«អូនមិនមែននៅម្នាក់ឯង...»
កាលពីយប់ថ្ងៃទី31កន្លងទៅខ្ញុំបានជួបរឿងដ៏គួរឱ្យសោកសៅមួយបន្ទាប់ចេញពីកន្លែងធ្វើការ។
ម៉ោងប្រមាណជាង12ទៅហើយនៅតែមិនទាន់ឃើញ
សារ៉ាវុទ្ធទៀត...ខ្ញុំឈរមុខហាងទាំងរលឹមស្រិចៗលាយឡំជាមួយផ្លេករន្ទោល...រអ៊ូៗង៉ូវៗតែឯង...
រីឯពួកអាក្មេងស្ទាវវាឃើញខ្ញុំឈរតែឯងដូច្នេះ ពួកវា
ស្រែកហៅច្បូចមាត់លែបខាយដាក់ខ្ញុំ ក្តៅខ្លាំងពេកក៏ដោះស្បែកជើងគប់អាពាលមួយនោះបែកក្បាលហូរឈាម ទៅដកស្បែកជើងចេញពីលលាដ៏ក្បាលវាហើយខ្ញុំក៏ចុចខលទៅសារ៉ាវុទ្ធមួយដងទៅជាពីរដងក៏នៅតែពុំអាចទាក់ទងគាត់បាន ខ្ញុំខឹងចិត្តពេកក៏ដើរទៅផ្ទះតែម្តង។
នៅតាមបណ្តោយផ្លូវសង្កាត់លេខ៣ស្ងាត់ជ្រាបរកមិនឃើញសូម្បីពូតុតុដែលឡើធ្លាប់ក្រវែលហៅខ្ញុំឌុបឥលូវមិនដឹងម្នាក់ៗប្រកាច់ទៅណាអស់ទេ ខ្ញុំដើរផងរអ៊ូរផង...ស្រាប់តែអស់ពីចិត្តខឹងប្រែជាភ័យខ្លាចមួយ
រំពេចន៍ ព្រោះខ្ញុំមានអារម្មណ៍ថាកំពុងតែមានមនុស្ស
ដើរតាមខ្ញុំឥតឈប់ចាប់តាំងពីផ្លូវបំបែកមកម្លេះ ម្លោះ
ហើយខ្ញុំក៏បន្ថែមល្បឿនដើរធ្វើយ៉ាងណាឱ្យលឿនហួសអស់ពីកម្លាំងកំភួន...ភ័យជាមួយនិងអាចង្រៃនោះហើយ ស្រាប់តែមកឈឺនោមទៀត ខ្ញុំក៏រត់ចូលគុម្ពផ្កាផ្ទះគេ ក្រោកឡើងវិញ គុណម៉ែជួយ!គឺពស់វែកក្របីប៉ុនកំភួនជើងវាចូលសំពត់ ខ្ញុំចាប់កន្ទុយវាបានក៏ក្រវាត់ក្បាលវាចំដុំថ្មក៏ងាប់បាត់ទៅ
ខ្ញុំក៏យកវាញ៉ាត់ចូលកាបូបហើយក៏ដើរទៅមុខទៀត
លើកនេះវាដូចជាមានកាន់នូវអ្វីមិនដឹងនៅក្នុងដៃទៀតផង...ក្នុងចិត្តខ្ញុំមិនដឹងជាគិតថាធ្វើយ៉ាងម៉េចឱ្យត្រូវទេ ព្រោះខ្លួនជាស្រីស្អាតដើរម្នាក់ឯងកណ្តាល
ផ្លូវដ៏សែនស្ងាត់សល់តែសម្លេងខ្យល់បក់វ៉ូៗ ភ្លើងស្តុបលោតភ្លឹបភ្លែត នឹកឃើញក្តោអាគីបាញ់ហ្នឹងមិនដឹងជាវាងាប់នៅឯណាទេមិនឃើញមកយកសោះ។
ខ្ញុំដើររហូតជាង1ម៉ោងកន្លះទើបជិតដល់ផ្លូវចូលភូមិ
ស្រាប់តែម្នាក់នោះចាប់ផ្តើមរត់ប្រដេញខ្ញុំយ៉ាងលឿន
វាបានស្រែកហៅឱ្យខ្ញុំឈប់ ក៏ប៉ុន្តែគ្មានអ្នកណាភ្លើឈប់ឱ្យវាចាប់ខ្ញុំទេ ខ្ញុំដោះស្បែកជើងចោល រត់រហូតដល់ដើមឈើធំមួយខ្ញុំក៏ឈប់សម្រាកមួយសន្ទុះក៏ឃើញវាកំពុងតែឈរនៅក្រោយខ្នងខ្ញុំ
មុខវាបិតជាប់ដោយរបាំង ។
ខ្ញុំក៏ដកកាំបិតចេញពីកាបូបយកទៅចាក់វាពីរបីកាំបិតរហូតវាដួលព្រុះទៅនិងដី ។
«ហេតុអ្វីអូនចាក់បងដូច្នេះ? ថ្ងៃនេះគឺជាយប់នៃខួប
Anniversaryរបស់យើងទាំងពីរ»
ខ្ញុំភ្ញាក់ខ្លួនព្រើតដូចគេចាក់ក្រឡេក ទៅទាញរបាំងមុខចេញទើបដឹងថាគាត់គឺជា សារ៉ាវុទ្ធ ។
គាត់ដកទូរស័ព្ទមកឱ្យខ្ញុំមើល...តាមរយះខ្លីបវីដេអូ
ខ្ញុំមើលផងយំផង ព្រោះគាត់បានឡាយនោលើហ្វេសប៊ុកតាំងពីគាត់ទិញចិញ្ចៀនពេជ្រ នឹងដើរតាមខ្ញុំចាប់តាំងពីហាងមកម្លេះ សម្លេងដ៏ពិរោះរបស់គាត់បាននិយាយក្នុងការឡាយដោយសរសើរពុំដាច់ពីខ្ញុំ
ទឹកភ្នែកស្រក់ចុះ ខ្ញុំវារទៅឱបដើមទ្រូងដ៏កក់ក្តៅរបស់គាត់ជាប់
«ហេតុអ្វីបងធ្វើបែបនេះ បងដឹងទេ!បងដឹងទេថាអូនខ្លាច អូនខឹង អូនស្អប់បងណាស់បងឮទេ បងឮទេ?»
«អូនមិនមែននៅម្នាក់ឯងឡើយ គឺបងនៅជាមួយអូនរហូត»
«ហេតុអ្វីបងមិនប្រាប់អូនដូច្នេះ បងពិតជាឆ្គួតណាស់»
« បង...បងគ្រាន់តែចង់Surpriseអូន ឱ្យអូនរំភើប ។ បងសប្បាយចិត្តណាស់ ពេលបងបានជួបមុខអូនជាលើកចុងក្រោយហើយក៏ស្លាប់ដោយសារអូន បងក៏មិនខឹងអូនដែរ អូនឈប់យំរួចជូតទឹកភ្នែកចេញ ប្រយ័ត្នលែងស្អាត»
«បងមិនអាចចោលអូនបានទេ ព្រោះតំណែងជាបុគ្គលិកឆ្នើមដែលបងចង់ឃើញអូនបានវា ឥលូវអូនបានហើយបងសម្លាញ់ បងមើលន៎៎ែក ឃើញទេ អូនធ្វើវាបានហើយ »
«បងស្រឡាញ់អូន...»
«បង!បងលេងសើចនឹងអូនម្លេះ?បងឆាប់ក្រោកភ្លាម
ហឺ...ហឺ...ហឺ»
គាត់ថើបថ្ងាសខ្ញុំរួចក៏ដាច់ខ្យល់ស្លាប់មួយរំពេចន៍...
ខ្ញុំគ្មានអ្វីក្រៅអំពីសេចក្តីសោកស្តាយឡើយ កំហុសគ្រប់យ៉ាងមកពីខ្ញុំទាំងអស់...
ដោយ:វេស្សភូ
No comments:
Post a Comment