រឿង"ព្រៃមរណៈ"
[.....]សួស្ដីខ្ញុំឈ្មោះសាយោ ជាកូនស្រីពៅក្នុងគ្រួសារហើយមានបងប្រុសម្នាក់ឈ្មោះសាយន្ត ពួកយើងទាំង2រៀននៅវិទ្យាល័យដូចគ្នា ខ្ញុំរៀនថ្នាក់ទី10 ឯបងខ្ញុំរៀនថ្នាក់ទី11។ថ្ងៃមួយ សាលាពួកយើងមានទស្សនៈកិច្ចនៅក្នុងព្រៃមួយ និយាយទៅគឺទៅបោះតង់ តែសម្រាប់តែសិស្សទី10និង11តែប៉ុណ្នោះ
ខ្ញុំសប្បាយចិត្តណាស់ដែលទៅដើរលេងតាមព្រៃបែបនេះ ហើយយប់នេះបងប្រុសនិងខ្ញុំរៀបចំសម្ភារៈសម្រាប់ស្អែក។
ព្រឹកថ្ងៃចេញដំណើរ
អ្នកគ្រូក្រមុំដ៏ស្រស់ស្អាត និយាយ
"អ្នកទាំងអស់គ្នារៀបចំរួចហើយឬនៅទ្បានជិតចេញដំណើរហើយណា"សិស្សទាំងអស់
"រួចហើយអ្នកគ្រូ"ទ្បានក៏បានចេញដំណើរ ខ្ញុំអង្គុយជិតបងប្រុសខ្ញុំហើយស្ដាប់ចម្រៀង និងមើលទេសភាពតាមផ្លូវ សិស្សក្នុងទ្បានទាំងអស់សប្បាយណាស់ អ្នកខ្លះរាំច្រៀង ខ្លះថតរូប ខ្លះលេងហ្គេម ហើយខ្លះទៀតក៏គេង ពេលខ្ញុំកំពុងតែអន្លង់អន្លោចនឹងបទចម្រៀង មានបងប្រុសម្នាក់ស្រែកយ៉ាងឮ ធ្វើឲគ្រប់គ្នាបញ្ឈប់សកម្មភាពទាំងអស់ "ពួកយើងដល់ព្រៃហើយៗៗៗ"បងឌីស្រែកយ៉ាងឮធ្វើឲ ខ្ញុំនិងបងប្រុសខំងាកមើលយ៉ាងលឿន ពេលនោះក៏ឮសម្លេងសត្វស្រែកក្ញែវក្ញាកដូចស្វាគមន៌អីចឹង បូករូមនឹងដើមឈើដុះសុបទ្រុបសងខាង ធ្វើឲទេសភាពកាន់តែទាក់ទាញ ពេលខ្ញុំកំពុងមើលដើមឈើដែលដុះសងខាងក៏ក្រលេកឃើញ មនុស្សស្រីម្នាក់ដែលទម្លាក់សក់បាំងមុខ ហើយពាក់រូបស ដាច់តិចៗហើយប្រទ្បាក់ដី កំពុងសម្លក់មកមើលទ្បានពួកខ្ញុំ គ្រាន់ឃើញភ្លាមខ្ញុំស្ទុះងាកក្រោយយ៉ាងលឿងតែបែរមិនឃើញអ្វីទាំងអស់ ខ្ញុំក៏ប្រាប់បងប្រុសខ្ញុំតែគាត់ថា
"ឯងគិតច្រើនពេកហើយ យើងមកដើរលេងកុំនិយាយរឿងអពមង្គលចឹងអី"ខ្ញុំក៏ជឿគាត់ហើយសំងំមើលទេសភាពបន្ត ។ពេលនោះក្បាលខ្ញុំបោកនឹងកញ្ចក់សឹងតែបែកទៅហើយ ដោយសារទ្បានបានឈប់យ៉ាងលឿនព្រោះមានដើមឈើមួយដ៏ធំបានដួលពេញផ្លូវ ព្រូទ្បានក៏ចុះទៅមើល តែពេលទ្បើងមកវិញគាត់ថា
"ដើមឈើនេះដូចមានគេអារ តែបើតាមការគិតគឺទឹមតែអារប៉ុណ្ណោះ ព្រោះគល់ដើមនៅស្អាតហើយ មានរណានៅជិតនោះទៀត
ក្រោយពីយកឈើនោះចេញហើយ ពួកយើងក៏បន្ដដំណើរទៅមុខទៀត ពេលសុខៗទ្បានក៏ខូចទើបពួកយើងសម្រេចចិត្តថាបោះតង់ក្នុងព្រៃនេះ ព្រោះគោលដៅនៅឆ្ងាយទៀត ពួកយើង ជួយគ្នាយកអីវ៉ាន់ និងម្ហូបអាហារ ព្រោះវាថ្ងៃដែលហើយ។ពេលញ៉ាំអីរួចហើយ គ្រប់គ្នាក៏ទៅថតរូប ខ្លះទៅលេងទឹកព្រោះជិតនោះមានទឹកជ្រោះមួយយ៉ាងស្អាត ហើយខ្លះក៏ទៅរៀបចំតង់សម្រាប់សម្រាកហើយក្នុងនោះក៏មានខ្ញុំនិង បងប្រុសខ្ញុំដែរ ក្រោយយើងរៀបចំអ្វីៗរួចហើយ ក៏ល្ងាចពួកយើងជួយគ្នាធ្វើbarbecue និងរៀបចំភេសជ្ជៈ មេឃរៀងយប់បន្តិច ពួកយើងក៏ច្រៀងលេង រាំហើយនិទានរឿងខ្មោច មានផ្ទះចំណាស់មួយ ដាច់ឆ្ងាយពីគេ ផ្ទះនោះស្ងាត់ណាស់ មានសុទ្ធតែប្រជៀវ និងសំបុកពីងពាង ពេលនៅទ្វាក៏បើកយ៉ាងធំដោយខ្លួនឯង ហើយមានយាយចាស់កាន់ឈើច្រត់ដែលប្រលាក់សុទ្ធតែឈាម គ្រាន់តែនីការមិត្តខ្ញុំនិទានដល់នេះភ្លាមគ្រប់គ្នាស្រែកសឹងតែបែកព្រៃទៅហើយ។ពេលនោះខ្ញុំក៏ឈឺបត់ជើងតូច ក៏បបួលនីការទៅក្នុងព្រៃដោយសារទីនេះមិនសូវមានដើមឈើធំៗទើបត្រូវដើរចូលក្នុងព្រៃជ្រៅ។
"ពួកឯងឃើញសាយោប្អូនយើងទេ"សម្លេងសាយន្តស្រែកសួរគ្រប់គ្នា តែគ្មាននរណាឃើញ
"អរខ្ញុំឃើញអាយោ និងអាការវាទៅផ្លូវនោះ"បុផ្ផាក៏ប្រាប់សាយន្ត
"ហេតុអីក៏ពួកគេទៅយូរម្លេះ ខ្ញុំគួរទៅតាមរកសិន តើមាននរណាចង់ទៅជាមួយខ្ញុំទេ"សាយន្តស្រែកសួរលោមាននរណាចង់ទៅតាម
"អឺ ចាំយើងទៅជាមួយឯង"រ៉ាឌីក៏បន្លឺសម្លេងទ្បើងដោយស័គ្រចិត្តទៅតាមសាយន្ត
"តោះ ពួកយើងទៅ"
"ប្រយ័ត្នផងណា អ្នកទាំង2 នេះពិល"អ្នកគ្រូក៏ឲពិលទៅពួកគេ
អស់ជាច្រើននាទីទៅហើយពួកគេដើរចូលព្រៃយ៉ាងជ្រៅហើយតែរកសាយោ និងនីការមិនឃើញ ពេលពួកគេដើរដល់ផ្លូវបំបែកក៏ឮសម្លេងស្រែក"អាយយ ជួយផង ជួយផង"អ្នកទាំង2ប្រាកដថាជាសម្លេងសាយោ ហើយក៏រត់ទៅរកប្រភពសម្លេង។ពួកគេទៅដល់ភ្លាមឃើញសាយោស្រែកយំយ៉ាងខ្លាំង
"មានរឿងអីហា សាយោ"យន្តសួរប្អូនហើយក៏ចូលទៅឱបព្រោះនាងយំស្ទើតែសន្លប់ទៅហើយ
"បងមើលទៅនោះទៅ"សាយោនិយាយបណ្តើរលើកដៃចង្អុលទៅដើមឈើបណ្តើរ អ្នកទាំង2ក៏មើលទៅដើមឈើនោះក៏បញ្ចាំងពិលរកមើលក៏ឃើញសាកសពនីការ ព្យួរនឹងមែកឈើ ហើយគ្មានភ្នែកទេ ឈាមស្រក់តាមផ្ទៃមុខធ្លាក់ចុះក្រោមយ៉ាងច្រើន ដោយឃើញភ្លាមពួកគេក៏តក់ស្លុតមិនចាញ់សាយោទ្បើយហើយក៏នាំគ្នា គ្រាសាយោរកផ្លូវចេញ ពួកគេដើរអស់ជាយូរទំរាំរកផ្លូវចេញឃើញ គិតថាបានសម្រាកទៅហើយតែ ពេលមកដល់តង់ភ្លាម គ្រប់កន្លែងសុទ្ធតែឈាមនិង សាកសព ពួកគេទម្លាក់សាយោក្នុងតង់ហើយក៏ដើរមើលសាកសព សពខ្លះបាត់ភ្នែក ដូចនីការ ខ្លះបាត់ក្បាល ហើយខ្លះទៀតដាច់ពោះ ពិតជាអាក្រក់ណាស់ តែមិនមែនទាំងអស់នោះទេមានអ្នកខ្លះបានបាត់ខ្លួន។អ្នកទាំង2ចូលតង់ហើយសួររឿងរ៉ាវទាំងអស់ពីសាយោ
"កាលពីដំបូង ខ្ញុំបបួលនីការទៅបត់ជើងតូច ហើយដើរចូលព្រៃជ្រៅ ក៏ឃើញដើមឈើធំមួយខ្ញុំ ក៏ឲនាងចាំនៅខាងមុខនឹង តែពេលត្រទ្បប់មកវិញក៏បាត់នាង ទើបខ្ញុំត្រូវតាមរកយ៉ាងយូរ ក៏ជាន់នឹងរបស់អ្វីមួយដូចជាទឹក តែបើតាមពន្លឺពិលដែកខ្ញុំយកមកគឺវាជាឈាម ខ្ញុំក៏ដើរតាម ដាមឈាមនោះក៏ឃើញសាកសពនីការតែម្ដង"សាយោ រៀបរាប់យ៉ាងក្បោះក្បាយប្រាប់សាយន្តនិងរ៉ាឌី ពួកគេក៏គិតថាឃាតករនោះប្រាកដជាសម្លាប់នីការហើយក៏ដើរមករកតង់របស់យើង ហើយសម្លាប់អ្នកផ្សេងទៀត។
"បើដូចគិតមែនយើងគួរតែឆាប់ចាកចេញពីព្រៃនេះទៅ"ពួកគេទាំង3យល់ស្របនឹងសម្ដីរ៉ាឌីហើយក៏ចេញពីតង់ តែដើរមិនបានប៉ុន្មានជំហានផង មានពូថៅមួយហោះពីក្រៅខ្នងស្ទើតែត្រូវក្បាលរ៉ាឌឺទៅហើយ ពួកគេងាកក្រោយក៏ឃើញបុរសម្នាក់ខ្លួនប្រលាក់សុទ្ធតែឈាម ហើយក្នុងដៃមានដំបងធំមួយ។ពួកយើងក៏ប្រញាប់រត់ ទៅមុខរហូតតែមិនឃើញបុរសនោះតាមសោះ ពួកយើងក៏សម្រាកក្បែរដើមឈើសិនព្រោះរត់ឆ្ងាយណាស់ហើយ ណាមួយសាយោក៏ទៅលែងរួចដែរនាងហត់ខ្លាំងណាស់
"ប្អូននៅទីនេះជាមួយអាយន្ត ទៅបងទៅរកទឹកសិនក្រែងម្តុំនេះមានទឹក"រ៉ាឌីប្រាប់ពួកគេហើយក៏ដើរទៅ
"អឺប្រយ័ត្ន ផងវើយ"សាយន្តប្រាប់ទៅរ៉ាឌី
យូរណាស់ដែរហើយមិនឃើញរ៉ាឌីត្រទ្បប់មកវិញសោះពួកគេទាំង2បារម្ភពីរ៉ាឌីណាស់
"ទីត ទីត ទីត"ជាសម្លេងស៊ីភ្លេទ្បានក្រុង ពួកគេទាំង2សប្បាយចិត្តណាស់ថា ប្រហែលមាននរណាម្នាក់ជិះទ្បានក្រុងមកជួយ បងយន្តក៏ងាកទៅមើលទ្បានក្រុងនោះដោយប្រុងប្រយ័ត្ន តែដោយសារភ្លើងហ្វាទ្បាន ចាំងខ្លាំងពេកទើបមិនអាចមើលឃើញនរណាដែលនៅក្នុង
"ពួកយើងគួរតែចេញទៅ ក្រែងលោបងរ៉ាឌីមកជួយយើង"សាយោប្រាប់ទៅបង
"អត់ទេ បងចាំថាអាឌី វាមិនចេះបើកទ្បានអីនឹងទេ"
សាយន្តតបទៅប្អូន
"រឺ មួយក៏អ្នកគ្រូ មកជួយយើង"សាយោខំរកហេតុផលមកប្រាប់បង
"អើ ពួកយើងគួរសាកចេញសិនទៅ"និយាយចប់សាយន្តអូសដៃសាយោហើយដើរទៅរកទ្បានដែលចតនៅក្បែរដើមឈើ តែពេលទៅដល់ក្នុងទ្បានគ្មាននរណាទាំងអស់ សូម្បីតែអ្នកបើក មានតែក្បាលរ៉ាឌីដែលនៅលើកៅអីខាងមុខ ពួកគេភ័យណាស់ក៏ចុះមកក្រោមវិញ តែចុះមិនទាន់ដល់ដីផងក៏ត្រូវដំបងសំពងចំក្បាលសាយោទៅហើយ តែមិនបានត្រូវក្បាលសាយន្តទេ សាយន្តធាក់បុរស នោះទ្បើងផ្ងាក្រោយ ហើយក៏អូសប្អូនស្រីទ្បើងទ្បានហើយក៏បិទទ្វាយ៉ាងលឿន បុរសនោះយកដំបងវៃកញ្ចក់ស្ទើតែបែកទៅហើយ សាយន្តក៏ដាក់លេខទាញចង្កូតបើកទៅមុខយ៉ាងលឿន ដោយខ្លួនមិនសូវស្ទាត់ក្នុងការបើកផង ក៏បុកនឹងដើមឈើជាច្រើន ធ្វើឲខ្ទេចបាំងខាងមុខ ហើយបែកអំពូលទាំងអស់ធ្វើឲងងឹតពិបាកមើលផ្លូវ ពេលនោះក៏មានទ្បានធំមួយជិះពីក្រោយ សាយន្តសប្បាយចិត្តណាស់ ក៏ខំជិះបន្ថយល្បឿន លោមានគេជិះកាត់ចង់សុំជំនួយ តែទ្បាននោះបានបុកទ្បានសាយន្តមួយទំហឹង ធ្វើឲខ្ទប់នឹងដើមឈើច្រើនដើម ហើយសាយន្តក៏ស្លាប់បាត់ទៅ។
ជាច្រើនអាទិត្យកន្លងផុតទៅ មានទ្បានដឹងសិស្សមួយក្រុមមក បោះក្នុងព្រៃដោយកាត់ផ្លូវនោះទៀត។
ចប់^_^
ទ្បូវទាយមើលថាតើ ឃាតករនោះជានរណា??បើត្រូវadminមានកាដូរ😀
#Sunshine(old admin)
No comments:
Post a Comment