Friday, May 29, 2020

«មហិច្ឆតា»

«មហិច្ឆតា»

ខ្ញុំឈ្មោះ ភិ នល័យ អាយុ21ឆ្នាំ ជាជនជាតិខ្មែរ តែប៉ុន្មានឆ្នាំមុន ខ្ញុំបានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក...
ការរស់នៅស្រុកគេវាងាយស្រួលដូចស្រុកយើងឡើយ ។ 
ហើយខ្ញុំទៅអាមេរិកនោះទៀតសោតគឺធ្វើការងារកំប៉ិចកំប៉ុក រកលុយទុកចំណាយផ្សេងៗស្ទើរពុំបាន ព្រោះរបស់របនៅទីនោះថ្លៃខុសពីស្រុកយើង។

ក្នុងពេលជាង5ខែ ខ្ញុំបានស្គាល់នារីHigshowម្នាក់
គេជាជនជាតិអាល្លឺម៉ង់ នាងឈ្មោះ Juicesena 
ខ្ញុំបាននិយាយលេងនឹងសួរដេញដោលពីនាងសព្វបែបយ៉ាងក្នុងឱកាសឈប់សម្រាកដែលនាងមកលេងផ្ទះខ្ញុំ ពួកយើងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ បន្ទាប់មកមិនដឹងយ៉ាងម៉េចខ្ញុំក៏បានសួរនាងរហូតដល់ ការកាន់សាសនា

«សម្លាញ់សព្វថ្ងៃឯងកាន់សាសនាអ្វីដែរ ព្រោះមើលទៅឯងដូចជាមិនសូវខ្វាយខ្វល់អំពីការគោរពបូជាបុណ្យផ្សេងៗក្នុងប្រទេសសោះ រាល់ពេលដែលគ្នាជួបឯងក្នុងឱកាសទាំងនោះ»

«គឺ...គឺ...គ្នាគោរពសាសនាS.Y តើឯងមានអ្វីទើបសួរយើងដល់រឿងនេះ»

«ទេគ្នាគ្រាន់តែចង់ដឹងធម្មតាប៉ុណ្ណោះ»

«ឯងចង់ដឹងទេថា តើវាមានភាពអស្ចារ្យយ៉ាងណាទើបយើងគោរពវា?»

«ពិតជាចង់ហើយ ចេះសួរទៅកើតមីឆ្គួតនេះ»

«សាសនានេះ រាល់នរណាម្នាក់បានកាន់វាហើយ អ្នកនោះចង់បានអ្វី សុំអ្វីនោះនឹងបានដូចបំណង ចង់ល្បី ចង់ក្លាយជាសេដ្ឋីយ៉ាងម៉េចក៏បានដែរឱ្យតែឯងអាចធ្វើរឿងមួយ...»

ខ្ញុំគ្រាន់តែឮឈ្មោះសាសនាដ៏ចម្លែកនោះហើយខ្ញុំចាប់ផ្តើមឆ្ងល់ហើយក៏ចង់ដឹងអំពីវា ហេតុអ្វីវាមានសភាពអស្ចារ្យយ៉ាងនេះ ម្យ៉ាងវិញទៀតខ្ញុំក៏មិនសូវប្រឡូកប្រលាក់ជឿទៅលើរឿងឥតបានការទាំងនោះដែរ តែដោយសារលុយនឹងកិត្តិយស ខ្ញុំបានស្វែងរកវា...។ 

ដំបូងឡើយ ខ្ញុំបានឱ្យJuicesena ជូនខ្ញុំទៅទីតាំង
ដើម្បីបានក្លាយទៅជាសមាជិកនៃសាសនាថ្មីមួយទៀត ។ ពេលទៅដល់ទីនោះមិត្តខ្ញុំនាងបានអង្គុយចាំនៅខាងក្នុងរថយន្ត ឯខ្ញុំក៏ដើរចូលទៅដោយឥតអាក់  ពេលនោះចូលទៅដល់ឃើញបរិវេណខាងក្នុងទីកន្លែងនោះវាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ស្រាប់តែមាននរណាម្នាក់កំពុងតែដើរមកតាមជាប់ខាងក្រោយខ្នងខ្ញុំ ពេលបែរមុខទៅ....

ស្អែកព្រឹក  វាពិតជាប្លែកក្នុងអារម្មណ៍ខ្ញុំខ្លាំងណាស់
គ្រាន់តែថ្ងៃចាំងភ្នែកបន្តិចសោះក៏ខ្ញុំកើតក្តីឆាបឆេះអារម្មណ៍ដែរ ខ្ញុំតាមធម្មតាជាមនុស្សមានចរឹតរម្យទមណាស់។ 

ខ្ញុំក៏ចាប់ទាញវាំងននបិទ ហើយក៏ដើរទៅកាន់កញ្ចក់
សម្លឹងឥតដាក់នេត្រា រហូតមានសភាវៈអរូបកាយ
បានបង្ហាញនៅក្នុងកញ្ចក់ ហើយវាបាននិយាយមក
កាន់ខ្ញុំដោយសំឡេងជាភាសាEnglishពាក្យខ្លះស្តាប់បានពាក្យខ្លះក៏អត់...

«នាងបានចូលរួមក្នុងកិច្ចវិញ្ញាណហើយ តើនាងចង់បានអ្វីព្រោះពេលនេះនាងគឺជាម្ចាស់នៃយើងហើយ តែនាងត្រូវចាំថា ការប្រាថ្នាគឺមានការដោះដូរ»

«ចាស៎៎!តើវាតម្រូវដោះដូរជាមួយនឹងអ្វីទៅ? ព្រោះខ្ញុំគ្មានប្រាក់ទើបខ្ញុំចូរខ្លួនធ្វើជាសមាជិករបស់អ្នក»

«វាមិនច្រើនឡើយ គឺគ្រាន់តែ...សុំព្រលឹងនាងធ្វើជា
....របស់យើងប៉ុណ្ណោះ»

_________
ដំបូងឡើយ ខ្ញុំភ្ញាក់ខ្លួនព្រើតជាមួយនឹងការដោះដូរ
ស្រាប់តែមួយសន្ទុះខ្ញុំក៏ឆ្លើយហត្ថលេខីជាផ្លូវការតែម្តង ទាំងដែលខ្ញុំពេលនេះក៏ពុំយល់ពីខ្លួនឯងនាពេលមុនដែរ វាគឺជារឿងដ៏គួរឱ្យខ្លាចរអា...

ព្រះសូរិយា យាត្រាអស្តង្គត ងងឹតសុងសូន្យប្តូរជំនួស
មកនៅផ្ទៃមេឃាពណ៌ខៀវស្រងាត់ ថែមទាំងបន្លឺមក
នូវសំឡេងផ្គរន្ទះ ភ្លើងកាំរន្ទះបាញ់ពុះជ្រែកអស់ផែនពសុធានាភពផែនដី ភាពកក្រើករំជើបរំជួល នាំឱ្យខ្ញុំឡើងក្រោកដើរទៅកាន់កញ្ចក់ដ៏មុតថ្លានៅជំហៀងគ្រែ...ខ្ញុំក៏បានធ្វើកិច្ចតាមអ្វីដែលមេសាសនាបាន
ប្រៀនប្រដៅខ្ញុំ បន្ទាប់មកខ្ញុំក៏បាននិយាយតែម្នាក់ឯង
ទៅកាន់ផ្ទៃកញ្ចក់ដោយសភាពហាំងក្លា ដូចជាមានអំណាចអស្ចារ្យអ្វីមួយមកសន្ធិតលើខ្ញុំយ៉ាងដូច្នេះ ។  ក្តីប្រាថ្នារបស់ខ្ញុំ គឺចង់ក្លាយជាតារាចំរៀងស្រីដ៏ល្បីល្បាញម្នាក់ប្រចាំអាមេរិក....

ព្រឹកព្រាងរៀងរះភ្លឺច្បាស់អស់ព្រះអាទិត្យ ខ្ញុំក៏បានដាក់ពាក្យចូលក្នុងផលិតកម្មដ៏ល្បីឈ្មោះមួយ

ទៅដល់ភ្លាម ពួកគេហាក់ស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់
បំផុត...

អស់រយះកាលជាង1សប្តាហ៍ប៉ុណ្ណោះខ្ញុំបានរកប្រាក់
ចំណូលវាល់លានចូលក្នុងកាតរបស់ខ្ញុំ ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំបានល្បីល្បាញសុះសាយអស់ពិភព
អ្នកគាំទ្រសិល្បៈ ពេលខ្លះខ្ញុំក៏មិនចង់ចេញទៅណាមកណាដែរ ព្រោះមានមនុស្សម្នាជាច្រើនតែងតែតាមយកព័ត៌មាននឹងសុំហត្ថលេខាជាដើម នេះក៏ព្រោះខ្ញុំគឺជាតារាចម្រៀងលំដាប់ជួរផងដែរទើបធ្វើឱ្យពិភពនៃចក្រវាឡមួយនេះវិលខ្ញាល់តែម្តង...។

ភាពសុភាពរាបសាជាស្រ្តីខ្មែរបានរលុបសាបរលាបអស់គ្មានសល់ តែវាប្តូរជំនួសមកវិញនូវការស្លៀកពាក់លេចលើលេចក្រោម ពេលខ្លះស្ទើរតែមិនស្លៀកពាក់ក៏មានដែរ ។ 

នៅពីក្រោយឆាកជីវិតនៃស៉ីវីល័យភាព នឹងភាពល្បីល្បាញ វាមានរឿងដ៏រន្ធត់ជាច្រើនដែលប្រិយមិត្តទាំងឡាយពុំបានជ្រាបពីមុនមក ... ជារៀងរាល់យប់ ខ្ញុំតែងតែគេងយង់សុបិនចម្លែកៗជាច្រើន ពេលខ្លះខ្ញុំក៏ស្រែកយំទាំងកណ្តាលអាធ្រាតក៏មាន ក្នុងយប់ខ្លះទៀតខ្ញុំក៏រត់ទៅយកកាំបិតមកចាក់លើខ្លួនឯង 

ដោយសារភាពច្របូកច្របល់ទាំងអស់នេះហើយ ទើបធ្វើឱ្យខ្ញុំសម្រេចចិត្តស្វែងរកមិត្តសម្លាញ់Juicesena ខ្ញុំខំប្រឹងទាក់ទងនាងគ្រប់មធ្យោបាយទាំងអស់ ក៏ប៉ុន្តែគ្មានបានការឡើយ
មិនថា IG Twitter line អ្វីក៏ដោយក៏នៅតែគ្មានដំណឹងពីនាងដដែល ខ្ញុំឆែកចូលទៅកាន់គណនីFacebookរបស់នាង 

ស្រាប់តែវាបានលោតSttជាច្រើនដែលបង្ហាញពីការឈឺចាប់របស់នាងបន្ទាប់ពីកាន់សាសនាមួយនោះ សារចុងក្រោយគឺជាវីដេអូនៃការស្លាប់របស់នាង នាងបាននិយាយរៀបរាប់ប្រាប់ទៅកាន់មិត្តក្នុងហ្វេសប៊ុកអំពីរឿងរ៉ាវចម្លែកទាំងនោះ ទាំងទឹកភ្នែកហូរសស្រាក់ ប៉ុន្តែគ្មាននរណាមួយជឿនាងឡើយ ជាង1នាទី នាងក៏ត្រូវបានរបូតជ្រុះក្បាលចេញពីស្មា ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពាសពេញបណ្តាញសង្គម ហើយក្រុមអ្នកជំនាញស្រាវជ្រាវក៏ពុំមានអំណះអំណាងណាមួយច្បាស់លាស់ដើម្បីបង្ហាញដល់មហាជនឱ្យបានជ្រាបឡើយ ។

ក្នុងយប់នោះខ្ញុំចាប់ផ្តើមភ័យបុកពោះ ចំពោះសាសនាមួយនោះ ខ្ញុំប៊ិសនឹងត្រូវបាត់បង់ជិវិតម្តងៗទៅហើយ ទើបធ្វើឱ្យខ្ញុំចង់ចាកចេញពីវាឱ្យបានឆាប់បំផុត នៅពេលនោះខ្ញុំបានលួចរត់ចាកចេញពីសហរដ្ឋអាមេរិកដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ 

ពេលក្រុមគ្រួសារខ្ញុំដឹង គាត់ពិតជាភ្ញាល់ផ្អើលជាខ្លាំង
ពួកគាត់បាននាំខ្ញុំទៅវត្តនៅឯស្រុកស្រែដើម្បីស្រោចទឹកជម្រះបាប...

កេរ្ដិ៍ឈ្មោះរូលីនណាសាបានរលុបបាត់ពីការចងចាំរបស់ប្រិយមិត្តដែលធ្លាប់តែងុបងល់គាំទ្រខ្ញុំ ក៏ព្រោះតែពេលនេះខ្ញុំមិនបានកាន់សាសនានោះទៀតឡើយ ហើយវាក៏ធ្វើឱ្យជីវិតដ៏សាមញ្ញរបស់ខ្ញុំបានវិលត្រឡប់មកវិញ ខ្ញុំពុំអាចយកទ្រព្យសម្បត្តិទាំងអំបាលម៉ានបានឡើយ...។

កន្លងជាង1ខែទើបខ្ញុំផុសSttដ៏ខ្លីទាក់ទងនឹងវា ស្រាប់តែមានមនុស្សរាប់សិបអ្នកបានinboxមកខ្ញុំសួរដេញដោលពីរឿងទាំងអស់នោះ ខ្ញុំក៏ប្រាប់អ្វីដែលខ្ញុំបានដឹង តែក៏ហាមប្រាមពួកគេចំពោះការធ្វើរឿងមិនត្រឹមត្រូវផងដែរ តែតាមការសង្កេតរបស់ខ្ញុំ ពួកគេសុទ្ធសឹងតែជាពពួកមនុស្សលោភលន់ឥតខ្លាចរអាដូចកាលខ្ញុំពីមុនអ៊ីចឹង...

ពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សដែលចង់ដឹងចង់កាស់កកាយពីវាត្រូវបានស្លាប់ម្តងមួយៗរហូតដល់...

          ចប់
ដោយ:វេស្សភូ

No comments:

Post a Comment