*ផ្ទះដាច់ស្រយាល*
ខ្ងុំឈ្មោះ វ៉ាន់ សព្វថ្ងៃខ្ងុំរស់នៅជាមួយម៉ាក់របស់ខ្ងុំតែបីអ្នកគត់ជាមួយនឹងអ៊ុំ លាវ ដែលជាស្រ្តីមេផ្ទះ
នាព្រឹកមួយ ម៉ាក់របស់ខ្ងុំគាត់ក៏នាំខ្ងុំទៅមើលផ្ទះមួយ ជាផ្ទះមីង ធា តែឥលូវគាត់បានលក់ផ្ទះនេះមកអោយម៉ាក់របស់ខ្ងុំក្នុងតម្លៃថោកសមរម្យ ។
_ម៉ាក់! តើយើងគួរតែផ្លាស់ទៅទីនោះមែនទេ?
_ចាស៎! គឺត្រូវតែទៅនៅ ព្រោះផ្ទះនោះថោកណាស់ ហើយវាល្អសម្រាប់ពួកយើងផងដែរ
_តែខ្ងុំគិតថា នៅជនបទមិនស្រួលដូចនៅទីក្រុងទេ
_វ៉ាន់ កុំគិតច្រើនកូនប្រុស
និយាយចុះនិយាយឡើង ក៏បានមកដល់ផ្ទះមួយនោះ គ្រាន់តែខ្ងុំ មើលចេញពីរថយន្ត ទៅកាន់ ភូមិគ្រឹះដ៏ចំណាស់ មួយនេះក៏មានអារម្មណ៍ថា រអាផងដែរ តែខ្ងុំមិនហ៊ាននិយាយ ព្រោះវាជាបំណងរបស់ម៉ាក់ជាទីស្រលាញ់ខ្ងុំ។
_<ហឺយ ! មើលចុះ ដើមឈើជ្រុះស្លឹក ដុះស្កែកស្កះពេញទាំងនឹង ធូលី ហុយពេញតានឹង ហើយឋិតនៅដាច់ស្រយ៉ាល់ពីគេ ទៀត។
_វ៉ាន់...វ៉ាន់កូនជួយយកវ៉ាលីហើយនឹងសាក់កាដូរនេះទៅក្នុងមុនម៉ាក់ទៅ
_បាទម៉ាក់!
ពេលដែលខ្ងុំកំពុងតែអូស វ៉ាលី ហើយឈានជើងជាន់ការ៉ូផ្ទះនោះភ្លាម ស្រាប់តែមានអ្វីម្យ៉ាងហោះមកបុកខ្ងុំផ្ទប់ទៅនឹងជញ្ជាំង ខ្ងុំភ័យណាស់តែមិនអាចប្រាប់ម៉ាក់បានឡើយ ។ចំណែកឯនៅក្នុងផ្ទះនេះវិញមានលក្ខណ:ធំទូលាយ មានសម្ភារ:ជាច្រើន ដែលម្ចាស់ផ្ទះមុន ទុកអោយប្រើប្រាស់ ។ខ្ងុំក៏ដើរមើលគ្រប់ទីកន្លែង
ប្រាវ! ផាំង!
_តើមានអ្វីកើតនឹង? សម្លេងនោះឋិតនៅជាន់ខាងលើ ពេលខ្ងុំកំពុងតែដើរឡើងតាមកាំជណ្តើរឈើ ហាក់មាននរណាម្នាក់ កំពុងតែសម្លឹងមករកខ្ងុំ តែខ្ងុំធ្វើមិនដឹងធ្វីទាំងអស់ ព្រោះវាជាទម្លាប់...
ប្រភពនៃសម្លេងអំម្បាញ់មិញនោះគឺឋិតនៅ ផ្នែកខាងលិចនៃផ្ទះ បន្ទប់នោះទោះខ្ងុំខំប្រឹងបើកយ៉ាងណា ក៏ពុំកើតទាល់តែសោះ តែខ្ងុំលែងខ្វល់ទៀតហើយព្រោះម៉ាក់ កំពុងហៅខ្ងុំអោយលើកឥវ៉ាន់
_ ម៉ាក់ ទៅផ្ទះយើងនៅភ្នំពេញសិនកូន ព្រោះម៉ាក់ភ្លេច យករបស់របរជាច្រើនទៀត ថែខ្លួនផងកូនព្រោះម៉ាក់ប្រហែលជា ម៉ោង៨ជាបានម៉ាក់មកវិញប្រសិនបើមាននរណាហៅកូន ក្រៅពីម៉ាក់សូមកុំចេញឬឆ្លើយណា៎កូន(ម៉ាក់ និយាយរួចអោបអោយខ្ងុំកក់ក្តៅ)
_បាទម៉ាក់ កូននឹងមើលថែខ្លួន ម៉ាក់ប្រញ៉ាប់មកវិញផង ហើយម៉ាក់បើកបរដោយសុវត្ថិភាពណា៎ម៉ាក់
_ចា៎ កូនសម្លាញ់!
ហើយខ្ងុំក៏បានទៅយកអំបោសទៅសម្អាត នៅក្នុងបន្ទប់ ព្រោះពេលម៉ាក់មកវិញនឹងបានសម្រាកស្រួល
។ខ្ងុំក៏បានផ្លាស់ កម្រាលពូក នឹងសម្អាត អោយបានស្អាត ។
ពេលខ្ងុំកំពុងតែងូតទឹក ពេលខ្ងុំ ចូលងូតដំបូងខ្ងុំបានបើក ទឹកផ្កាឈូក ព្រះអើយ!តើ ជាសក់អ្នកណា ហេតុអីក៏វែងយ៉ាងនេះ ខ្ងុំខំទាញ់អស់រយ:ពេល១០នាទីទើបអស់សក់វែងខ្មៅនោះ
ពេលនោះខ្ងុំ ងូតទឹកកក់សក់នឹងសាប៊ូ ផងច្រៀងលេងផងដើម្បីកំដរអផ្សុក ពេលខ្ងុំបើកទឹកជម្រះសក់ ភ្លើង ក៏ចាប់រកកល់ដាច់ ភ្លឹបភ្លែតៗ រហូតដល់ដាច់ងងឹតឈឹង ឯទឹកវិញក៏បើកមិនចេញទៀត ធ្វើអោយសាប៊ូចូលភ្នែកក្រហាយស្ទើរស្លាប់ ពេលនោះខ្ងុំក៏បានយកកន្សែងមកជូតសាប៊ូចេញ ស្រាប់តែឃើញមនុស្សស្រីម្នាក់ សក់ខ្មៅវែងបាំងមុខ ឈរពីក្រោយខ្ងុំ តែដល់ពេលខ្ងុំញ៉ីភ្នែកក៏បាត់លែងឃើញ
_មកពីភ្នែកខ្ងុំស្រវាំងហើយមើលទៅនោះ។
ម៉ោង៩:៣៤នាទី ខ្ងុំក៏រសេះរសោះក្នុងខ្លួនព្រោះម៉ាក់គាត់ប្រាប់ថាម៉ោង៨នឹងមកដល់ តែមកទល់ពេលនេះ នៅតែមិនទាន់ឃើញខ្ងុំក៏សម្រេចចិត្តខលទៅគាត់ គាត់ប្រាប់ថា កំពុងតែស្ទះផ្លូវទៅពុំរួច...។
ខ្ងុំក៏គេងចុចទូរស័ព្ទនៅលើពូក ខណ:នោះខ្ងុំឃើញព័ត៌មានមួយបានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក ពីករណី ឃាតកម្មសម្លាប់មួយគ្រួសារគ្មានសល់កាលពីថ្ងៃទី១៤ខែ០៨ឆ្នាំ២០១៨ ទៅថ្មីៗនេះ ខ្ងុំភ្ញាក់ព្រើត ជាមួយនឹង ព័ត៌មាននោះ ព្រោះផ្ទះនោះគឺជាផ្ទះដែលខ្ងុំកំពុងតែនៅនេះឯង ខ្ងុំចាប់ផ្តើមភ័យ ញ័រសព្វសារពាង្គ ព្រោះមីង ធា ក៏ត្រូវបានគេសម្លាប់ដែរ តែចុះហេតុអីក៏...
តើអ្នកណាជាអ្នកលក់ផ្ទះនេះមកអោយពួកយើង បើម្ចាស់ផ្ទះស្លាប់អស់ហើយនឹង ខ្ងុំត្រូវតែដឹងការពិតអោយទាល់តែបាន ព្រោះម៉ាក់នឹងខ្ងុំ នឹងជាប់ទោសចំពោះការនៅផ្ទះរបស់អ្នកដទៃដោយ គ្មានការអនុញ្ញាតិ។ ពេលនោះខ្ងុំក្តៅស្អុះខ្លាំងណាស់សូម្បីតែម៉ាស៉ីនត្រជាក់ក៏មិនទ្រាំទ្របាន ពេលដែលខ្ងុំ ចេញមកក្រៅហើយបែរទៅវិញ ស្រាប់តែឃើញ មនុស្សស្រីម្នាក់កំពុងចង្អុលមកខ្ងុំយ៉ាងសាហាវ(ចុះបើជាអ្នកតើមានអារម្មណ៍យ៉ាងណា?) ភ្នែកលានធំ មុខពោលពេញទៅដោយឈាម ពេលនោះខ្ងុំក៏រត់ចូលផ្ទះ ដើម្បីទៅតតាំងនិងខ្មោចមួយនោះ ព្រះអើយ!ក្នុងផ្ទះ មានទាំងកូនក្មេងដាច់ក្បាលកំពុងរត់លេង. ស្រ្តីចំណាស់ ដាច់ខ្លួនជាពី...
[...]_<ម៉ាក់ ម៉ាក់អាចនិយាយពីរឿងផ្ទះនេះប្រាប់ខ្ងុំបានទេ ថាតើអ្នកណាជាអ្នកលក់អោយម៉ាក់ ហើយលក់អោយនៅពេលណា?
_កូនចង់ដឹងធ្វើអ្វីកូន?
_បាទម៉ាក់ កូនគ្រាន់តែចង់ដឹងធម្មតាប៉ុណ្ណឹងម៉ាក់
_ចា៎ គឺ មានបុរសម្នាក់គេប្រាប់ថា គេជាប្អូនប្រុសរបស់អាធាមិត្តចាស់ម៉ាក់ ហើយគេលក់អោយម៉ាក់ កាលពីថ្ងៃទី១៤ខែ០៨ឆ្នាំ២០១៨នេះណា៎កូន តែម៉ាក់ឆ្ងល់ត្រង់ថា គេគ្រាន់តែប្តិតមេដាយទទួលយកលុយភ្លាមក៏ទៅបាត់
_ហើយម៉ាក់ មានសួរគាត់អត់ថា មីងធាគាត់ទៅណា
_គឺគេប្រាប់ម៉ាក់ថា គេ នឹងគ្រួសារ អាធា ផ្លាស់អាមេរិច
_<តើខ្ងុំគួរនិយាយរឺក៏អត់ ពីអំពើឃាតកម្មមួយនេះ បើនិយាយទៅក្រែងម៉ាក់ខ្លាចហើយបេះដូងគាត់រើឡើងវិញ >
នៅវេលាម៉ោងប្រហែលជា៧ល្ងាច ខ្ងុំក៏ចេញទៅផ្សារទិញ ម្ហូបសម្រាប់យប់នេះ ខ្ងុំទិញបានបន្លែ ផ្លែឈើនឹងសាច់ ជាច្រើន។បន្តិចក្រោយមក ម៉ាក់គាត់ខលមកខ្ងុំប្រាប់ថា អោយទិញម្ហូបប្រញ៉ាប់បន្តិច ព្រោះគ្រួសារមីងធាមកលេង នឹងញ៉ាំបាយជុំគ្នា
ខ្ងុំគ្រាន់តែលឺបែបនេះភ្លាម ទូរស័ព្ទសឹងតែជ្រុះពីដៃហើយ ជង្គុងទន់អស់រលីងគ្រាន់តែលឺបែបនេះ ព្រោះនោះសុទ្ធតែវិញ្ញាណខ្មោចតែប៉ុណ្ណោះកំពុងតែ មកលងបន្លាចគ្រួសារយើង ខ្ងុំក៏បានប្រាប់ម៉ាក់អោយគាត់ ប្រុងប្រយ័ត្ន តែខ្ងុំមិនប្រាប់ហេតុផលឡើយ
ខ្ងុំក៏បានធ្វើដំណើរទៅផ្ទះវិញយ៉ាងប្រញ៉ាប់ នៅម្តុំមុខផ្ទះ ឃើញមនុស្សជាច្រើនកំពុងកកកុញ មានទាំងប៉ូលីស នឹង ឡានពេទ្យទៀតផង តើមានរឿងអ្វីទៅ
ខ្ងុំទៅដល់ក៏សួរ អ្នកនៅទីនោះគេប្រាប់ថា ម៉ាក់របស់ខ្ងុំលោតពីលើផ្ទះតាមបង្អួច ធ្លាក់មកជុងឈើស្លាប់បាត់ទៅហើយ
ពេលនេះខ្ងុំគ្មានសល់អ្វីទៀតឡើយ ហើយពេលនេះគឺជាពេលមួយដែលខ្ងុំ សឹងមិនអាចធ្វើចិត្តបានឡើយព្រោះទើបតែឃើញមុខគាត់ថ្មីៗនេះ ដែលស្រស់ញញឹម ខ្ងុំមើលសាកសពរបស់ម៉ាក់ មានសភាពស្លេកស្លាំងខ្លាំង តែស្នាមញញឹមនៅតែមាន...ពីធីបុណ្យក៏ត្រូវបានបញ្ចប់ពេលនេះខ្ងុំ នៅតែម្នាក់ឯងសែនឯកាពន់ពេក
នៅយប់មួយ ខ្ងុំនៅម្នាក់ឯងអផ្សុកពេក ហេតុនេះហើយខ្ងុំក៏បបួល ស្រីទី ដែលជាសង្សាខ្ងុំ មកគេងបានជាគ្នា
_បង ! ផ្ទះនេះខ្ងុំមើលទៅដូចជាមិនស្រួលសោះបង ដូចជាធ្វើខុសក្បួនខ្នាត ថែមទាំងពេលដែលខ្ងុំចូលមកដល់ផ្ទះនេះភ្លាម ដូចជាមានអ្នកណា កំពុងតែសម្លឹង មកអូនភ័យខ្លាំងណាស់ បងមិនគួរនៅទីនេះទេ
_បាទអូន បងដឹងថាផ្ទះនេះ គឺមានវិញ្ញាណមួយគ្រួសារកំពុងសណ្ធិតនៅក្នុងនេះ ហើយក៏ដោយសារពពួកនេះហើយទើបបានជាម៉ាក់បងស្លាប់
_តែបង គួរតែធ្វើពិធីអ្វីមួយនៅក្នុងផ្ទះមួយនេះ ព្រោះវាអាចជួយ បងអោយបានសុខផងដែរ
_ បាទអូនសម្លាញ់ បងនឹងធ្វើឆាប់ៗនេះ ចឹងពួកយើងចូលគេងទៅព្រោះយប់ជ្រៅហើយ...។
អូន!អូនទី អូនទី! ហើយចុះនាងទៅណាបាត់ហើយ នេះម៉ោងទើបតែ២ទេតើ ខ្ងុំក៏សម្ងំបន្តិចក្រែងនាង ទៅបន្ទប់ទឹក មួយសន្ទុះក្រោយមក ខ្ងុំដើររកនាងគ្រប់កន្លែងទាំងអស់ តែរកមិនឃើញ ខ្ងុំភ័យខ្លាំងណាស់ ព្រោះមិនដឹងថានាងកើតរឿងអ្វីឡើយ មេឃភ្លៀងកាន់តែខ្លាំងឡើង រីឯផ្លេកបន្ទរ ចាំងពន្លឺចចាចពេញទាំងផ្ទះ ពេលនេះខ្ងុំវីវក់អស់ហើយ
តែ តែ នៅសល់បន្ទប់មួយទៀត ដែល ខ្ងុំបើកមិនចេញមួយទៀតនៅជាន់ទីបី ហ្អាក បន្ទប់នោះមិចបានចំហទ្វាចឹង! ខ្ងុំក៏ឈានជើងចូលទៅភ្លើង ក៏រលត់ចុះរលត់ឡើង ចៃដន្យខ្ងុំក៏បានដាក់ទូរស័ព្ទមកផងដែរ ពេលខ្ងុំបញ្ចាំង ទៅជុំវិញនោះ ចង្គុងខ្ងុំទន់ដល់ដី ដោយសារ នារីដែលជាទីស្រឡាញ់ របស់ខ្ងុំ ករបស់នាងព្យួរជាមួយខ្សែរពួរដោយចងភ្ជាប់ជាមួយ នឹងពិដានផ្ទះ ភ្នែករបស់នាងបើកធំៗដៃរបស់នាងក្តាប់ជាប់នូវសំបុត្រមួយសរសេរថា *បង ពេលអូន មិននៅបងត្រូវតែចេះថែរក្សាខ្លួនផង កុំគិតច្រើនពេក អូននៅតែស្រលាញ់ នៅតែដិតដាមមុខបងជាប់ក្នុងទ្រូងអូនជានិច្ច ពេលនេះខ្ងុំត្រូវតែប្តូរស្លាប់ជំនួស បង ដូចម៉ាក់របស់បងដែរ ពេលនេះអូនលាហើយ ពីអូន ចាន់ទី...*
បេះដូងខ្ងុំស្ទើរតែផ្ទុះ ហើយដោយសារ អ្នកជាទីគាប់ចិត្តទាំងឡាយត្រូវបានស្លាប់ដោយសារតែខ្លួនខ្ងុំ ពេលនេះ ខ្ងុំសម្រេចចិត្តច្បាស់ហើយ ថាខ្ងុំនឹងទៅតាមអ្នកទាំងអស់គ្នា
វ៉ាន់ក៏បាន ចងកនៅជិត ចាន់ទី ហើយពួកគេក៏បានស្លាប់ទៅជាមួយគ្នា វិញ្ញាណពួកគេក៏បានជួបជុំគ្នាហើយក៏បានទៅចាប់កំណើតក្លាយជាម្តាយ កូននឹងគ្នារស់នៅយ៉ាងសុខសាន្ត
ហើយយផ្ទះនោះគឺត្រូវបានវាយកម្ទេចចោលធ្វើជា សាលារៀន...The End.
No comments:
Post a Comment