Sunday, May 17, 2020

«រាត្រីចុងសប្តាហ៍»

រាត្រីចុងសប្តាហ៍ គឺជារឿងគួរអោយខ្លាចមួយអំពីស្ត្រីវ័យក្មេងម្នាក់ដែលចំណាយពេលលំហែកាយនាចុងសប្តាហ៍នៅក្នុងផ្ទះរបស់នាងនៅក្នុងព្រៃ ហើយជួបនឹងអ្វីដែលគួរឱ្យភ័យខ្លាចជាខ្លាំង។ 

 ឈ្មោះរបស់ខ្ញុំគឺ ដាលីន ហើយខ្ញុំមានអាយុ 23 ឆ្នាំ។ សព្វថ្ងៃធ្វើការនៅក្នុងការិយាល័យមួយក្នុងទីក្រុងភ្នំពេញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំពិតជាធុញទ្រាន់នឹងបរិយាកាសដ៏អាប់អួរក្នុងទីក្រុងខ្លាំងណាស់ ជាពិសេសនោះគឺ បញ្ហាចរាចរណ៍ដ៏រញ៉េរញ៉ៃ ពេលចេញទៅក្រៅម្តងៗឃើញតែការប៉ះទង្គិចគ្នា ដោយសារតែការមិនយោគយល់នឹងអធ្យាស្រ័យ គឺពួកគេភាគច្រើនខ្វះសុជីវធម៌ អាងលុយអំណាច បុណ្យសក្តិ ទ្រព្យធន់ សុខចិត្តបំពានអ្នកដទៃដោយគ្មានរអា ។ដោយហេតុនេះហើយធ្វើឱ្យខ្ញុំំស្រ្តេស ជាខ្លាំង ក៏នឹកឃើញផ្ទះតូចរបស់ខ្ញុំដែលឋិតនៅក្នុងព្រៃមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលទុកចោលខានទៅស្នាក់នៅយូរមកហើយដែរ ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅស្នាក់នៅក្នុងផ្ទះនោះនាថ្ងៃសម្រាកចុងសប្តាហ៍នេះតែម្តង។ 

ខ្ញុំបានចំណាយពេលអស់ជាច្រើនម៉ោងក្នុងការ     បើករថយន្តតែពីរនាក់Juli ឆ្កែសំណព្វ  នៅលើដងផ្លូវដ៏សែនស្ងប់ស្ងាត់ទាំងអស់កម្លាំងជាខ្លាំង ហើយក៏បានបើកចម្រៀងបទ Kiss the rain របស់លោក Yiruma ដែលរឹតតែធ្វើឱ្យខ្ញុំកាន់តែងងុយគេង ថែមមួយកម្រិត រីឯJuli វិញគិតតែពីដេកតាំងតែចេញពីផ្ទះមកម្លេះ។ដៃកាន់ចង្កូតផងក្នុងចិត្តខ្ញុំហាក់ព្រួយបារម្ភផងជាមួយនឹង សុវត្ថិភាពតាមដងផ្លូវជាតិលេខ4នេះជាខ្លាំង ព្រោះផ្លូវនេះតូច
ម្យ៉ាងវិញទៀត រាល់រថយន្តដែលបរកាត់ផ្លូវនេះ គឺមានសភាពសាហាវមែនទែន ហើយនេះមេឃក៏ងងឹត
ណាស់ហើយដែរ ហ្វារថយន្តបានបាញ់ចាំងចំភ្នែក 
ធ្វើឱ្យខ្ញុំស្រវាំងស្ទើរតែមើលផ្លូវ ពុំឃើញ។

ម៉ោងប្រមានជាង6កន្លះ ខ្ញុំបានមកដល់ផ្ទះដ៏ចំណាស់ដែលបានទុកចោលអស់រយះពេលជាយូរឆ្នាំមកហើយ ប៉ុន្តែនេះស្ថានភាពវានៅតែស្រស់ស្អាតនឹងគួរឱ្យចង់រស់នៅដូចដើម ។ 

បន្ទាប់ពីចតឡានខាងមុខផ្ទះនឹងរៀបចំឥវ៉ាន់
រួចរាល់ ក៏ដើរមើលពាសពេញបរិវេណផ្ទះ ប៉ុន្តែវា
គ្មានអ្វីក្រៅតែអំពី ធូលីដី នឹងស្លឹកឈើនោះទេ បន្ទាប់ពីសម្អាតគ្រប់ជ្រុងជ្រោយរួចមក ខ្ញុំក៏បិទបង្អួចគ្រប់ទិសទាំងអស់ ព្រោះពេលនោះមេឃមានរលឹមតិចៗលាយជាមួយនឹងខ្យល់ត្រជាក់ៗវាបានបង្កើនអារម្មណ៍ងងុយគេង លើសពីត្រូវសណ្តំថ្នាំទៅទៀត។


គ្រាន់តែទម្រេតខ្លួនទៅលើពូកភ្លាមខ្ញុំគេងគ្មានដឹងអ្វី
ទាល់តែសោះ រហូតសម្លេងរោទិ៍រថយន្តរបស់ខ្ញុំវាបានរោទិ៍ឡើងធ្វើឱ្យខ្ញុំក្រញ៉ាងដៃជើងនឹងភ័យស្លន់ស្លោជាខ្លាំង ក៏រាវ រកតេឡេមកបញ្ឈប់សម្លេងរំខាននោះទៀត ។ ការគេងរបស់ខ្ញុំវាបានបន្ត យ៉ាងស្កប់ស្កាល់ រំពេចន៍នោះសម្លេងរោទិ៍បានបន្លឺឡើងសារជាថ្មី ហើយខ្ញុំប្រឹង គេងវិញបន្ទាប់ពីបញ្ជាបិទសម្លេងរំខាននោះ ។ 10នាទីក្រោយ សម្លេងនោះបានបន្លឺឡើងជាថ្មីម្តងទៀត ខ្ញុំពិតជាខឹងនឹងសម្លេងដ៏ចម្កួតនោះខ្លាំងណាស់ ដែលវាតែងតែរំខានដំណេកដ៏មានក្តីសុខរបស់ខ្ញុំ ហើយក៏គិតឆ្ងល់ថា តើនរណាគេដែលមកចង់លេងសើចជាមួយខ្ញុំទាំងយប់បែបនេះ ។

ខ្ញុំក៏បើកវាំងននមើលទៅខាងក្រៅ វាដូចជាមានអ្វីម្យ៉ាងកំពុង មានចលនាខាងក្នុងរថយន្ត ធ្វើឱ្យវារង្គើរជាខ្លាំង ខ្ញុំក៏ទាញយកពិលមកបញ្ចាំង ខណៈនោះ
ចលនាក៏បានស្ងប់ស្ងាត់ទៅវិញ

រ៉ឹងៗ!រ៉ឹងៗ!

«Hi ដាលីន!ឯងកំពុងនៅកំពង់សោមតើពិតមែនទេ?» សោភ័ណ មិត្តស្និតស្នាលខ្ញុំ វាខលមកដោយនិយាយញ័រៗដូចមានការអីយ៉ាងដូច្នេះ

«នឹងហើយ គ្នានៅកំពង់សោម តើឯងមានការអីមែនទេ?»

«ពុទ្ធោ!!!ឯងឆាប់ឡើងមកភ្នំពេញឥលូវនេះភ្លាមមក»

«តើមានរឿងអ្វីកើតឡើង ទើបឯងដូចជាភិតភ័យខ្លាំងម៉េស?»

«គឺ...គឺ...ខ្លាដ៏កំណាចវាបានរួចចេញពីទ្រុងហើយ»

«ថាម៉េច!វារួចពីទ្រុង?»

«ពិតមែនហើយ វាបានរួចចេញពីទ្រុងកាលពី1ម៉ោងមុននេះ ហើយវាបានបង្កឱ្យមានមនុស្សរបួសនឹងបាត់បង់េជីវិតជាច្រើននាក់ទៀត ហើយឥលូវនេះវាកំពុងតែធ្វើដំណើរទៅតាមផ្លូវជាតិលេខ4 ដូច្នេះឯងឆាប់មកវិញឥលូវនេះមក»

«តើឱ្យយើងទៅយ៉ាងម៉េច បើនេះមេឃងងឹតហើយនឹង ម្យ៉ាងវិញទៀត បើយើងចេញទៅពេលនេះអាចនឹងជួបខ្លានោះជាក់ជាមិនខាន»

«ខ្ញុំពិតជាមិនដឹងថាតើត្រូវជួយឯងដោយរបៀបណាទេ ដាលីន»

«សោភ័ណ ! វាដូចជាមានសម្លេងអ្វីម្យ៉ាងនៅក្បែរៗផ្ទះខ្ញុំ»

«ដាលីន!ឯងឆាប់បិទទ្វារបង្អួចឱ្យជិតភ្លាមទៅ ជៀសវាងសត្វចង្រៃនោះវាទៅដល់»

«គ្នាភ័យខ្លាំងណាស់ សោភ័ណ»

«ឯងកុំភ័យ បន្តិចទៀតគ្នានឹងរកជំនួយដល់ឯង ឯង
សម្ងំនៅក្នុងបន្ទប់កុំចេញទៅណាឱ្យសោះ»

 បន្ទាប់ពីបញ្ចប់ការសន្ទនា ដាលីន បានប្រញ៉ាប់រត់ទៅបិទបង្អួចនៅឯផ្ទះបាយ...សម្លេងឆ្កែព្រុសបានបន្លឺឡើងយ៉ាងទ្រហឹង មួយសន្ទុះក្រោយមកក៏បានបាត់ទៅវិញ ជំនួសដោយភាពស្ងាត់ជ្រងំ ដាលីន មានការភិតភ័យជាខ្លាំង ព្រោះនាងបានទុក Juli របស់នាងនៅក្នុងរថយន្ត នាងក៏ប្រញ៉ាប់រត់ទៅកាន់រថយន្តទាំងអារម្មណ៍វិលវល់ជាខ្លាំង ពេលទៅដល់ ទ្វារឡានបានរបើកហើយមានសភាពកំពិតក្រឡឹតក្រឡាញ ថែមទាំងមានដាមឈាមស្រស់ៗថ្មីៗទៀតផង នាងក៏អើតមើលក្នុងឡាន នឹងស្វែងរកគ្រប់កន្លែងទាំងអស់ ក៏នៅតែមិនឃើញJuliសំណ្វចិត្តនាងឡើយ នាងបានត្រឹមតែលុតជង្គង់យំនៅលើស្មៅពោលពេញទៅដោយឈាមក្រហមស្រស់ នាងមិនអស់ចិត្តក៏បានបើកពិលទូរស័ព្ទបញ្ចាំងស្នាមឈាមដែលហូរចុះពីលើឡាននោះចូលទៅក្នុងព្រៃ
នៅទីបំផុតទើបនាងដឹងថា Juli របស់នាងកំពុងត្រូវបានខ្លាកំណាចមួយនោះចាប់ហែកយ៉ាងឃោឃៅ នាងបានត្រឹមតែពួនយំនៅក្រោយដើមឈើរដ៏ធំមួយ
ប៉ុណ្ណោះ នាងយំដោយខ្ទប់មាត់ហាក់អាណិតស្រណោះនឹង សត្វដែលធ្លាប់ជាទីស្រលាញ់ ទោះទៅដល់ទីណាក៏Juli ទៅដល់ទីនោះជាមួយនាងដែរ 
នាងពិតជាខូចចិត្តខ្លាំងណាស់ដែលពុំអាចមើលថែរ រូបវាបានតទៅទៀត បានត្រឹមសម្លឹងមើលគេកំពុង
ចាប់ហែកវាស៉ីតែប៉ុណ្ណោះ ។

នាងក៏ហៀបនឹងវិលត្រឡប់មកផ្ទះវិញ ក៏ប៉ុន្តែ នាងបានជាន់សំបកឈើដែលជ្រុះងាប់នៅទីនោះ បង្កជាសំឡេង រហូតធ្វើឱ្យខ្លានោះបែរមករួចគ្រហឹម ស្វែងរកសម្លេង ដែលនាងបានធ្វើឱ្យឮនោះ ដាលីន នាងផ្តើមភ័យហើយក៏បានខំប្រឹងរត់ រត់ ចំណែកខ្លានោះវិញ វារត់មកហក់គន្រ្ទប់ពីលើនាង បម្រុងនឹងខាំទៅហើយ ប៉ុន្តែជាសំណាងនាងបានក្រលាសភ្នែកឃើញ ដំបងឫស្សីមួយដើមនាងក៏ទាញយកទៅចាក់ចូលទៅដល់កន្លើតរបស់សត្វខ្លា ធ្វើឱ្យវាស្រែកដោយរងនូវការឈឺចុកចាប់ នាងក៏បានរត់ទៅផ្ទះទាំងត្រហេបត្រហប។

ចូលមកដល់ក្នុងផ្ទះ នាងបានរុញទ្វារបិទហើយអង្គុយយំនៅខាងមុខទ្វារទាំងហូរទឹកភ្នែកសស្រាក់

សម្លេងវាយទ្វារបានលាន់ខ្ទរឡើងសារជាថ្មី នាងជូតទឹកភ្នែកហើយឡើងឈរទាំងភិតភ័យ ហើយទាញវាំងននសម្លឹងមើលទៅតាមចន្លោះទ្វារ គឺនាងឃើញខ្លាដ៏សែនធំមួយនោះកំពុងតែឈរសំកាំងដោយគ្រហឹមបញ្ចេញចង្កូមដ៏មុតស្រួច មានប្រលាក់ឈាមតិចៗជាមាត់ វាខំប្រឹងឈ្មួលទ្វារស្ទើរតែរបូតគន្លឹះ រីឯដាលីន វិញក៏បានរត់ទៅអូសទូសទឹកកកដ៏សែនធ្ងន់យកមកបង្ខាំង ហើយនាងក៏ប្រឹងប្រើកម្លាំងខ្នងដើម្បីទប់កម្លាំងមហិមារបស់សត្វកំណាចនោះផងដែរ។
គ្រាំងៗៗៗ
ដាលីន ស្រវ៉េស្រវ៉ារកទូរស័ព្ទដើម្បីខលសុំជំនួយពី មិត្តសម្លាញ់ 
«Hello ...!សោភ័ណ ឯង...!ឯងៗ..មកជួយយកឱ្យលឿនឡើងមក ពេលនេះយើង...យើង...ពុំអាចតទល់នឹងវាបានទៀតទេ »
«តើ តើ ឯងមានរឿងអី ហ្អាស់សម្លាញ់?»
«គឺខ្លាវាកំពុងសម្រុកចូលផ្ទះរបស់គ្នាហើយ ឯងមកជួយយើងផង»
ដោយសារកម្លាំងរបស់សត្វខ្លាបោលបុកទ្វារជាហេតុធ្វើអោយដាលីននាងប៉ើងខ្ទាតផ្ទប់ទៅនឹងជញ្ជាំង នាង ស្រែកយំព្រោះពុំដឹងថាត្រូវធ្វើអ្វីទៀតឡើយ ព្រោះពេលនោះទ្វារកាន់តែជិតនឹងរបូតបន្តិចម្តងៗទៅហើយ។ នាងក៏ដើរចូលក្នុងបន្ទប់បាយទាំងជើងឈឺ ព្រោះនាងបានរត់ជាន់អំបែងតាំងពីនៅក្នុងព្រៃមកម្លេះ ម្លោះហើយវាបានបង្កជាឈាមហូរដាមតាមក្តារយ៉ាងច្រើន ដោយហេតុក្លិនឈាមឆ្អាបឆាបឆួលដល់ច្រមុះសត្វកំណាច ការស្រេកឃ្លានរបស់វារឹតតែធ្វើឱ្យទ្វារបើកម្តងៗ នាងក៏បានទៅយកកាំបិតដែលសម្លៀងទុកធ្វើម្ហូបកាលពីមុនហេតុការណ៍នេះកើតឡើង។

នាងបានកាន់វាក្តោបដោយដៃទាំងពីរ ញ័រផងភ័យផង នាងប៊ិសនឹងដួលសន្លប់ទៅហើយ។ ខ្លាបានហក់បុកទម្លុះទ្វារចូលមក ដាលីនក៏បានលើកកាំបិតដ៏មុត
សស្ញាញនោះដាក់ចំកណ្តាលកញ្ចឹងក បាញ់ឈាមខ្ទាតពេញទាំងផ្ទៃមុខនាង។ ជាចុងក្រោយនៃជីវិតសត្វកំណាចមួយនោះ ដាលីនបានកាប់ចិញ្រ្ជាំខ្លានោះរហូត ម៉ដ្ឋដូចខ្ទឹម ។ នាងក៏បានដួលសន្លប់។

ភ្ញាក់ឡើង នាងក៏ដើរទ្រេតទ្រោតទៅកាន់បន្ទប់ទឹកដើម្បីលុបលាងមុខមាត់ តែនាងតែងតែកើតមាននូវអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងតែសម្លឹងមកកាន់នាង រាល់ពេលយកទឹកលុបមុខ ។

សម្លេងសម្រឹបជើងដ៏រន្ធត់បានបន្លឺឡើងមកយ៉ាងព្រឺព្រួចសារជាថ្មីម្តងទៀត។

នាងបានកាន់ជាប់នូវកាំបិត ទុកសម្រាប់ការពារខ្លួន
ហើយរត់ឡើងទៅជាន់ទី2 ពេលនាងសម្លឹងមើលទៅកាន់ខាងមុខផ្ទះរបស់នាង គឺមានមនុស្សម្នាក់ទំនងជាមនុស្សស្រី ដោយក្នុងដៃនាងក្តាប់ជាប់នូវ
កាំបិតត៉័ងតោ ហើយមានបិតមុខជាមួយនឹងក្រណាត់ខ្មៅ ហើយព្យាយាមដើរចូលទៅក្នុងផ្ទះរបស់នាង ពេលនោះ នារីម្នាក់ហ្នុងបានឃើញដាលីន ហើយដាលីនបានឱនក្បាលចូលមកវិញយ៉ាងលឿន
ហើយព្យាយាមទាក់ទងទៅកាន់មិត្តសម្លាញ់ ។
ដាលីនឆាតទៅសោភ័ណ
«សោភ័ណឯងដល់ណាហើយ?»
«យើងជិតដល់ហើយ ចុះឯងយ៉ាងម៉េចហើយ?»
«គ្នា...!គ្នាមិនអីទេ តែឯងប្រយ័ត្នផងព្រោះ
កំពុងមានស្រីចម្លែកម្នាក់បិទមុខ បានដើរចូលមកក្នុងផ្ទះរបស់គ្នា ហើយវាមានកាន់ជាប់នូវកាំបិតទៀតផង ឯងឆាប់មកភ្លាមមក»
«តើឯងកំពុងពួននៅឯណា?»

«ខ្ញុំកំពុងនៅក្នុងបន្ទប់»

«យើងមិនឃើញឯងទេ!»

«ឯងមកដល់ហើយមែនទេ?»

«ទេ!»

«ចុះក្រែងឯងថាមិនឃើញយើងនៅក្នុងបន្ទប់មែនទេ?»

«ទេ!យើងច្រលំ»

«វា...!កំពុងតែដើរចូលមកកាន់បន្ទប់គ្នាហើយសម្លាញ់»

«វានៅត្រង់ណា?

«គឺ...គឺ...នៅមាត់បន្ទប់!»

«ចុះតើពេលនេះឯងនៅឯណា?»

«យើងនៅក្នុងទូរដាក់សម្លៀកបំពាក់»

«ចាំមួយភ្លែត...»

ទឺត!ទឺត!ទឺត!

សេវ៉ាទូរស័ព្ទត្រូវបានកាត់ផ្តាច់ ។

ចំណែកឯដាលីនកំពុងពួនសម្ងំនៅក្នុងទូរបែកញើសហូរដូចទឹក។ ស្រាប់តែ ស្រ្តីម្នាក់នោះកំពុងតែ ដើរមកជិតទូរហើយព្យាយាមទាញទ្វារ ទូរបើក ដាលីនក៏បានធាក់ស្ត្រីនោះចំកណ្តាលពោះ បណ្តាលឱ្យដួលអុកគូទ ហើយនាងព្យាយាមរត់គេចប៉ុន្តែត្រូវបានស្រ្តីចម្លែកនោះ គប់កាំបិតចំកំភួនជើងធ្វើឱ្យដាច់រយះចេញឈាមធ្វើដំណើរលែងបានទៀត រួចនាងនោះដើរមកចាប់បោចសក់បញ្រ្ចាស់មកក្រោយហើយ

ទាញកាំបិតចេញពីជើងដាលីនឆ្វាច់បាញ់ឈាមពេញបន្ទប់ ហើយបម្រុងនឹងអារកនាងទៅហើយតែចៃដន្យដាលីននៅមានកម្លាំងអាចតទល់បាន ក៏ចាប់កាំបិទជាប់ហើយច្រានឱ្យនាងនោះដួលដេកនឹងឥដ្ឋ
ហើយដាលីនក៏បានអង្គុយពីលើរួចបម្រុងលើកកាំបិត
កាប់ចំកណ្តាលមុខទៅហើយ ប៉ុន្តែដោយសារសម្លេង
ម្យ៉ាងជាហេតុបង្អាក់នាង

«ដាលីន!គឺគ្នាទេសម្លាញ់»

«សោភ័ណ?»

ដាលីនទាញស្បៃមុខតិចៗក៏បានបង្ហាញឱ្យឃើញថា 
តាមពិតនាងនោះគឺជាសោភ័ណមិត្តនាងសោះ 

«សោភ័ណ!ហេតុអីឯងធ្វើបែបនេះចំពោះយើង?»

«ទេ!ទេ!គ្នាគ្រាន់តែធ្វើលេងប៉ុណ្ណោះ!ឯងចុះពីលើយើងសិនទៅ »
ដាលីនក៏ចុះ ហើយត្រូវបានសោភ័ណ សង្កត់ពីលើវិញម្តង

«ដាលីន មហាចង្រៃ នាងធ្វើឱ្យយើងឈឺចុកចាប់ឆ្អែតឆ្អន់សមល្មមហើយឬនៅ? នាងបានយកមនុស្សជាទីស្រលាញ់របស់យើង នាងបានឆក់យកបេះដូងមនុស្សជាទីស្រលាញ់របស់យើងគ្មានសល់
ឯងពិតជាសាហាវណាស់»

«ឯងចង់និយាយពីស្អី?គ្នាមិនយល់ទេ ឬមួយចង់និយាយពីបងរឹទ្ធិ? គាត់បានប្រាប់យើងថា គាត់មិនដែលមានទំនាក់ទំនងជាមួយឯងពីមុនមកទេ 
ហើយគាត់ក៏មិនបានស្រលាញ់ឯងដែរ អ្វីៗគ្រប់យ៉ាង
គឺគាត់ចាត់ទុកឯងត្រឹមជាប្អូនស្រីប៉ុណ្ណោះ»

«ឯងឆាប់បិទមាត់!ៗឯងនៅមានមុខមកបញ្ឈឺយើងទៀតមែនទេ?មីមិត្តទុរយស!»
សោភ័ណបានដាល់ចំពោះដាលីនធ្វើឱ្យនាងសន្លប់
ស្តូកស្តឹង។

ភ្ញាក់ឡើងដៃទាំងគូត្រូវបានចងជាប់ចំណង ហើយសោភ័ណ នាងកំពុងអង្គុយអន្ទាក់ខ្លាដោយកាន់នូវដែកបន្ទះមួយប្រវែង6Cmដែលមានពណ៌ក្រហមព្រឿងៗព្រោះនាងទើបដុតភ្លើងរួច ហើយយកមកដាក់ឆូតលើផ្ទៃមុខរបស់ដាលីន ធ្វើឱ្យនាងស្រែកយំដោយក្តីឈឺផ្សារជាខ្លាំងព្រោះផ្ទៃមុខដាលីនកំពុងត្ូវខ្លោច មានឈាមហូរតិចៗដូចសាច់ស្រស់អាំងយ៉ាងដូច្នេះ ដាលីនធាក់សោភ័ណខ្ទប់ជញ្ជាំង រួចចំណងហើយ នាងក៏បានចាប់យកដែករងើកភ្លើងនោះទៅញាត់ចូលក្នុងមាត់សោភ័ណរហូតដល់ស្លាប់ ។

ដាលីនចាប់ផ្តើមស្រាតខោអាវសោភ័ណ រួចយកកាំបិទទៅព្រលះសាច់ភ្លៅនឹងតាមកំភួនដៃរហូតដល់អស់ ហើយច្បាមគ្រឿងក្នុងដាក់ក្នុងទូរទឹកកក ចំណែករាងកាយដែលមានតែឆ្អឹងនឹងឈាមនោះ
ញាត់ចូលទូទឹកកក ក៏ប៉ុន្តែញាត់មិនកើត ក៏កាត់ដៃជើងជាកង់ៗរីឯក្បាលក៏ត្រូវបានដាលីនកាត់
ចេញពីស្មាទុកមួយឡែក ហើយទូរទឹកកកនោះនាងបានរុញដាក់ឡានយកទៅចោលនៅក្នុងទឹកសមុទ្រក្បែរឆ្នេរពស់ ព្រោះវាស្ងាត់ល្អ។ 

មកដល់ផ្ទះ ដាលីនបាន ធ្វើទឹកម្រេចក្រូចឆ្មា ហើយបានបង្កាត់ភ្លើងមុខផ្ទះ រួចយកក្បាលសោភ័ណដាក់អាំងនៅលើរងើកភ្លើង រួចយកកាំបិតចៀរសាច់ថ្ពាល់នាងដាក់សែនឱ្យJuliសម្លាញ់ចិត្តរបស់នាងដែលបានចែកឋានទៅ រីឯខួរ ដាលីនបានដួសហុតគួរទំនងឱ្យឆ្ងាញ់...។

នាងក៏បានវិលត្រឡប់ទៅភ្នំពេញវិញយ៉ាងមានសុវត្ថិភាព។

មិត្តល្អ យើងគួរទុកចិត្តទេ? 

ដោយ:វេស្សភូ

No comments:

Post a Comment