[....]ប្តីប្រពន្ធហ្វូយ៉ីនិងឆាងអឺ កាលពីយូរលង់ណាស់មកហើយមានព្រះអាទិត្យ10នៅលើមេឃ កម្តៅពីព្រះអាទិត្យបណ្តាលឱ្យមានគ្រោះរាំងស្ងួត ធ្វើឱ្យទិន្នផលធ្លាក់ចុះ មនុស្សសត្វបានស្លាប់ជាច្រើន ដោយឃើញពីទុក្ខលំបាកទាំងអស់នេះហើយ ហ្វូយ៉ីដែលជាអ្នកបាញ់ធ្នូហោះដ៏ល្បីឈ្មោះម្នាក់ បានឡើងទៅលើកំពូលភ្នំដ៏ខ្ពស់ដើម្បីបាញ់ទម្លាក់ព្រះអាទិត្យទាំង9នោះចេញ ដោយទុកតែព្រះអាទិត្យ1ប៉ុណ្ណោះ
បន្ទាប់ពីធ្វើបានសម្រេច ហ្វូយ៉ីត្រូវបានក្លាយទៅជាវីរ:បុរសនិងមានមនុស្សជាច្រើនមកសុំធ្វើជាគ្រូ
ហ្វីយ៉ីក៏ទទួលបានថ្នាំជីវិតអមត:ពីទេពធីតាមួយអង្គក្នុងកាលដែលហ្វូយ៉ីបានជួយជីវិតមនុស្សលោកកន្លងមក
ហើយថ្នាំនេះប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ ។
ទោះយ៉ាងណាហ្វូយ៉ី ទោះបីជាយ៉ាងណាហ្វូយ៉ីមិនចង់បានជីវិតអមត:តែម្នាក់ឯងឡើយ ហើយត្រូវបែកពីប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួនឈ្មោះឆាងអឺនោះទេ
គាត់ក៏សម្រេចចិត្តលាក់ទុកថ្នាំនោះទុកនៅកន្លែងសម្ងាត់មួយ ក្រោយមកមានសិស្សរបស់គាត់ម្នាក់ឈ្មោះហ្វីម៉េងបានដឹងពីថ្នាំជីវិតអមត: ថ្ងៃមួយពេលគ្រូមិននៅ ហ្វីម៉េងក៏បានបង្ខំឆាងអឺ ឱ្យយកថ្នាំនោះមកឱ្យខ្លួន ឆាងអឺដឹងខ្លួនមិនអាចរារាំងហ្វីម៉េងបានក៏លេបថ្នាំជីវិតអមត:នោះខ្លួនឯង ហើយក៏ហោះទៅកាន់ឋានព្រះចន្ទ ហើយនាងក៏មានជីវិតអមត:ក្លាយជាទេពធីតាថែរក្សារនៅឋានព្រះចន្ទ បន្ទាប់ពីដឹងរឿងនេះហ្វូយ៉ីខឹងហ្វីម៉េងយ៉ាងខ្លាំង
ហើយក៏តាមសម្លាប់ហ្វីម៉េង តែហ្វីម៉េងបានរត់គេចខ្លួនបាត់ទៅហើយ
ក្រោយមកដោយនឹករលឹកប្រពន្ធជាទីស្រលាញ់របស់ខ្លួនជាខ្លាំង នៅឋានព្រះចន្ទ ហ្វូយ៉ីបានដុតគ្រឿងក្រអូប ថ្វាយដង្វាយនំអាហារដែលឆាងអឺចូលចិត្តដើម្បីឧន្ទិសដល់នាង តំណរតរៀងមកនៃពិធីបុណ្យសែនព្រះខែ ក៏បានសុះសាយពាសពេញប្រទេសចិន ហើយប្រជាជនចិនមានជំនឿថា ព្រះនាងឆាងអឺនៅក្នុងឋានព្រះចន្ទ ហេតុនេះហើយទើបមានប្រពៃណីសមាជិកគ្រួសារ ត្រូវមកជួបជុំគ្នាសែននំអាហារផ្លែឈើបួងសួងសុំសេចក្តីសុខពីព្រះនាងឆាងអឺ នឹងហូបនំព្រះខែនៅពេលព្រះចន្ទពេញវង់អំឡុងនាពេលពាក់កណ្តាលនៃរដូវស្លឹកឈើជ្រុះឬក៏អាចហៅបានថា ពិធីបុណ្យសែននំលោកខែនេះឯង។
#វេស្សភូ
No comments:
Post a Comment