Friday, May 29, 2020

«នរណាលួចមើលខ្ញុំ»

“នរណាលួចមើលខ្ញុំ?”

              តាំងតែពីឆ្នាំ2013មកម្លេះ...ខ្ញុំបានទៅលេងផ្ទះអ្នកមីងផា ដែលត្រូវជាប្អូនស្រីរបស់ម៉ាក់ខ្ញុំបង្កើត...នៅឯខេត្តកំពង់ស្ពឺ...ផ្ទះនោះវាគឺជាប្រភេទវីឡា2ជាន់ តូចល្មមស័ក្តិសមនឹងសមាជិកគ្រួសាររបស់គាត់ដែលមានតែ2នាក់ប្តីប្រពន្ធ...នៅជុំវិញមានដុះទៅដោយដើមឈើធំៗជាច្រើននឹងមានស្រះទឹកមួយដ៏ធំផងដែរនាខាងក្រោយផ្ទះ ក៏ប៉ុន្តែផ្ទះគាត់នៅតែឯងគឺគ្មានផ្ទះអ្នកជិតខាងណាម្នាក់សោះឡើយ...នៅពេលដែលខ្ញុំបានមកដល់ខាងមុខផ្ទះគាត់ភ្លាម ហើយក៏បានចុះពីលើឡានដោយមានយួរនូវនំប៉័ងនឹងផ្លែឈើមកផ្ញើអ្នកមីង...ហើយក៏ដើរសំដៅចូលទៅក្នុងផ្ទះមុនអ្នកម៉ាក់នឹងលោកប៉ាដែលកំពុងនៅក្នុងឡាន...ខណ:នោះខ្ញុំបានឃើញស្រមោលមនុស្សស្រីម្នាក់ស្លុងៗនៅឯមាត់បង្អួចជាន់ទី2កំពុងតែសម្លឹងនឹងចង្អុលមកកាន់ខ្ញុំ...ខ្ញុំក៏ខំប្រឹងសម្លឹងមើលថាតើគេជាអ្នកណាព្រោះពេលនោះម៉ោងប្រម៉ាណជាង6កន្លះទៅហើយ ម្យ៉ាងវិញទៀតមេឃក៏កាន់តែងងឹតណាស់ហើយដែរ...។
     «រដ្ឋធានី!ក្មួយស្រី មកដល់ហើយហ្អេស!មើលចុះបែកតែប៉ុន្មានឆ្នាំសោះបែរជាធំពេញក្រមុំស្តូកតែម្តង ហើយឯណាម៉ាក់ប៉ាក្មួយ?»
     «ចាស៎៎!អ្នកមីងអ្នកម៉ាក់នឹងលោកប៉ាកំពុងនៅក្នុងឡាន អរ នោះគាត់មកដល់ល្មម»
     «អើ!ចឹងស្រីនីឡើងទៅបន្ទប់សិនចុះណា៎៎ ចាំសម្រាកបាត់ហត់ហើយសឹមចុះមកញាំបាយជុំគ្នា»
     «ចាស៎៎!អ្នកមីង»

អ្នកម៉ាក់លោកប៉ានឹងមីងផាគាត់បានជួបជុំគ្នាដោយទឹកមុខដ៏រីករាយ...ខ្ញុំឡើងទៅកាន់បន្ទប់នៅជាន់ទី2ដែលខ្ញុំធ្លាប់គេងនៅកាលពីក្មេង...មកដល់លើពូកភ្លាមខ្ញុំទម្លាក់ខ្លួនភ្លែតព្រោះ អង្គុយនៅលើឡានយូរពេកក៏បណ្តាលអោយចុកចង្កេះ...។ ម៉ោង7ជាងខ្ញុំក៏ងូតទឹករួចក៏ចុះទៅញាំបាយជុំគ្នាជាមួយពួកគាត់នៅឯខាងក្រោមឯណោះ...បន្ទាប់ពីញាំអាហារពេលល្ងាចរួចមីងគាត់ក៏បបួលប៉ាម៉ាក់នឹងខ្ញុំទៅ KTV ប៉ុន្តែខ្ញុំអត់ទៅនោះទេ ដូច្នេះខ្ញុំនៅផ្ទះតែម្នាក់ឯងគត់...ខ្ញុំក៏ចាប់ទាញទូរស័ព្ទយកមកបើក facebookមើល...អង្គុយយូរបន្តិចក៏កាន់តែស្ងាត់ទៅៗ ហើយបើនិយាយពីនៅម្តុំនេះវិញគឺគ្មានផ្ទះអ្នកស្រុកឡើយ...គឺមានតែម៉ុងខ្មោចចិនយួន នៅពាសពេញភ្លឺស្រែ...មួយសន្ទុះក្រោយមកស្រាប់តែមានអ្វីម្យ៉ាងកំពុងតែលួចសម្លឹងខ្ញុំនៅក្បែរមាត់បង្អួច...ខ្ញុំក៏ដើរទៅអើតមើល ប៉ុន្តែគ្មានស្អីគួរឱ្យកត់សំគាល់ទាល់តែសោះ ខ្ញុំក៏ដើរចេញពីបន្ទប់ហើយចុះទៅខាងក្រោមដើម្បីមើលទូរទស្សន៍ នៅពេលខ្ញុំកំពុងតែដើរគឺតែងតែមានអ្វីម្យ៉ាងហាក់កំពុងតែលួចមើលមកកាន់ ខ្ញុំគ្រប់ជំហានទាំងអស់ ពេលខ្លះខ្ញុំក៏ទ្រាំទ្រសឹងតែពុំបានព្រោះភ័យខ្លាចថាមានពួកជនពាលឬមួយ ក៏ជាចោរយ៉ាងដូច្នេះ ហើយម្យ៉ាងវិញទៀតខ្ញុំជាស្រីខ្លួនតូចដៃខ្លីរឿងអីនឹងអាចតតាំងជាមួយពួកគេបាននោះ...។មកដល់ខាងក្រោមខ្ញុំក៏យកពោតលីងយកមកញាំកំដរមាត់មើលរឿង ចៃដន្យអីប៉ុស្តិ៍លេខ5 ក៏បានផ្សាយផ្ទាល់នូវកម្មវិធីវិញាណមានពិត ខ្ញុំភ័យស្ទើរលស់ព្រលឹងចេញក្រៅដោយសារតែ Trailer របស់វាដំបូង ខ្ញុំខំស្រវ៉េស្រវ៉ាប្តូរប៉ុស្តិ៍យ៉ាងលឿន ហើយក៏បានមកប្តូរបរិយាកាសជាមួយនឹង កប្លែងនាយពាក់មីវិញម្តង...មួយសន្ទុះក្រោយមកស្រាប់តែស៉ីប្លេឡានបានបន្លឺឡើង យ៉ាងតក់ក្រហល់ ខ្ញុំក៏ចេញទៅបើករបង តែផ្ទុយទៅវិញបែរជាគ្មាននរណាម្នាក់សោះសូម្បីតែស្នាមកង់រថយន្ត...ពួកនេះចូលចិត្តមកលេងសើចខ្លាំងណាស់ និយាយក្នុងចិត្តតិចៗរួចក៏ដើរទៅខាងក្នុងវិញ...

ផាំង!!!

ផើងផ្ការំយោលបានធ្លាក់ចុះរានហាលខាងលើចុះមកខាងក្រោមធ្លាក់ប៊ិសតែនឹង ចំក្បាលខ្ញុំបែកទៅហើយ ខ្ញុំក៏ងើយឡើងទៅលើមើលទៅកាន់បន្ទប់មួយដែលអ្នកមីងគាត់ទុកចោលថែមទាំង ហាមប្រាមមិនអោយនរណាម្នាក់ចូលបន្ទប់មួយនោះជាដាច់ខាត ការហាមនេះខ្ញុំចាំតាំងតែពីក្មេងមកម្លេះ ខ្ញុំពិតជាមិនយល់ទាល់តែសោះថាតើបន្ទប់មួយនោះវាមានអាថ៌កំបាំងអ្វី ទើបដល់ថ្នាក់បិទបាំងយ៉ាងនេះ...បន្ទាប់ពីគិតរួចខ្ញុំក៏ងើយមើលម្តងទៀតទៅកាន់បង្អួចកញ្ចក់ដ៏ថ្លាយ៉ង ដែលមានបាំងបិទនូវ រនាំងពណ៌សដែលជាហេតុធ្វើអោយខ្ញុំឃើញ ស្រមោលមនុស្សស្រីកំពុងតែអង្គុយសិតសក់នៅលើពូក...ខ្ញុំក៏ Call ទៅអ្នកមីង...
     « អាឡូ!ជំរាបសួរអ្នកមីង»
     «ចាស៎៎!តើក្មួយមានការអ្វីមែនទេ ?»
     «ចាស៎៎!ខ្ញុំចង់សួរអ្នកមីងថាតើ ផ្ទះអ្នកមីងមានអ្នកណាខ្លះទៀតក្រៅអំពីអ្នកមីងផ្ទាល់ហើយនឹងលោកពូ?»
     «គឺគ្មានអ្នកណាឡើយក្មួយ តើក្មួយមានរឿងអីមែនទេទើបបានជាសួរចម្លែកបែបហ្នឹង...»
ទឺត!ទឺត!

ទូរស័ព្ទក៏បានដាច់ទាំងដែលខ្ញុំបម្រុងនឹងហាមាត់និយាយទៅហើយ ខ្ញុំនៅពេលនោះគឺត្រជាក់ចុងដៃចុងជើង ញ័រអស់សព្វប្រាណ...ខ្ញុំក៏ឡើងទៅគេងវិញ...សម្លេងគោះទ្វាក៏បានបន្លឺមកម្តង...ខ្ញុំពិតជាមិនដឹងថយើត្រូវធ្វើយ៉ាងណាឡើយ ព្រោះខ្ញុំនៅម្នាក់ឯង...ខ្ញុំក៏សម្រេចចិត្តថាដើរទៅបើកទ្វាដោយមបានកាន់ពិលដែកធំមួយទុកសាគួបើ មានជនអាក្រក់ងាយស្រួលនឹងវាយវាឱ្យងាប់តែម្តង...តែពេលបើកទ្វាគឺគ្មាននរណាសោះមានតែកៅអីមួយនាកណ្តាលល្វែងផ្ទះកំពុងតែយោលយោគតែឯង...ខ្ញុំដើរចុះទៅខាងក្រោមជាមួយនឹងអារម្មណ៍ដ៏សែនព្រឺព្រួចព្រោះ វាតែងតែមានអ្វីសម្លឹងមកខ្ញុំជាប់ជានិច្ចជាពិសេសនោះគឺ សម្រឹបជើងបានបន្លឺឡើងនាខាងក្រោយខ្នងខ្ញុំជាប់...រាល់ពេលដែលខ្ញុំងាកសម្លឹករកមើលគឺគ្មានឃើញអ្វី គឺមានតែភាពទទេស្អាតតែប៉ុណ្ណោះ...ខ្ញុំក៏សម្រេចចិត្តតេទៅអ្នកម៉ាក់ម្តងទៀតក៏ប៉ុន្តែមិនអាចទាក់ទងទៅ កាន់ពួកគាត់បានឡើយព្រោះសេវ៉ាទូរស័ព្ទបានធ្លាក់អស់ទៅហើយ...។ ខ្ញុំបានត្រឹមតែអង្គុយអោបក្បាលជង្គង់នៅក្បែរសាឡុង
ប្រាវ!!!

សម្លេងធ្លាក់បែកចេញមកពីខាងលើ ខ្ញុំរត់ឡើងទៅខាងលើនៅពេលនោះស្រាប់ មានមនុស្សស្រីម្នាក់ដែលមានភ្នែកសស្លែតគ្មានប្រស្រីផ្ទៃមុខពោពេញទៅ
ដោយស្នាមដាច់រយះគួរឱ្យខ្លាច...ខ្ញុំឃើញបែបនេះក៏ងាកក្រោយ បម្រុងនឹងរត់ចុះក្រោមវិញក៏ប៉ុន្តែ ខ្ញុំត្រូវបានអ្វីម្យ៉ាងមលរុញច្រានខ្ញុំទម្លាក់ចុះពីលើរមៀលតាមកាំជណ្ដើរ ខ្ញុំក្រោកមកវិញដោយស្ទាបក្បាលព្រោះវាឈឺខ្លាំងពេក...ទេ!ទេ!ឈាម ឈាមច្រើនណាស់ នៅពេលនោះខ្ញុំភ័យខ្លាចខ្លាំងណាស់...ទូរស័ព្ទលើតុក៏រោទ៍
     «អាឡូ!ខ្ញុំជាគ្រូពេទ្យ តើនេះគឺជាផ្ទះរបស់អ្នកស្រី រដ្ឋដាវ៉ាន់មែនទេ?»
     «ចាស៎៎!នេះគឺផ្ទះរបស់គាត់ តើលោកមានការអ្វីមែនទេ?»
     «គឺ..គឺ...រថយន្តរបស់គាត់ដែលមានប្រុសពីរនាក់ រួមទាំងស្រីម្នាក់ទៀតបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំ ផ្លូវលេខ51 ឥលូវនេះពួកគាត់បានបាត់បង់ជីវិតទៅហើយ ដូច្នេះសូមក្រុមគ្រួសារនៃសពមេត្តារៀបចំផ្ទះសម្បែងឱ្យហើយទៅ បន្តិចទៀតនេះរថយន្យសាមុយដឹកសពនឹងទៅដល់នាពេលបន្តិចទៀតនេះ...»
គ្រាន់តែឮប៉ុននេះខ្ញុំក៏របូតធ្លាក់ទូរស័ព្ទជ្រុះពីដៃ...ព្រោះវាជាដំណឹងដ៏សែនសោកសៅបំផុត...មួយស្របក់ក្រោយមកឡាននោះក៏បានមកដល់ ពេលគេរៀបចំដាក់សាកសពចុះខ្ញុំក៏ទាញបើកមុខមើល...តែ..តែ...នឹងក្រុមគ្រួសារខ្ញុំឡើយ 
វាគឺជាស្រ្តីម្នាក់ដែលបានប៉ងសម្លាប់ច្ញុំអម្បាញមិញនេះទេតើ...ស្រាប់តែនាងបានបើកភ្នែកធំៗក្រឡោតៗមកដាក់ខ្ញុំ...ខ្ញុំក៏រត់ចូលផ្ទះហើយបិទទ្យាយ៉ាងជិត...ព្រោះកំពុងមានប្រុសស្រីជាច្រើននាក់បានដើរសំដៅមករកខ្ញុំដោយក្នុងដៃពួកគេម្នាក់ៗសុទ្ធសឹងតែជាកាំបិត...ខ្ញុំបែកញើសសស្រាក់  មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ ស្រាប់តែមានក្មេងស្រីម្នាក់បានទម្លាក់ក្បាលមកហើយយកកាំបិតមកចាក់ ខ្ញុំតែម្តង...។
     «ធានី!ធានីកូន!តើកូនយល់សុបិន្តសម្លែកមែនទេ?»
ខ្ញុំដឹងខ្លួនឡើងកំពុងតែគេងនៅលើគ្រែដោយខ្លួនប្រាណរបស់ខ្ញុំបែកញើសជោក អស់ ហើយនៅជុំវិញខ្ញុំគឺមានអ្នកគ្រប់គ្នានៅជុំជិត...ខ្ញុំឃើញបែបនេះសែនសប្បាយចិត្តក្រៃលែងព្រោះអ្វីទាំងអម្បាលម៉ានវា គ្រាន់តែជាសុបិនដ៏អាក្រក់មួយប៉ុនណ្ណោះ...ខ្ញុំក៏ក្រោកឡើងមកអោប ពួកគាត់ទាំងអស់គ្នាដោយក្តីសប្បាយរីករាយឥតឧបមា...៕
                                  ៚ចប់៚
ដោយ:វេស្សភូ

No comments:

Post a Comment