Thursday, May 28, 2020

«ការងារថែមម៉ោង»

ខ្ញុំគឺជាបុគ្គលិកការ៉ាស់សាំងមួយកន្លែងស្ថិតនៅឆ្ងាយពីទី  ប្រជុំជនមែនទែន ក្នុងយប់មួយនោះជាពេលមួយដែលខ្ញុំត្រូវបន្ថែមម៉ោងធ្វើការ ព្រោះបុគ្គលិកផ្សេងពួកគេបានវិលត្រឡប់ទៅផ្ទះវិញតាំងពីល្ងាចមកម្លេះ...

ម៉ោង7កន្លះ មេឃប្រែជាខ្មៅងងឹតខ្លាំង ភ្លៀងធំក៏ចាប់
ធ្លាក់ចុះមកលាយឡំជាមួយនឹងខ្យល់រួមទាំងផ្លេកបន្ទោលផងដែរ ខ្ញុំអង្គុយនៅលើកៅអីក្នុងម៉ាតរង់ចាំមើលក្រែងមានភ្ញៀវមកចាក់សាំង ព្រោះភ្នែកបើកស្ទើរពុំរួច ហើយមិនដឹងថាអាចទ្រាំទ្របានដែរឬអត់ទេ ព្រោះត្រូវប្រចាំការពេញមួយយប់។ 

ខ្ញុំក៏ដេកលក់មួយស្រឡែត ក៏ភ្ញាក់ឡើងក្រញ៉ាងដៃ
ដោយសារស៉ីផ្លេរថយន្ត...

បុរសម្នាក់ពាក់អាវរងារធំមួយ បានចុះពីលើរថយន្ត
កុងទ័រនឺ ហើយបានដើរចូលមកកាន់ខាងក្នុងម៉ាត

«សួស្ដីបាទ!តើលោកត្រូវការអ្វីដែរ?»

«អរ ខ្ញុំត្រូវការCoffeeក្តៅៗមួយកែវ»

«បាទអ៊ីចឹងសូមលោករើសតាមសប្បាយ»

បុសនោះក៏ដើរទៅយកកែវមកដាក់កាហ្វេ ហើយក៏ដាក់ខ្លួនអង្គុយលើតុក្បែរមាត់ទ្វារ គាត់ក្រេបកាហ្វេផងដោយលួចសម្លឹងមកខ្ញុំផង ហើយគាត់លឹឍមាត់លឹឍកដូចឃើញខ្ញុំជាភ្លៅមាន់បំពងយ៉ាងដូច្នេះ យូរទៅខ្ញុំរឹតតែខ្លាចជាមួយនឹងរឹកពារគាត់ខ្លាំងមែនទែន ខ្ញុំក៏បើកទូរស័ព្ទមើលដើម្បីបន្លប់ គាត់បានលូកដៃចូលក្នុងហោប៉ៅអាវធំយកអ្វីម្យ៉ាងដូចជាកាំបិតចេញមក ខ្ញុំមិនហ៊ានមើលទៅគាត់ចំទេ ព្រោះក្រសែភ្នែកដ៏
គួរឱ្យខ្លាចបានបាញ់មកខ្ញុំគ្រប់ពេល។

ខ្ញុំបានដើរទៅបន្ទប់ទឹក សម្រឹបជើងនោះអាចដឹងបានថា គាត់កំពុងតែដើរតាមក្រោយ ខ្ញុំក៏បន្ថែមល្បឿនដើម្បីគេចចេញពីបុរសនោះ ។

អារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងៗ ខ្ញុំក៏មិនដឹងថា
ត្រូវធ្វើយ៉ាងណាឡើយ ព្រោះវាមានមាឌធំឯខ្ញុំខ្លួនតូចមួយតើអាចនឹងតតាំងជាមួយវាម្តេចហ្នឹងកើត ។

ដូច្នេះខ្ញុំក៏លើកជើងហក់ធាក់កុងទាក់ដើម្បីបិទភ្លើង
ហើយក៏រត់ចូលទៅពួនតុ វាបានដើររកខ្ញុំគ្រប់កន្លែងហើយក៏ស្រែកខ្លាំងៗ

«ឯងនៅឯណាឆាប់ចេញមកភ្លាម!កុំឱ្យយើងទ្រាំលែងបាន ឆាប់ចេញភ្លាមមក»

ញើសហូរពីលើក្បាលហូរចូលភ្នែកក្រហាយស្ទើរខ្វាក់
ខំបន់ព្រះសំពះទេវតាដើម្បីសុំសុខតែចង្រៃអី អាប្រកាច់នោះក៏បើកភ្លើងភ្លឺចែស ឯខ្ញុំវិញតាមពិតកំពុងស្ថិតនៅកណ្តាលវាលសោះ វាមិនមែនក្រោមតុនោះទេ ហើយបុរសនោះទៀតសោត ក៏ចាប់ទាញអាវខ្ញុំឱ្យក្រោកឈរឡើង រួចវាក៏រុញខ្ញុំទៅខ្ទប់ហ្នឹង
ជញ្ចាំង រីឯបបូរមាត់វានឹងខ្ញុំស្ទើរតែប៉ះគ្នាទៅហើយ ខ្ញុំក៏បែរមុខចេញ រួចវាក៏និយាយថា

«បងស្រឡាញ់អូន ព្រមរៀបការនឹងបងបានទេ?បងតាមរកអូនយូរមកហើយ គ្រាន់តែឮបែបនេះភ្លាមខ្ញុំភ្ញាក់ព្រើតហើយក៏សួរបញ្ជាក់ព្រោះហេតុតែនៅSingleយូរពេក ហើយគាត់ក៏លើកចិញ្ចៀនមកពាក់ឱ្យខ្ញុំរួចគាត់ក៏ចាប់លើកបីខ្ញុំចូលទៅក្នុងឡាន...

«ចៅអើយចៅ!ឡានចៅហេតុអីកឡានចៅញ័រខ្លាំងម្លេះតិចក្រឡាប់សង្កត់តាស្លាប់ទៅ»

តាកញ្ចាស់នោះមិនដឹងមកពីណាឡើយមកស្រែកតម្លង់រាត្រីច័ន្ទទឹកឃ្មុំរបស់ពួកយើង ខ្ញុំក៏ដកចង្កូតឡានរួចគប់ចំក្បាលតានោះបណ្តាលឱ្យគាត់ដួលខ្ពោកទៅនឹងដី ហើយពួកយើងក៏បន្តភារកិច្ចទៅមុខទៀត....
                
ព្រហាមព្រាងព្រឹក បើកភ្នែកឡើងខ្ញុំកំពុងដេកនៅកណ្តាលវាល
ស្រែឯងខោអាវក៏បាត់អស់សូម្បីតែខោស្លីបក៏គ្មានដែរ ឱ!ព្រះអើយ រីឯចិញ្ចៀនពេជ្រនោះក៏ក្លាយទៅជាចិញ្ចៀនផ្កាស្មៅសោះ
មិនដឹងថាខ្ញុំចាញ់បោកអ្នកណាឱ្យប្រាកដទេព្រះអើយ....ខ្ញុំពិតជាស្តាយព្រហ្មចារាដែលខំទុកឡើងចង់ផ្អូមឥលូវអស់ហើយ😢😢😢

#វេស្សភូ

No comments:

Post a Comment