផ្ទះយើង ព្រោះនេះយប់ហើយសម្លាញ់...ទោះខ្ញុំនិយាយចង់បែកពពុះមាត់ស្គុលទៀតក៏នាងមិនព្រមតបស្តីនឹងខ្ញុំសោះ ហ៉ើយ!តាមចិត្តចុះ...ពេលដែលខ្ញុំដើរចុះពីជាន់ទី២នៃបន្ទប់បណ្ណាល័យ...ខ្ញុំងាកក្រឡេកមើលទីកាន់កល្យាណ សឹងតែលស់ព្រលឹង ព្រោះតែខ្ញុំឃើញនាងដើរចុះមកតាមជណ្តើរដោយបាត់ក្បាលឃើញតែខ្លួន ពេលនោះហើយខ្ញុំផ្តើមទន់ជើងញ័រប្រាណបែកញើសសស្រាក់ហើយក៏ចាប់ផ្តើមខ្លាច កល្យាណម្តងម្កាលដែរ តែក្រោយពីខ្ញុំញីរភ្នែកក៏ឃើញនាងមានសភាពធម្មតា...

ខ្ញុំក៏ធាក់កង់ឌុប កល្យាណទៅផ្ទះ។កាលនោះមិនទាន់មានម៉ូតូអីគ្រប់ម៉ូដគ្រប់ម៉ាក់ដូចឥលូវឡើយ គឺមានតែមួយពីរប៉ុនណ្ណោះ ពេលដែលខ្ញុំកំពុងឌុបនាង មាមអារម្មណ៍ថាដូចជាស្រាលខុសសព្វដងដែលខ្ញុំឌុបនាងធ្ងន់ដូចឌុបដំរីសា...នៅតាមផ្លូវលំក្រាលគ្រោះក្រហមដ៏សែនស្ងាត់ជ្រងំ ឃើញមានតែដើមត្នោតធំៗដុះតម្រៀបជាជួរៗ នៅតាមនោះរកតែកូនផ្ទះតូចមួយពុំមានសោះឡើយ គឺមានតែផ្នូរខ្មោច...ត្រៀបត្រាពេញវាលស្រែ...រីឯឆ្កែក៏លូអោយទ្រហឹងពេញទាំងភូមិចំណែកខ្លែងស្រាកនោះវិញក៏មិនណយដែរស្រែកលាន់រំពងគួរឱ្យព្រឺព្រួច វាជារាត្រីដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្លាចៗខ្មោច...ពិតជាឆ្កួតណាស់ខ្ញុំ...
           នាឡិការដៃផ្តើមរោទ៍មកត្រឹមម៉ោង៨កន្លះខ្ញុំ...ក៏ឈប់កង់ដើម្បីអោយ កល្យាណនាងថើរទៅផ្ទះដូចរាល់ដង ព្រោះផ្ទះនាងនៅរំលងពីផ្ទះខ្ញុំត្រឹមតែ៣ខ្នងផ្ទះប៉ុនណ្ណោះ...នាងចុះពីលើកង់ដោយគ្មានពាក្យអរគុណសូម្បីមួយម៉ាត់ខ្ញុំក៏មិនខ្វល់ដែរព្រោះប្រញ៉ាប់ងូតទឹកញ៉ាំបាយហើយបន្តមើលមេរៀនទៀត គិតសព្វៗទៅជីវិតជាសិស្សពុំមែនស្រួលទេណា៎តែវាក៏ជាអនាគតរបស់យើងដែរបើមិនប្រឹងខ្លួនឯងមានតែធ្វើស្រែហាលក្តៅនឹងឯងតែបើសម័យនេះរកដីធ្វើស្រែមិនចង់បានទេព្រោះខ្មែរយើងភាគច្រើនគឺលក់អោយពួកចិនអស់ហើយ ក៏ព្រោះតែបានតម្លៃថ្លៃ...
           ខ្ញុំឈានជើងចូលទៅកាន់របងផ្ទះភ្លាមស្រាប់តែឮសូរសម្លេងស្មូត្រយ៉ាងទ្រហឹងអឺងកង ខ្ញុំឮបែបនេះហើយក៏ប្រញ៉ាប់ដើរឡើងទៅលើផ្ទះដើម្បីជួបនឹងសួរអ្នកម៉ាក់...
 ម៉ាក់ប៉ាលោកយាយនឹងប្អូនៗខ្ញុំដើរចេញមកឈូរឆរដោយទឹកមុខតក់ស្លុតហើយម៉ាក់ក៏បន្លឺមុនគេ...
           *ធានី!ធានីកូន!ហើយកូនឯងទើបមកពីណាហ្អាស់ ហើយមកជាមួយអ្នកណា កូនដឹងទេថាគ្រោះថ្នាក់ណាស់កូន!*
 អ្នកម៉ាក់ពោលមកកាន់ខ្ញុំដោយសេចក្តីបារម្ភ
             *មែនហើយធាវីកូន ថ្ងៃក្រោយកុំទៅណាមកណាតែឯងទៀត*
               *ចាស៎!ប៉ាម៉ាក់កូនទើបមកពីធ្វើលំហាត់នៅឯសាលា ហើយកូនមកជាមួយនឹងកល្យាណ ខ្ញុំជាអ្នកឌុបនាង ម៉ាក់ឯងមើល៍កល្យាណនាងមិនដឹងកើតអីទេថ្ងៃហ្នឹងដូចជាស្រងូតស្រងាត់ខុសពីធម្មតា*
              *ព្រះហ្អើយកូនស្រី!កល្យាណនាងស្លាប់តាំងពីម៉ោង៧កន្លះមកម្លេះ តើអោយកូនឌុបអ្នកណាមកផ្ទះហ្អាស់កូន ម៉ោះកូនឆាប់ចូលផ្ទះ...*
               *ត្រូវហើយចៅស្រី កល្យាណនាងស្លាប់ដោយសាឡានបុកហើយកិនដាច់ក្បាលគួរឱ្យអាណិតនាងណាស់!*
 ដោយសារពាក្យប៉ុន្មានម៉ាត់ចេញពីមាត់ម៉ាក់ខ្ញុំអម្បាញ់មិញនេះ គឺធ្វើអោយខ្ញុំទន់ជើងដួលទៅនឹងដី ដោយសារមិននឹកស្មានថាមិត្តសម្លាញ់ចិត្តត្រូវបានស្លាប់ទាំងវ័យក្មេងដែលទើបនឹងនិយាយគ្នាយ៉ាងសប្បាយកាលពីព្រឹកមិញសោះ...។  អ្វីដែលខ្ញុំរន្ធត់ចិត្តជាងនេះទៅទៀតគឺខ្ញុំ បាននៅជាមួយនឹងវិញ្ញាណកល្យាណពេញមួយស្របក់ធំ ខ្ញុំនឹកឃើញនូវទិដ្ឋភាពទាំងអម្បាលម៉ានហើយក៏ផ្តើមព្រឺក្បាលខ្ញាកៗ 
[...]រាត្រីនោះ  ខ្ញុំគេងពុំលក់សោះ ក៏អើតមើលតាមមាត់បង្អួចស្រូបយកខ្យល់អាកាស ស្រាប់តែឃើញ ស្រមោលស្រីម្នាក់កំពុងតែឈរនៅពីមុខផ្ទះខ្ញុំ  បើតាមខ្ញុំមើលដឹងនាងច្បាស់ជាវិញ្ញាណកល្យាណមិត្តខ្ញុំជាក់ជាមិនខាន ខ្ញុំក៏ប្រញ៉ាប់ប្រាស់ខ្លួនគេងវិញ...

ព្រឹកស្អែកឡើង ខ្ញុំនឹងគ្រួសារព្រមទាំងមិត្តភ័ក្រទាំងប៉ុន្មានក៏បានទៅចូលរួមពិធីបុណ្យសពរបស់កល្យាណផងដែរ ចំណែកឯងគ្រួសារនាងក៏បានចាប់ជនដែលបានបើកបុកកល្យាណដាក់ទោសតាមផ្លូវច្បាប់ផងដែរ...ហើយចាប់តាំងអំពីថ្ងៃនោះមកខ្ញុំរៀងចាលរហូតមកទល់សព្វថ្ងៃលែងហ៊ានដើរយប់ព្រលប់...តទៅទៀត...

ដោយ:វេស្សភូ

"បទពិសោធន៍ព្រឺព្រួច"

«បទពិសោធព្រឺព្រួច»
ដោយ:វេស្សភូ

នាងខ្ញុំគ្រឹស្នា ជាកូនស្រីអ្នកខេត្តកំពង់ចាម ហើយនៅពេលនេះខ្ញុំសូមលើកយកបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងខ្ញុំកាលពីកន្លងទៅ ដែលខ្ញុំស្ទើរតែក្លាយជាមនុស្សឡប់សតិក្នុងពេលមួយរាត្រីប៉ុណ្ណោះ

នារដូវភ្ជំបិណ្ឌ ខ្ញុំនឹងមិត្តរួមថ្នាក់បាននឹងមានគម្រោង
ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងចំនួន2យប់
ដែលក្នុងនោះ វីរៈ , ភាលិកា, ប៊ុន ថា នឹងមួយគូទៀតគឺ វីល្លាមនឹង បូស្បា ពួកគេសុទ្ធតែមានជាគូ រីឯខ្ញុំតែម្នាក់ឯងគត់ដែលគ្មានគូ ព្រោះបង កុសល ជាសង្សារខ្ញុំគាត់ជាប់ធុរៈនៅឯភ្នំពេញ...។

លុះរសៀលជ្រាលជ្រេថ្ងៃទេរគងភ្នំណាស់ហើយ ពួកយើងក៏បានបើកឡានមកដល់ពាក់កណ្តាលផ្លូវ

ភូស!!!

"វីរៈ!តើឡានមានអ្វីកើតឡើង"
ខ្ញុំបន្ទរមុនគេ

"គឺ...គឺខ្ញុំក៏មិនដឹងដូចគ្នា"

"ហ៉ើយ!ហើអារៈឯងនេះបើកឡានយ៉ាងម៉េចទេហ្អា!"
កុសលនិយាយដោយបន្ទោសវីរៈ

"អឺ ឯងស្មានតែគ្នាចង់បែបហ្នឹងមែន"

"ទៅឈប់ឈ្លោះប្រកែកគ្នា ហើយគិតនាំគ្នាចុះទៅមើលភ្លាមទៅដើម្បីកុំឱ្យសុរិយាលិចទាន់"
បូស្បានិយាយ

បន្ទាប់ពីនោះ ខ្ញុំបានចុះពីលើរថយន្តហើយដើរសំដៅទៅកាន់ខាងមុខឡានទើបភ្ញាក់ខ្លួនព្រើតស្ទើរគាំងស្មារតី ព្រោះវីរៈ បានបើកឡានបុកឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះ...ខ្ញុំនិងពួកគេភិតភ័យនឹងទិដ្ឋភាពនោះមែនទែន ព្រោះនេះវាគឺជាប្រផ្នូលមួយមិនល្អទាល់តែសោះ...បន្ទាប់ពី វីល្លាមអូសឆ្មានោះចោលរួច
ពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀត។

លុះរាត្រីយប់ម៉ោងប្រមាណជាង7កន្លះទើបពួកយើងដល់ទឹកដីកោះកុងដ៏មនោរម្យ ប៉ុន្តែពេលនោះជាពេលយប់ទើបពុំអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានច្បាស់ឡើយ...។ ពួកយើងក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួច ក៏បន្តទៅរកជួលបន្ទប់សណ្ឋាគារសម្រាប់គេង ពេលទៅដល់សណ្ឋាគារមួយកន្លែង ពួកយើងបានកុម្មង់បន្ទប់ចំនួន4 តែជាប្រភេទបន្ទប់គ្រែមួយសម្រាប់គូស្នេហ៍ផ្ទុយទៅវិញ បុគ្គលិកសណ្ឋាគារបានប្រាប់ថា បន្ទប់គ្រែ1នៅសល់តែ3បន្ទប់ប៉ុណ្ណោះ ភាលិកា ក៏បានប៉ះស្មាខ្ញុំដោយថ្នមរួចសម្រួលឱ្យខ្ញុំទៅគេងបន្ទប់ជាមួយគេនិងសង្សារក៏ប៉ុន្តែខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានក្តីសុខរបស់អ្នកដទៃ តួយ៉ាងដូចក្នុងពេលនេះអ៊ីចឹង ភាលិកា ជាមិត្តស្និតស្នាលហើយគេមានមិត្តប្រុសតើឱ្យខ្ញុំទៅគេងយ៉ាងម៉េច? ខ្ញុំក៏បដិសេធ ហើយក៏ទៅអើតមើលនៅលើកញ្ចក់កុំព្យូទ័រស្រាប់តែឃើញបន្ទប់មួយទៀតដែលនៅសល់ ខ្ញុំផ្តើមជ្រួញចិញ្ចឹមហើយនឹកគិតឆ្ងល់ជាខ្លាំង ខ្ញុំក៏និយាយបញ្ចុះបញ្ចូលដល់បុគ្គលិកប្រុសរូបនោះទម្រាំតែព្រមខ្ញុំខំនិយាយយ៉ាងបែកយើស ព្រោះបុគ្គលិកនោះហាក់មានអ្វីមួយដែលកំពុងលាក់លៀមជាមួយនឹងពួកយើង...បុគ្គលិកក៏ហុចសោរមកឱ្យខ្ញុំ មើលភ្លាម ប្លែកភ្លែតព្រោះសោរនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់555 វាជាលេខពិសេសខ្លាំងណាស់...ដែលខ្ញុំពុំធ្លាប់បានគេងក្នុងបន្ទប់លេខឡូយយ៉ាងនេះ។

ពួកយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួន ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ភ្លាម ចាប់ផ្តើមកើតនូវអារម្មណ៍ប្លែកៗ ដូចជាមាននរណាម្នាក់កំពុងតែគន់សម្លឹងមកខ្ញុំចាប់តាំងពីមកដល់ខាងមុខបន្ទប់ដំបូងមកម្លេះ ម្លោះហើយទើបខ្ញុំលូកដៃទៅចុចបើកកុងតាក់ភ្លើងដើម្បីបំភ្លឺនឹងកាត់បន្ថយអារម្មណ៍មិនប្រក្រតី...។ ស្រាប់តែពេលនោះមានអ្វីមិនដឹង វាពិតជាត្រជាក់ខ្លាំងណាស់បានមកក្តោបដៃខ្ញុំជាប់ខ្ញុំស្រែកវ៉ាសហើយក៏រលាសដៃចេញ ពេលនោះក្រុមការងាររៀបចំបន្ទប់បានមកដល់ ហើយសួរខ្ញុំពី
ការដែលខ្ញុំស្រែកយ៉ាងខ្លាំងរហូតបង្កជាសំឡេងលាន់ដល់ខាងក្រៅ ខ្ញុំប្រាប់ពួកគេវិញថាវាពិតជាគ្មានអ្វីកើតឡើងឡើយ គ្រាន់តែមានកូនកន្លាតមួយប៉ុណ្ណោះបន្ទាប់ពីនោះ ពួកគេទាំងពីរចូលរោយស្រទាប់ផ្កាកុលាបនៅក្នុងអាងទឹកនឹងរៀបភេសជ្ជៈដាក់នៅលើតុក្បែរគ្រែរួចមក ពួកគេក៏លើកដៃសំពះជំរាបលាខ្ញុំរួច៖

"សូមបងស្រីគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែម"
រួចក៏ចាកចេញបាត់ទៅ

ខ្ញុំក៏ផ្លាស់កន្សែងងូតទឹក ខណៈដែលខ្ញុំបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបាត់ភាពនឿយហត់មួយ ស្របក់ក៏ស្រាប់តែមានអារម្មណ៍ថា កំពុងមានមនុស្សដើរនៅក្នុងបរិវេណបន្ទប់ សម្រឹបជើងលាន់ឮខ្លាំងៗ រួចក៏ឃើញមានស្រមោលសៗឋិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹក ភាពមិនស្រួលកើតមាន ខ្ញុំក្រោកហើយស្លៀកពាក់ឡើងលើគ្រែបិទភ្លើងគេងតែម្តង...

ម៉ោង12យប់ខ្ញុំបានភ្ញាក់ឡើងដោយសារមានមនុស្ស
គោះទ្វារ ពេលចេញទៅបើកគឺពុំឃើញមាននរណាក្រៅពីភាពស្ងាត់ជ្រងំនោះទេ ក៏ប៉ុន្តែនៅក្នុងបន្ទប់ទឹក
ឮសូរសំឡេងទឹកហូរ ខ្ញុំក៏ដើរចូលទៅវិញ ក៏ប៉ុន្តែអ្វីៗ
វាមានសភាពធម្មតាទាំងអស់ តែ...តែ...នៅក្នុងឡាំបូ
លាងដៃមានបណ្តុំសរសៃសក់យ៉ាងច្រើន ខ្ញុំចាប់ទាញម្តងបន្តិចៗពីតម្រងរបស់វា...វាពិតជាវែងខ្លាំងណាស់

ខ្ញុំទាញបានប្រវែងជិតកន្លះម៉ែត្រ សរសៃសក់ចាប់
ផ្តើមមានជាប់ដោយឈាមក្រហមក្រម៉ៅដុំៗតែម្តង
ខ្ញុំភ័យខ្លាំងណាស់ក៏រត់ចេញមកវិញហើយឡើងគ្រែ
គេងសារជាថ្មី...

សំឡេងមនុស្សស្រីកំពុងតែយំត្អូញត្អែនៅចុងជើងរបស់ខ្ញុំ ខ្ញុំទាញភួយចេញហើយក្រោកអង្គុយ ពេលនោះ គឺមានស្រ្តីម្នាក់ស្លៀកពាក់សកំពុងអង្គុយសំកុកសំកូវទម្លាក់សក់ដ៏វែងរបស់នាងគ្រប់មកហើយអង្គុយយំយ៉ាងខ្លាំង ខ្ញុំបានសួរនាង ក៏ប៉ុន្តែនាងពុំមាន
តបឆ្លើយសូម្បីងាកមើលក៏នាងមិនងាកផង ខ្ញុំក៏ខិតទៅជិតនាង នាងបែរមុខមកធ្វើឱ្យខ្ញុំភ័យតក់ស្លុតស្ទើរ
តែសន្លប់ទៅហើយ ព្រោះមុខនាងពោរពេញដោយឈាមក្រហមក្រម៉ៅហើយរង្វាសមាត់នាងពិតជាធំខ្លាំងណាស់...ខ្ញុំបានរត់ចុះពីលើគ្រែទាំងរញីរញ័រ រីឯនាងនោះបានដើរចុះមកតាមខ្ញុំ ខ្ញុំក៏អង្គុយលុតជង្គង់
សំពះថានឹងធ្វើបុណ្យឧន្ទិសកុសលដល់នាង ទើបនាងព្រមដើរចេញឆ្ងាយពីខ្ញុំបន្ទាប់មកនាងក៏រលាយ
បាត់រូបរាងកាយពីក្នុងបន្ទប់នោះតែម្តង...។ 

ព្រឹកស្អែកខ្ញុំបានស៉ើបអំពីបន្ទប់លេខ555ពីបុគ្គលិក គេបានប្រាប់ដោយស្ងាត់ៗថា បន្ទប់មួយនោះគឺ
មានមនុស្សស្រីវ័យជំទង់ម្នាក់ត្រូវបានសង្សាររំលោភ
ហើយសម្លាប់ញាត់ចូលចានបង្គន់ រហូតដល់ហើយស្អុយទើបមានបុគ្គលិកម្នាក់ចូលទៅខាងក្នុងបន្ទប់រកមើលប្រភព ទើបដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់នេះ ហើយបន្ទប់នេះទៀតសោតគឺពុំត្រូវបានបើកទ្វារឱ្យនរណាម្នាក់ចូលឡើយ ព្រោះបើមានក៏នៅមិនលើសពី10នាទីឡើយ គឺវិញ្ញាណខ្មោចម្ចាស់បន្ទប់នឹងលងបន្លាចដោយរូបភាពសាហាវឃោឃៅប្លែកៗពីគ្នា...

ចាប់តាំងអំពីពេលនោះមក ខ្ញុំបានរាងចាលជាមួយនឹងការស្នាក់នៅសណ្ឋាគារក្នុងបន្ទប់ដែលសល់តែ1 សុខចិត្តទៅរកផ្ទះសំណាក់ប្រសើរជាជាង៕

«នរណាលួចមើលខ្ញុំ»

“នរណាលួចមើលខ្ញុំ?”

              តាំងតែពីឆ្នាំ2013មកម្លេះ...ខ្ញុំបានទៅលេងផ្ទះអ្នកមីងផា ដែលត្រូវជាប្អូនស្រីរបស់ម៉ាក់ខ្ញុំបង្កើត...នៅឯខេត្តកំពង់ស្ពឺ...ផ្ទះនោះវាគឺជាប្រភេទវីឡា2ជាន់ តូចល្មមស័ក្តិសមនឹងសមាជិកគ្រួសាររបស់គាត់ដែលមានតែ2នាក់ប្តីប្រពន្ធ...នៅជុំវិញមានដុះទៅដោយដើមឈើធំៗជាច្រើននឹងមានស្រះទឹកមួយដ៏ធំផងដែរនាខាងក្រោយផ្ទះ ក៏ប៉ុន្តែផ្ទះគាត់នៅតែឯងគឺគ្មានផ្ទះអ្នកជិតខាងណាម្នាក់សោះឡើយ...នៅពេលដែលខ្ញុំបានមកដល់ខាងមុខផ្ទះគាត់ភ្លាម ហើយក៏បានចុះពីលើឡានដោយមានយួរនូវនំប៉័ងនឹងផ្លែឈើមកផ្ញើអ្នកមីង...ហើយក៏ដើរសំដៅចូលទៅក្នុងផ្ទះមុនអ្នកម៉ាក់នឹងលោកប៉ាដែលកំពុងនៅក្នុងឡាន...ខណ:នោះខ្ញុំបានឃើញស្រមោលមនុស្សស្រីម្នាក់ស្លុងៗនៅឯមាត់បង្អួចជាន់ទី2កំពុងតែសម្លឹងនឹងចង្អុលមកកាន់ខ្ញុំ...ខ្ញុំក៏ខំប្រឹងសម្លឹងមើលថាតើគេជាអ្នកណាព្រោះពេលនោះម៉ោងប្រម៉ាណជាង6កន្លះទៅហើយ ម្យ៉ាងវិញទៀតមេឃក៏កាន់តែងងឹតណាស់ហើយដែរ...។
     «រដ្ឋធានី!ក្មួយស្រី មកដល់ហើយហ្អេស!មើលចុះបែកតែប៉ុន្មានឆ្នាំសោះបែរជាធំពេញក្រមុំស្តូកតែម្តង ហើយឯណាម៉ាក់ប៉ាក្មួយ?»
     «ចាស៎៎!អ្នកមីងអ្នកម៉ាក់នឹងលោកប៉ាកំពុងនៅក្នុងឡាន អរ នោះគាត់មកដល់ល្មម»
     «អើ!ចឹងស្រីនីឡើងទៅបន្ទប់សិនចុះណា៎៎ ចាំសម្រាកបាត់ហត់ហើយសឹមចុះមកញាំបាយជុំគ្នា»
     «ចាស៎៎!អ្នកមីង»

អ្នកម៉ាក់លោកប៉ានឹងមីងផាគាត់បានជួបជុំគ្នាដោយទឹកមុខដ៏រីករាយ...ខ្ញុំឡើងទៅកាន់បន្ទប់នៅជាន់ទី2ដែលខ្ញុំធ្លាប់គេងនៅកាលពីក្មេង...មកដល់លើពូកភ្លាមខ្ញុំទម្លាក់ខ្លួនភ្លែតព្រោះ អង្គុយនៅលើឡានយូរពេកក៏បណ្តាលអោយចុកចង្កេះ...។ ម៉ោង7ជាងខ្ញុំក៏ងូតទឹករួចក៏ចុះទៅញាំបាយជុំគ្នាជាមួយពួកគាត់នៅឯខាងក្រោមឯណោះ...បន្ទាប់ពីញាំអាហារពេលល្ងាចរួចមីងគាត់ក៏បបួលប៉ាម៉ាក់នឹងខ្ញុំទៅ KTV ប៉ុន្តែខ្ញុំអត់ទៅនោះទេ ដូច្នេះខ្ញុំនៅផ្ទះតែម្នាក់ឯងគត់...ខ្ញុំក៏ចាប់ទាញទូរស័ព្ទយកមកបើក facebookមើល...អង្គុយយូរបន្តិចក៏កាន់តែស្ងាត់ទៅៗ ហើយបើនិយាយពីនៅម្តុំនេះវិញគឺគ្មានផ្ទះអ្នកស្រុកឡើយ...គឺមានតែម៉ុងខ្មោចចិនយួន នៅពាសពេញភ្លឺស្រែ...មួយសន្ទុះក្រោយមកស្រាប់តែមានអ្វីម្យ៉ាងកំពុងតែលួចសម្លឹងខ្ញុំនៅក្បែរមាត់បង្អួច...ខ្ញុំក៏ដើរទៅអើតមើល ប៉ុន្តែគ្មានស្អីគួរឱ្យកត់សំគាល់ទាល់តែសោះ ខ្ញុំក៏ដើរចេញពីបន្ទប់ហើយចុះទៅខាងក្រោមដើម្បីមើលទូរទស្សន៍ នៅពេលខ្ញុំកំពុងតែដើរគឺតែងតែមានអ្វីម្យ៉ាងហាក់កំពុងតែលួចមើលមកកាន់ ខ្ញុំគ្រប់ជំហានទាំងអស់ ពេលខ្លះខ្ញុំក៏ទ្រាំទ្រសឹងតែពុំបានព្រោះភ័យខ្លាចថាមានពួកជនពាលឬមួយ ក៏ជាចោរយ៉ាងដូច្នេះ ហើយម្យ៉ាងវិញទៀតខ្ញុំជាស្រីខ្លួនតូចដៃខ្លីរឿងអីនឹងអាចតតាំងជាមួយពួកគេបាននោះ...។មកដល់ខាងក្រោមខ្ញុំក៏យកពោតលីងយកមកញាំកំដរមាត់មើលរឿង ចៃដន្យអីប៉ុស្តិ៍លេខ5 ក៏បានផ្សាយផ្ទាល់នូវកម្មវិធីវិញាណមានពិត ខ្ញុំភ័យស្ទើរលស់ព្រលឹងចេញក្រៅដោយសារតែ Trailer របស់វាដំបូង ខ្ញុំខំស្រវ៉េស្រវ៉ាប្តូរប៉ុស្តិ៍យ៉ាងលឿន ហើយក៏បានមកប្តូរបរិយាកាសជាមួយនឹង កប្លែងនាយពាក់មីវិញម្តង...មួយសន្ទុះក្រោយមកស្រាប់តែស៉ីប្លេឡានបានបន្លឺឡើង យ៉ាងតក់ក្រហល់ ខ្ញុំក៏ចេញទៅបើករបង តែផ្ទុយទៅវិញបែរជាគ្មាននរណាម្នាក់សោះសូម្បីតែស្នាមកង់រថយន្ត...ពួកនេះចូលចិត្តមកលេងសើចខ្លាំងណាស់ និយាយក្នុងចិត្តតិចៗរួចក៏ដើរទៅខាងក្នុងវិញ...

ផាំង!!!

ផើងផ្ការំយោលបានធ្លាក់ចុះរានហាលខាងលើចុះមកខាងក្រោមធ្លាក់ប៊ិសតែនឹង ចំក្បាលខ្ញុំបែកទៅហើយ ខ្ញុំក៏ងើយឡើងទៅលើមើលទៅកាន់បន្ទប់មួយដែលអ្នកមីងគាត់ទុកចោលថែមទាំង ហាមប្រាមមិនអោយនរណាម្នាក់ចូលបន្ទប់មួយនោះជាដាច់ខាត ការហាមនេះខ្ញុំចាំតាំងតែពីក្មេងមកម្លេះ ខ្ញុំពិតជាមិនយល់ទាល់តែសោះថាតើបន្ទប់មួយនោះវាមានអាថ៌កំបាំងអ្វី ទើបដល់ថ្នាក់បិទបាំងយ៉ាងនេះ...បន្ទាប់ពីគិតរួចខ្ញុំក៏ងើយមើលម្តងទៀតទៅកាន់បង្អួចកញ្ចក់ដ៏ថ្លាយ៉ង ដែលមានបាំងបិទនូវ រនាំងពណ៌សដែលជាហេតុធ្វើអោយខ្ញុំឃើញ ស្រមោលមនុស្សស្រីកំពុងតែអង្គុយសិតសក់នៅលើពូក...ខ្ញុំក៏ Call ទៅអ្នកមីង...
     « អាឡូ!ជំរាបសួរអ្នកមីង»
     «ចាស៎៎!តើក្មួយមានការអ្វីមែនទេ ?»
     «ចាស៎៎!ខ្ញុំចង់សួរអ្នកមីងថាតើ ផ្ទះអ្នកមីងមានអ្នកណាខ្លះទៀតក្រៅអំពីអ្នកមីងផ្ទាល់ហើយនឹងលោកពូ?»
     «គឺគ្មានអ្នកណាឡើយក្មួយ តើក្មួយមានរឿងអីមែនទេទើបបានជាសួរចម្លែកបែបហ្នឹង...»
ទឺត!ទឺត!

ទូរស័ព្ទក៏បានដាច់ទាំងដែលខ្ញុំបម្រុងនឹងហាមាត់និយាយទៅហើយ ខ្ញុំនៅពេលនោះគឺត្រជាក់ចុងដៃចុងជើង ញ័រអស់សព្វប្រាណ...ខ្ញុំក៏ឡើងទៅគេងវិញ...សម្លេងគោះទ្វាក៏បានបន្លឺមកម្តង...ខ្ញុំពិតជាមិនដឹងថយើត្រូវធ្វើយ៉ាងណាឡើយ ព្រោះខ្ញុំនៅម្នាក់ឯង...ខ្ញុំក៏សម្រេចចិត្តថាដើរទៅបើកទ្វាដោយមបានកាន់ពិលដែកធំមួយទុកសាគួបើ មានជនអាក្រក់ងាយស្រួលនឹងវាយវាឱ្យងាប់តែម្តង...តែពេលបើកទ្វាគឺគ្មាននរណាសោះមានតែកៅអីមួយនាកណ្តាលល្វែងផ្ទះកំពុងតែយោលយោគតែឯង...ខ្ញុំដើរចុះទៅខាងក្រោមជាមួយនឹងអារម្មណ៍ដ៏សែនព្រឺព្រួចព្រោះ វាតែងតែមានអ្វីសម្លឹងមកខ្ញុំជាប់ជានិច្ចជាពិសេសនោះគឺ សម្រឹបជើងបានបន្លឺឡើងនាខាងក្រោយខ្នងខ្ញុំជាប់...រាល់ពេលដែលខ្ញុំងាកសម្លឹករកមើលគឺគ្មានឃើញអ្វី គឺមានតែភាពទទេស្អាតតែប៉ុណ្ណោះ...ខ្ញុំក៏សម្រេចចិត្តតេទៅអ្នកម៉ាក់ម្តងទៀតក៏ប៉ុន្តែមិនអាចទាក់ទងទៅ កាន់ពួកគាត់បានឡើយព្រោះសេវ៉ាទូរស័ព្ទបានធ្លាក់អស់ទៅហើយ...។ ខ្ញុំបានត្រឹមតែអង្គុយអោបក្បាលជង្គង់នៅក្បែរសាឡុង
ប្រាវ!!!

សម្លេងធ្លាក់បែកចេញមកពីខាងលើ ខ្ញុំរត់ឡើងទៅខាងលើនៅពេលនោះស្រាប់ មានមនុស្សស្រីម្នាក់ដែលមានភ្នែកសស្លែតគ្មានប្រស្រីផ្ទៃមុខពោពេញទៅ
ដោយស្នាមដាច់រយះគួរឱ្យខ្លាច...ខ្ញុំឃើញបែបនេះក៏ងាកក្រោយ បម្រុងនឹងរត់ចុះក្រោមវិញក៏ប៉ុន្តែ ខ្ញុំត្រូវបានអ្វីម្យ៉ាងមលរុញច្រានខ្ញុំទម្លាក់ចុះពីលើរមៀលតាមកាំជណ្ដើរ ខ្ញុំក្រោកមកវិញដោយស្ទាបក្បាលព្រោះវាឈឺខ្លាំងពេក...ទេ!ទេ!ឈាម ឈាមច្រើនណាស់ នៅពេលនោះខ្ញុំភ័យខ្លាចខ្លាំងណាស់...ទូរស័ព្ទលើតុក៏រោទ៍
     «អាឡូ!ខ្ញុំជាគ្រូពេទ្យ តើនេះគឺជាផ្ទះរបស់អ្នកស្រី រដ្ឋដាវ៉ាន់មែនទេ?»
     «ចាស៎៎!នេះគឺផ្ទះរបស់គាត់ តើលោកមានការអ្វីមែនទេ?»
     «គឺ..គឺ...រថយន្តរបស់គាត់ដែលមានប្រុសពីរនាក់ រួមទាំងស្រីម្នាក់ទៀតបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំ ផ្លូវលេខ51 ឥលូវនេះពួកគាត់បានបាត់បង់ជីវិតទៅហើយ ដូច្នេះសូមក្រុមគ្រួសារនៃសពមេត្តារៀបចំផ្ទះសម្បែងឱ្យហើយទៅ បន្តិចទៀតនេះរថយន្យសាមុយដឹកសពនឹងទៅដល់នាពេលបន្តិចទៀតនេះ...»
គ្រាន់តែឮប៉ុននេះខ្ញុំក៏របូតធ្លាក់ទូរស័ព្ទជ្រុះពីដៃ...ព្រោះវាជាដំណឹងដ៏សែនសោកសៅបំផុត...មួយស្របក់ក្រោយមកឡាននោះក៏បានមកដល់ ពេលគេរៀបចំដាក់សាកសពចុះខ្ញុំក៏ទាញបើកមុខមើល...តែ..តែ...នឹងក្រុមគ្រួសារខ្ញុំឡើយ 
វាគឺជាស្រ្តីម្នាក់ដែលបានប៉ងសម្លាប់ច្ញុំអម្បាញមិញនេះទេតើ...ស្រាប់តែនាងបានបើកភ្នែកធំៗក្រឡោតៗមកដាក់ខ្ញុំ...ខ្ញុំក៏រត់ចូលផ្ទះហើយបិទទ្យាយ៉ាងជិត...ព្រោះកំពុងមានប្រុសស្រីជាច្រើននាក់បានដើរសំដៅមករកខ្ញុំដោយក្នុងដៃពួកគេម្នាក់ៗសុទ្ធសឹងតែជាកាំបិត...ខ្ញុំបែកញើសសស្រាក់  មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ ស្រាប់តែមានក្មេងស្រីម្នាក់បានទម្លាក់ក្បាលមកហើយយកកាំបិតមកចាក់ ខ្ញុំតែម្តង...។
     «ធានី!ធានីកូន!តើកូនយល់សុបិន្តសម្លែកមែនទេ?»
ខ្ញុំដឹងខ្លួនឡើងកំពុងតែគេងនៅលើគ្រែដោយខ្លួនប្រាណរបស់ខ្ញុំបែកញើសជោក អស់ ហើយនៅជុំវិញខ្ញុំគឺមានអ្នកគ្រប់គ្នានៅជុំជិត...ខ្ញុំឃើញបែបនេះសែនសប្បាយចិត្តក្រៃលែងព្រោះអ្វីទាំងអម្បាលម៉ានវា គ្រាន់តែជាសុបិនដ៏អាក្រក់មួយប៉ុនណ្ណោះ...ខ្ញុំក៏ក្រោកឡើងមកអោប ពួកគាត់ទាំងអស់គ្នាដោយក្តីសប្បាយរីករាយឥតឧបមា...៕
                                  ៚ចប់៚
ដោយ:វេស្សភូ