[....]រៀងរាល់ពេលបុណ្យណូអែល ប្រទេសជាច្រើនបានរៀបចំកម្មវិធីពិសេសៗជាច្រើនដូចជាបញ្ចុះតម្លៃឬប្រមូលសិនផ្សេងៗ ហើយឲកាដូរទៅមនុស្សដែលខ្លួនស្រទ្បាញ់ម៉ាក់ប៉ា ឬសង្សារ។ល។
(ផុសសារឡើងវិញ)
ខារ៉ាជាក្មេងស្រីម្នាក់ដែលកំព្រាឱពុកម្តាយ ហើយក៏មានគ្រួសារចិត្តល្អមួយយកនាងទៅចិញ្ចឹមនៅប្រទេសអឺរ៉ុប។គ្រួសារនោះមានកូនស្រីម្នាក់ដែរឈ្មោះ កូរី។កាលពីនៅក្មេងៗខារ៉ានិងកូរីលេងជាមួយគ្នារហូតដូចបងប្អូនបង្កើតអីចឹង ពេលដែលកូរីអាយុ17ឆ្នាំនាងបានឈ្លោះគ្នាជាមួយប៉ាម៉ាក់នាងយ៉ាងខ្លាំងរហូតរត់ចេញពីផ្ទះ។ រយះពេល2ទៅហើយគ្មាននរណាដឹងដំណឹងពីកូរីទេ ទោះប៉ាម៉ាក់នាងខំដាក់ពាក្យប្ដឹង ក៏គ្មាននរណារកនាងឃើញទ្បើយ។ ខារ៉ាបានរស់នៅយ៉ាងមានក្ដីសុខនៅក្នុងគ្រួសារនេះ ហើយថ្ងៃនេះជាថ្ងៃបុណ្យណូអែលគ្រប់គ្រួសារបានរៀបចំម្ហូបអាហារ និងកាដូរសម្រាប់កូនៗគេ។ខារ៉ាចេញពីធ្វើការមកផ្ទះវិញដោយមានកាដូរធំមួយក្នុងដៃដែលនោះជាកាដូសម្រាប់ប៉ាម៉ាក់នាង។
បន្ទាប់ពីជូនកាដូឲប៉ាម៉ាក់នាងហើយ ពួកគេក៏ញ៉ាំអាហារជុំគ្នា ពេលនោះក៏មាននរណាម្នាក់ចុចកណ្តឹង ខារ៉ាក៏ទៅបើកទ្វារបង តែគ្មាននរណានោះទេ មានតែកាដូរធំមួយ នាងគិតថាប្រហែលមិត្តភក្តិនាងSurpriseកាដូរនាងក៏យកមកក្នុងផ្ទះ ហើយនាងក៏បានបើកposterនោះសរសេរថា"រីករាយបុណ្យណូអែល បងស្រី💣💀" ដោយមានEmojiគ្រាប់បែក និងក្បាលខ្មោច ខារ៉ាឃើញដំបូងភ្ញាក់ផ្អើលណាស់ដែលនាងខំលាក់អារម្មណ៌ព្រោះខ្លាចប៉ាម៉ាក់នាងបារម្ភ នាងសុំម៉ាក់ប៉ានាងទៅលើហើយក៏បើកកាដូរនោះ ក្នុងកាដូរមានតុក្កតាធំមួយ ខារ៉ាចាំថាតុក្កតានោះនាងបានដណ្តើមពីកូរី កាលពីប៉ុន្មានឆ្នាំមុន ហើយក៏ជាតុក្កតាសំណព្វចិត្តរបស់កូរីដែរ ហើយនាងបានដុតវាចោលរួចហើយតែមិចក៏នៅក្នុងកាដូនេះបាន ក្នុងតុក្កតាមានសម្លេង ទឺត ទឺត ទឺត ដូចជាសម្លេងទ្រនិចគ្រាប់បែកបាក់ មិនប៉ុន្មានវិនាទីផង ផ្ទះរបស់ខារ៉ាបានផ្ទុះបណ្តាលឲមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ គ្រប់គ្នាម្នីម្នាយកទឹកពន្លត់ និងតេហៅទ្បានទឹកយ៉ាងស្លន់ស្លោ មានតែកូរីទេ ដែលញញឹមយ៉ាងស្រស់ដូចជាពេញចិត្តនឹងគម្រោងនាងណាស់។នាងដើរទាំងញញឹមនៅតាមផ្លូវ ហើយក៏មានប៉ូលីស2នាក់មកឃាត់ខ្លួននាងទៅសួរចម្លើយ ដោយការឆែកតាមកាមេរ៉ាបានឃើញនាងជាជនចុងក្រោយដែលយកកាដូរដាក់មុខផ្ទះខារ៉ា។កូរីបានសារភាពគ្រប់រឿង ដែលនាងបានធ្វើ និងមូលហេតុដែលនាងធ្វើគឺ ព្រោះតែខារ៉ាដែលជាបងស្រីចិញ្ចឹមរបស់នាង បានធ្វើបាបនាងពេលប៉ាម៉ាក់នាងមិននៅ ហើយចោទប្រកាន់តែថា មានប្រុសជូនមកផ្ទះ ហើយមិនដែលចូលរៀនគេចម៉ោងរៀនរហូត(យី ដូចអេតមីនម្លេះ)ទើបធ្វើឲប៉ាម៉ាក់នាង ស្តីបន្ទោសឲនាងយ៉ាងខ្លាំង នាងទ្រាំមិនបានក៏រត់ចេញពីផ្ទះហើយរៀបគម្រោងបំផ្លាញអ្នកផ្ទះនាងទាំងអស់។ប៉ូលីសបានដាក់ទោសនាងឲជាប់គុកអស់មួយជីវិតពីបទសម្លាប់មនុស្សដោយចេតនា។
ចប់
#Sunshine
No comments:
Post a Comment