Friday, May 29, 2020

"ទូរទឹកកកមួយទឹក"

«ទូរទឹកកកមួយទឹក»

កាលពីប៉ុន្មានឆ្នាំមុនម៉ាក់ខ្ញុំគាត់បានទិញទូរទឹកកក
     ម៉ាក Panasonic មួយគ្រឿងតាមOnline ដោយពុំបានទៅដល់ហាងលក់ផ្ទាល់ឡើយរហូតមានរឿងដ៏គួរឱ្យខ្លាចមួយបានកើតឡើង...

ម៉ោង4រសៀល ខណ:ខ្ញុំកំពុងអង្គុយអានសៀវភៅ
ក្នុងបន្ទប់ អ្នកម៉ាក់ក៏បានខលមកឱ្យខ្ញុំចាំមើលទូរទឹកកកដែលគាត់បានកុម្មង់គេកាលពីព្រឹកមិញឱ្យយកមកដល់ផ្ទះ ...

ខ្ញុំក៏ចេញមកក្រៅ មួយសន្ទុះក្រោយ ក៏មានរថយន្ត
កូរ៉េមួយគ្រឿងបានមកឈប់រួចក៏មានមនុស្សប្រុសវ័យជំទង់2នាក់បានលើកទូរទឹកកកនោះចុះពីឡាន 
ហើយខ្ញុំក៏បញ្ជាឱ្យពួកគេយកចូលទៅខាងក្នុង បន្ទាប់ពីពួកគេរៀបចំហើយអស់ក៏ប្រញ៉ាប់ចេញទៅវិញយ៉ាងលឿន ទោះខ្ញុំហៅឱ្យទឹកញ៉ាំក៏គេមិនឈប់ដែរ តាមមើល ទឹកមុខរបស់ពួកគេហាក់ស្លេកស្លាំង
យ៉ាងខ្លាំង...។

ម៉ោង11:00នាទីយប់
បន្ទាប់ពីចេញមកពីញ៉ាំអីនៅខាងក្រោវិញខ្ញុំក៏ចូលទៅក្នុងបន្ទប់គេង បានមួយសន្ទុះស្រាប់តែ មានអារម្មណ៍ថា ធុំក្លិនស្អុយអ្វីម្យ៉ាង ស្ទើរទ្រាំមិនបាន ខ្ញុំក៏បើកភ្លើងរកមើលពាសពេញបរិវេណបន្ទប់ប៉ុន្តែគ្មានឃើញអ្វីចម្លែកឡើយ ខ្ញុំក៏ចូលគេងវិញបន្ទាប់ពីក្លិនស្អុយបានបាត់ មួយសន្ទុះ ក្លិននោះក៏ភាយមកម្តងទៀត ខ្ញុំក៏សម្រេចចិត្តចុះទៅបន្ទប់បាយ ។

ទៅកាន់តែជិត ក្លិនស្អុយរឹតតែខ្លាំងឡើងៗ ខ្ញុំស្វែងរក
មើលសព្វគ្រប់ទីកន្លែងអស់ហើយនៅតែគ្មានឃើញអ្វី ដូច្នេះខ្ញុំក៏លូកដៃទាញទូរទឹកកកបម្រុងនឹងបើក ស្រាប់តែភ្លើងរលត់
ភ្លឹប ធ្វើឱ្យខ្ញុំពុំអាចមើលអ្វីឃើញទាល់តែសោះ តែទោះបីជាយ៉ាងណា ដៃរបស់ខ្ញុំនៅតែលូករាវនៅក្នុងទូរដដែល ខណ:នោះដៃខ្ញុំបានប៉ះចំនូវអ្វីម្យ៉ាងដែលមានសភាពទន់ៗដូចជាសាច់ ខ្ញុំរាវទូរស័ព្ទពីក្នុងហោប៉ៅមកបញ្ចាំង ស្រាប់តែអ្វីដែលខ្ញុំស្ទើរធ្លាក់ថ្លើម

នោះគឺ ក្នុងទូរទឹកកកពោរពេញដោយបំណែកសាកសព ដែលក្នុងនោះគឺក្បាលរបស់មនុស្សស្រីដែលត្រូវបានគេកាត់ចេញពីស្មាគួរឱ្យរន្ធត់ មានស្នាមរយះដាច់ដោចមើលពុំយល់រីឯភ្នែកនាងពោរពេញដោយកំហឹងសម្លឹងមកខ្ញុំ ខ្ញុំក៏ចាប់ទាញទូរបិទវិញ រួចក៏ខលទៅកាន់អ្នកម៉ាក់ទាំងដៃញ័រតាតាត់ 

តែវាបានហួសបាត់ទៅហើយ ព្រោះរថយន្តប៉ូលិសកំពុងតែស្ថិតនៅខាងមុខផ្ទះ ហើយពួកគេក៏បានបញ្ជូនខ្ញុំទៅកាន់ប៉ុស្តិ៍នរគបាលដើម្បីកសាងសំណុំរឿង បន្ទាប់ពីនោះខ្ញុំត្រូវបានជាប់ឃុំអស់រយ:ពេលយ៉ាងយូរក្នុងទោសពីបទឃាតកម្មសម្លាប់មនុស្សដោយចេតនា។ វាមានភាពអយុត្ដិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំដែលជាន់ដានរបស់គេ ទាំងដែលខ្លួនមិនបានប្រព្រឹត្ត។ ដូច្នេះសូមពិនិត្យឱ្យបានល្អិតល្អន់មុននឹងទិញអ្វីមួយ ដើម្បីសុវត្ថិភាព 

ដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

No comments:

Post a Comment