Friday, May 29, 2020

"ដើមកំណើតអាប»

«ដើមកំណើតអាប»

ដើមឡើយ អាប​មាន​ដើមកំណើត​មកពី មនុស្ស​ស្រី​​ដែល​រៀន​មន្តអាគម​ស្នេហ៍មុខ លុះ​សិល្ប៍ស្នេហ៍មុខនេះ កាន់ជោគជាំ យូរៗទៅក៏បាន​ក្លាយជា​អាប​​។ មុន នឹងរូបមួយស្លាប់ អាប តែងតែស្វែងរក រូបថ្មី ដើម្បីសន្ធិតបន្តទៀត។ ​អាប​កម្រ​មានភេទ​ប្រុស​ណាស់ ភាគច្រើន​មានតែ​ស្ត្រី​។ 

​ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យរូបស្ត្រី ដែលមានព្រលឹងអាបសណ្ឋិត​ កើតក្តីខឹងសម្បារ វិញ្ញាណអាបនោះ ក៏​កើតក្ដី​ខឹងសម្បារដែរ ហើយនឹង​ទៅធ្វើ​ឲ្យ​អ្នកនោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈានដល់​ការ​ឡប់សតិ​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មាន​។ 

នៅវេលា​យប់​ចូលមក​ដល់ ព្រលឹង​អាប​តែងតែ​ចេញពី​តួ​រូប ដើរ​រកស៊ី​គំរង់ ស៊ីសំណល់​ឈាម កូន​ក្អាត់ កូនកង្កែប ហើយ​អ្វីដែល​អាប​ចូលចិត្ត​បំផុត​នោះ​គឺ ម្តាយ និងកូនខ្ចី ដែលទើបនឹងសម្រាលថ្មីៗ ពីព្រោះអាចបង្កើតអានុភាពមហិទ្ធរឹទ្ធរបស់ខ្លួនបាន​។ ភ្លើងអាប មានពណ៌​ខៀវ​ធំ​ជាងភ្លើង​អំពិលអំពែក និង​ពុំ​ភ្លឺ​ភ្លឹបភ្លែតៗ ដូចជា​អំពិលអំពែក​នោះទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត 
ប៉ុន្តែបើ​កាលណា​វាច​ង់​បំបាំង​ខ្លួន​ចេញពី​ឧបសគ្គ​អ្វីមួយ វា​នឹង​ពន្លត់ភ្លើង​ឲ្យ​ងងឹត​មួយរយៈ​នោះ​សិន លុះ​សភាពការណ៍​បាន​ធម្មតា​វិញ អាប​នឹង​បន្ត​បំភ្លឺ​ភ្លើង​របស់​វា​ទៀត​។​

​បន្ទាប់ពី​ដើររក​ចំណី​ពេល​យប់​ឆ្អែតឆ្អន់​ហើយនោះ ព្រលឹង​ភ្លើងរបស់​អាប​នឹង​វិលត្រឡប់​ទៅ​ចូលក្នុង​រូប​ស្ត្រី​នោះ​វិញ​។ ក៏ប៉ុន្តែ​បើ​ជួប​ចៃដន្យ​អាក្រក់​ណាមួយ ដូចជា​ត្រូវ​អ្នកស្រុក​ ឬក៏​ត្រូវ​គ្រូសិល្ប៍​ចាប់ចង​ដោយ​មន្តគាថា​នោះ ​រូប​ដែល​អាប​សណ្ឋិត​នោះ ​ក៏ត្រូវធ្លាក់ខ្លួន​ឈឺ​ស្លាប់​ភ្លាមៗ​ផងដែរ​។​

​​អាប មិនមែន​តែ​នៅក្នុង​សង្គម​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​។ នៅបណ្តាប្រទេស​ដទៃទៀត​ដូចជា នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ជាដើម ក៏មានដែរ។​

អ្នកជំងឺត្រូវអំពើរបស់អាប គឺការចុកពោះយ៉ាងខ្លាំង ដាក់ថ្នាំអ្វីក៏ពុំត្រូវ ហើយកែវភ្នែករបស់អ្នកជំងឺ ចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតា។

«បៀបចាប់អាប ឬ វាយបណ្តេញអាប»

មុនដំបូង គ្រូមន្តអាគមត្រូវយកប្រេងដូង មកសូត្រគាថាបាលី យកអំបោះមកចងកដៃទាំងពីរ កជើងទាំងពីរ និងចងកអ្នកជំងឺ ហើយវាយអ្នកជំងឺ (ក្នុងន័យឧបកិច្ច) នឹងធាងក្តាត (វាយតិចៗល្មម)។ ពេលវាយ ត្រូវសូត្របាលីថា
 "ពុទ្ធំពន្ធំ សោធាយៈ ធម្មំពន្ធំ សោធាយៈ សង្ឃំពន្ធំ សោធាយៈ"។
 ត្រូវសូត្រផ្លុំៗបណ្តើរ ចងកដៃកជើង និង កអ្នកជំងឺបណ្តើរ ដើម្បីខ្ទប់ច្រកទ្វារទាំង ៥ ដែលអាបត្រូវចេញ។ លុះសូត្រ
បាលីគាថា ខ្ទប់ច្រកទ្វារ អាបរួចហើយ ត្រូវសូត្រ បាលីមួយចងអាបមួយជាន់ទៀត ដែលហៅថា បាលីចំណងឧបគត ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ តថេរំ នថេហិ" 
ដើម្បីរឹតចំណងអាប ឱ្យកាន់តែតឹងឡើងៗធ្វើឱ្យអាបឈឺ
ចាប់លំបាកវេទនា។ បន្ទាប់មក ត្រូវសូត្របាលី មួយមេទៀត គឺសូត្រ ផងវាយផង (វាយអ្នកជំងឺ) ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ ឧបគតថេរំ នថ្ថេហិ"។

ពេលនោះ អាបដែលចូលក្នុងខ្លួនអ្នកជំងឺក៏ស្រែក ទ្រហោយំយ៉ាងខ្លាំងដោយពុំអាចទ្រាំទ្របាន និងសិល្ប៍មន្តគាថារបស់គ្រូ។ អាប នឹងអង្វរ សូមឱ្យស្រាយចំណង ដើម្បីបើកច្រកឱ្យវាចេញ ព្រោះវាខ្លបខ្លាចវារាងចាលហើយ។ ប៉ុន្តែគ្រូដែលមានបទ
ពិសោធន៍នោះ មិនចាញ់បោកអាបឡើយ។ គ្រូពុំព្រមទទួលពាក្យអង្វររបស់ អាប ហើយក៏មិនស្រាយចំណងណាមួយក្នុងចំណោម ចំណងទាំងប្រាំឱ្យអាបចេញឡើយ។ គ្រូនិយាយទៅ កាន់ព្រលឹងអាប ដែលចូលក្នុងខ្លួនអ្នកជំងឺថា "ផ្លូវដែលឯងត្រូវចេញ គឺទ្វារអាចម៍ ឯងត្រូវចេញតាមផ្លូវនោះចុះ។ ជាធម្មតា អាប មិនចង់ចេញ តាម វច្ចមគ្គ (ទ្វារលាមក) ទេ ព្រោះវាត្រូវអាម៉ាស់ផង និងសាបឥទ្ធិពលវាផង គឺពុំអាចធ្វើ
អ្នកណាបានទៀតឡើយ។ 

ប៉ុន្តែដោយគ្រូមានមហិទ្ធិរិទ្ធិខ្លាំងជាង ហើយដោយអាប ពុំអាចទ្រាំទ្រ និងការវាយដំ និងចំណងដ៏តឹងណែនរបស់គ្រូផងនោះ នៅទីបំផុត វាក៏សម្រេចចិត្តចេញតាវច្ចមគ្គ(ទ្វារលាមក)៕៚

ដកស្រង់ពី:មន្តអាគមខ្មែរ
#វេស្សភូ

No comments:

Post a Comment