រថយន្តបានបង្អង់ឈប់នៅខាងមុខផ្ទះវីឡា3ជាន់ ដែលមានសណ្ឋាននឹងការរចនា ដូចទៅនឹងកេហដ្ឋាននាសម័យអាណានិគមបារាំងផងដែរ វារាងចាស់បន្ទិច ព្រោះផ្ទះនេះបានបន្សល់ទុកមករាប់សិបសតវត្សមកហើយ...នៅជុំវិញបរិវេណផ្ទះនេះហ៊ុមព័ទ្ធទៅដោយដើមរុក្ខជាតិបៃតងតូចធំជាច្រើន ហើហក៏មានស្រះទឹកមួយយ៉ាងធំនៅឯខាងក្រោយផ្ទះ...ផងដែរ
___________
ចុះពីលើរថយន្តភ្លាម ក៏មានអ៊ំប្រុសម្នាក់បានដើរចេញពីខាងក្នុងកញ្ចុះ...
«លោកស្រី!ជាម្ចាស់ថ្មីមែនទេ?»
«ចាស៎!ពិតមែនហើយ»
«នេះសោរ អញ្ជើញអ្នកស្រីនិងគ្រួសាររស់នៅប្រកដដោយសុភមង្គលផងចុះ»
«ចាស៎...!!!»
«តែអ្នកស្រីគួរហាមប្រាមអ្នកទាំងឡាយកុំនិយាយអ្វីផ្តេសផ្តាស់ឱ្យសោះ» គាត់និយាយដោយទឹកមុខព្រួយបារម្ភអ្វីម្យ៉ាង
«តើហេតុអីទៅ?ផ្ទះនេះមានបញ្ហាអ្វីមែនទេ?»
«បាទគឺអត់ទេ ខ្ញុំសូមលាអ្នកស្រីសិនហើយ»
បន្ទាប់មកអ៊ំប្រុសនោះក៏ចាកចេញទៅ ខ្ញុំនឹងគ្រួសារក៏ប្រម៉ែប្រម៉ូលឥវ៉ាន់ចូលទៅក្នុងផ្ទះ...។
ក្នុងរាត្រីនោះបន្ទាប់ពីពួកយើងញ៉ាំអាហារពេលល្ងាចជុំគ្នារួច អ្នកម៉ាក់ លោកប៉ា នឹងប្អូនស្រី បានឡើងទៅបន្ទប់អស់ សល់តែអ៊ំ សយ ដែលជាចុងភៅកំពុងតែរើចានយកទៅលាង ខ្ញុំក៏ដើរចេញទៅខាងក្រៅផ្ទះដើម្បីស្រូបយកខ្យល់អាកាស...
យប់នោះគ្មានសូម្បីតែផ្កាយមួយដួងក៏ប៉ុន្តែវាជំនួសដោយព្រះចន្ទពេញបូណ៌មីដ៏ភ្លឺត្រចះត្រចង់...លាយឡំជាមួយខ្យល់បក់រវ៉ិចៗនឹងតូរ្យតន្ត្រីរៃស្រែកច្រៀងឆ្លើយឆ្លងរំពងពេញវិមាន...
អង្គុយយោលទោងលេងរួចចោលភ្នែកសម្លឹងមើលទៅកាន់ផ្ទៃទាំងមូលនៃផ្ទះ ស្រាប់តែមានមនុស្សស្រីម្នាក់កំពុងឈរច្បូតសក់នៅលើរានហាលមុខផ្ទះឯជាន់ទី2
ញីភ្នែករួចមើលម្តងទៀតក៏នៅតែឃើញនាងដដែល ខ្ញុំក៏ដើរទៅរួចស្រែកសួរ នាងនោះបែរមុខមកវិញធ្វើឱ្យខ្ញុំ
ស្ទើរគាំងបេះដូងស្លាប់ ព្រោះផ្ទៃមុខរបស់នាងពោរ
ពេញដោយស្នាមមុតរយះដាច់ដោចគួរឱ្យខ្លាច មិនចាំ
យូរឡើយ ខ្ញុំក៏រត់ចូលទៅក្នុងផ្ទះវិញទាំងត្រហេបត្រហបហត់ស្ទើរដាច់ខ្យល់...
មកដល់ក្នុងបន្ទប់ ឃើញមានក្មេងស្រីម្នាក់ទៀតកំពុងអង្គុយសិតសក់នៅមុខកញ្ចក់ ខ្ញុំក៏នឹកគិតឆ្ងល់ថា ហេតុអ្វីបានជា ពេជ្រ ប្អូនស្រីខ្ញុំនាងចូលមកកាន់
បន្ទប់ខ្ញុំទាំងកណ្តាលអាធ្រាតបែបនេះ ខ្ញុំដើរចូលទៅ
ទាំងបែកញើសជោកពេញទាំងខ្លួនប្រាណ...
ខ្ញុំក៏លូកចាប់ទាញស្មាស្រីពេជ្រ សាច់នាងត្រជាក់ខ្លាំងណាស់បន្តាប់មក នាងក៏បែរមកតែផ្ទៃមុខរបស់នាង គ្មានភ្នែកច្រមុះមាត់ឡើយ ឃើញបែបនេះហើយខ្ញុំក៏ប្រញ៉ាប់រត់ចេញពីបន្ទប់ ទៅកាន់បន្ទប់អ្នកម៉ាក់ ក៏ប៉ុន្តែ ខ្មោចស្រីទាំងពីរ ម្នាក់ដើរ ម្នាក់ទៀតលូនវារព្រោះជើងរបស់នាងដូចជាជាប់នូវច្រវ៉ាក់នៅនឹងជើងកំពុងតែសំដៅមកតាមក្រោយខ្នងខ្ញុំយ៉ាងលឿន
សូរសម្លេងឆ្កែលូក៏បន្លឺឡើងរឹតតែខ្លាំងឡើងៗ ខ្ញុំពិតជាហត់ខ្លាំងណាស់ តែមិនយូរប៉ុន្មានក៏បានមកដល់ខាងមុខបន្ទប់របស់អ្នកម៉ាក់ រួចក៏រុញទ្វារចូលទៅ ស្រាប់តែអ្វីដែលខ្ញុំពុំនឹកស្មានដល់នោះគឺ អ្នកម៉ាក់ស្រីជាទីស្រឡាញ់របស់ខ្ញុំបានចងព្យួរកនៅខាងមុខទូរទស្សន៍ រីឯលោកប៉ាក៏ដេកស្លាប់ដោយបត់កមកក្រោយ សភាពសាកសពរបស់ពួកគាត់ហាក់នៅស្រស់ញញឹម...ខ្ញុំឈរមើលទាំងក្នុងខួរក្បាលវិលវល់ស្ទើរប្រេះបែកខួរជាពីរ ទឹកភ្នែកក៏ស្រក់លែងចេញ តែវាជំនួសមកវិញនូវក្តីឈឺចាប់ជាពន់ពេកដែលមនុស្សជាទីស្រឡាញ់ដល់ទៅពីរត្រូវបានស្លាប់យ៉ាងអណោចអធ័មឥតឧបមា...ខ្ញុំលើកបីសពលោកប៉ាដាក់លើគ្រែ រួចដោះចំណងកអ្នកម៉ាក់ទម្លាក់ដាក់ទន្ទឹមលោកប៉ា ហើយបន្តទៅរកប្អូនស្រីរបស់ខ្ញុំ...
នាងកំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀងដោយកាន់សៀវភៅអាន ខ្ញុំឈានជើងចូលទៅដឹកដៃនាងឡើងមក នាងក៏ងើយមើលមុខខ្ញុំមួយសន្ទុះ កែវភ្នែកនាងក៏ចាប់បាត់ប្រស្រី ហើយមុខសុទ្ធតែខ្ទុះឈាម ខ្ញុំលើកថូផ្កានៅលើតុនោះវាយទៅលើនាងបណ្តាលឱ្យបែកក្បាលដួលព្រុះទៅលើឥដ្ឋ...ស្រមោលខ្មៅមួយក៏ហោះចេញពីខ្លួននាង នាងក៏ចាប់ដៃខ្ញុំអោបហើយហូរទឹកភ្នែក ទើបខ្ញុំដឹងថា តាមពិតប្អូនស្រីរបស់ខ្ញុំត្រូវបានវិញ្ញាណខ្មោចសន្ធិតសោះ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់... ទោះយំក៏យំមិនចេញ ភាពក្តុក្តួលពេញឱរ៉ាអួលណែនស្ទើរក្ស័យ...
ព្រឹកស្អែក បន្ទាប់ពីប៉ូលិសធ្វើកោសលវិច្ច័យរួច ខ្ញុំក៏ដឹកសាកសព គ្រួសាររបស់ខ្ញុំទៅកាន់ផ្ទះចាស់នៅឯតាខ្មៅដើម្បីធ្វើបុណ្យ ហើយផ្ទះនោះ ខ្ញុំក៏លក់ឱ្យក្រុមហ៊ុនមួយដើម្បីយកដីធ្វើជា រោងចក្រកែច្នៃសំរាមព្រោះប្រទេសយើងសព្វថ្ងៃ ប្រជាជននៅមានកម្រិតយល់ដឹងអំពីផលប្រយោជន៍នឹងផលអាក្រក់នៃសំរាម បើនិយាយពីតាមផ្លូវនៅតំបន់ខ្លះទៀត មានសំរាមទាំងថង់ផ្លាសស្ទីកនឹងចានស្នោហោះហើរពេញទាំងផ្លូវ ហើយសំរាមទាំងនោះទៀតសោតគឺអ្នកធ្វើដំណើរតែងតែចោលពាសវាលពាសកាលដូចជាមនុស្សគ្មានគំនិត...
កម្មវិធីបុណ្យបានចប់សព្វគ្រប់
ម៉ោង11យប់ខ្ញុំអង្គុយនៅមុខComputerធ្វើកិច្ច
ការមួយចំនួនរួចក៏រៀបនឹងចូលគេងស្រាប់តែខ្យល់បានបក់ចូលមកតាមបង្អួចធ្វើឱ្យត្រជាក់ព្រឺឆ្អឹងខ្នងជាខ្លាំង មួយសន្ទុះក្រោយមក ស្នូរសម្លេងដ៏រន្ធត់បានបន្លឺឡើង...ម្តងជាសម្លេងយំ ម្តងទៀតជាសម្លេងដូចជាមាននរណាម្នាក់កំពុងតែអូសច្រវ៉ាក់នៅជាន់ខាងលើអ៊ីញ្ចឹង វាជាសម្លេងមួយដែលលាន់ឮខ្លាំងៗរហូតខ្ញុំស្ទើរបែកក្រដាស់ត្រចៀក ខ្ញុំក៏បើកទ្វារឡើងទៅកាន់ខាងលើ ប៉ុន្តែវាគ្មានអ្វីខុសប្លែកពីធម្មតាឡើយ ខ្ញុំក៏ចុះមកវិញស្រាប់តែឃើញស្រ្តីម្នាក់ក្នុងឈុតជាអប្សរា កំពុងឈរសម្លឹងមកកាន់ខ្ញុំដោយភ្នែកមុត រួចក៏រាំដោយកាយវិកាល្វត់ល្វន់ដូចទៅនឹងអ្នករបាំយ៉ាងដូច្នេះ សម្លេងភ្លេងក៏ចាប់ប្រគុំឡើងយ៉ាងរំពងបន្ទាប់ពីភ្លេងនោះចប់មួយសន្ទុះក្រោយមកនាងក៏ឈានជើងមកជិតខ្ញុំយ៉ាងលឿន រួចក៏ច្របាច់កខ្ញុំ ខ្ញុំដកដង្ហើមសឹងតែពុំដល់គ្នាអស់រយះពេលជាយូរ ទើបខ្ញុំនឹកដល់បាលី
ដែលលោកតាខ្ញុំបានបង្រៀនទុកការពារខ្លួនកាលនៅក្មេង បន្ទាប់ពីសូត្រ3ចប់វិញ្ញាណនាងរបាំនោះក៏រលាយបាត់ទៅ ហើយស្អែកឡើងខ្ញុំក៏បានទៅជួបសង្រ្គាជនៅវត្តមួយក្បែរផ្ទះ លោកក៏មានសង្ឃដីការថា
ខ្ញុំនិងគ្រួសារបានប្រព្រឹត្តអំពើឆ្គាំឆ្គងកាលពីអតីត
ជាតិ ទើបគេមកតាមតបស្នងរហូយមកដល់បច្ចុប្បន្ន
ជាតិ ដូច្នេះលោកបានឱ្យខ្ញុំសុំខមាតោសនឹងធ្វើបុណនយឧទ្ទិសកុសលឱ្យបានដល់ពួកគេដើម្បីបានយង់យកកំណើតថ្មី ។ចាប់តាំងពីពេលនោះមកវិញ្ញាណអាក្រក់ទាំងឡាយមិនដែលមកយាយីលងបន្លាចដូចកាលពីមុនទៀតឡើយ ។ ដូច្នេះយើងត្រូវតែខិតខំសាងអ្វីដែលជាកុសល កុំប្រព្រឹត្តបាប ព្រោះកម្មទាន់ហន់ខ្លាំងណាស់បើមិនជាតិនេះក៏ជាតិមុខដែរ ៕
៚ចប់៚
ដោយ:វេស្សភូ
No comments:
Post a Comment