Saturday, May 30, 2020

«ព្រៃមរណៈ»

រឿង"ព្រៃមរណៈ"
       [.....]សួស្ដីខ្ញុំឈ្មោះសាយោ ជាកូនស្រីពៅក្នុងគ្រួសារហើយមានបងប្រុសម្នាក់ឈ្មោះសាយន្ត ពួកយើងទាំង2រៀននៅវិទ្យាល័យដូចគ្នា ខ្ញុំរៀនថ្នាក់ទី10 ឯបងខ្ញុំរៀនថ្នាក់ទី11។ថ្ងៃមួយ សាលាពួកយើងមានទស្សនៈកិច្ចនៅក្នុងព្រៃមួយ និយាយទៅគឺទៅបោះតង់ តែសម្រាប់តែសិស្សទី10និង11តែប៉ុណ្នោះ 
ខ្ញុំសប្បាយចិត្តណាស់ដែលទៅដើរលេងតាមព្រៃបែបនេះ ហើយយប់នេះបងប្រុសនិងខ្ញុំរៀបចំសម្ភារៈសម្រាប់ស្អែក។
     ព្រឹកថ្ងៃចេញដំណើរ
         អ្នកគ្រូក្រមុំដ៏ស្រស់ស្អាត និយាយ
  "អ្នកទាំងអស់គ្នារៀបចំរួចហើយឬនៅទ្បានជិតចេញដំណើរហើយណា"សិស្សទាំងអស់
  "រួចហើយអ្នកគ្រូ"ទ្បានក៏បានចេញដំណើរ ខ្ញុំអង្គុយជិតបងប្រុសខ្ញុំហើយស្ដាប់ចម្រៀង និងមើលទេសភាពតាមផ្លូវ   សិស្សក្នុងទ្បានទាំងអស់សប្បាយណាស់ អ្នកខ្លះរាំច្រៀង ខ្លះថតរូប ខ្លះលេងហ្គេម ហើយខ្លះទៀតក៏គេង  ពេលខ្ញុំកំពុងតែអន្លង់អន្លោចនឹងបទចម្រៀង មានបងប្រុសម្នាក់ស្រែកយ៉ាងឮ ធ្វើឲគ្រប់គ្នាបញ្ឈប់សកម្មភាពទាំងអស់ "ពួកយើងដល់ព្រៃហើយៗៗៗ"បងឌីស្រែកយ៉ាងឮធ្វើឲ ខ្ញុំនិងបងប្រុសខំងាកមើលយ៉ាងលឿន ពេលនោះក៏ឮសម្លេងសត្វស្រែកក្ញែវក្ញាកដូចស្វាគមន៌អីចឹង បូករូមនឹងដើមឈើដុះសុបទ្រុបសងខាង ធ្វើឲទេសភាពកាន់តែទាក់ទាញ ពេលខ្ញុំកំពុងមើលដើមឈើដែលដុះសងខាងក៏ក្រលេកឃើញ មនុស្សស្រីម្នាក់ដែលទម្លាក់សក់បាំងមុខ ហើយពាក់រូបស ដាច់តិចៗហើយប្រទ្បាក់ដី កំពុងសម្លក់មកមើលទ្បានពួកខ្ញុំ គ្រាន់ឃើញភ្លាមខ្ញុំស្ទុះងាកក្រោយយ៉ាងលឿងតែបែរមិនឃើញអ្វីទាំងអស់ ខ្ញុំក៏ប្រាប់បងប្រុសខ្ញុំតែគាត់ថា
  "ឯងគិតច្រើនពេកហើយ យើងមកដើរលេងកុំនិយាយរឿងអពមង្គលចឹងអី"ខ្ញុំក៏ជឿគាត់ហើយសំងំមើលទេសភាពបន្ត ។ពេលនោះក្បាលខ្ញុំបោកនឹងកញ្ចក់សឹងតែបែកទៅហើយ ដោយសារទ្បានបានឈប់យ៉ាងលឿនព្រោះមានដើមឈើមួយដ៏ធំបានដួលពេញផ្លូវ ព្រូទ្បានក៏ចុះទៅមើល តែពេលទ្បើងមកវិញគាត់ថា 
 "ដើមឈើនេះដូចមានគេអារ តែបើតាមការគិតគឺទឹមតែអារប៉ុណ្ណោះ ព្រោះគល់ដើមនៅស្អាតហើយ មានរណានៅជិតនោះទៀត 
 ក្រោយពីយកឈើនោះចេញហើយ ពួកយើងក៏បន្ដដំណើរទៅមុខទៀត  ពេលសុខៗទ្បានក៏ខូចទើបពួកយើងសម្រេចចិត្តថាបោះតង់ក្នុងព្រៃនេះ ព្រោះគោលដៅនៅឆ្ងាយទៀត ពួកយើង ជួយគ្នាយកអីវ៉ាន់ និងម្ហូបអាហារ ព្រោះវាថ្ងៃដែលហើយ។ពេលញ៉ាំអីរួចហើយ គ្រប់គ្នាក៏ទៅថតរូប ខ្លះទៅលេងទឹកព្រោះជិតនោះមានទឹកជ្រោះមួយយ៉ាងស្អាត ហើយខ្លះក៏ទៅរៀបចំតង់សម្រាប់សម្រាកហើយក្នុងនោះក៏មានខ្ញុំនិង បងប្រុសខ្ញុំដែរ  ក្រោយយើងរៀបចំអ្វីៗរួចហើយ ក៏ល្ងាចពួកយើងជួយគ្នាធ្វើbarbecue និងរៀបចំភេសជ្ជៈ មេឃរៀងយប់បន្តិច ពួកយើងក៏ច្រៀងលេង រាំហើយនិទានរឿងខ្មោច    មានផ្ទះចំណាស់មួយ ដាច់ឆ្ងាយពីគេ ផ្ទះនោះស្ងាត់ណាស់ មានសុទ្ធតែប្រជៀវ និងសំបុកពីងពាង ពេលនៅទ្វាក៏បើកយ៉ាងធំដោយខ្លួនឯង ហើយមានយាយចាស់កាន់ឈើច្រត់ដែលប្រលាក់សុទ្ធតែឈាម គ្រាន់តែនីការមិត្តខ្ញុំនិទានដល់នេះភ្លាមគ្រប់គ្នាស្រែកសឹងតែបែកព្រៃទៅហើយ។ពេលនោះខ្ញុំក៏ឈឺបត់ជើងតូច ក៏បបួលនីការទៅក្នុងព្រៃដោយសារទីនេះមិនសូវមានដើមឈើធំៗទើបត្រូវដើរចូលក្នុងព្រៃជ្រៅ។
  "ពួកឯងឃើញសាយោប្អូនយើងទេ"សម្លេងសាយន្តស្រែកសួរគ្រប់គ្នា តែគ្មាននរណាឃើញ
  "អរខ្ញុំឃើញអាយោ និងអាការវាទៅផ្លូវនោះ"បុផ្ផាក៏ប្រាប់សាយន្ត
  "ហេតុអីក៏ពួកគេទៅយូរម្លេះ ខ្ញុំគួរទៅតាមរកសិន តើមាននរណាចង់ទៅជាមួយខ្ញុំទេ"សាយន្តស្រែកសួរលោមាននរណាចង់ទៅតាម
  "អឺ ចាំយើងទៅជាមួយឯង"រ៉ាឌីក៏បន្លឺសម្លេងទ្បើងដោយស័គ្រចិត្តទៅតាមសាយន្ត
  "តោះ ពួកយើងទៅ"
  "ប្រយ័ត្នផងណា អ្នកទាំង2 នេះពិល"អ្នកគ្រូក៏ឲពិលទៅពួកគេ
  
  អស់ជាច្រើននាទីទៅហើយពួកគេដើរចូលព្រៃយ៉ាងជ្រៅហើយតែរកសាយោ និងនីការមិនឃើញ  ពេលពួកគេដើរដល់ផ្លូវបំបែកក៏ឮសម្លេងស្រែក"អាយយ ជួយផង ជួយផង"អ្នកទាំង2ប្រាកដថាជាសម្លេងសាយោ ហើយក៏រត់ទៅរកប្រភពសម្លេង។ពួកគេទៅដល់ភ្លាមឃើញសាយោស្រែកយំយ៉ាងខ្លាំង 
  "មានរឿងអីហា សាយោ"យន្តសួរប្អូនហើយក៏ចូលទៅឱបព្រោះនាងយំស្ទើតែសន្លប់ទៅហើយ
 "បងមើលទៅនោះទៅ"សាយោនិយាយបណ្តើរលើកដៃចង្អុលទៅដើមឈើបណ្តើរ  អ្នកទាំង2ក៏មើលទៅដើមឈើនោះក៏បញ្ចាំងពិលរកមើលក៏ឃើញសាកសពនីការ ព្យួរនឹងមែកឈើ ហើយគ្មានភ្នែកទេ ឈាមស្រក់តាមផ្ទៃមុខធ្លាក់ចុះក្រោមយ៉ាងច្រើន ដោយឃើញភ្លាមពួកគេក៏តក់ស្លុតមិនចាញ់សាយោទ្បើយហើយក៏នាំគ្នា គ្រាសាយោរកផ្លូវចេញ  ពួកគេដើរអស់ជាយូរទំរាំរកផ្លូវចេញឃើញ គិតថាបានសម្រាកទៅហើយតែ ពេលមកដល់តង់ភ្លាម គ្រប់កន្លែងសុទ្ធតែឈាមនិង សាកសព ពួកគេទម្លាក់សាយោក្នុងតង់ហើយក៏ដើរមើលសាកសព សពខ្លះបាត់ភ្នែក ដូចនីការ ខ្លះបាត់ក្បាល ហើយខ្លះទៀតដាច់ពោះ ពិតជាអាក្រក់ណាស់ តែមិនមែនទាំងអស់នោះទេមានអ្នកខ្លះបានបាត់ខ្លួន។អ្នកទាំង2ចូលតង់ហើយសួររឿងរ៉ាវទាំងអស់ពីសាយោ
 "កាលពីដំបូង ខ្ញុំបបួលនីការទៅបត់ជើងតូច ហើយដើរចូលព្រៃជ្រៅ ក៏ឃើញដើមឈើធំមួយខ្ញុំ ក៏ឲនាងចាំនៅខាងមុខនឹង តែពេលត្រទ្បប់មកវិញក៏បាត់នាង ទើបខ្ញុំត្រូវតាមរកយ៉ាងយូរ ក៏ជាន់នឹងរបស់អ្វីមួយដូចជាទឹក តែបើតាមពន្លឺពិលដែកខ្ញុំយកមកគឺវាជាឈាម ខ្ញុំក៏ដើរតាម ដាមឈាមនោះក៏ឃើញសាកសពនីការតែម្ដង"សាយោ រៀបរាប់យ៉ាងក្បោះក្បាយប្រាប់សាយន្តនិងរ៉ាឌី ពួកគេក៏គិតថាឃាតករនោះប្រាកដជាសម្លាប់នីការហើយក៏ដើរមករកតង់របស់យើង ហើយសម្លាប់អ្នកផ្សេងទៀត។
 "បើដូចគិតមែនយើងគួរតែឆាប់ចាកចេញពីព្រៃនេះទៅ"ពួកគេទាំង3យល់ស្របនឹងសម្ដីរ៉ាឌីហើយក៏ចេញពីតង់ តែដើរមិនបានប៉ុន្មានជំហានផង មានពូថៅមួយហោះពីក្រៅខ្នងស្ទើតែត្រូវក្បាលរ៉ាឌឺទៅហើយ ពួកគេងាកក្រោយក៏ឃើញបុរសម្នាក់ខ្លួនប្រលាក់សុទ្ធតែឈាម ហើយក្នុងដៃមានដំបងធំមួយ។ពួកយើងក៏ប្រញាប់រត់ ទៅមុខរហូតតែមិនឃើញបុរសនោះតាមសោះ ពួកយើងក៏សម្រាកក្បែរដើមឈើសិនព្រោះរត់ឆ្ងាយណាស់ហើយ ណាមួយសាយោក៏ទៅលែងរួចដែរនាងហត់ខ្លាំងណាស់
 "ប្អូននៅទីនេះជាមួយអាយន្ត ទៅបងទៅរកទឹកសិនក្រែងម្តុំនេះមានទឹក"រ៉ាឌីប្រាប់ពួកគេហើយក៏ដើរទៅ
 "អឺប្រយ័ត្ន ផងវើយ"សាយន្តប្រាប់ទៅរ៉ាឌី
  យូរណាស់ដែរហើយមិនឃើញរ៉ាឌីត្រទ្បប់មកវិញសោះពួកគេទាំង2បារម្ភពីរ៉ាឌីណាស់ 
 "ទីត ទីត ទីត"ជាសម្លេងស៊ីភ្លេទ្បានក្រុង ពួកគេទាំង2សប្បាយចិត្តណាស់ថា ប្រហែលមាននរណាម្នាក់ជិះទ្បានក្រុងមកជួយ បងយន្តក៏ងាកទៅមើលទ្បានក្រុងនោះដោយប្រុងប្រយ័ត្ន តែដោយសារភ្លើងហ្វាទ្បាន ចាំងខ្លាំងពេកទើបមិនអាចមើលឃើញនរណាដែលនៅក្នុង
 "ពួកយើងគួរតែចេញទៅ ក្រែងលោបងរ៉ាឌីមកជួយយើង"សាយោប្រាប់ទៅបង
 "អត់ទេ បងចាំថាអាឌី វាមិនចេះបើកទ្បានអីនឹងទេ"
សាយន្តតបទៅប្អូន
 "រឺ មួយក៏អ្នកគ្រូ មកជួយយើង"សាយោខំរកហេតុផលមកប្រាប់បង
 "អើ ពួកយើងគួរសាកចេញសិនទៅ"និយាយចប់សាយន្តអូសដៃសាយោហើយដើរទៅរកទ្បានដែលចតនៅក្បែរដើមឈើ តែពេលទៅដល់ក្នុងទ្បានគ្មាននរណាទាំងអស់ សូម្បីតែអ្នកបើក មានតែក្បាលរ៉ាឌីដែលនៅលើកៅអីខាងមុខ  ពួកគេភ័យណាស់ក៏ចុះមកក្រោមវិញ តែចុះមិនទាន់ដល់ដីផងក៏ត្រូវដំបងសំពងចំក្បាលសាយោទៅហើយ តែមិនបានត្រូវក្បាលសាយន្តទេ សាយន្តធាក់បុរស នោះទ្បើងផ្ងាក្រោយ ហើយក៏អូសប្អូនស្រីទ្បើងទ្បានហើយក៏បិទទ្វាយ៉ាងលឿន បុរសនោះយកដំបងវៃកញ្ចក់ស្ទើតែបែកទៅហើយ សាយន្តក៏ដាក់លេខទាញចង្កូតបើកទៅមុខយ៉ាងលឿន ដោយខ្លួនមិនសូវស្ទាត់ក្នុងការបើកផង ក៏បុកនឹងដើមឈើជាច្រើន ធ្វើឲខ្ទេចបាំងខាងមុខ ហើយបែកអំពូលទាំងអស់ធ្វើឲងងឹតពិបាកមើលផ្លូវ ពេលនោះក៏មានទ្បានធំមួយជិះពីក្រោយ សាយន្តសប្បាយចិត្តណាស់ ក៏ខំជិះបន្ថយល្បឿន លោមានគេជិះកាត់ចង់សុំជំនួយ តែទ្បាននោះបានបុកទ្បានសាយន្តមួយទំហឹង ធ្វើឲខ្ទប់នឹងដើមឈើច្រើនដើម ហើយសាយន្តក៏ស្លាប់បាត់ទៅ។
  ជាច្រើនអាទិត្យកន្លងផុតទៅ មានទ្បានដឹងសិស្សមួយក្រុមមក បោះក្នុងព្រៃដោយកាត់ផ្លូវនោះទៀត។
                               ចប់^_^
   ទ្បូវទាយមើលថាតើ ឃាតករនោះជានរណា??បើត្រូវadminមានកាដូរ😀
#Sunshine(old admin)

Friday, May 29, 2020

"ដើមកំណើតអាប»

«ដើមកំណើតអាប»

ដើមឡើយ អាប​មាន​ដើមកំណើត​មកពី មនុស្ស​ស្រី​​ដែល​រៀន​មន្តអាគម​ស្នេហ៍មុខ លុះ​សិល្ប៍ស្នេហ៍មុខនេះ កាន់ជោគជាំ យូរៗទៅក៏បាន​ក្លាយជា​អាប​​។ មុន នឹងរូបមួយស្លាប់ អាប តែងតែស្វែងរក រូបថ្មី ដើម្បីសន្ធិតបន្តទៀត។ ​អាប​កម្រ​មានភេទ​ប្រុស​ណាស់ ភាគច្រើន​មានតែ​ស្ត្រី​។ 

​ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យរូបស្ត្រី ដែលមានព្រលឹងអាបសណ្ឋិត​ កើតក្តីខឹងសម្បារ វិញ្ញាណអាបនោះ ក៏​កើតក្ដី​ខឹងសម្បារដែរ ហើយនឹង​ទៅធ្វើ​ឲ្យ​អ្នកនោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈានដល់​ការ​ឡប់សតិ​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មាន​។ 

នៅវេលា​យប់​ចូលមក​ដល់ ព្រលឹង​អាប​តែងតែ​ចេញពី​តួ​រូប ដើរ​រកស៊ី​គំរង់ ស៊ីសំណល់​ឈាម កូន​ក្អាត់ កូនកង្កែប ហើយ​អ្វីដែល​អាប​ចូលចិត្ត​បំផុត​នោះ​គឺ ម្តាយ និងកូនខ្ចី ដែលទើបនឹងសម្រាលថ្មីៗ ពីព្រោះអាចបង្កើតអានុភាពមហិទ្ធរឹទ្ធរបស់ខ្លួនបាន​។ ភ្លើងអាប មានពណ៌​ខៀវ​ធំ​ជាងភ្លើង​អំពិលអំពែក និង​ពុំ​ភ្លឺ​ភ្លឹបភ្លែតៗ ដូចជា​អំពិលអំពែក​នោះទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត 
ប៉ុន្តែបើ​កាលណា​វាច​ង់​បំបាំង​ខ្លួន​ចេញពី​ឧបសគ្គ​អ្វីមួយ វា​នឹង​ពន្លត់ភ្លើង​ឲ្យ​ងងឹត​មួយរយៈ​នោះ​សិន លុះ​សភាពការណ៍​បាន​ធម្មតា​វិញ អាប​នឹង​បន្ត​បំភ្លឺ​ភ្លើង​របស់​វា​ទៀត​។​

​បន្ទាប់ពី​ដើររក​ចំណី​ពេល​យប់​ឆ្អែតឆ្អន់​ហើយនោះ ព្រលឹង​ភ្លើងរបស់​អាប​នឹង​វិលត្រឡប់​ទៅ​ចូលក្នុង​រូប​ស្ត្រី​នោះ​វិញ​។ ក៏ប៉ុន្តែ​បើ​ជួប​ចៃដន្យ​អាក្រក់​ណាមួយ ដូចជា​ត្រូវ​អ្នកស្រុក​ ឬក៏​ត្រូវ​គ្រូសិល្ប៍​ចាប់ចង​ដោយ​មន្តគាថា​នោះ ​រូប​ដែល​អាប​សណ្ឋិត​នោះ ​ក៏ត្រូវធ្លាក់ខ្លួន​ឈឺ​ស្លាប់​ភ្លាមៗ​ផងដែរ​។​

​​អាប មិនមែន​តែ​នៅក្នុង​សង្គម​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​។ នៅបណ្តាប្រទេស​ដទៃទៀត​ដូចជា នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ជាដើម ក៏មានដែរ។​

អ្នកជំងឺត្រូវអំពើរបស់អាប គឺការចុកពោះយ៉ាងខ្លាំង ដាក់ថ្នាំអ្វីក៏ពុំត្រូវ ហើយកែវភ្នែករបស់អ្នកជំងឺ ចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតា។

«បៀបចាប់អាប ឬ វាយបណ្តេញអាប»

មុនដំបូង គ្រូមន្តអាគមត្រូវយកប្រេងដូង មកសូត្រគាថាបាលី យកអំបោះមកចងកដៃទាំងពីរ កជើងទាំងពីរ និងចងកអ្នកជំងឺ ហើយវាយអ្នកជំងឺ (ក្នុងន័យឧបកិច្ច) នឹងធាងក្តាត (វាយតិចៗល្មម)។ ពេលវាយ ត្រូវសូត្របាលីថា
 "ពុទ្ធំពន្ធំ សោធាយៈ ធម្មំពន្ធំ សោធាយៈ សង្ឃំពន្ធំ សោធាយៈ"។
 ត្រូវសូត្រផ្លុំៗបណ្តើរ ចងកដៃកជើង និង កអ្នកជំងឺបណ្តើរ ដើម្បីខ្ទប់ច្រកទ្វារទាំង ៥ ដែលអាបត្រូវចេញ។ លុះសូត្រ
បាលីគាថា ខ្ទប់ច្រកទ្វារ អាបរួចហើយ ត្រូវសូត្រ បាលីមួយចងអាបមួយជាន់ទៀត ដែលហៅថា បាលីចំណងឧបគត ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ តថេរំ នថេហិ" 
ដើម្បីរឹតចំណងអាប ឱ្យកាន់តែតឹងឡើងៗធ្វើឱ្យអាបឈឺ
ចាប់លំបាកវេទនា។ បន្ទាប់មក ត្រូវសូត្របាលី មួយមេទៀត គឺសូត្រ ផងវាយផង (វាយអ្នកជំងឺ) ដោយសូត្រថា "ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ ឧបគតថេរំ នថ្ថេហិ"។

ពេលនោះ អាបដែលចូលក្នុងខ្លួនអ្នកជំងឺក៏ស្រែក ទ្រហោយំយ៉ាងខ្លាំងដោយពុំអាចទ្រាំទ្របាន និងសិល្ប៍មន្តគាថារបស់គ្រូ។ អាប នឹងអង្វរ សូមឱ្យស្រាយចំណង ដើម្បីបើកច្រកឱ្យវាចេញ ព្រោះវាខ្លបខ្លាចវារាងចាលហើយ។ ប៉ុន្តែគ្រូដែលមានបទ
ពិសោធន៍នោះ មិនចាញ់បោកអាបឡើយ។ គ្រូពុំព្រមទទួលពាក្យអង្វររបស់ អាប ហើយក៏មិនស្រាយចំណងណាមួយក្នុងចំណោម ចំណងទាំងប្រាំឱ្យអាបចេញឡើយ។ គ្រូនិយាយទៅ កាន់ព្រលឹងអាប ដែលចូលក្នុងខ្លួនអ្នកជំងឺថា "ផ្លូវដែលឯងត្រូវចេញ គឺទ្វារអាចម៍ ឯងត្រូវចេញតាមផ្លូវនោះចុះ។ ជាធម្មតា អាប មិនចង់ចេញ តាម វច្ចមគ្គ (ទ្វារលាមក) ទេ ព្រោះវាត្រូវអាម៉ាស់ផង និងសាបឥទ្ធិពលវាផង គឺពុំអាចធ្វើ
អ្នកណាបានទៀតឡើយ។ 

ប៉ុន្តែដោយគ្រូមានមហិទ្ធិរិទ្ធិខ្លាំងជាង ហើយដោយអាប ពុំអាចទ្រាំទ្រ និងការវាយដំ និងចំណងដ៏តឹងណែនរបស់គ្រូផងនោះ នៅទីបំផុត វាក៏សម្រេចចិត្តចេញតាវច្ចមគ្គ(ទ្វារលាមក)៕៚

ដកស្រង់ពី:មន្តអាគមខ្មែរ
#វេស្សភូ

«ព្រាយកន្ទោងខៀវ»

«ព្រាយកន្ទោងខៀវ»
ប្រភេទ: អបិយជំនឿ

...កេសី គឺជានាមក្មេងស្រីវ័យ18ឆ្នាំម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយកន្លែងឆ្ងាយពីទីក្រុងភ្នំពេញ។ សព្វថ្ងៃម្តាយឪពុកនាងប្រកបរបឡើងត្នោតនឹងធ្វើស្រែចម្ការផង ។

ថ្ងៃមួយ ជួនជាពេលដែលម្តាយឪពុកនាង ទៅលេងបងប្អូនឯភ្នំពេញ កេសី នាងក៏ទួលល្អីមួយមានទឹកនិងនំចំណីមួយចំនួនយកទុកឆីនាពេលថ្ងៃត្រង់នៅឯម្លប់ដើមជ្រៃក្បែរវាលស្រែរបស់នាង 

នាងបានអង្គុយក្រោមម្លប់ជ្រៃដ៏ត្រឈឹងត្រឈៃ លាយឡំជាមួយនឹងជំនោវាយោផងនោះ ធ្វើឱ្យនាងផ្អែកកាយាទៅនឹងដី រួចលូកដៃយកនំអន្សមមកឆី ស្រាប់នំនោះបានជ្រុះធ្លាក់ទៅលើដី ចិត្តក្មេងស្រីហាក់ខឹងក្រោធក៏យកជើងទន្រាំនោះរហូតបែកខ្ចាត់ខ្ចាយសាយអស់ស្នូលសណ្តែកលឿង។

លុះព្រលប់កាលណា កេសីក៏ដើរផងច្រៀងផងដោយដៃមួយច្រតចង្កេះ រីដៃមួយទៀតក្តៀតល្អី...ស្បៃអន្ធការរាត្រីបានក្រាលគ្របពាសផែនពសុធា ស្រាប់តែដើរបានពាក់កណ្តាលផ្លូវ នាងក៏ច្រឡំជាន់ពែដែល មីងអឿន គាត់សែនជូនខ្មោចកូនស្រីគាត់ដែលបានចែកឋានទៅកាលពីពេលថ្មីៗនេះ កេសីក៏បន្តដំណើរទៅមុខទៀតដោយគ្មានខ្វល់ពីអ្វីដែលនាងបានប្រព្រឹត្តឡើយ...

រាល់គ្រប់ជំហានដែលនាងឈានដើរ ចាប់តាំងអំពីកន្លែងជាន់ពែរ នាងតែងតែមានអារម្មណ៍ថា មាននរណាមួយបាននឹងកំពុងដើរតាមក្រោយនាងរហូតដល់ផ្ទះ អស់រយះពេលជាងមួយសប្តាហ៍ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺជាទម្ងន់ស្របពេលដែល នាងតែងតែឃើញមានមនុស្សស្រីម្នាក់តែងចង់យកជីវិតនាងរហូត...

មីង ចាន់ ម្ដាយកេសី ភិតភ័យជាខ្លាំងដែលកូនស្រីខ្លួនឈឺដោយគ្មានមូលហេតុបែបនេះ...គាត់ក៏សម្រេចចិត្តនាំកេសីទៅមើលគ្រូហ្មនៅឯឆ្ងាយស្រុក

ការធ្វើដំណើរកាត់វាល់ដល់ស្រែកាត់ស្រែដល់ព្រៃ ក៏ប្រទះនឹងខ្ទមចាស់តូចមួយសង់នៅក្បែរគុម្ពឫស្សីទិដ្ឋភាពក្នុងខ្ទមនោះ មិនប្រាប់ក៏ដឹងថាជាផ្ទះគ្រូអាគមដែរ ព្រោះមានអាសនៈប្រកបដោយទៀនធូបភ្ញីវល្លិ៍ បាសីជាច្រើនថ្នាក់...សីមាហ៊ុមជុំជិត 

ស្រ្តីចំណាស់ ម្នាក់ឈ្មោះយាយ ឈុំ សយ ជាមេម៉ាយគាត់គឺជាគ្រូផ្នែកផ្លូវងងឹតដ៏ល្បីម្នាក់ប្រចាំទីនោះ...កេសីបានដេកលក់នៅពីមុខអាសនៈដោយយាយឈុំ សយ បានបិទភ្នែករំពៃរ៍ រួចបានប្រាប់ទៅ
មីងចាន់ ថាកូនស្រីគាត់ត្រូវបានព្រលឹងខ្មោចអនាថាតាមចងលងបន្លាចនាង...

«លោកយាយ! តើមីអូនកូនខ្ញុំវាយ៉ាងម៉េចដែរលោកយាយ?»

«កូននាង ត្រូវបានព្រលឹងខ្មោចស្រីក្រមុំតាមចងពារវា »

«ពុទ្ធោ!!!ហេតុអ្វីបានជាចឹងលោកយាយ?តើខ្ញុំត្រូវធ្វើអ្វីដើម្បីីបញ្ចាសគ្រោះនេះបានទៅលោកយាយ»

«គឺកូននាងឯងដើរជានចំណីអាហារដែលគេសែនដល់ខ្មោចញាតិគេនឹងហើយ ចំពោះឯងត្រូវធ្វើសំណែនបែបន់អារុក្ខអារក្សអ្នកតាដែលថែរក្សារឯនាយជ្រោះជ្រងដងភ្នំដែលឯងរស់នៅទៅ វានឹងជាសះស្បើយហើយ»

«តើត្រូវធ្វើដូចម្តេចខ្លះលោកយាយ?»

«ឯងត្រូវចាំស្តាប់កត់ចំណាំឱ្យបានត្រឹមត្រូវ កុំឱ្យភ្លាន់ភ្លេចមួមុខណាឱ្យសោះ!!!»

 

"ពែ"

សម្ភារ៖
១. ដើមចេក
២. ស្លឹកចេក និង ស្លឹកឈើ
៣. ចម្រៀកឫស្សី
៤. កាំបិត
៥. ក្រដាស
៦. ធូប ទៀន ម្លូ ស្លា 
៧. បាយ រងូ មី (ឬ ញាំ-ភ្លា-សាអាំង) បង្អែម ។

របៀបធ្វើ៖
១. កាត់ក្រដាសជារាង "ទង់ក្រពើ" រួចចងភ្ជាប់នឹងដងទង់ចម្រៀកឫស្សី ។

២. បកស្រទបចេក រួចច្រៀកជាចម្រៀកទំហំ ២ ធ្នាប់ដៃ ។

៣. យកចម្រៀកស្រទបចេកដែលច្រៀករួចទៅវាស់នឹងដៃអ្នកដែលត្រូវកែគ្រោះ ដោយគិតប្រវែងពីកែងដៃដល់ចុងម្រាមកណ្ដាល ។

៤. ដំបូង ត្រូវធ្វើ "ពែជ្រុង" មួយ៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៤ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៥ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ៤ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៥  និង ៥ ចម្រៀកខ្វែងគ្នា ។

៥. បន្ទាប់មក ត្រូវធ្វើ "ពែមាត់ជ្រូក" មួយទៀត៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៣ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៣ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ២ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៣  និង ៣ ចម្រៀកខ្វែងគ្នា ។

៦. ចិតចម្រៀកស្រទបចេកជាចំណិតតូចៗ ដើម្បីដោតធ្វើ "ឆត្ររួត" ៖
ក. "ឆត្ររួត ៥ ជាន់" ចំនួន ៤ សម្រាប់ "ពែជ្រុង" ៖ ដោត ៤ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៥ កាត់តាមបណ្ដោយវិញ ។  
ខ. "ឆត្ររួត ៣ ជាន់" ចំនួន ៣ សម្រាប់ "ពែមាត់ជ្រូក" ៖ ដោត ២ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៣ កាត់តាមបណ្ដោយវិញ ។  

៧. ដោតដងទង់ក្រពើ និង ឆត្ររួតតាមជ្រុងរបស់ពែ ។

៨. ចំពោះពែជ្រុង គេត្រូវធ្វើ "សង្រែក" បន្ថែម៖ ដោតជ្រុងម្ខាងនៃចម្រៀកឫស្សី ៤ ត្រង់ជ្រុងនីមួយៗ រួចភ្ជាប់ចុងម្ខាងទៀតរបស់វាទៅនឹងចំណិតដោមចេកមួយដែលមានអុជធូប ៣ សសៃ រៀបម្លូ ៣ សន្លឹក និង ដាក់ស្លា ១ ចំណិតផង ។

៩. ក្រាលស្លឹកចេកក្នុងពែ ។

១០. រួចកន្ទោងអំពីស្លឹកឈើចំនួន ២០ ៖ 
ក. ពែជ្រុង៖ ត្រូវដាក់កន្ទោងចំនួន ១២ ។
ខ. ពែមាត់ជ្រូក៖ ត្រូវដាក់កន្ទោងចំនួន ៨ ។

១១. គ្រឿងសំណែន៖
ក. ពែជ្រុង៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។
ខ. ពែមាត់ជ្រូក៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ២ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។

១២. ការស្រេចអស់ហើយ ត្រូវរៀបពែបែរទៅ "ទិសខាងកើត" ហើយត្រូវដាក់ពែមាត់ជ្រូកនៅខាងមុខ ពែជ្រុង ។

នៅមានភាគបន្ត ៕

កន្លងជាងគម្រប់១៤ថ្ងៃ 

មានក្មេងចាស់ប្រុសស្រី បាននាំគ្នាជួយរៀបចំដង្វាយមានភ្លេងពិណពាទ្យ កន្ទង ព្រះខាន់នឹងពែអាសនៈជាច្រើនថ្នាក់ ផ្លែឈើប្រាំពីរមុខ ជាហូរហែ ម៉ាក់ប្រេងម៉ាក់ប្រាងមានចេកទុំនំអន្សមបង្អែមចំអាប រួមទាំងមាន់ឆ្កាងក្បាលជ្រូកដាក់ទាំងគូរនាយល្វែងកន្ទេលអោយទៅទន្លេស្ងូតកន្ទូតមួយដើម...លុះព្រះសុរិយាអស្តង្គតកាលណាពិធីក៏ចាប់ផ្តើមរ៉ា...

កេសី នាងមានទឹកមុខសស្លេកស្រគត់ស្រគំអង្គុយបត់ជើងនៅលើកន្ទេលដោយមានស្លៀកសំពត់ហូលនិងអាវប៉ាក់...ដោយពុំមាននិយាយស្តីទៅនរណាម្នាក់ឡើយ...

ក្រុមភ្លេងពិណពាទ្យក៏ចាប់ប្រគំឡើង យ៉ាងរន្ថើនរណ្តំផ្អើលអស់ព្រឹក្សានាកណ្តាលព្រៃស្ងាត់ មាននារីម្នាក់ស្លៀកក្បិនអាវប៉ាក់ជជាយស្មា ប្រកដដោយផ្ការំយោលត្រចៀក រាំទន្រ្ទាំព្រះធរណីដោយកងជើងរំពងសំឡេងកក្រើកទ្វីប រីដៃល្វត់ល្វន់ក្រវែងក្រវាត់ព្រះខាន់មុតថ្លា ទន់ចង្កេះអង្រ្កងកងជើងដាំពេជ្រ សក់បួងចូកឡើងកែវភ្នែកថ្លាមុត ស្រយុតស្រយ៉ង់អារម្មណ៍អ្នកឋិតក្នុងពិធីផ្តើមព្រឺសម្បុរផ្កាគ ជាមួយនឹងកាយវិកាដ៏រស់រវើករួមទាំងចម្រៀងតម្អូញតម្អែនិងបទភ្លេងដ៏គ្រលួចដើម្បីអន្ទងហៅនាងព្រាយកន្ទោងខៀវឱ្យបានចូលសន្ធិតក្នុងរាងកាយនារី...បង្កបរិយាកាសប្លែកពីសព្វដង បន្ទាប់អំពីការរាំច្រៀងថ្វាយអស់អារក្សអ្នកតារួចនារីម្នាក់ដែលរាំទន្រ្ទាំជើងបែរមកអង្គុយឆ្ងក់សំឡក់សំឡឹងហាក់ខឹងនឹងអស់ម្នាល់សត្វលោកទាំងឡាយដែលពុំដឹងខុសពុំដឹងត្រូវ ហើយច្រតចង្កេះដោយចង្អុលទៅកាន់មនុស្សផងទាំងឡាយក្នុងពិធី...

«ពួកឯង! ពួកឯងពិតជាព្រហើនពេកហើយដែលហ៊ានធ្វើបែបនេះដាក់អញ់...»
លោកអាចារ្យស្មាជាយកន្សែងម្នាក់បានលូនក្រាបប្រណម្យផ្ចង់ហត្ថទាំងទ្វីរពោលទាំងរញីរញ័រអស់កាយា
«ខ្ញុំម្ចាស់ ក៏ដូចជាកូនចាបកូនព្រាប អញ្ជើញអ្នកមកណេះគឺដើម្បីសុំខមាទោសចំពោះរាល់កំហុសឆ្គងទាំងឡាយទាំងពួងដែលកូនចាប់កូនព្រាបគ្នាហាក់ក្មេងពុំយល់រាក់ជ្រៅបានសាងកំហុសដ៏ធ្ងន់ចំពោះអស់អ្នក ដូច្នេះសូមអ្នកមេត្តាលើកលែងដល់ក្មេងក្មាំងផង ទោះបីជាចង់សំណងអ្វីក៏ពួកយើងព្រមទាំងអស់»
ថាហើយ នាងដែលត្រូវព្រាយកន្ទោងសន្ធិតបានច្រង៉េងដៃច្រង៉ាងជើងហើយពោលដោយខឹងសម្បារជាខ្លាំង

«អើ!ពួកឯងដឹងខុសជាការល្អ ដូច្នេះអញ់មិនមានចង់បានអ្វីក្រៅពីបាយសក្រហមនឹងពែរកន្ទោងព្រមទាំងភ្លេងពិណពាទ្យ៣បទប៉ុណ្ណោះ»

ពេលនោះ មានលោកអាចារ្យម្នាក់បានលូកយកធូបច័ន្ទគ្រឹស្នាទាំងបាច់ទៅអុចរួចធ្វើពិធីសុំខមាសទោស...កន្ទោងបានបង្វែរទៅទិសខាងកើត រីឯភ្លេងក៏ចាប់ប្រគំបង្រ្គប់៣បទ...ជាកិច្ចបង្ហើយ

....ពិធីចប់រួចរាល់ក៏មែនពិត ប៉ុន្តែជំងឺកេសី ពុំមានភាពប្រសើរឡើងសោះ ម្តាយឪពុកនាង គិតពីកូនស្រីរហូតដល់ស្គមស្គាំងគ្មានកម្លាំងលំហែងនឹងរកស៉ីឡើយ...

នារាត្រីកាលខែងងឹត ព្រះចន្ទលិចបាត់គ្មានស្រមោលបន្សល់នូវពពកខ្មៅក្រាស់ឃ្មឹកគ្របដណ្តប់ផែនទ្វីបក្នុងយប់នោះដែរ កេសី ដែលកំពុងតែគេងនៅខាងក្នុងបន្ទប់ ស្រាប់តែមានផ្សែងខ្មៅមួយដុំបានហោះចេញពីព្រៃចូលតាមបង្អួតកុមារីដែលបើកចំហរង់ចាំវាយោត្រជាក់ផាយផាត់ចូលមក ក្នុងគ្រានោះកេសីបានក្រោកអង្គុយដោយមានកែវភ្នែកខ្មៅងងឹតភាពរងារញ័រញាក់កាន់តែខ្លាំងឡើងៗ ក៏មានបុរសម្នាក់ជាគ្រូពេទ្យមកពីទីក្រុងបានឆ្លងកាត់ហើយឮដំណឹងអំពីកេសីក៏ឈានចូលទៅមើល ពេលនោះលោកគ្រូពេទ្យបានយកឧបករណ៍ពេទ្យនឹងធ្វើការជួសឈាមលើកេសីដែលដេកស្តូកស្តឹង គាត់បានប្រាប់ថា កេសីនាងកើតរោគគ្រុនឈាម ហើយពេលនោះនាងក៏បានស្លាប់បន្ទាប់អំពីបែកគ្រាប់ឈាម ហើយគ្រូពេទ្យគាត់ក៏ពុំមានលទ្ធភាពអាចសង្គ្រោះនាងទាន់ពេលបានឡើយព្រោះឆ្ងាយពីពេទ្យ ម្យ៉ាងជំងឺនាងគឺបណ្តាលមកពីពួកគាត់គិតតែធ្វើតាមបែបបុរាណមិនបាននាំទៅពេទ្យ ហើយទុកកូនឱ្យនៅកណ្តាលព្រៃចូលរួមពិធីរហូតដល់មូសខាំគ្រុនឈាម សមអីនឹងនាងកំពុងតែឈឺផងនោះ។

                              ចប់៚

របៀបធ្វើពែដោយ:សី លីហ៊ាង
សរសេរដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

"ភ្លើងប្រច័ណ្ឌ"

" ភ្លើងប្រច័ណ្ឌ "

 មានក្មេងស្រីអាយុ 18 ឆ្នាំម្នាក់ឈ្មោះ Juice ដែលជានិស្សិតឆ្នាំទី 1 ។ នាងរស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងតូចមួយក្បែរសាកលវិទ្យាល័យរបស់នាង។ 

ក្នុងយប់នោះ នាងបានលាងចានបន្ទាប់ពីញាំអាហារ
ពេលល្ងាចរួច ។ ទូរស័ព្ទនាងចាប់ផ្តើមរោទិ៍ ឃើញថាលេខនោះជារបស់មិត្តប្រុសខ្លួន នាងក៏លើក...

«Hello! juice កំពុងធ្វើអ្វីហ្នឹង?»

«Yes,hello John ខ្ញុំកំពុងលាងចាន តើលោកមានអ្វីមែនទេ ទើបខលមកទាំងយប់បែបនេះ?»

«Oh!គ្មានអ្វីទេ គ្រាន់តែចង់បបួលនាងទៅមើលកុនប៉ុណ្ណោះ»

«ចឹងទេអី»

«តើនាងអាចទៅជាមួយខ្ញុំបានទេ?»

«ប្រាកដជាបាន»

«ពិតជាប្រសើរណាស់ ចឹងបន្តិចទៀតខ្ញុំទៅយកនាង»

«ចា៎៎ស...»
នាងក៏ទៅងូតទឹក...កំពុងតែកក់សាប៊ូ សម្លេងគោះទ្វារក៏បានបន្លឺឡើង ។ នាងបិទទឹករួចអើតក្បាល
ស្រែក៖

«ឆាប់ចូលមកទ្វារអត់ដាក់គន្លឹះទេ»
សម្លេងគោះទ្វារបានស្ងាត់ មួយសន្ទុះក្រោយមក សម្លេងនោះបានបន្លឺកាន់តែខ្លាំងឡើងៗសារជាថ្មី 

«វាមិនបានចាក់សោរទេ អ្នកគ្រាន់តែរុញវាចូលមក តើបានទេ?»នាងស្រែកយ៉ាងខ្លាំង ។ ប៉ុន្តែស្នូរគោះទ្វារនៅតែបន្តឮ ទូរស័ព្ទក៏ចាប់រោទិ៍

«Hello! John ហេតុអីក៏លោកមិនឆាប់ចូលមក ម៉េចក៏នៅគោះទ្វារតម្លង់គេបែបនេះ ខ្ញុំធុញខ្លាំងណាស់!»

«ទេJuice!ខ្ញុំមិនបានគោះទ្វារនាងទេ ខ្ញុំនៅខាងក្រោមអង្គុយលើម៉ូតូរង់ចាំនាងទេតើ»

«Aww!ហើយចុះអ្នកណាមកគោះទ្វារទាំងយប់បែនេះ លោកកុំលេងសើចណា៎៎ ខ្ញុំ អត់ចូលចិត្តនោះទេ »

«ខ្ញុំមិនបានលេងសើចជាមួយនាងទេ ក៏ប៉ុន្តែ ខ្ញុំឃើញមាននរណាមិនដឹងកំពុងតែឈរនៅមុខបន្ទប់របស់នាង តើអាចដែរទេ ដែលគេជាអ្នកគោះទ្វាររំខាននាង?»

«តើវាអាចជាការពិតប្រាកដឬ?ដែលមានមនុស្សពិតជានៅខាងមុខបន្ទប់របស់ខ្ញុំ?»

«វាជាការពិត»

«តើគេជាអ្នកណាទៅ?»

«នាងសាកមើលតាមចន្លោះទ្វារលមើល៍»

«ចា៎!Okay ប៉ុន្តែលោកកុំបិទទូរស័ព្ទណា៎៎»

«ខ្ញុំមិនបិទទេ សង្ឃឹមថាមិនមែនជាមនុស្សអាក្រក់ទៅចុះ!»

«ចា៎៎ស!»

នាងដើរទៅដោយជំហានមួយៗព្រមទាំងចិត្តរេរាភិតភ័យជាខ្លាំង 
ភ្លឹប!!!
ភ្លើងបានរលត់ ធ្វើឱ្យបន្ទប់ទាំងមូលត្រូវបានភាពងងឹតហូរចូលមកគ្របដណ្តប់ពាសពេញ ។ នាងត្រូវបានដួលអុកគូទដោយសារទាក់ជើងនឹងអ្វីម្យ៉ាង នាងបានលូន ស្រវ៉េស្រវ៉ារកពិល ប៉ុន្តែមិនប៉ះចំសោះ 
ក្រាក!!!
សម្លេងទ្វារដែលខានដាក់ប្រេងម៉ាស៉ីនយូរ ធ្វើឱ្យមានសម្លេងសែនរន្ធត់ បានរបើកដោយឯកឯង នាងភ័យជាខ្លាំង ហើយក៏បានលូនចូលក្រោមគ្រែ ខណៈនោះ ជើងនរណាមិនដឹង បានបង្ហាញវត្តមានចំពោះមុខទ្វារបន្ទប់នាង ហើយទូរស័ព្ទក៏បានរោទិ៍ឥតឈប់ឈរ នាងមិនអាចលើកបានទេ ក៏ប៉ុន្តែដោយសារសម្លេងទូរស័ព្ទនោះហើយទើប បានធ្វើឱ្យ ជើងនោះដើរតម្រង់មករកនាង នាងបានបិទទូរស័ព្ទចោលភ្លែត

ជើងនោះក៏ឈប់ស្ងៀមហើយបន្តដើរទៅកាន់បន្ទប់ទឹក វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់សម្រាប់នាងដែលជាស្រី រស់នៅម្នាក់ឯងក្នុងបន្ទប់ជួលដាច់ស្រយ៉ាលពីបន្ទប់ដែលមានមនុស្សរស់នៅ ។

juiceបានទូរស័ព្ទទៅកាន់ John ពេលនោះ 

«juice នាងនៅទីណា?»Johnនិយាយម្ហបៗ

«John!ម៉េចក៏លោកនិយាយដោយសម្លេងបែបនេះ
លោកឆាប់មកជួយខ្ញុំបន្តិចបានទេ?»

«ខ្ញុំមិនឃើញនាងទេ!»

«លោកនៅខាងក្រោមម្តេចនឹងឃើញខ្ញុំទៅ?»

«តើនាងនៅក្នុងបន្ទប់ត្រង់ណា?»

«លោកកុំសួរច្រើន ខ្ញុំពិតជាគ្មានពេលសម្រាប់ឆ្លើយនឹងសំណួររបស់លោកទេ!ព្រោះវាកំពុងតែសំដៅមកខ្ញុំកាន់តែជិតហើយ សូមមេត្តាលោកជួយខ្ញុំផង សូមអង្វរ...» នាងពួនយំក្រោមគ្រែ ដោយភាពភិតភ័យជាខ្លាំង មិនយូរប៉ុន្មាន ស្រាប់តែមានម្រាមដៃត្រជាក់ បានលូកចាប់ទាញជើងនាងចេញមក

«ឯង!ឯងជាអ្នកណា?ឆាប់លែងជើងយើងភ្លាមទៅ ឮទេអាគម្រក់ ឆាប់លែងជើងយើងភ្លាមទៅ 

ឆ្វាច់!!!

«អូយ!ឈឺខ្លាំងណាស់ ហេតុអី?ហេតុអីឯងកាប់ជើងយើង យើងឈឺណាស់ តើឯងចង់បានអីហ្អាស់...»
juiceស្រែកទ្រហ៊ោយំគួរឱ្យអាណិតជាពន់ពេក 
បុរសនោះបាន ចាប់ទាញនាងចេញមកខាងក្រៅ 
ហើយបោះនាងទៅលើពូក រួចវាបានយកខ្សែរមកចង
ដៃចងជើងនាងឱ្យដេកនៅលើពូក រួចគេក៏ចាប់ផ្តើម
សម្រាតសម្លៀកបំពាក់របស់នាងម្តងបន្តិចម្តងបន្តិចរហូតដល់អស់។ 

«ឯង ចង់ធ្វើអីយើង ហ្អាស់ ឆាប់លែងយើងទៅ តើឯងចង់បានអី ប្រាប់ភ្លាមមក»

ឌឹក!!!

វាបានវាយនាងចំកណ្តាលពោះធ្វើឱ្យបាត់មាត់ដោយឈឺខ្លាំងពេក បុរសនោះបានធ្វើសកម្មភាពរំលោភនាងរហូតបានសម្រេច13ដងក្នុងយប់នោះ បើគិតចាប់ពីម៉ោង10ដល់ម៉ោង3 ហើយរាល់សកម្មភាពរំលោភទៀតសោត គឺវាប្រកបដោយភាពព្រៃផ្សៃជាពន់ពេក លើកទី1វាបានវាយបង្ខំនាងឱ្យលេបទឹកកាមរបស់ខ្លួន លើកទី2វាបានយកឡាមអារប្រដាប់ភេទរបស់ juice  លើកទី3វាបានយកទឹកខ្មេះបញ្រ្ចកចូលមាត់នាង នឹងប្រដាប់ភេទរបស់នាង នាងឈឺចុកចាប់ខ្លាំងណាស់ជាមួយនឹងអំពើរដ៏ឃោឃៅមួយនេះ លើកទី4ដោយសារនាងស្រែកយំខ្លាំងពេក បុរសនោះ
បានយកកាំបិទមកវះបបូមាត់រួច ម្ជុលដេរមាត់រហូតដល់ជិតនិយាយលែងកើត លើកទី5វាបានចាប់ juice ព្យួរជើងរួចយកខ្សែរពួរយកមកវាយនាង
រហូតបែកឈាមរួចវាក៏បន្តរំលោភនាងទៀត រហូតដល់លើកទី13 វាបានស្រាយចំណងរបស់នាងចេញរួច វាយបង្ខំនាងឱ្យរាំរបាំបែបខ្មែរទាំងស្រាតននោលឱ្យខ្លួនមើលទាំងដែលកជើងរបស់នាងបានបាក់ស្ទើរទាំងស្រុង នាងខំប្រឹងរាំ ដោយធ្វើអោយដៃទន់ហើយលើកជើងប៉ុន្តែនាងពុំអាចធ្វើបាន បុរសនោះក៏បានចាប់ទាញដៃរបស់នាង ដាក់ចូលទៅក្នុងភ្លើងចង្រ្កានហ្គាស់ ស្បែកម្រាមដៃនាង ផ្តើមរលេះរលួយបន្តិចម្តងៗរហូតដល់សល់តែឆ្អឹង ចុងបញ្ចប់ បុរសនោះបានកាប់ខ្លួននាងជាកង់ៗរួចញាត់ចូលទៅក្នុងចាន់បង្គន់ រួចវាក៏បានចាកចេញពីទីនោះតែម្តង។ 

ព្រឹកស្អែកឡើង មិត្តរបស់ Juice នាងឈ្មោះ Zelmali បានឡើងមកយកលុយសងនាង ស្រាប់តែឃើញឈាមពាសពេញបន្ទប់រួមទាំងបន្ទប់ទឹកផងដែរ នាងឃើញទិដ្ឋភាពបែបនេះក៏ភ័យជាខ្លាំងនាងក៏បានរត់ចេញពីបន្ទប់ទឹកបម្រុងទៅប្តឹង
Policeតែជាចៃដន្យក្បាលរបស់នាងត្រូវបានជ្រុះធ្លាក់ពីស្មារ ដោយស្នាដៃបុរសកំណាចនោះ សាកសពនាងក៏ត្រូវបានធ្វើដូចសាកសពJuiceដែរ

ទីបំផុត បុរសនោះក៏ត្រូវបានក្រុមប៉ូលីសជំនាញ របស់សហរដ្ឋអាមេរិក បានហ៊ុមព័ទ្ធចាប់ខ្លួនបាន រួចយកទៅសួរចម្លើយ ។ អ្វីដែលនឹកស្មានមិនដល់នោះគឺ បុរសម្នាក់នោះ

មានឈ្មោះថា John ត្រូវជាសង្សារសាកសព ហើយរឿងហេតុនោះវាកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។

Johnបានសារភាព

« កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបបួលនាងទៅញាំអី
ប៉ុន្តែនាងប្រាប់ថារវល់មិនអាចទៅជាមួយខ្ញុំបានឡើយ តាមការពិតខ្ញុំបានឃើញ
នាងបណ្តើរប្រុសចូលសណ្ឋាគារជារៀងរាល់យប់ ព្រមទាំងដឹកដៃគ្នាចូលហាងរើសចិញ្ចៀនពេជ្រទៀតផង» 

ស្រាប់តែលោកស្រី Zuna li បាននិយាយកាត់ ម្តាយរបស់juice

«ទេ!មិនពិតនោះទេ កូនស្រីខ្ញុំវាទៅជួយធ្វើការងារជាមួយមិត្តវាតែប៉ុណ្ណោះដើម្បីយកលុយទុកបង់សាលាខ្លះៗ ហើយការដែលនាងទៅរើសចិញ្ចៀននោះគឺដើម្បីទិញឱ្យលោកក្នុងថ្ងៃកំណើតខាងមុខប៉ុណ្ណោះ ទាំងដែលនាងខំសន្សំលុយរាប់ខែមកហើយ»

«ហេតុអីចាំបាច់ធ្វើក្នុងសណ្ឋាគារ?ហើយហេតុអីចាំបាច់ដើរជាមួយប្រុសនោះគ្រប់ពេល»

«ព្រោះទីនោះជាកន្លែងដែលក្រុមការងារមិត្តនាងប្រជុំគ្នានៅទីនោះ ហើយនាងគ្រាន់តែជួយអោយយោបល់ផ្នែកឌីហ្សាញកេហដ្ឋាន រាល់ពេលយប់ដែលនាងទំនេរប៉ុណ្ណោះ »

បន្ទាប់ពីទទួលបានការបំភ្លឺរវាងភាគីទាំងសងខាង ចៅក្រមជំនុំជម្រះ ក៏បានកាត់ក្តីឱ្យJohnទទួលទោស ព្រោះអ្វីៗគ្រប់យ៉ាងជាការយល់ច្រលំ ប៉ុន្តែគេបែរជាមានចិត្តឃោឃៅសម្លាប់នាង ។ John ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិត...ពីបទមនុស្សឃាត។

ដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

«វិញ្ញាណនាងកល្យាណ»

«វិញ្ញាណនាងកល្យាណ»

ខ្ញុំឈ្មោះធានី...ជាអតីតសិស្សនៃវិទ្យាល័យមួយស្ថិតក្នុងខេត្តកណ្តាល...កាលណោះខ្ញុំមានអាយុ១៩ឆ្នាំកំពុងរៀននៅថ្នាក់ទី១២វាគឺជាឆ្នាំដែលខ្ញុំត្រូវប្រលងបាក់ឌុប...ហើយមិនខ្ញុំឬក៏សិស្សដទៃទៀតឡើយគឺពួកយើងខិតខំប្រឹងប្រែងខ្លាំងណាស់ រៀនទាំងយប់ទាំងថ្ងៃប៉ុន្តែមិនភ្លេចពេលគេងនោះទេ...ជារៀងរាល់ម៉ោងដែលសម្រាកពីការសិក្សាពួកយើងតែងតែស្វ័យសិក្សាគ្រប់ទីកន្លែងជាពិសេសគឺក្នុងបណ្ណាល័យ...ជារៀងរាល់ម៉ោងចេញទៅផ្ទះខ្ញុំនឹងមិត្តប្រុសស្រីបីនាក់ទៀតមាន...កល្យាណ..បញ្ញា...នឹងសក្កដា...ពួកគេគឺជាមិត្តដ៏ល្អហើយក៏ជាសិស្សពូកែផងដែរ...ជារៀងរាល់ដើមឆ្នាំសិក្សាថ្មី...ពួកគេហើយនឹងខ្ញុំទទួលបាននូវពានរង្វាន់យ៉ាងសន្ធឹកសន្ធាប់...ពួកយើងតែងតែនៅធ្វើលំហាត់ក្នុងបណ្ណាល័យរហូតដល់ម៉ោង៨អីក៏មានដែរ...
             *ធានី!ឱ្យគ្នាសូមទោសផងណា៎!គ្នាអត់បាននៅធ្វើកិច្ចការជាមួយឯងទេយប់នេះ ព្រោះគ្នាមានរវល់នៅផ្ទះ...      

             *កល្យាណ នាងដើរចូលមកអង្គុយជិតពោលទាំងមុខស្ងួត
              *អូខេ!អត់អីទេសម្លាញ់ចាំគ្នាខលហៅ បញ្ញាហើយនឹងសក្កដាមកក៏បានដែរ*
              *អរ...បើចឹងគ្នាលាឯងទៅផ្ទះមុនហើយណា ហើយមើលថែរខ្លួនផងណា៎...យើងស្រលាញ់ឯង...*
               *ចាស៎ឯងក៏ដូចគ្នាដែរកល្យាណ*

បន្ទាប់ពីកល្យាណចេញផុតពីមាត់ទ្វាភ្លាម ស្រាប់តែមានខ្យល់ត្រជាក់បក់មកវ៉ឹប!វ៉ឹប!ធ្វើឱ្យខ្ញុំស្រៀវអស់ឆ្អឹងខ្នង...ខ្ញុំក៏ដើរទៅបិទទ្វា...ហើយក៏ដើរមកតុវិញដោយដាក់កាតាបចុះរួច...ខ្ញុំក៏បន្តទៅរកមើលសៀវភៅលំហាត់គណិតវិទ្យាដើម្បីដោះស្រាយត្រៀមប្រលងក្នុងពេលដ៏ខ្លីខាងមុខនេះ...មកដាក់គូទអង្គុយរួចក៏រលឹកនឹកឃើញមិត្តសម្លាញ់ពីរនាក់ទៀត...ខ្ញុំក៏ខលទៅពួកគេ...ប៉ុន្តែទាក់ទងពួកគេពុំបានសោះក្នុងយប់នោះ...តែរាល់ដងគឺអោយតែពេលចេញទៅផ្ទះភ្លាមពួកយើង...តែងតែមកជួបជុំគ្នាតាំងពីភ្លឺម្លេះ...តែប្លែកអីយប់នេះទេ...ខ្ញុំក៏ខ្ជិលគិតខ្វល់ច្រើនក៏ដោះស្រាយលំហាត់បន្តទៀត...ម៉ោងប្រមាណជាង៧...ខ្ញុំក៏ទម្លាក់សៀវភៅចុះរួចចាប់កាន់ទូរស័ព្ទបើកមើល...បើកមើលបានមួយសន្ទុះ...ក៏ស្រាប់តែឃើញព័ត៌មានដែលទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនៅក្បែរផ្លូវកាច់ជ្រុងហួសរបងសាលាបន្តិច ...បើតាមខ្ញុំសង្កេតមើលទៅក្នុងរូបភាពនោះវិញគឺសាកសពនោះមានស្លៀកសម្លៀកបំពាក់ជាសិស្សប៉ុន្តែមុខរបស់បុគ្គលនោះមិនបានឃើញទេព្រោះត្រូវបានរថយន្តកិនដាច់ចេញពីស្មាទៅហើយ...ខ្ញុំឃើញតដ្ឋភាពរន្ធត់បែបនេះហើយក៏បិទទូរស័ព្ទវិញ...ហើយផ្ចង់អារម្មណ៍មកដោះស្រាយលំហាត់បន្តទៀតនឹងអាលបានវិលត្រឡប់ទៅផ្ទះវិញ...ស្រាប់តែមានសម្លេងគោះទ្វាពីខាងក្រៅបន្ទប់តុក!តុក!តុក!
          *ចាស៎!ឆាប់អញ្ជើញចូលមកទ្វាអត់ដាក់គន្លឹះទេ...*
ខ:ណ:នោះខ្ញុំភ្ញាក់ខ្លួនព្រើតជាមួយនឹងរូបរាងនឹងមុខមាត់ដ៏ស្លេកស្លាំងរបស់កល្យាណដែលកំពុងតែឈរសំកាំងនៅឯងមាត់ទ្វាចូល...ទឹកមុខនាងហាក់ខុសប្លែកពីធម្មតា ជុំវិញរង្វង់ភ្នែកនាងមានជាំខ្មៅដុំៗយ៉ាងម៉េចមិនដឹងទេ...។
            *ហ្អាក!កល្យាណក្រែងហ្អែងថាជាប់រវល់នៅផ្ទះហ្អី ម៉េចក៏មកវិញធ្វើអី?*
ខ្ញុំសួរនាង ប៉ុន្តែនាងមិនព្រមតបខ្ញុំសូម្បីតែមួយម៉ាត់
ហើយពេលដែលនាងមកជិតខ្ញុំភ្លាមក៏មានអារម្មណ៍ថាធុំក្លិនស្អុយភាយៗដូចជាក្លិនខ្មោចងាប់រាប់សិបឆ្នាំយ៉ាងដូច្នេះ ជាពិសេសនោះគឺឆ្អាបឈាមតែម្តង ខ្ញុំប៊ិសតែនឹងក្អួតមកម្តងៗទៅហើយ...។កល្យាណនាងកំពុងតែអង្គុយយំស្រក់ទឹកភ្នែកចុះមកសស្រាក់ មិនដឹងថាមកពីមូលហេតុអ្វីទេ...ខ្ញុំក៏គិតបបួលនាងទៅផ្ទះវិញព្រោះមើលទៅកល្យាណនាងដូចជាមិនសូវស្រួលសោះឡើយ គិតហើយខ្ញុំក៏...បបួលនាងទៅផ្ទះវិញ...
         *តោះកល្យាណទៅផ្ទះយើង ព្រោះនេះយប់ហើយសម្លាញ់...ទោះខ្ញុំនិយាយចង់បែកពពុះមាត់ស្គុលទៀតក៏នាងមិនព្រមតបស្តីនឹងខ្ញុំសោះ ហ៉ើយ!តាមចិត្តចុះ...ពេលដែលខ្ញុំដើរចុះពីជាន់ទី២នៃបន្ទប់បណ្ណាល័យ...ខ្ញុំងាកក្រឡេកមើលទីកាន់កល្យាណ សឹងតែលស់ព្រលឹង ព្រោះតែខ្ញុំឃើញនាងដើរចុះមកតាមជណ្តើរដោយបាត់ក្បាលឃើញតែខ្លួន ពេលនោះហើយខ្ញុំផ្តើមទន់ជើងញ័រប្រាណបែកញើសសស្រាក់ហើយក៏ចាប់ផ្តើមខ្លាច កល្យាណម្តងម្កាលដែរ តែក្រោយពីខ្ញុំញីរភ្នែកក៏ឃើញនាងមានសភាពធម្មតា...

ខ្ញុំក៏ធាក់កង់ឌុប កល្យាណទៅផ្ទះ។កាលនោះមិនទាន់មានម៉ូតូអីគ្រប់ម៉ូដគ្រប់ម៉ាក់ដូចឥលូវឡើយ គឺមានតែមួយពីរប៉ុនណ្ណោះ ពេលដែលខ្ញុំកំពុងឌុបនាង មាមអារម្មណ៍ថាដូចជាស្រាលខុសសព្វដងដែលខ្ញុំឌុបនាងធ្ងន់ដូចឌុបដំរីសា...នៅតាមផ្លូវលំក្រាលគ្រោះក្រហមដ៏សែនស្ងាត់ជ្រងំ ឃើញមានតែដើមត្នោតធំៗដុះតម្រៀបជាជួរៗ នៅតាមនោះរកតែកូនផ្ទះតូចមួយពុំមានសោះឡើយ គឺមានតែផ្នូរខ្មោច...ត្រៀបត្រាពេញវាលស្រែ...រីឯឆ្កែក៏លូអោយទ្រហឹងពេញទាំងភូមិចំណែកខ្លែងស្រាកនោះវិញក៏មិនណយដែរស្រែកលាន់រំពងគួរឱ្យព្រឺព្រួច វាជារាត្រីដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្លាចៗខ្មោច...ពិតជាឆ្កួតណាស់ខ្ញុំ...
           នាឡិការដៃផ្តើមរោទ៍មកត្រឹមម៉ោង៨កន្លះខ្ញុំ...ក៏ឈប់កង់ដើម្បីអោយ កល្យាណនាងថើរទៅផ្ទះដូចរាល់ដង ព្រោះផ្ទះនាងនៅរំលងពីផ្ទះខ្ញុំត្រឹមតែ៣ខ្នងផ្ទះប៉ុនណ្ណោះ...នាងចុះពីលើកង់ដោយគ្មានពាក្យអរគុណសូម្បីមួយម៉ាត់ខ្ញុំក៏មិនខ្វល់ដែរព្រោះប្រញ៉ាប់ងូតទឹកញ៉ាំបាយហើយបន្តមើលមេរៀនទៀត គិតសព្វៗទៅជីវិតជាសិស្សពុំមែនស្រួលទេណា៎តែវាក៏ជាអនាគតរបស់យើងដែរបើមិនប្រឹងខ្លួនឯងមានតែធ្វើស្រែហាលក្តៅនឹងឯងតែបើសម័យនេះរកដីធ្វើស្រែមិនចង់បានទេព្រោះខ្មែរយើងភាគច្រើនគឺលក់អោយពួកចិនអស់ហើយ ក៏ព្រោះតែបានតម្លៃថ្លៃ...
           ខ្ញុំឈានជើងចូលទៅកាន់របងផ្ទះភ្លាមស្រាប់តែឮសូរសម្លេងស្មូត្រយ៉ាងទ្រហឹងអឺងកង ខ្ញុំឮបែបនេះហើយក៏ប្រញ៉ាប់ដើរឡើងទៅលើផ្ទះដើម្បីជួបនឹងសួរអ្នកម៉ាក់...
 ម៉ាក់ប៉ាលោកយាយនឹងប្អូនៗខ្ញុំដើរចេញមកឈូរឆរដោយទឹកមុខតក់ស្លុតហើយម៉ាក់ក៏បន្លឺមុនគេ...
           *ធានី!ធានីកូន!ហើយកូនឯងទើបមកពីណាហ្អាស់ ហើយមកជាមួយអ្នកណា កូនដឹងទេថាគ្រោះថ្នាក់ណាស់កូន!*
 អ្នកម៉ាក់ពោលមកកាន់ខ្ញុំដោយសេចក្តីបារម្ភ
             *មែនហើយធាវីកូន ថ្ងៃក្រោយកុំទៅណាមកណាតែឯងទៀត*
               *ចាស៎!ប៉ាម៉ាក់កូនទើបមកពីធ្វើលំហាត់នៅឯសាលា ហើយកូនមកជាមួយនឹងកល្យាណ ខ្ញុំជាអ្នកឌុបនាង ម៉ាក់ឯងមើល៍កល្យាណនាងមិនដឹងកើតអីទេថ្ងៃហ្នឹងដូចជាស្រងូតស្រងាត់ខុសពីធម្មតា*
              *ព្រះហ្អើយកូនស្រី!កល្យាណនាងស្លាប់តាំងពីម៉ោង៧កន្លះមកម្លេះ តើអោយកូនឌុបអ្នកណាមកផ្ទះហ្អាស់កូន ម៉ោះកូនឆាប់ចូលផ្ទះ...*
               *ត្រូវហើយចៅស្រី កល្យាណនាងស្លាប់ដោយសាឡានបុកហើយកិនដាច់ក្បាលគួរឱ្យអាណិតនាងណាស់!*
 ដោយសារពាក្យប៉ុន្មានម៉ាត់ចេញពីមាត់ម៉ាក់ខ្ញុំអម្បាញ់មិញនេះ គឺធ្វើអោយខ្ញុំទន់ជើងដួលទៅនឹងដី ដោយសារមិននឹកស្មានថាមិត្តសម្លាញ់ចិត្តត្រូវបានស្លាប់ទាំងវ័យក្មេងដែលទើបនឹងនិយាយគ្នាយ៉ាងសប្បាយកាលពីព្រឹកមិញសោះ...។  អ្វីដែលខ្ញុំរន្ធត់ចិត្តជាងនេះទៅទៀតគឺខ្ញុំ បាននៅជាមួយនឹងវិញ្ញាណកល្យាណពេញមួយស្របក់ធំ ខ្ញុំនឹកឃើញនូវទិដ្ឋភាពទាំងអម្បាលម៉ានហើយក៏ផ្តើមព្រឺក្បាលខ្ញាកៗ 
[...]រាត្រីនោះ  ខ្ញុំគេងពុំលក់សោះ ក៏អើតមើលតាមមាត់បង្អួចស្រូបយកខ្យល់អាកាស ស្រាប់តែឃើញ ស្រមោលស្រីម្នាក់កំពុងតែឈរនៅពីមុខផ្ទះខ្ញុំ  បើតាមខ្ញុំមើលដឹងនាងច្បាស់ជាវិញ្ញាណកល្យាណមិត្តខ្ញុំជាក់ជាមិនខាន ខ្ញុំក៏ប្រញ៉ាប់ប្រាស់ខ្លួនគេងវិញ...

ព្រឹកស្អែកឡើង ខ្ញុំនឹងគ្រួសារព្រមទាំងមិត្តភ័ក្រទាំងប៉ុន្មានក៏បានទៅចូលរួមពិធីបុណ្យសពរបស់កល្យាណផងដែរ ចំណែកឯងគ្រួសារនាងក៏បានចាប់ជនដែលបានបើកបុកកល្យាណដាក់ទោសតាមផ្លូវច្បាប់ផងដែរ...ហើយចាប់តាំងអំពីថ្ងៃនោះមកខ្ញុំរៀងចាលរហូតមកទល់សព្វថ្ងៃលែងហ៊ានដើរយប់ព្រលប់...តទៅទៀត...

ដោយ:វេស្សភូ

"បទពិសោធន៍ព្រឺព្រួច"

«បទពិសោធព្រឺព្រួច»
ដោយ:វេស្សភូ

នាងខ្ញុំគ្រឹស្នា ជាកូនស្រីអ្នកខេត្តកំពង់ចាម ហើយនៅពេលនេះខ្ញុំសូមលើកយកបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងខ្ញុំកាលពីកន្លងទៅ ដែលខ្ញុំស្ទើរតែក្លាយជាមនុស្សឡប់សតិក្នុងពេលមួយរាត្រីប៉ុណ្ណោះ

នារដូវភ្ជំបិណ្ឌ ខ្ញុំនឹងមិត្តរួមថ្នាក់បាននឹងមានគម្រោង
ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងចំនួន2យប់
ដែលក្នុងនោះ វីរៈ , ភាលិកា, ប៊ុន ថា នឹងមួយគូទៀតគឺ វីល្លាមនឹង បូស្បា ពួកគេសុទ្ធតែមានជាគូ រីឯខ្ញុំតែម្នាក់ឯងគត់ដែលគ្មានគូ ព្រោះបង កុសល ជាសង្សារខ្ញុំគាត់ជាប់ធុរៈនៅឯភ្នំពេញ...។

លុះរសៀលជ្រាលជ្រេថ្ងៃទេរគងភ្នំណាស់ហើយ ពួកយើងក៏បានបើកឡានមកដល់ពាក់កណ្តាលផ្លូវ

ភូស!!!

"វីរៈ!តើឡានមានអ្វីកើតឡើង"
ខ្ញុំបន្ទរមុនគេ

"គឺ...គឺខ្ញុំក៏មិនដឹងដូចគ្នា"

"ហ៉ើយ!ហើអារៈឯងនេះបើកឡានយ៉ាងម៉េចទេហ្អា!"
កុសលនិយាយដោយបន្ទោសវីរៈ

"អឺ ឯងស្មានតែគ្នាចង់បែបហ្នឹងមែន"

"ទៅឈប់ឈ្លោះប្រកែកគ្នា ហើយគិតនាំគ្នាចុះទៅមើលភ្លាមទៅដើម្បីកុំឱ្យសុរិយាលិចទាន់"
បូស្បានិយាយ

បន្ទាប់ពីនោះ ខ្ញុំបានចុះពីលើរថយន្តហើយដើរសំដៅទៅកាន់ខាងមុខឡានទើបភ្ញាក់ខ្លួនព្រើតស្ទើរគាំងស្មារតី ព្រោះវីរៈ បានបើកឡានបុកឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះ...ខ្ញុំនិងពួកគេភិតភ័យនឹងទិដ្ឋភាពនោះមែនទែន ព្រោះនេះវាគឺជាប្រផ្នូលមួយមិនល្អទាល់តែសោះ...បន្ទាប់ពី វីល្លាមអូសឆ្មានោះចោលរួច
ពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀត។

លុះរាត្រីយប់ម៉ោងប្រមាណជាង7កន្លះទើបពួកយើងដល់ទឹកដីកោះកុងដ៏មនោរម្យ ប៉ុន្តែពេលនោះជាពេលយប់ទើបពុំអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានច្បាស់ឡើយ...។ ពួកយើងក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួច ក៏បន្តទៅរកជួលបន្ទប់សណ្ឋាគារសម្រាប់គេង ពេលទៅដល់សណ្ឋាគារមួយកន្លែង ពួកយើងបានកុម្មង់បន្ទប់ចំនួន4 តែជាប្រភេទបន្ទប់គ្រែមួយសម្រាប់គូស្នេហ៍ផ្ទុយទៅវិញ បុគ្គលិកសណ្ឋាគារបានប្រាប់ថា បន្ទប់គ្រែ1នៅសល់តែ3បន្ទប់ប៉ុណ្ណោះ ភាលិកា ក៏បានប៉ះស្មាខ្ញុំដោយថ្នមរួចសម្រួលឱ្យខ្ញុំទៅគេងបន្ទប់ជាមួយគេនិងសង្សារក៏ប៉ុន្តែខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានក្តីសុខរបស់អ្នកដទៃ តួយ៉ាងដូចក្នុងពេលនេះអ៊ីចឹង ភាលិកា ជាមិត្តស្និតស្នាលហើយគេមានមិត្តប្រុសតើឱ្យខ្ញុំទៅគេងយ៉ាងម៉េច? ខ្ញុំក៏បដិសេធ ហើយក៏ទៅអើតមើលនៅលើកញ្ចក់កុំព្យូទ័រស្រាប់តែឃើញបន្ទប់មួយទៀតដែលនៅសល់ ខ្ញុំផ្តើមជ្រួញចិញ្ចឹមហើយនឹកគិតឆ្ងល់ជាខ្លាំង ខ្ញុំក៏និយាយបញ្ចុះបញ្ចូលដល់បុគ្គលិកប្រុសរូបនោះទម្រាំតែព្រមខ្ញុំខំនិយាយយ៉ាងបែកយើស ព្រោះបុគ្គលិកនោះហាក់មានអ្វីមួយដែលកំពុងលាក់លៀមជាមួយនឹងពួកយើង...បុគ្គលិកក៏ហុចសោរមកឱ្យខ្ញុំ មើលភ្លាម ប្លែកភ្លែតព្រោះសោរនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់555 វាជាលេខពិសេសខ្លាំងណាស់...ដែលខ្ញុំពុំធ្លាប់បានគេងក្នុងបន្ទប់លេខឡូយយ៉ាងនេះ។

ពួកយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួន ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ភ្លាម ចាប់ផ្តើមកើតនូវអារម្មណ៍ប្លែកៗ ដូចជាមាននរណាម្នាក់កំពុងតែគន់សម្លឹងមកខ្ញុំចាប់តាំងពីមកដល់ខាងមុខបន្ទប់ដំបូងមកម្លេះ ម្លោះហើយទើបខ្ញុំលូកដៃទៅចុចបើកកុងតាក់ភ្លើងដើម្បីបំភ្លឺនឹងកាត់បន្ថយអារម្មណ៍មិនប្រក្រតី...។ ស្រាប់តែពេលនោះមានអ្វីមិនដឹង វាពិតជាត្រជាក់ខ្លាំងណាស់បានមកក្តោបដៃខ្ញុំជាប់ខ្ញុំស្រែកវ៉ាសហើយក៏រលាសដៃចេញ ពេលនោះក្រុមការងាររៀបចំបន្ទប់បានមកដល់ ហើយសួរខ្ញុំពី
ការដែលខ្ញុំស្រែកយ៉ាងខ្លាំងរហូតបង្កជាសំឡេងលាន់ដល់ខាងក្រៅ ខ្ញុំប្រាប់ពួកគេវិញថាវាពិតជាគ្មានអ្វីកើតឡើងឡើយ គ្រាន់តែមានកូនកន្លាតមួយប៉ុណ្ណោះបន្ទាប់ពីនោះ ពួកគេទាំងពីរចូលរោយស្រទាប់ផ្កាកុលាបនៅក្នុងអាងទឹកនឹងរៀបភេសជ្ជៈដាក់នៅលើតុក្បែរគ្រែរួចមក ពួកគេក៏លើកដៃសំពះជំរាបលាខ្ញុំរួច៖

"សូមបងស្រីគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែម"
រួចក៏ចាកចេញបាត់ទៅ

ខ្ញុំក៏ផ្លាស់កន្សែងងូតទឹក ខណៈដែលខ្ញុំបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបាត់ភាពនឿយហត់មួយ ស្របក់ក៏ស្រាប់តែមានអារម្មណ៍ថា កំពុងមានមនុស្សដើរនៅក្នុងបរិវេណបន្ទប់ សម្រឹបជើងលាន់ឮខ្លាំងៗ រួចក៏ឃើញមានស្រមោលសៗឋិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹក ភាពមិនស្រួលកើតមាន ខ្ញុំក្រោកហើយស្លៀកពាក់ឡើងលើគ្រែបិទភ្លើងគេងតែម្តង...

ម៉ោង12យប់ខ្ញុំបានភ្ញាក់ឡើងដោយសារមានមនុស្ស
គោះទ្វារ ពេលចេញទៅបើកគឺពុំឃើញមាននរណាក្រៅពីភាពស្ងាត់ជ្រងំនោះទេ ក៏ប៉ុន្តែនៅក្នុងបន្ទប់ទឹក
ឮសូរសំឡេងទឹកហូរ ខ្ញុំក៏ដើរចូលទៅវិញ ក៏ប៉ុន្តែអ្វីៗ
វាមានសភាពធម្មតាទាំងអស់ តែ...តែ...នៅក្នុងឡាំបូ
លាងដៃមានបណ្តុំសរសៃសក់យ៉ាងច្រើន ខ្ញុំចាប់ទាញម្តងបន្តិចៗពីតម្រងរបស់វា...វាពិតជាវែងខ្លាំងណាស់

ខ្ញុំទាញបានប្រវែងជិតកន្លះម៉ែត្រ សរសៃសក់ចាប់
ផ្តើមមានជាប់ដោយឈាមក្រហមក្រម៉ៅដុំៗតែម្តង
ខ្ញុំភ័យខ្លាំងណាស់ក៏រត់ចេញមកវិញហើយឡើងគ្រែ
គេងសារជាថ្មី...

សំឡេងមនុស្សស្រីកំពុងតែយំត្អូញត្អែនៅចុងជើងរបស់ខ្ញុំ ខ្ញុំទាញភួយចេញហើយក្រោកអង្គុយ ពេលនោះ គឺមានស្រ្តីម្នាក់ស្លៀកពាក់សកំពុងអង្គុយសំកុកសំកូវទម្លាក់សក់ដ៏វែងរបស់នាងគ្រប់មកហើយអង្គុយយំយ៉ាងខ្លាំង ខ្ញុំបានសួរនាង ក៏ប៉ុន្តែនាងពុំមាន
តបឆ្លើយសូម្បីងាកមើលក៏នាងមិនងាកផង ខ្ញុំក៏ខិតទៅជិតនាង នាងបែរមុខមកធ្វើឱ្យខ្ញុំភ័យតក់ស្លុតស្ទើរ
តែសន្លប់ទៅហើយ ព្រោះមុខនាងពោរពេញដោយឈាមក្រហមក្រម៉ៅហើយរង្វាសមាត់នាងពិតជាធំខ្លាំងណាស់...ខ្ញុំបានរត់ចុះពីលើគ្រែទាំងរញីរញ័រ រីឯនាងនោះបានដើរចុះមកតាមខ្ញុំ ខ្ញុំក៏អង្គុយលុតជង្គង់
សំពះថានឹងធ្វើបុណ្យឧន្ទិសកុសលដល់នាង ទើបនាងព្រមដើរចេញឆ្ងាយពីខ្ញុំបន្ទាប់មកនាងក៏រលាយ
បាត់រូបរាងកាយពីក្នុងបន្ទប់នោះតែម្តង...។ 

ព្រឹកស្អែកខ្ញុំបានស៉ើបអំពីបន្ទប់លេខ555ពីបុគ្គលិក គេបានប្រាប់ដោយស្ងាត់ៗថា បន្ទប់មួយនោះគឺ
មានមនុស្សស្រីវ័យជំទង់ម្នាក់ត្រូវបានសង្សាររំលោភ
ហើយសម្លាប់ញាត់ចូលចានបង្គន់ រហូតដល់ហើយស្អុយទើបមានបុគ្គលិកម្នាក់ចូលទៅខាងក្នុងបន្ទប់រកមើលប្រភព ទើបដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់នេះ ហើយបន្ទប់នេះទៀតសោតគឺពុំត្រូវបានបើកទ្វារឱ្យនរណាម្នាក់ចូលឡើយ ព្រោះបើមានក៏នៅមិនលើសពី10នាទីឡើយ គឺវិញ្ញាណខ្មោចម្ចាស់បន្ទប់នឹងលងបន្លាចដោយរូបភាពសាហាវឃោឃៅប្លែកៗពីគ្នា...

ចាប់តាំងអំពីពេលនោះមក ខ្ញុំបានរាងចាលជាមួយនឹងការស្នាក់នៅសណ្ឋាគារក្នុងបន្ទប់ដែលសល់តែ1 សុខចិត្តទៅរកផ្ទះសំណាក់ប្រសើរជាជាង៕

«នរណាលួចមើលខ្ញុំ»

“នរណាលួចមើលខ្ញុំ?”

              តាំងតែពីឆ្នាំ2013មកម្លេះ...ខ្ញុំបានទៅលេងផ្ទះអ្នកមីងផា ដែលត្រូវជាប្អូនស្រីរបស់ម៉ាក់ខ្ញុំបង្កើត...នៅឯខេត្តកំពង់ស្ពឺ...ផ្ទះនោះវាគឺជាប្រភេទវីឡា2ជាន់ តូចល្មមស័ក្តិសមនឹងសមាជិកគ្រួសាររបស់គាត់ដែលមានតែ2នាក់ប្តីប្រពន្ធ...នៅជុំវិញមានដុះទៅដោយដើមឈើធំៗជាច្រើននឹងមានស្រះទឹកមួយដ៏ធំផងដែរនាខាងក្រោយផ្ទះ ក៏ប៉ុន្តែផ្ទះគាត់នៅតែឯងគឺគ្មានផ្ទះអ្នកជិតខាងណាម្នាក់សោះឡើយ...នៅពេលដែលខ្ញុំបានមកដល់ខាងមុខផ្ទះគាត់ភ្លាម ហើយក៏បានចុះពីលើឡានដោយមានយួរនូវនំប៉័ងនឹងផ្លែឈើមកផ្ញើអ្នកមីង...ហើយក៏ដើរសំដៅចូលទៅក្នុងផ្ទះមុនអ្នកម៉ាក់នឹងលោកប៉ាដែលកំពុងនៅក្នុងឡាន...ខណ:នោះខ្ញុំបានឃើញស្រមោលមនុស្សស្រីម្នាក់ស្លុងៗនៅឯមាត់បង្អួចជាន់ទី2កំពុងតែសម្លឹងនឹងចង្អុលមកកាន់ខ្ញុំ...ខ្ញុំក៏ខំប្រឹងសម្លឹងមើលថាតើគេជាអ្នកណាព្រោះពេលនោះម៉ោងប្រម៉ាណជាង6កន្លះទៅហើយ ម្យ៉ាងវិញទៀតមេឃក៏កាន់តែងងឹតណាស់ហើយដែរ...។
     «រដ្ឋធានី!ក្មួយស្រី មកដល់ហើយហ្អេស!មើលចុះបែកតែប៉ុន្មានឆ្នាំសោះបែរជាធំពេញក្រមុំស្តូកតែម្តង ហើយឯណាម៉ាក់ប៉ាក្មួយ?»
     «ចាស៎៎!អ្នកមីងអ្នកម៉ាក់នឹងលោកប៉ាកំពុងនៅក្នុងឡាន អរ នោះគាត់មកដល់ល្មម»
     «អើ!ចឹងស្រីនីឡើងទៅបន្ទប់សិនចុះណា៎៎ ចាំសម្រាកបាត់ហត់ហើយសឹមចុះមកញាំបាយជុំគ្នា»
     «ចាស៎៎!អ្នកមីង»

អ្នកម៉ាក់លោកប៉ានឹងមីងផាគាត់បានជួបជុំគ្នាដោយទឹកមុខដ៏រីករាយ...ខ្ញុំឡើងទៅកាន់បន្ទប់នៅជាន់ទី2ដែលខ្ញុំធ្លាប់គេងនៅកាលពីក្មេង...មកដល់លើពូកភ្លាមខ្ញុំទម្លាក់ខ្លួនភ្លែតព្រោះ អង្គុយនៅលើឡានយូរពេកក៏បណ្តាលអោយចុកចង្កេះ...។ ម៉ោង7ជាងខ្ញុំក៏ងូតទឹករួចក៏ចុះទៅញាំបាយជុំគ្នាជាមួយពួកគាត់នៅឯខាងក្រោមឯណោះ...បន្ទាប់ពីញាំអាហារពេលល្ងាចរួចមីងគាត់ក៏បបួលប៉ាម៉ាក់នឹងខ្ញុំទៅ KTV ប៉ុន្តែខ្ញុំអត់ទៅនោះទេ ដូច្នេះខ្ញុំនៅផ្ទះតែម្នាក់ឯងគត់...ខ្ញុំក៏ចាប់ទាញទូរស័ព្ទយកមកបើក facebookមើល...អង្គុយយូរបន្តិចក៏កាន់តែស្ងាត់ទៅៗ ហើយបើនិយាយពីនៅម្តុំនេះវិញគឺគ្មានផ្ទះអ្នកស្រុកឡើយ...គឺមានតែម៉ុងខ្មោចចិនយួន នៅពាសពេញភ្លឺស្រែ...មួយសន្ទុះក្រោយមកស្រាប់តែមានអ្វីម្យ៉ាងកំពុងតែលួចសម្លឹងខ្ញុំនៅក្បែរមាត់បង្អួច...ខ្ញុំក៏ដើរទៅអើតមើល ប៉ុន្តែគ្មានស្អីគួរឱ្យកត់សំគាល់ទាល់តែសោះ ខ្ញុំក៏ដើរចេញពីបន្ទប់ហើយចុះទៅខាងក្រោមដើម្បីមើលទូរទស្សន៍ នៅពេលខ្ញុំកំពុងតែដើរគឺតែងតែមានអ្វីម្យ៉ាងហាក់កំពុងតែលួចមើលមកកាន់ ខ្ញុំគ្រប់ជំហានទាំងអស់ ពេលខ្លះខ្ញុំក៏ទ្រាំទ្រសឹងតែពុំបានព្រោះភ័យខ្លាចថាមានពួកជនពាលឬមួយ ក៏ជាចោរយ៉ាងដូច្នេះ ហើយម្យ៉ាងវិញទៀតខ្ញុំជាស្រីខ្លួនតូចដៃខ្លីរឿងអីនឹងអាចតតាំងជាមួយពួកគេបាននោះ...។មកដល់ខាងក្រោមខ្ញុំក៏យកពោតលីងយកមកញាំកំដរមាត់មើលរឿង ចៃដន្យអីប៉ុស្តិ៍លេខ5 ក៏បានផ្សាយផ្ទាល់នូវកម្មវិធីវិញាណមានពិត ខ្ញុំភ័យស្ទើរលស់ព្រលឹងចេញក្រៅដោយសារតែ Trailer របស់វាដំបូង ខ្ញុំខំស្រវ៉េស្រវ៉ាប្តូរប៉ុស្តិ៍យ៉ាងលឿន ហើយក៏បានមកប្តូរបរិយាកាសជាមួយនឹង កប្លែងនាយពាក់មីវិញម្តង...មួយសន្ទុះក្រោយមកស្រាប់តែស៉ីប្លេឡានបានបន្លឺឡើង យ៉ាងតក់ក្រហល់ ខ្ញុំក៏ចេញទៅបើករបង តែផ្ទុយទៅវិញបែរជាគ្មាននរណាម្នាក់សោះសូម្បីតែស្នាមកង់រថយន្ត...ពួកនេះចូលចិត្តមកលេងសើចខ្លាំងណាស់ និយាយក្នុងចិត្តតិចៗរួចក៏ដើរទៅខាងក្នុងវិញ...

ផាំង!!!

ផើងផ្ការំយោលបានធ្លាក់ចុះរានហាលខាងលើចុះមកខាងក្រោមធ្លាក់ប៊ិសតែនឹង ចំក្បាលខ្ញុំបែកទៅហើយ ខ្ញុំក៏ងើយឡើងទៅលើមើលទៅកាន់បន្ទប់មួយដែលអ្នកមីងគាត់ទុកចោលថែមទាំង ហាមប្រាមមិនអោយនរណាម្នាក់ចូលបន្ទប់មួយនោះជាដាច់ខាត ការហាមនេះខ្ញុំចាំតាំងតែពីក្មេងមកម្លេះ ខ្ញុំពិតជាមិនយល់ទាល់តែសោះថាតើបន្ទប់មួយនោះវាមានអាថ៌កំបាំងអ្វី ទើបដល់ថ្នាក់បិទបាំងយ៉ាងនេះ...បន្ទាប់ពីគិតរួចខ្ញុំក៏ងើយមើលម្តងទៀតទៅកាន់បង្អួចកញ្ចក់ដ៏ថ្លាយ៉ង ដែលមានបាំងបិទនូវ រនាំងពណ៌សដែលជាហេតុធ្វើអោយខ្ញុំឃើញ ស្រមោលមនុស្សស្រីកំពុងតែអង្គុយសិតសក់នៅលើពូក...ខ្ញុំក៏ Call ទៅអ្នកមីង...
     « អាឡូ!ជំរាបសួរអ្នកមីង»
     «ចាស៎៎!តើក្មួយមានការអ្វីមែនទេ ?»
     «ចាស៎៎!ខ្ញុំចង់សួរអ្នកមីងថាតើ ផ្ទះអ្នកមីងមានអ្នកណាខ្លះទៀតក្រៅអំពីអ្នកមីងផ្ទាល់ហើយនឹងលោកពូ?»
     «គឺគ្មានអ្នកណាឡើយក្មួយ តើក្មួយមានរឿងអីមែនទេទើបបានជាសួរចម្លែកបែបហ្នឹង...»
ទឺត!ទឺត!

ទូរស័ព្ទក៏បានដាច់ទាំងដែលខ្ញុំបម្រុងនឹងហាមាត់និយាយទៅហើយ ខ្ញុំនៅពេលនោះគឺត្រជាក់ចុងដៃចុងជើង ញ័រអស់សព្វប្រាណ...ខ្ញុំក៏ឡើងទៅគេងវិញ...សម្លេងគោះទ្វាក៏បានបន្លឺមកម្តង...ខ្ញុំពិតជាមិនដឹងថយើត្រូវធ្វើយ៉ាងណាឡើយ ព្រោះខ្ញុំនៅម្នាក់ឯង...ខ្ញុំក៏សម្រេចចិត្តថាដើរទៅបើកទ្វាដោយមបានកាន់ពិលដែកធំមួយទុកសាគួបើ មានជនអាក្រក់ងាយស្រួលនឹងវាយវាឱ្យងាប់តែម្តង...តែពេលបើកទ្វាគឺគ្មាននរណាសោះមានតែកៅអីមួយនាកណ្តាលល្វែងផ្ទះកំពុងតែយោលយោគតែឯង...ខ្ញុំដើរចុះទៅខាងក្រោមជាមួយនឹងអារម្មណ៍ដ៏សែនព្រឺព្រួចព្រោះ វាតែងតែមានអ្វីសម្លឹងមកខ្ញុំជាប់ជានិច្ចជាពិសេសនោះគឺ សម្រឹបជើងបានបន្លឺឡើងនាខាងក្រោយខ្នងខ្ញុំជាប់...រាល់ពេលដែលខ្ញុំងាកសម្លឹករកមើលគឺគ្មានឃើញអ្វី គឺមានតែភាពទទេស្អាតតែប៉ុណ្ណោះ...ខ្ញុំក៏សម្រេចចិត្តតេទៅអ្នកម៉ាក់ម្តងទៀតក៏ប៉ុន្តែមិនអាចទាក់ទងទៅ កាន់ពួកគាត់បានឡើយព្រោះសេវ៉ាទូរស័ព្ទបានធ្លាក់អស់ទៅហើយ...។ ខ្ញុំបានត្រឹមតែអង្គុយអោបក្បាលជង្គង់នៅក្បែរសាឡុង
ប្រាវ!!!

សម្លេងធ្លាក់បែកចេញមកពីខាងលើ ខ្ញុំរត់ឡើងទៅខាងលើនៅពេលនោះស្រាប់ មានមនុស្សស្រីម្នាក់ដែលមានភ្នែកសស្លែតគ្មានប្រស្រីផ្ទៃមុខពោពេញទៅ
ដោយស្នាមដាច់រយះគួរឱ្យខ្លាច...ខ្ញុំឃើញបែបនេះក៏ងាកក្រោយ បម្រុងនឹងរត់ចុះក្រោមវិញក៏ប៉ុន្តែ ខ្ញុំត្រូវបានអ្វីម្យ៉ាងមលរុញច្រានខ្ញុំទម្លាក់ចុះពីលើរមៀលតាមកាំជណ្ដើរ ខ្ញុំក្រោកមកវិញដោយស្ទាបក្បាលព្រោះវាឈឺខ្លាំងពេក...ទេ!ទេ!ឈាម ឈាមច្រើនណាស់ នៅពេលនោះខ្ញុំភ័យខ្លាចខ្លាំងណាស់...ទូរស័ព្ទលើតុក៏រោទ៍
     «អាឡូ!ខ្ញុំជាគ្រូពេទ្យ តើនេះគឺជាផ្ទះរបស់អ្នកស្រី រដ្ឋដាវ៉ាន់មែនទេ?»
     «ចាស៎៎!នេះគឺផ្ទះរបស់គាត់ តើលោកមានការអ្វីមែនទេ?»
     «គឺ..គឺ...រថយន្តរបស់គាត់ដែលមានប្រុសពីរនាក់ រួមទាំងស្រីម្នាក់ទៀតបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំ ផ្លូវលេខ51 ឥលូវនេះពួកគាត់បានបាត់បង់ជីវិតទៅហើយ ដូច្នេះសូមក្រុមគ្រួសារនៃសពមេត្តារៀបចំផ្ទះសម្បែងឱ្យហើយទៅ បន្តិចទៀតនេះរថយន្យសាមុយដឹកសពនឹងទៅដល់នាពេលបន្តិចទៀតនេះ...»
គ្រាន់តែឮប៉ុននេះខ្ញុំក៏របូតធ្លាក់ទូរស័ព្ទជ្រុះពីដៃ...ព្រោះវាជាដំណឹងដ៏សែនសោកសៅបំផុត...មួយស្របក់ក្រោយមកឡាននោះក៏បានមកដល់ ពេលគេរៀបចំដាក់សាកសពចុះខ្ញុំក៏ទាញបើកមុខមើល...តែ..តែ...នឹងក្រុមគ្រួសារខ្ញុំឡើយ 
វាគឺជាស្រ្តីម្នាក់ដែលបានប៉ងសម្លាប់ច្ញុំអម្បាញមិញនេះទេតើ...ស្រាប់តែនាងបានបើកភ្នែកធំៗក្រឡោតៗមកដាក់ខ្ញុំ...ខ្ញុំក៏រត់ចូលផ្ទះហើយបិទទ្យាយ៉ាងជិត...ព្រោះកំពុងមានប្រុសស្រីជាច្រើននាក់បានដើរសំដៅមករកខ្ញុំដោយក្នុងដៃពួកគេម្នាក់ៗសុទ្ធសឹងតែជាកាំបិត...ខ្ញុំបែកញើសសស្រាក់  មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ ស្រាប់តែមានក្មេងស្រីម្នាក់បានទម្លាក់ក្បាលមកហើយយកកាំបិតមកចាក់ ខ្ញុំតែម្តង...។
     «ធានី!ធានីកូន!តើកូនយល់សុបិន្តសម្លែកមែនទេ?»
ខ្ញុំដឹងខ្លួនឡើងកំពុងតែគេងនៅលើគ្រែដោយខ្លួនប្រាណរបស់ខ្ញុំបែកញើសជោក អស់ ហើយនៅជុំវិញខ្ញុំគឺមានអ្នកគ្រប់គ្នានៅជុំជិត...ខ្ញុំឃើញបែបនេះសែនសប្បាយចិត្តក្រៃលែងព្រោះអ្វីទាំងអម្បាលម៉ានវា គ្រាន់តែជាសុបិនដ៏អាក្រក់មួយប៉ុនណ្ណោះ...ខ្ញុំក៏ក្រោកឡើងមកអោប ពួកគាត់ទាំងអស់គ្នាដោយក្តីសប្បាយរីករាយឥតឧបមា...៕
                                  ៚ចប់៚
ដោយ:វេស្សភូ

«មហិច្ឆតា»

«មហិច្ឆតា»

ខ្ញុំឈ្មោះ ភិ នល័យ អាយុ21ឆ្នាំ ជាជនជាតិខ្មែរ តែប៉ុន្មានឆ្នាំមុន ខ្ញុំបានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក...
ការរស់នៅស្រុកគេវាងាយស្រួលដូចស្រុកយើងឡើយ ។ 
ហើយខ្ញុំទៅអាមេរិកនោះទៀតសោតគឺធ្វើការងារកំប៉ិចកំប៉ុក រកលុយទុកចំណាយផ្សេងៗស្ទើរពុំបាន ព្រោះរបស់របនៅទីនោះថ្លៃខុសពីស្រុកយើង។

ក្នុងពេលជាង5ខែ ខ្ញុំបានស្គាល់នារីHigshowម្នាក់
គេជាជនជាតិអាល្លឺម៉ង់ នាងឈ្មោះ Juicesena 
ខ្ញុំបាននិយាយលេងនឹងសួរដេញដោលពីនាងសព្វបែបយ៉ាងក្នុងឱកាសឈប់សម្រាកដែលនាងមកលេងផ្ទះខ្ញុំ ពួកយើងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ បន្ទាប់មកមិនដឹងយ៉ាងម៉េចខ្ញុំក៏បានសួរនាងរហូតដល់ ការកាន់សាសនា

«សម្លាញ់សព្វថ្ងៃឯងកាន់សាសនាអ្វីដែរ ព្រោះមើលទៅឯងដូចជាមិនសូវខ្វាយខ្វល់អំពីការគោរពបូជាបុណ្យផ្សេងៗក្នុងប្រទេសសោះ រាល់ពេលដែលគ្នាជួបឯងក្នុងឱកាសទាំងនោះ»

«គឺ...គឺ...គ្នាគោរពសាសនាS.Y តើឯងមានអ្វីទើបសួរយើងដល់រឿងនេះ»

«ទេគ្នាគ្រាន់តែចង់ដឹងធម្មតាប៉ុណ្ណោះ»

«ឯងចង់ដឹងទេថា តើវាមានភាពអស្ចារ្យយ៉ាងណាទើបយើងគោរពវា?»

«ពិតជាចង់ហើយ ចេះសួរទៅកើតមីឆ្គួតនេះ»

«សាសនានេះ រាល់នរណាម្នាក់បានកាន់វាហើយ អ្នកនោះចង់បានអ្វី សុំអ្វីនោះនឹងបានដូចបំណង ចង់ល្បី ចង់ក្លាយជាសេដ្ឋីយ៉ាងម៉េចក៏បានដែរឱ្យតែឯងអាចធ្វើរឿងមួយ...»

ខ្ញុំគ្រាន់តែឮឈ្មោះសាសនាដ៏ចម្លែកនោះហើយខ្ញុំចាប់ផ្តើមឆ្ងល់ហើយក៏ចង់ដឹងអំពីវា ហេតុអ្វីវាមានសភាពអស្ចារ្យយ៉ាងនេះ ម្យ៉ាងវិញទៀតខ្ញុំក៏មិនសូវប្រឡូកប្រលាក់ជឿទៅលើរឿងឥតបានការទាំងនោះដែរ តែដោយសារលុយនឹងកិត្តិយស ខ្ញុំបានស្វែងរកវា...។ 

ដំបូងឡើយ ខ្ញុំបានឱ្យJuicesena ជូនខ្ញុំទៅទីតាំង
ដើម្បីបានក្លាយទៅជាសមាជិកនៃសាសនាថ្មីមួយទៀត ។ ពេលទៅដល់ទីនោះមិត្តខ្ញុំនាងបានអង្គុយចាំនៅខាងក្នុងរថយន្ត ឯខ្ញុំក៏ដើរចូលទៅដោយឥតអាក់  ពេលនោះចូលទៅដល់ឃើញបរិវេណខាងក្នុងទីកន្លែងនោះវាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ស្រាប់តែមាននរណាម្នាក់កំពុងតែដើរមកតាមជាប់ខាងក្រោយខ្នងខ្ញុំ ពេលបែរមុខទៅ....

ស្អែកព្រឹក  វាពិតជាប្លែកក្នុងអារម្មណ៍ខ្ញុំខ្លាំងណាស់
គ្រាន់តែថ្ងៃចាំងភ្នែកបន្តិចសោះក៏ខ្ញុំកើតក្តីឆាបឆេះអារម្មណ៍ដែរ ខ្ញុំតាមធម្មតាជាមនុស្សមានចរឹតរម្យទមណាស់។ 

ខ្ញុំក៏ចាប់ទាញវាំងននបិទ ហើយក៏ដើរទៅកាន់កញ្ចក់
សម្លឹងឥតដាក់នេត្រា រហូតមានសភាវៈអរូបកាយ
បានបង្ហាញនៅក្នុងកញ្ចក់ ហើយវាបាននិយាយមក
កាន់ខ្ញុំដោយសំឡេងជាភាសាEnglishពាក្យខ្លះស្តាប់បានពាក្យខ្លះក៏អត់...

«នាងបានចូលរួមក្នុងកិច្ចវិញ្ញាណហើយ តើនាងចង់បានអ្វីព្រោះពេលនេះនាងគឺជាម្ចាស់នៃយើងហើយ តែនាងត្រូវចាំថា ការប្រាថ្នាគឺមានការដោះដូរ»

«ចាស៎៎!តើវាតម្រូវដោះដូរជាមួយនឹងអ្វីទៅ? ព្រោះខ្ញុំគ្មានប្រាក់ទើបខ្ញុំចូរខ្លួនធ្វើជាសមាជិករបស់អ្នក»

«វាមិនច្រើនឡើយ គឺគ្រាន់តែ...សុំព្រលឹងនាងធ្វើជា
....របស់យើងប៉ុណ្ណោះ»

_________
ដំបូងឡើយ ខ្ញុំភ្ញាក់ខ្លួនព្រើតជាមួយនឹងការដោះដូរ
ស្រាប់តែមួយសន្ទុះខ្ញុំក៏ឆ្លើយហត្ថលេខីជាផ្លូវការតែម្តង ទាំងដែលខ្ញុំពេលនេះក៏ពុំយល់ពីខ្លួនឯងនាពេលមុនដែរ វាគឺជារឿងដ៏គួរឱ្យខ្លាចរអា...

ព្រះសូរិយា យាត្រាអស្តង្គត ងងឹតសុងសូន្យប្តូរជំនួស
មកនៅផ្ទៃមេឃាពណ៌ខៀវស្រងាត់ ថែមទាំងបន្លឺមក
នូវសំឡេងផ្គរន្ទះ ភ្លើងកាំរន្ទះបាញ់ពុះជ្រែកអស់ផែនពសុធានាភពផែនដី ភាពកក្រើករំជើបរំជួល នាំឱ្យខ្ញុំឡើងក្រោកដើរទៅកាន់កញ្ចក់ដ៏មុតថ្លានៅជំហៀងគ្រែ...ខ្ញុំក៏បានធ្វើកិច្ចតាមអ្វីដែលមេសាសនាបាន
ប្រៀនប្រដៅខ្ញុំ បន្ទាប់មកខ្ញុំក៏បាននិយាយតែម្នាក់ឯង
ទៅកាន់ផ្ទៃកញ្ចក់ដោយសភាពហាំងក្លា ដូចជាមានអំណាចអស្ចារ្យអ្វីមួយមកសន្ធិតលើខ្ញុំយ៉ាងដូច្នេះ ។  ក្តីប្រាថ្នារបស់ខ្ញុំ គឺចង់ក្លាយជាតារាចំរៀងស្រីដ៏ល្បីល្បាញម្នាក់ប្រចាំអាមេរិក....

ព្រឹកព្រាងរៀងរះភ្លឺច្បាស់អស់ព្រះអាទិត្យ ខ្ញុំក៏បានដាក់ពាក្យចូលក្នុងផលិតកម្មដ៏ល្បីឈ្មោះមួយ

ទៅដល់ភ្លាម ពួកគេហាក់ស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់
បំផុត...

អស់រយះកាលជាង1សប្តាហ៍ប៉ុណ្ណោះខ្ញុំបានរកប្រាក់
ចំណូលវាល់លានចូលក្នុងកាតរបស់ខ្ញុំ ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំបានល្បីល្បាញសុះសាយអស់ពិភព
អ្នកគាំទ្រសិល្បៈ ពេលខ្លះខ្ញុំក៏មិនចង់ចេញទៅណាមកណាដែរ ព្រោះមានមនុស្សម្នាជាច្រើនតែងតែតាមយកព័ត៌មាននឹងសុំហត្ថលេខាជាដើម នេះក៏ព្រោះខ្ញុំគឺជាតារាចម្រៀងលំដាប់ជួរផងដែរទើបធ្វើឱ្យពិភពនៃចក្រវាឡមួយនេះវិលខ្ញាល់តែម្តង...។

ភាពសុភាពរាបសាជាស្រ្តីខ្មែរបានរលុបសាបរលាបអស់គ្មានសល់ តែវាប្តូរជំនួសមកវិញនូវការស្លៀកពាក់លេចលើលេចក្រោម ពេលខ្លះស្ទើរតែមិនស្លៀកពាក់ក៏មានដែរ ។ 

នៅពីក្រោយឆាកជីវិតនៃស៉ីវីល័យភាព នឹងភាពល្បីល្បាញ វាមានរឿងដ៏រន្ធត់ជាច្រើនដែលប្រិយមិត្តទាំងឡាយពុំបានជ្រាបពីមុនមក ... ជារៀងរាល់យប់ ខ្ញុំតែងតែគេងយង់សុបិនចម្លែកៗជាច្រើន ពេលខ្លះខ្ញុំក៏ស្រែកយំទាំងកណ្តាលអាធ្រាតក៏មាន ក្នុងយប់ខ្លះទៀតខ្ញុំក៏រត់ទៅយកកាំបិតមកចាក់លើខ្លួនឯង 

ដោយសារភាពច្របូកច្របល់ទាំងអស់នេះហើយ ទើបធ្វើឱ្យខ្ញុំសម្រេចចិត្តស្វែងរកមិត្តសម្លាញ់Juicesena ខ្ញុំខំប្រឹងទាក់ទងនាងគ្រប់មធ្យោបាយទាំងអស់ ក៏ប៉ុន្តែគ្មានបានការឡើយ
មិនថា IG Twitter line អ្វីក៏ដោយក៏នៅតែគ្មានដំណឹងពីនាងដដែល ខ្ញុំឆែកចូលទៅកាន់គណនីFacebookរបស់នាង 

ស្រាប់តែវាបានលោតSttជាច្រើនដែលបង្ហាញពីការឈឺចាប់របស់នាងបន្ទាប់ពីកាន់សាសនាមួយនោះ សារចុងក្រោយគឺជាវីដេអូនៃការស្លាប់របស់នាង នាងបាននិយាយរៀបរាប់ប្រាប់ទៅកាន់មិត្តក្នុងហ្វេសប៊ុកអំពីរឿងរ៉ាវចម្លែកទាំងនោះ ទាំងទឹកភ្នែកហូរសស្រាក់ ប៉ុន្តែគ្មាននរណាមួយជឿនាងឡើយ ជាង1នាទី នាងក៏ត្រូវបានរបូតជ្រុះក្បាលចេញពីស្មា ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពាសពេញបណ្តាញសង្គម ហើយក្រុមអ្នកជំនាញស្រាវជ្រាវក៏ពុំមានអំណះអំណាងណាមួយច្បាស់លាស់ដើម្បីបង្ហាញដល់មហាជនឱ្យបានជ្រាបឡើយ ។

ក្នុងយប់នោះខ្ញុំចាប់ផ្តើមភ័យបុកពោះ ចំពោះសាសនាមួយនោះ ខ្ញុំប៊ិសនឹងត្រូវបាត់បង់ជិវិតម្តងៗទៅហើយ ទើបធ្វើឱ្យខ្ញុំចង់ចាកចេញពីវាឱ្យបានឆាប់បំផុត នៅពេលនោះខ្ញុំបានលួចរត់ចាកចេញពីសហរដ្ឋអាមេរិកដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ 

ពេលក្រុមគ្រួសារខ្ញុំដឹង គាត់ពិតជាភ្ញាល់ផ្អើលជាខ្លាំង
ពួកគាត់បាននាំខ្ញុំទៅវត្តនៅឯស្រុកស្រែដើម្បីស្រោចទឹកជម្រះបាប...

កេរ្ដិ៍ឈ្មោះរូលីនណាសាបានរលុបបាត់ពីការចងចាំរបស់ប្រិយមិត្តដែលធ្លាប់តែងុបងល់គាំទ្រខ្ញុំ ក៏ព្រោះតែពេលនេះខ្ញុំមិនបានកាន់សាសនានោះទៀតឡើយ ហើយវាក៏ធ្វើឱ្យជីវិតដ៏សាមញ្ញរបស់ខ្ញុំបានវិលត្រឡប់មកវិញ ខ្ញុំពុំអាចយកទ្រព្យសម្បត្តិទាំងអំបាលម៉ានបានឡើយ...។

កន្លងជាង1ខែទើបខ្ញុំផុសSttដ៏ខ្លីទាក់ទងនឹងវា ស្រាប់តែមានមនុស្សរាប់សិបអ្នកបានinboxមកខ្ញុំសួរដេញដោលពីរឿងទាំងអស់នោះ ខ្ញុំក៏ប្រាប់អ្វីដែលខ្ញុំបានដឹង តែក៏ហាមប្រាមពួកគេចំពោះការធ្វើរឿងមិនត្រឹមត្រូវផងដែរ តែតាមការសង្កេតរបស់ខ្ញុំ ពួកគេសុទ្ធសឹងតែជាពពួកមនុស្សលោភលន់ឥតខ្លាចរអាដូចកាលខ្ញុំពីមុនអ៊ីចឹង...

ពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សដែលចង់ដឹងចង់កាស់កកាយពីវាត្រូវបានស្លាប់ម្តងមួយៗរហូតដល់...

          ចប់
ដោយ:វេស្សភូ

"អបិយជំនឿ"

«អបិយជំនឿ»
ដោយ:វេស្សភូ

«លោកបងឃើញទេ!កូនៗយើង និងអ្នកផ្ទះយើងទាំងអស់ត្រូវបានស្លាប់ដោយសារតែលោកបងនៀក មិនជឿអារឿងអបិយជំនឿស្អីទាំងអស់នឹង លូវបងឃើញហើយនៅ?ឃើញនៅថាពេលនេះវាកំពុងតែមានអ្វីកើតឡើង មនុស្សជាទីស្រលាញ់ទាំងអស់ត្រូវបានស្លាប់យ៉ាងវេទនាម្តងម្នាក់ៗ...»

«ឱ្យបងសូមទោស! បងពិតជាខុស ពិតជាខុសខ្លាំងណាស់ដែលបងមិនជឿអូន ឥលូវបងជឿហើយ អូនចង់ដាក់ទោសយ៉ាងម៉េចក៏បានឱ្យតែអូនព្រមឈប់ខុសបង»

«ដាក់ទោសហ៌ គិតថាអូនគួរដាក់ទោសមនុស្សក្បាលរឹងដូចជាបងយ៉ាងម៉េច?....

_____________

ការទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះវាបានបង្ហាញខ្លួនហើយនោះគឺ ផ្ទះបុរាណដែលមានទំហំធំល្មមមួយសង់ឡើងគ្របដោយដើមរុក្ខជាតិនានា...ធ្វើឱ្យផ្ទះទាំងមូលប្រកបដោយប្រណិតភាពនឹងស្រស់ស្អាតតាមបែបថ្លៃថ្នូរដូចជាពូជពង្សយើងអ៊ីចឹង ឯនៅខាងក្រោយផ្ទះមានស្រះទឹកនិងងសួនផ្កាចម្រុះពណ៌ លើទីដីដែលយើងសាងសង់ផ្ទះនេះសោត គឺជាដីកេរ្តិ៍របស់ខ្មោចម៉ែខ្ញុំ គាត់បានប្រគល់មកឱ្យនៅមុនពេលគាត់ស្លាប់...។

ខ្ញុំឈ្មោះកេសី ជាប្រពន្ធ លោករឹទ្ធិ ដែលជាអ្នកជំនួញក្នុងស្រុកមួយរូប ...ពួកយើងរៀបការជាមួយគ្នាអស់រយ:ពេលជាង20ឆ្នាំមកហើយ ហើយក៏មានកូនប្រុសម្នាក់និងស្រីម្នាក់ ។

នេះជាថ្ងៃដំបូងដែលខ្ញុំនិងគ្រួសារផ្លាស់ប្តូរមករស់នៅលើផ្ទះថ្មីមួយនេះដោយមិនទាន់បានរៀបចំពីធី សុំសុខសួស្តីឬក៏ហៅថាពិធីសូត្រមន្តឡើងផ្ទះតាមទំនៀមទន្លាប់របស់ខ្មែរយើងឡើយ...ក្នុងយប់ដដែលនោះ ខ្ញុំនិងស្វាមី អង្គុយជជែកគ្នានៅរានហាលលើផ្ទះ ដោយកូនៗរបស់យើង គឺគេនាំគ្នាចូលបន្ទប់គេងអស់ហើយ នៅឡើយតែខ្ញុំនិងប្តីប៉ុណ្ណោះដែលមិនទាន់គេង ខ្ញុំអង្គុយសុខៗក៏ស្រាប់តែភ្ញាក់ខ្លួនព្រើត 
ចំពោះរឿងដែលយើងមិនទាន់បានរៀបចំពីធីសម្រាប់កេហដ្ឋានថ្មីមួយនេះ ព្រោះកាលពីជាង20ឆ្នាំមុន មានបងប្អូនសាច់ឆ្ងាយខ្ញុំម្នាក់ត្រូវស្លាប់ទាំងមួយគ្រួសារក៏ដោយសារតែឧបទ្រពចង្រៃបានតាមយាយីពួកគេតាំងតែពីថ្ងៃដំបូងដែលពួកគេចូលទៅរស់នៅក្នុងផ្ទះនោះរហូត ដល់ពួកគេឈឺស្លាប់គ្រប់ៗគ្នា...។

«បង!អូនគិតថាយើងគួរើសពេលាថ្ងៃណាដើម្បីរៀបចំ
សូត្រមន្តឡើងផ្ទះ»

«ឡើងផ្ទះស្អីអូន សម័យនេះទៅហើយ គេឈប់ធ្វើអស់ហើយ អូនឈប់បារម្ភទៅ»

«តែ..តែអូន...»

«មិនបាច់តែស្ករអីទេ ឆាប់ចូលគេងទៅ បងងងុយហើយ»

គាត់អង្អែលក្បាលខ្ញុំហើយក៏ដើរចូលទៅខាងក្នុង ពេលខ្ញុំងាកក្រឡេកមើលទៅគាត់ ស្រាប់តែឃើញតែដងខ្លួនតែបាត់ក្បាល ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ខ្ញុំក៏ប្រញ៉ាប់ រត់ចុះទៅខាងក្រោមអុតធូប...

"សូមអារុក្ខអារក្សអ្នកតាអស់អ្នកជាទេព្តាទាំងឡាយទាំងពួងដែលថែរក្សានៅលើទឹកដីមួយនេះ សូមអស់លោកអ្នកមេត្តាកុំប្រកាន់ទោសពៃរ៍អ្វីចំពោះកូនចៅអី ថ្វីត្បិតអីស្វាមីខ្ញុំករុណាថ្លោះថ្លោយពាក្យសម្តីមិនសមរម្យចំពោះបារមីដ៏សក្តិសិទ្ធិរបស់អស់លោក...ព្រឹកស្អែកនេះកូនចៅនឹងថ្វាយចេកអំបូងដូងទុំនំផ្អែមជូនដល់អស់លោកអ្នកសែបសោយដោយក្តីសប្បាយ..."

ខ្ញុំក៏យកធូបទៅដោតនៅគល់ស្វាយក្បែរផ្ទះ ព្រោះផ្ទះខ្ញុំពុំទាន់មានព្រះភូមិនៅឡើយ...

ស្រមោលខ្មៅខ្មួលខ្មាញ់បានហោះចូលទៅខាងក្នុងផ្ទះខ្ញុំយ៉ាងលឿន ខ្ញុំក៏ប្រញ៉ាប់រត់ឡើងទៅខាងលើ....

តែគ្មានអ្វីដែលគួរឱ្យកត់សំគាល់ឡើយ ក្រៅតែពីរូបថតអ្នកម៉ាក់របស់ខ្ញុំ វាបានជ្រុះធ្លាក់បែកខ្ចាត់ខ្ចាយពាសពេញផ្ទះ...ចិញ្ចើមឆ្វេងផ្តើមញ៉ាក់ឥតឈប់ឈរ
រីឯខ្យល់ក៏បោកបក់ខ្លាំងឡើងៗនេះគឺជាប្រផ្នូលមិនល្អ ខ្ញុំក៏សំពះបែរបន់ទើបអ្វីៗប្រែមកសភាពដូចដើមវិញ...។

១ខែកន្លង...

កល្យាណ ដើរឡើងមកខាងលើផ្ទះដោយសភាពទឹកមុខស្លេកស្លាំង

«កល្យាណ!កូនកើតអីមែនទេ?ទើបស្លេកយ៉ាងនេះកូន!»

«ចា៎៎ស!គឺកូនអត់អីទេ អ្នកម៉ែធ្វើអីក៏ធ្វើចុះ»

«ទេ!កូនប្រាប់ម៉ែភ្លាមមក នឹងអាលបាននាំទៅផ្ទះគ្រូខ្មែរ»

«ស្អីគេ?គ្រូខ្មែរចឹងហ៌?»

«បងកើតអីទៀតហើយនឹងបានជាស្រែកខ្ទរដល់ផ្ទះ១ផ្ទះ៣ចឹងហាស់បង?»

«អូនឯងល្មមឈប់អាដែងជំនឿងប់ងល់នឹងបានហើយ ព្រោះបងវាធុញ ធុញខ្លាំងណាស់»

«បងមិនមែនជាអូន បងមិនដឹងឡើយ ព្រោះអូនធ្លាប់មានប្រវត្តិទើបអូនមានការព្រួយបារម្ភ...»

គាត់ដើរចុះទៅដោយមិនតប

ខ្ញុំក៏និមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តនៅក្នុងផ្ទះ

ពិធីហៀបនឹងប្រារព្ធ ដែលលោកអាចារ្យនឹងយាយៗចាស់ៗកំពុងតែរៀបចំធ្វើបាយសីនឹងគ្រឿងរៀបពិធីផ្សេងទៀតសុខៗស្រាប់តែ រឹទ្ធិស្វាមីខ្ញុំបានមកបោចចោលនឹងធាក់កម្ទេចកម្ទីរបស់របរទាំងអស់ខ្ទេចគ្មានសល់...

ស្រមោលខ្មៅខ្មួលខ្មាញ់បានហោះត្របាញ់ចំ រឹទ្ធិ ធ្វើឱ្យនាយដួលផ្ងាក្រោយទាំងកំរោល

ខ្ញុំក៏ប្រញ៉ាប់រត់ទៅជិតគាត់ អង្រួនឱ្យគាត់ដឹងខ្លួន ស្រាប់តែភ្នែករបស់គាត់ប្រែមកជាក្រហមថ្លែ លោកតាសុន ក៏និមន្ត ពិនិត្យបងរិទ្ធិ ស្រាប់តែ បងរឹទ្ធិបានធាក់លោកតាពេញទំហឹងធ្វើឱ្យគាត់ធ្លាក់ជុងឈើសម្រាប់ដាក់សម្រាស់ការពារដើមម្ទេស ចំបំពង់កស្លាប់មួយរំពេចន៍...ឯបងរឹទ្ធិ ក៏បែរមកច្របាច់កខ្ញុំ 
ខ្ញុំពិតជាពិបាកក្នុងការដកដង្ហើមខ្លាំងណាស់ ព្រោះកម្លាំងរបស់គាត់ហាល់ដូចជាខ្លាំងក្លាមិននឹកស្មានដល់...

«ពុកឈប់សិន!លោកពុកចង់ធ្វើអីអ្នកម៉ែ?»

កុសលកូនប្រុសពៅខ្ញុំបានរត់មកចាប់ទាញដៃឱពុករបស់គេចេញពីកខ្ញុំ 

«កុសល...កូន...កូន...ឆាប់ទៅយកព្រះពុទ្ធរូបនៅក្នុងទូរមកឱ្យម៉ែ...លឿន...មក»

«បាទ បាទម៉ែចាំខ្ញុំកូនយកឱ្យ»

បន្ទាប់ពីយកព្រះមកដាក់ចំមុខគាត់ហើយ គាត់ក៏ដួលព្រុសសន្លប់ស្តូកស្តឹង...។

___________

អ្នកស្រីពិសីក៏ទៅរក គ្រូ...

«ម៉ែគ្រូ ម៉ែគ្រូជួយអញ្ជើញមើលជោគជតារាសីឱ្យខ្ញុំនិងគ្រួសារបន្ទិចបានទេ?» លោកស្រីកេសីនិយាយដោយញ័រមាត់អក្ការ:ភិតភ័យ

ស្រ្តីចំណាស់សក់កន្រ្ទើងរើងក៏ចាប់មុខរបស់កេសីមើល មួយសន្ទុះទើបគាត់ពោលបែបកាចៗទៅវិញ

«រាសីពួកឯងពិតជាស្រុតចុះខ្លាំងណាស់នាដើមខែនេះ ហើយក៏មានវិញ្ញាណអសុរកាយមកតាមយាយីសមាជិកគ្រួសាររបស់ឯងណាម្នាក់ដែលមានរាសីខ្សោយខ្លាំងជាងគេ បើឯងមិនគិតរកវិធីក្នុងការលើកជោគជតារាសីឱ្យបានលឿនទេនោះ ពួកឯងច្បាស់ជាស្លាប់ម្នាក់ម្តងៗជាពុំខាន»

«តើធ្វើយ៉ាងម៉េចទៅអ្នកគ្រូ»

ទៅផ្ទះសិនចុះ ទាល់តែថ្ងៃសីលពេញបូរមីទើបអាចប្រារព្ធពិធីនេះបាន តែឯងត្រូវយកខ្សែសីមានេះទៅព័ទ្ធជុំវិញផ្ទះឱ្យបានមុនថ្ងៃលិច ឆាប់ទៅ!!!»

«ចា៎៎!ចា៎៎!អ្នកគ្រូ»

លោកស្រីក៏ធ្វើដំណើរទៅផ្ទះវិញដោយរទេះគោ ហេតុថាតាមផ្លូវពោរពាសដោយជង្ហុកពេកទើបធ្វើឱ្យខ្សែសីមារបស់អ្នកគ្រូឱ្យត្រូវបានជ្រុះបាត់...

ពេលគាត់ទៅដល់ផ្ទះ ចុះពីលើរទេះគោភ្លាមគាត់ក៏លូកខ្សែសីមាពីក្នុងហោប៉ៅតែរកពុំឃើញសោះធ្វើឱ្យគាត់កើតក្តីភ័យស្លន់ស្លោ...

«អើយអ្នកអើយអ្នកឆាប់ឡើងម៉ោ»
យាយសំស្រែកហៅលាយជាមួយនឹងទឹកភ្នែកហូររហាម

«កូនខ្ញុំ តើកូនខ្ញុំកើតអី?»

លោកស្រីកេសី ឡើងដល់ទន់ជង្គង់ដួលព្រុស ព្រោះ
កល្យាណកូនស្រីគាត់បានដេកស្តូកស្តឹងឯនាយល្វែងចន្ទ...ដោយមានយាយសំនឹងកុសលអង្គុយជុំវិញ

«កេសី!កូនឯងនាងដើរជាន់"ពែ"ដែលអាឌឿនវាសែនព្រេនដល់ខ្មោចឪវាឯវាលស្រែឯណោះ ហើយកូនឯងវាប្រាប់អញ់ថាវាដើរជាន់តែមិនដឹងថាវាជាស្អី ហើយក៏មិនប្រាប់អ្នកណារហូតដល់ឥលូវទើបវាប្រាប់អញ់...ហើយក៏ត្រូវខ្មោព្រាយដាក់បណ្តាសាដែលកូនឯងមិនបានសុំខមាទោសគេ»

«ឱ!កល្យាណកូន ហេតុអីក៏កូនមិនប្រាប់ម៉ែសោះអ៊ីចឹងកូន...កុសលកូនឆាប់ទៅហៅពុកឯងនៅឯចម្ការមកកូនប្រុស»

«បាទអ្នកម៉ែ»

«តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឱ្យកូនខ្ញុំរួតផុតពីបណ្តាសានោះ?»

«ឯងត្រូវរៀបចំកន្ទោងខៀវ(ពែ)ថ្វាយដល់វិញ្ញាពពួកព្រាយបិសាចអស់ទាំងនោះ»
 
ការរៀបចំសែនពែរបែរបន់ហើយ នៅតែមិនជាទាល់តែសោះ
ទើបមានគ្រូពូកែម្នាក់បានមកជួយគន់គូមើលអំពីនាងទើបដឹងថា នាងត្រូវបានជីដូនជីតាប្រកែប្រកាន់ចំពោះពាក្យសម្តីរបស់
ឪពុកនាង...យប់បានឈានចូលមក នៅឡើយគ្មានការអុចធូបបែរបន់ដល់ជីដូនជីតាឡើយ

ពពួកព្រាយបិសាចបានស្រែកសើចក្អាកក្អាយ មួយសន្ទុះក្រោយមក កល្យាណបានដាច់ក្បាលជ្រុះចេញពីស្មា.....សាកសពរបស់នាងត្រូវបានបញ្ចុះនៅវាលស្រែនោះដោយដាក់កន្ទោងកប់ជាមួយ ពេលទៅដល់ផ្ទះ អ្វីៗគ្រប់យ៉ាងបានធ្វើឱ្យប្តីប្រពន្ធទាំងពីរ
យំខ្សោះនេត្រា ព្រោះ កូនប្រុសរបស់ខ្លួនត្រូវបានដេកស្លាប់ដោយមានតែក្បាលនៅលើក្តាប៉ុណ្ណោះ...

«លោកបងឃើញទេ!កូនៗយើង នឹងអ្នកផ្ទះយើងទាំងអស់ត្រូវបានស្លាប់ដោយសារតែលោកបងនៀក 
មិនជឿអារឿងអបិយជំនឿស្អីទាំងអស់នឹង លូវបងឃើញហើយនៅ?ឃើញនៅថាពេលនេះវាកំពុងតែមានអ្វីកើតឡើង មនុស្សជាទីស្រលាញ់ទាំងអស់ត្រូវបានស្លាប់យ៉ាងវេទនាម្តងម្នាក់ៗ...»

«ឱ្យបងសូមទោស! បងពិតជាខុស ពិតជាខុសខ្លាំងណាស់ដែលបងមិនជឿអូន ឥលូវបងជឿហើយ អូនចង់ដាក់ទោសយ៉ាងម៉េចក៏បានឱ្យតែអូនព្រមឈប់ខុសបង»

«ដាក់ទោសហ៌ គិតថាអូនគួរដាក់ទោសមនុស្សក្បាលរឹងដូចជាបងយ៉ាងម៉េច?....

                               "ចប់"

"ទូរទឹកកកមួយទឹក"

«ទូរទឹកកកមួយទឹក»

កាលពីប៉ុន្មានឆ្នាំមុនម៉ាក់ខ្ញុំគាត់បានទិញទូរទឹកកក
     ម៉ាក Panasonic មួយគ្រឿងតាមOnline ដោយពុំបានទៅដល់ហាងលក់ផ្ទាល់ឡើយរហូតមានរឿងដ៏គួរឱ្យខ្លាចមួយបានកើតឡើង...

ម៉ោង4រសៀល ខណ:ខ្ញុំកំពុងអង្គុយអានសៀវភៅ
ក្នុងបន្ទប់ អ្នកម៉ាក់ក៏បានខលមកឱ្យខ្ញុំចាំមើលទូរទឹកកកដែលគាត់បានកុម្មង់គេកាលពីព្រឹកមិញឱ្យយកមកដល់ផ្ទះ ...

ខ្ញុំក៏ចេញមកក្រៅ មួយសន្ទុះក្រោយ ក៏មានរថយន្ត
កូរ៉េមួយគ្រឿងបានមកឈប់រួចក៏មានមនុស្សប្រុសវ័យជំទង់2នាក់បានលើកទូរទឹកកកនោះចុះពីឡាន 
ហើយខ្ញុំក៏បញ្ជាឱ្យពួកគេយកចូលទៅខាងក្នុង បន្ទាប់ពីពួកគេរៀបចំហើយអស់ក៏ប្រញ៉ាប់ចេញទៅវិញយ៉ាងលឿន ទោះខ្ញុំហៅឱ្យទឹកញ៉ាំក៏គេមិនឈប់ដែរ តាមមើល ទឹកមុខរបស់ពួកគេហាក់ស្លេកស្លាំង
យ៉ាងខ្លាំង...។

ម៉ោង11:00នាទីយប់
បន្ទាប់ពីចេញមកពីញ៉ាំអីនៅខាងក្រោវិញខ្ញុំក៏ចូលទៅក្នុងបន្ទប់គេង បានមួយសន្ទុះស្រាប់តែ មានអារម្មណ៍ថា ធុំក្លិនស្អុយអ្វីម្យ៉ាង ស្ទើរទ្រាំមិនបាន ខ្ញុំក៏បើកភ្លើងរកមើលពាសពេញបរិវេណបន្ទប់ប៉ុន្តែគ្មានឃើញអ្វីចម្លែកឡើយ ខ្ញុំក៏ចូលគេងវិញបន្ទាប់ពីក្លិនស្អុយបានបាត់ មួយសន្ទុះ ក្លិននោះក៏ភាយមកម្តងទៀត ខ្ញុំក៏សម្រេចចិត្តចុះទៅបន្ទប់បាយ ។

ទៅកាន់តែជិត ក្លិនស្អុយរឹតតែខ្លាំងឡើងៗ ខ្ញុំស្វែងរក
មើលសព្វគ្រប់ទីកន្លែងអស់ហើយនៅតែគ្មានឃើញអ្វី ដូច្នេះខ្ញុំក៏លូកដៃទាញទូរទឹកកកបម្រុងនឹងបើក ស្រាប់តែភ្លើងរលត់
ភ្លឹប ធ្វើឱ្យខ្ញុំពុំអាចមើលអ្វីឃើញទាល់តែសោះ តែទោះបីជាយ៉ាងណា ដៃរបស់ខ្ញុំនៅតែលូករាវនៅក្នុងទូរដដែល ខណ:នោះដៃខ្ញុំបានប៉ះចំនូវអ្វីម្យ៉ាងដែលមានសភាពទន់ៗដូចជាសាច់ ខ្ញុំរាវទូរស័ព្ទពីក្នុងហោប៉ៅមកបញ្ចាំង ស្រាប់តែអ្វីដែលខ្ញុំស្ទើរធ្លាក់ថ្លើម

នោះគឺ ក្នុងទូរទឹកកកពោរពេញដោយបំណែកសាកសព ដែលក្នុងនោះគឺក្បាលរបស់មនុស្សស្រីដែលត្រូវបានគេកាត់ចេញពីស្មាគួរឱ្យរន្ធត់ មានស្នាមរយះដាច់ដោចមើលពុំយល់រីឯភ្នែកនាងពោរពេញដោយកំហឹងសម្លឹងមកខ្ញុំ ខ្ញុំក៏ចាប់ទាញទូរបិទវិញ រួចក៏ខលទៅកាន់អ្នកម៉ាក់ទាំងដៃញ័រតាតាត់ 

តែវាបានហួសបាត់ទៅហើយ ព្រោះរថយន្តប៉ូលិសកំពុងតែស្ថិតនៅខាងមុខផ្ទះ ហើយពួកគេក៏បានបញ្ជូនខ្ញុំទៅកាន់ប៉ុស្តិ៍នរគបាលដើម្បីកសាងសំណុំរឿង បន្ទាប់ពីនោះខ្ញុំត្រូវបានជាប់ឃុំអស់រយ:ពេលយ៉ាងយូរក្នុងទោសពីបទឃាតកម្មសម្លាប់មនុស្សដោយចេតនា។ វាមានភាពអយុត្ដិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំដែលជាន់ដានរបស់គេ ទាំងដែលខ្លួនមិនបានប្រព្រឹត្ត។ ដូច្នេះសូមពិនិត្យឱ្យបានល្អិតល្អន់មុននឹងទិញអ្វីមួយ ដើម្បីសុវត្ថិភាព 

ដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

«យប់មួយនៅកោះកុង»


នាងខ្ញុំ កញ្ញា ជាកូនស្រីអ្នកខេត្តកំពង់ចាម ហើយនៅពេលនេះ ខ្ញុំសូមលើកយកបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងខ្ញុំកាលពីកន្លងទៅ ដែលខ្ញុំស្ទើរតែក្លាយជាមនុស្សឡប់សតិក្នុងពេលពេញមួយរាត្រីប៉ុណ្ណោះ។

នារដូវភ្ជុំបិណ្ឌ ខ្ញុំ និងមិត្តរួមថ្នាក់ បាននឹងមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងចំនួន២យប់ដែលក្នុងនោះ វីរៈ – ភាលិកា – ប៊ុនថា និងមួយគូទៀតគឺ វីល្លាម និង បុស្បា ពួកគេសុទ្ធតែមានជាគូ រីឯខ្ញុំតែម្នាក់ឯងគត់ដែលគ្មានគូ ព្រោះបង កុសល ជាសង្សារខ្ញុំគាត់ជាប់ធុរៈនៅឯភ្នំពេញ។

លុះរសៀលជ្រាលជ្រេថ្ងៃទេរគងភ្នំណាស់ហើយ ពួកយើងក៏បានបើកឡានយ៉ាងយូរ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ…

ភូស!!!

“វីរៈ! តើឡានមានអ្វីកើតឡើង” ខ្ញុំបន្ទរមុនគេ

“គឺ…គឺខ្ញុំក៏មិនដឹងដូចគ្នា”

“ហ្អើយ! ហើយអារៈឯងនេះបើកឡានយ៉ាងម៉េចទេហ្អា!” កុសលនិយាយដោយបន្ទោសវីរៈ

“អឺ ឯងស្មានតែគ្នាចង់បែបហ្នឹងមែន”

“ទៅ! ឈប់ឈ្លោះប្រកែកគ្នា ហើយគិតនាំគ្នាចុះទៅមើលភ្លាមទៅ ដើម្បីកុំឱ្យថ្ងៃលិចទាន់” បូស្បា និយាយ

បន្ទាប់ពីនោះ ខ្ញុំបានចុះពីលើរថយន្ត ហើយដើរសំដៅទៅកាន់ខាងមុខឡាន ទើបភ្ញាក់ខ្លួនព្រើតស្ទើរគាំងស្មារតី ព្រោះវីរៈ បានបើកឡានបុកឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះ…ខ្ញុំនឹងពួកគេភិតភ័យនឹងទិដ្ឋភាពនោះមែនទែន ព្រោះនេះវាគឺជាប្រផ្នូលមួយមិនល្អទាល់តែសោះ។ បន្ទាប់មក វីល្លាម អូសឆ្មានោះចោលរួច ពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀត។

លុះរាត្រីយប់ម៉ោងប្រមាណជាង៧កន្លះ ទើបពួកយើងដល់ទឹកដីកោះកុងដ៏មនោរម្យ ប៉ុន្តែ ពេលនោះជាពេលយប់ ទើបពុំអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានឡើយ…។ ពួកយើងក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួចក៏បន្តទៅរកជួលបន្ទប់សណ្ឋាគារសម្រាប់គេង ពេលទៅដល់សណ្ឋាគារមួយកន្លែង ពួកយើងបានកុម្ម៉ង់បន្ទប់ចំនួន៤ តែជាប្រភេទបន្ទប់គ្រែមួយសម្រាប់គូស្នេហ៍។

ផ្ទុយទៅវិញ បុគ្គលិកសណ្ឋាគារបានបញ្ជាក់ប្រាប់ថា បន្ទប់គ្រែ១ នៅសល់តែ៣បន្ទប់ប៉ុណ្ណោះ ភាលិកា ក៏បានប៉ះស្មាខ្ញុំដោយថ្នមៗ រួចសម្រួលឱ្យខ្ញុំទៅគេងបន្ទប់ជាមួយគេ និងសង្សារ ក៏ប៉ុន្តែ ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានក្តីសុខរបស់អ្នកដទៃ តួយ៉ាងដូចក្នុងពេលនេះអ៊ីចឹង ភាលិកា ជាមិត្តស្និទ្ធស្នាល ហើយគេមានមិត្តប្រុស តើឱ្យខ្ញុំទៅគេងយ៉ាងម៉េច? ខ្ញុំក៏បដិសេធ ហើយក៏ទៅអើតមើលនៅលើកញ្ចក់កុំព្យូទ័រ ស្រាប់តែឃើញបន្ទប់មួយទៀតដែលនៅសល់ ខ្ញុំផ្តើមជ្រួញចិញ្ចឹម ហើយនឹកគិតឆ្ងល់ជាខ្លាំង ខ្ញុំក៏និយាយបញ្ចុះបញ្ចូលដល់បុគ្គលិកប្រុសរូបនោះ ទម្រាំតែព្រម ខ្ញុំខំនិយាយយ៉ាងបែកញើស ព្រោះបុគ្គលិកនោះហាក់មានអ្វីមួយដែលកំពុងលាក់លៀមជាមួយនឹងពួកយើង…បុគ្គលិកក៏ហុចសោរមកឱ្យខ្ញុំ មើលភ្លាម

ប្លែកភ្លែតព្រោះសោរនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់៥៥៥ វាជាលេខពិសេសខ្លាំងណាស់…។

ពួកយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួន ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ភ្លាម ចាប់ផ្តើមកើតនូវអារម្មណ៍ប្លែកៗ ដូចជាកំពុងតែមាននរណាម្នាក់កំពុងតែគន់សម្លឹងមកខ្ញុំ ចាប់តាំងពីមកដល់ខាងមុខបន្ទប់ដំបូងមកម៉េ្លះ ម្លោះហើយទើបខ្ញុំលូកដៃទៅចុចបើកកុងតាក់ភ្លើង ដើម្បីបំភ្លឺនឹងកាត់បន្ថយអារម្មណ៍មិនប្រក្រតី…។

ស្រាប់តែពេលនោះមានអ្វីមិនដឹង វាពិតជាត្រជាក់ខ្លាំងណាស់ បានមកក្តោបដៃខ្ញុំជាប់ ខ្ញុំស្រែកវ៉ាសហើយក៏រលាសដៃចេញ ពេលនោះក្រុមការងាររៀបចំបន្ទប់បានមកដល់ ហើយសួរខ្ញុំពីការដែលខ្ញុំស្រែកយ៉ាងខ្លាំង រហូតបង្កជាសំឡេងលាន់ដល់ខាងក្រៅ ខ្ញុំប្រាប់ពួកគេវិញថា វាពិតជាគ្មានអ្វីកើតឡើងឡើយ។

បន្ទាប់ពីនោះ ពួកគេទាំងពីរក៏ចូលរោយស្រទាប់ផ្កាកុលាបនៅក្នុងអាងទឹក និងរៀបភេសជ្ជៈដាក់នៅលើតុក្បែរគ្រែ រួចមក ពួកគេក៏លើកដៃសំពះជំរាបលាខ្ញុំរួច៖

“សូមបងស្រីគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែម” រួចក៏ចាកចេញបាត់ទៅទាំងទឹកមុខបុគ្គលិកប្រុសម្នាក់នោះ ហាក់មានអ្វីប្រក្រតីយ៉ាងម៉េចមិនដឹងទេ…

ខ្ញុំក៏ផ្លាស់កន្សែងងូតទឹក ខណៈដែលខ្ញុំបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបាត់ភាពនឿយហត់មួយស្របក់ក្រោយ ស្រាប់តែមានអារម្មណ៍ថា កំពុងមានមនុស្សដើរនៅក្នុងបរិវេណបន្ទប់ រួចក៏ឃើញមានស្រមោលសៗឋិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹក ភាពមិនស្រួលកើតមាន ខ្ញុំក្រោកឡើងហើយស្លៀកពាក់ឡើងលើគ្រែបិទភ្លើងគេងតែម្តង…

ម៉ោង១២យប់ ខ្ញុំបានភ្ញាក់ឡើងដោយសារមានមនុស្សគោះទ្វារ ពេលចេញទៅបើកគឺពុំឃើញមាននរណាក្រៅពីភាពស្ងាត់ជ្រងំនោះទេ ក៏ប៉ុន្តែ នៅក្នុងបន្ទប់ទឹកឮសូរសំឡេងទឹកហូរ ខ្ញុំក៏ដើរចូលទៅវិញ ក៏ប៉ុន្តែ អ្វីៗវាមានសភាពធម្មតាទាំងអស់ តែ…តែ…នៅក្នុងឡាំបូលាងដៃមានសំណុំសរសៃសក់យ៉ាងច្រើន ខ្ញុំចាប់ទាញម្តងបន្តិចៗពីតម្រងរបស់វា…វាពិតជាវែងខ្លាំងណាស់ ខ្ញុំទាញបានប្រវែងជិតកន្លះម៉ែត្រ សរសៃសក់ហ្នឹងចាប់ផ្តើមមានជាប់ដោយឈាមក្រហមក្រម៉ៅដុំៗតែម្តងខ្ញុំភ័យខ្លាំងណាស់ក៏រត់ចេញមកវិញ ហើយឡើងគ្រែគេងសារជាថ្មី…

សំឡេងមនុស្សស្រីកំពុងតែយំត្អូញត្អែរនៅចុងជើងរបស់ខ្ញុំ ខ្ញុំទាញភួយចេញហើយក្រោកអង្គុយ ពេលនោះ គឺមានស្រ្តីម្នាក់ស្លៀកពាក់សកំពុងអង្គុយសំកុកសំកូវទម្លាក់សក់ដ៏វែងរបស់នាងគ្រប់មុខ ហើយអង្គុយយំយ៉ាងខ្លាំង ខ្ញុំបានសួរនាងក៏ប៉ុន្តែ នាងពុំមានតបឆ្លើយសូម្បីងាកមើល ក៏នាងមិនងាកផង ខ្ញុំក៏ខិតទៅជិតនាង នាងបែរមុខមកធ្វើឱ្យខ្ញុំភ័យតក់ស្លុតស្ទើរតែសន្លប់ទៅហើយ ព្រោះមុខនាងពោរពេញដោយឈាមក្រហមក្រម៉ៅ ហើយរង្វះមាត់នាងពិតជាធំខ្លាំងណាស់…ខ្ញុំបានរត់ចុះពីលើគ្រែទាំងរញីរញ័រ រីឯនាងនោះបានដើរចុះមកតាមខ្ញុំ ខ្ញុំក៏អង្គុយលុតជង្គង់សំពះថា នឹងធ្វើបុណ្យឧន្ទិសកុសលដល់នាង ទើបនាងព្រមដើរចេញឆ្ងាយពីខ្ញុំ បន្ទាប់មកនាងក៏រលាយបាត់រូបរាងកាយពីក្នុងបន្ទប់នោះតែម្តង…។

ចាប់តាំងអំពីពេលនោះមក ខ្ញុំបានរាងចាលជាមួយនឹងការស្នាក់នៅសណ្ឋាគារក្នុងបន្ទប់ដែលសល់តែ១ សុខចិត្តទៅរកផ្ទះសំណាក់ប្រសើរជាជាង៕
#Kevin

Thursday, May 28, 2020

«On the way go to home»

«ផ្លូវទៅផ្ទះ»

ផ្លូវទៅផ្ទះ គឺជារឿងមួយដ៏រន្ធត់ដែលបានកើតឡើងមកលើរូបខ្ញុំខណៈពេលដែលមកពីមើលថែអ្នកម៉ាក់នៅឯមន្ទីរពេទ្យ...។

ខ្ញុំវ៉ារ៉ាហ្សី ជាកូនទោលក្នុងគ្រួសារជីវភាពសមរម្យ។
កាលណោះខ្ញុំបានទៅមើលអ្នកម៉ាក់នៅឯមន្ទីរពេទ្យក្នុងក្រុងឡុងដ៏ ជាមួយនឹងលោកប៉ា ។ 

ក្នុងយប់នោះអ្នកម៉ាក់គាត់បានហាមប្រាមខ្ញុំនឹងលោកប៉ា មិនអោយវិលត្រឡប់មកផ្ទះវិញទាំងយប់បែបនេះទេ ព្រោះតាមផ្លូវដែលពួកយើងធ្វើដំណើរមកផ្ទះនោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ក៏ប៉ុន្តែលោកប៉ាគាត់មិនព្រម ហេតុនេះទើបខ្ញុំនឹងប៉ាបើកឡានមកផ្ទះវិញទាំងយប់ថែមទាំងមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។

ចាប់តាំងពីខ្ញុំនិងប៉ាចេញឡានចេញផុតពីទីក្រុង រហូតមកដល់ជាយក្រុងដ៏ស្ងាត់ជ្រងំ ខ្ញុំឃើញស្រមោលខ្មៅៗនៅក្នុងកញ្ចក់រថយន្ត បានហោះនៅតាមក្រោយឡានរហូតមក តែពេលងាកមើលគឺគ្មានឃើញអ្វីទាល់តែសោះ លោកប៉ាបានលូកដៃមកចាប់ដៃខ្ញុំហើយគាត់ញញឹមរក្សាចិត្តខ្ញុំ ព្រោះគាត់ដឹងថាខ្ញុំពិតជាបានឃើញអ្វីចម្លែកពិតមែន...មកដល់ចំណុចផ្លូវបំបែកជាពីរ មានម៉ូតូមួយគ្រឿងបានបើកយ៉ាងលឿនតាមឡាន ប៉ាក៏បានបន្ថែមល្បឿនទៅមុខបន្តទៀត ពេលនោះខ្ញុំពិតជាភ័យខ្លាំងណាស់ ព្រោះពុំដឹងថាតើម៉ូតូនោះវាមានបំណងអ្វីចំពោះពួកយើងឡើយ។ 

ម៉ូតូនោះ បើកមកកាន់តែជិតរថយន្ត ក្នុងចិត្តខ្ញុំភ័យខ្លាចខ្លាំងណាស់ ព្រោះវាមកតាមជាប់រហូត ខ្ញុំក៏សម្រេចចិត្តខលទៅកាន់ ដុណាត់ មិត្តប្រុសខ្ញុំ ដើម្បី
ស្វែងរកជំនួយ ក៏ប៉ុន្តែ ខ្ញុំទាក់ទងមិនបានទាល់តែ
សោះ...។ 
វា វា បានបើកមកដល់ទ្វារឡានខ្ញុំ ហើយវាថែមទាំងបាន លូកយកកាំបិតចេញពីក្នុងហោប៉ៅមក ចាក់បំបែកកញ្ចក់រថយន្តទៀតផង អារម្មណ៍ក្នុងពេលនោះវាពិតជាច្របូកច្របល់ខ្លាំងណាស់ ពុំដឹងថាត្រូវធ្វើអ្វីឡើយ ។ 

«រ៉ាហ្ស៉ី!កូន ត្រូវតែដាក់ខ្សែរក្រវ៉ាត់ឱ្យជាប់ណា៎៎ »
«ចា៎៎ស!ប៉ា តែប៉ាគួរតែប្រុសប្រយ័ត្ន ខ្ញុំពិតជាខ្លាចខ្លាំងណាស់»
«កូនស្រី កូនគឺជាក្មេងស្រីដ៏ក្លាហានម្នាក់នៅក្នុងសាលា ហេតុអីរឿងប៉ុណ្ណេះកូនត្រូវខ្លាច កូនមិនមែនជាស្រ្តីទន់ជ្រាយឡើយតាមដែលប៉ាដឹង កូនត្រូវតែតាំងចិត្តថាវាគ្មានអ្វីកើតឡើងឡើយ »
«ចា៎៎ស!កូននឹងតាំងចិត្ត»
ខណ:នោះ ប៉ាបានបួងចង្កូត កៀរម៉ូតូរបស់បុរសចម្លែកនោះធ្វើឱ្យម៉ូតូនោះដួល...
ផាំង!!!!
«ទេប៉ា!ប៉ាមិនត្រូវមានរឿងអ្វីកើតឡើងឡើយ»រថយន្តរបស់ខ្ញុំត្រូវបាន បុកផ្ទប់ជាមួយនឹងជញ្ជាំងថ្មភ្នំ ហើយលោកប៉ា ក៏ត្រូវកៀបជាប់នឹងទ្វារ។
ខ្ញុំខំប្រឹង ទាញគាត់ តែទាញយ៉ាងណាក៏មិនកើតដែរ
ហើយបុរសនោះ ក៏បានក្រោកដើរមកកាន់ឡានពួកយើងទាំងធីងធោង 
«រ៉ាហ្ស៉ី!ឆាប់ចេញពីឡាន រកកន្លែងមានសុវត្ថិភាពសិនទៅកូន»
«ទេ! ខ្ញុំមិនទៅណាចោលប៉ាឡើយ ខ្ញុំនៅទីនេះជាមួយប៉ា ខ្ញុំមិនទៅណាជាដាច់ខាត ខ្ញុំស៊ូស្លាប់នៅទីនេះ» 
«តើកូនស្រលាញ់ប៉ា នឹងម៉ាក់កូនទេ?»
«ចា៎៎សកូនស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់!ហេតុអីទៅប៉ា?»
«បើកូន ពិតជាស្រលាញ់ប៉ាហើយនឹងម៉ាក់កូន កូនត្រូវតែរត់គេចពីទីនេះជាបន្ទាន់ ព្រោះកូនជាបេះដូងនៃគ្រួសារ កូនដឹងទេ បើអត់ពីកូនតើឱ្យអ្នកណានៅមើលថែទាំម៉ាក់កូន? ប៉ា ប៉ា...ប៉ាលាហើយ...ប៉ាស្រ..លាញ់...កូន...»
«ទេ!ទេ!ប៉ា ប៉ាមិនអាចកើតអីឡើយ ប៉ាកុហកកូន ប៉ាថាស្រលាញ់កូននោះអី? ហេតុអីប៉ាទៅចោលខ្ញុំ ខ្ញុំស្អប់ប៉ាណាស់ ប៉ា ប៉ា ឆាប់ភ្ញាក់ឡើង ប៉ាមិនត្រូវទៅណាចោលកូននឹងម៉ាក់បានឡើយ ហឺ ហឺ ហឺ ប៉ា ប៉ាដឹងខ្លួនមក កុំបន្លាចកូនអីប៉ា »

ផាំង!ប្រាវ!!!

បុរសនោះបានដើរមកដល់ហើយវាបំបែកកញ្ចក់រថយន្ត វាមានមុខមាត់អាក្រក់ខ្លាំងណាស់ ថ្ពល់ទាំងសងខាង ដាច់រយះចេញខ្លាញ់ វាពិតជាគួរឱ្យខ្ពើមខ្លាំងណាស់ វាវាយហើយវាយទៀត ខ្ញុំក៏បាន លូកយកកូនកាំបិតដែលប៉ាយកទៅចិតប៉ោមជូនម៉ាក់ យកមកចាក់ចំភ្នែកបុរសអាក្រក់រូបនោះ ធ្វើឱ្យឈាមខ្ទាតពេញទាំងផ្ទៃមុខខ្ញុំ វាឈឺចាប់ខ្លាំងពេកក៏បានដេកដួល ឱកាសល្អ ខ្ញុំក៏បានបើកទ្វារ ហើយធាក់អាចង្រៃនោះមួយជើង បន្ទាប់មកក៏រត់ទៅតាមបណ្តោយផ្លូវនោះទាំងជើងមានរបួសវាឈឺខ្លាំងណាស់ ហើយផ្លូវងងឹតខ្លាំងជាងមុនឆ្ងាយណាស់ ខ្ញុំមើលអ្វីសឹងពុំឃើញ តែខំប្រឹងត្រដទាំងជើងឈឺ ក្រែងលមាននរណាឆ្លងកាត់ទីនេះ ក៏ប៉ុន្តែវាគ្មានទាល់តែសោះ ។ 

បុរសនោះកំពុងតែរត់តាមខ្ញុំយ៉ាងលឿន វាហាក់ចងគំនុំនឹងខ្ញុំតាំងពីអង្កាលណាមកយ៉ាងដូច្នេះ ។
ភ្លៀងក៏បានធ្លាក់ចុះមកយ៉ាងជោកជាំ ខ្ញុំឃើញមានផ្ទះមួយធំល្មមនៅក្បែរនោះ ខ្ញុំបានរត់ទៅដោយគោះទ្វារទាំងអារម្មណ៍មួរម៉ង ទ្វារបានរបើកដោយខ្លួនឯង រីឯក្នុងផ្ទះនេះ វាដូចជាគ្មាមនុស្សរស់នៅជាច្រើនឆ្នាំមកហើយញ្ចឹង ព្រោះវាពោរពេញទៅដោយធូរលីដ៏ក្រាស់ ។ 

ខ្ញុំអង្គុយចុះនៅលើសាឡុង ព្រោះហត់ខ្លាំងពេក ងើយមុខឡើង វត្តមានបុរសនោះបានបង្ហាញនៅចំពោះមុខខ្ញុំ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ជាមួយនឹងរូបរាងរបស់គេដ៏ខ្ពស់នឹងមានកាន់ត៉័ងតោជាប់នឹងដៃ វាបម្រុងនឹងដើរចូលមកហើយ ប៉ុន្តែខ្ញុំបានរត់ទៅបិទទ្វារ ខ្ញុំតស៊ូជាមួយនឹងកម្លាំងខ្លាំងក្លារបស់វាស្ទើរតែពុំជាប់ ព្រោះវាមានកម្លាំងខ្លាំងណាស់ ។ នៅទីបំផុត ខ្ញុំអាចដាក់គន្លឹះទ្វារបានហើយ បន្ទាប់មកក៏រត់ឡើងទៅកាន់ជាន់ទី2 រួចក៏ចូលពួននៅក្នុងទូរសម្លៀកបំពាក់ វាពិតជាមានក្លិនស្អុយខ្លាំងណាស់ មិនដឹងថាតើវាមានអ្វីងាប់ក្នុងនេះខ្លះទេ ។ សម្រឹបជើងបន្លឺឡើងមកយ៉ាងរន្ធត់ ខ្ញុំក៏ចេញពីក្នុងទូរវិញ ព្រោះពួនក្នុងហ្នុង វាជាសញ្ញាមួយដ៏ងាយស្រួលសម្រាប់វាមកស្វែងរកខ្ញុំ ដូច្នេះខ្ញុំបានស្វះស្វែងរក អ្វីដែលអាចការពារខ្លួនបានពីបុរសនោះ
 
ក្នុងបន្ទប់ដ៏តូចចង្អៀតមួយនេះវាគ្មានស្អីក្រៅអំពី តុទូរកៅអីចាស់ចាស់បាក់បែកនោះឡើយ ហេតុនេះមានតែយកគល់ឈើមាំមួយ ទុកសម្រាប់ការពារខ្លួន វាបានចូលមកហើយ ខ្ញុំក៏នៅក្រោមតុដាក់សៀវភៅមួយក្បែរនោះ... ។

«ឆាប់ចេញមក ឆាប់ចេញមកតាមសម្រួលមក កុំឱ្យយើងខឹងនាងទាន់ នាងមិនបាច់ខំប្រឹង លាក់ខ្លួននោះទេ ទោះយ៉ាងណា នាងឯងក៏ពុំអាចគេចផុតពីយើងក្នុងយប់នេះបានឡើយ ហាស់ហា! ហាស់ហា!»

សម្លេងដ៏សែនគួរឱ្យស្អប់ខ្ពើមនឹងគួរឱ្យខ្លាច បានគម្រាមឱ្យខ្ញុំប្រគល់ខ្លួនមកឱ្យវា តែខ្ញុំមិនល្ងង់នោះឡើយ ។ តែ តែ វា បាន បានដើរមកជិតកន្លែងខ្ញុំពួនហើយ តើវាអាចមានវិធីណាដែលអាចឱ្យខ្ញុំរត់គេចខ្លួនបានដែរឬទេ?ចម្លើយគឺគ្មាននោះទេ ខ្ញុំមានតែទ្រាំទាំងខ្លួនបែកញើសជោក ។
ដៃ ដៃ វាជាដៃដ៏ត្រជាក់នឹងគ្រេមគ្រឹម បានចាប់អូសជើងរបស់ខ្ញុំចេញមក វាពិតណាស់ ច្បាស់ជាបិរសដ៏គួរឱ្យស្អប់មួយនោះជាក់ជាពុំខានឡើយ ខ្ញុំខំប្រឹងតោងជើងតុ ធ្វើឱ្យដៃខ្ញុំហូរឈាមយ៉ាងច្រើន ។

«រ៉ាហ្ស៉ី!ឆាប់ចេញមក បងមកជួយអូនហើយ ឆាប់ចេញមក»
«បង ចញនី មែនទេ?»
«បាទគឺបងមែនហើយ បងមកជួយអូនហើយ»
ខ្ញុំលូនចេញពីក្រោមតុ ស្រាប់តែប្រុសចង្រៃនោះបានយកអង្កត់ឈើមកវាយត្រូវក្បាលរបស់ខ្ញុំបណ្តាលឱ្យហូរឈាមជាច្រើន ខ្ញុំអុកគូទដួលនៅនៅលើក្តារ ហើយភ្នែករបស់ខ្ញុំទាំងគូរចាប់ស្រវាំង មើលទៅកាន់មុខវា ពុំច្បាស់ តែដឹងត្រឹមថា វាកំពុងតែ ដើរសំដៅមករកខ្ញុំ តែខ្ញុំពុំអាចក្រោកឈរឬធ្វើអ្វីបានឡើយ ខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងណាស់ បន្ទាប់មកដៃក៏បាន
លូកមកច្របាច់ក ខ្ញុំស្ទើរតែដកដង្ហើមមិនរួច ...។

ខ្ញុំបើកភ្នែកឡើង វាកំពុងតែអង្គុយនៅលើកៅអីចំពោះមុខខ្ញុំ រីឯដៃរបស់ខ្ញុំក៏ត្រូវបានចងបត់មកក្រោយផ្អោបជាប់នឹងសរសរ វាក៏បានយកកាំបិតដ៏មុតស្រួចនោះ មកឆូតនៅលើផ្ទៃមុខ ខ្ញុំពិតជាឈឺខ្លាំងណាស់ វាឆូត ទៅវិញទៅមកពាសពេញផ្ទៃមុខ ប្រៀបបីដូចជាល្បែងកំសាន្តយ៉ាងសប្បាយមួយសម្រាប់វាយ៉ាងអីញ្ចឹង ។ មិនអស់ចិត្តថែមទាំងយកអំបិលមកញាត់ចូលក្នុងស្នាមរយះនៃផ្ទៃមុខខ្ញុំទៀតផង។ 

ការអត់អំណត់នឹងអត់ធ្មត់បានដល់ទីដៅ ខ្ញុំកបានធាក់វាចំកណ្តាលពោះ ធ្វើឱ្យវាចុកឆ្អល់ក្នុងពោះងើបលែងរួចឱកាសល្អខ្ញុំបាន ស្រាយចំណងរួច ខ្ញុំក៏បានយកឈើវាយបំបែកក្បាលវារហូតធ្លាយខួរស្លាប់តែម្តង...។ 

រីឯលោកប៉ារបស់ខ្ញុំក៏ត្រូវបានក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាន់ពេលវេលាផងដែរ៕

#វេស្សភូ

«Sad Stories»

«Sad Story»

          ស្រមោលខ្មៅបានខឹតចូលបន្លាយស្បៃអន្ធកាលមកគ្របដណ្តប់ភពផែនដីបង្កឱ្យងងឹតសូន្យសុង ខ្យល់ជំនោវាយោត្រជាក់លាយក្លិនសន្សើមនឹងធម្មជាតិស្រស់បំព្រងនាវេលាល្ងាច ហៀបនឹងអស្តង្គត់លាចាកផែនប្រឹថពី...សូរបក្សាបក្សីស្រែកច្រៀងខ្ញៀវខ្ញាវិលចូលទ្រនំឯនាយសំបុករៀងៗខ្លួន រីទឹករលកបក់បោកផ្ទប់ផ្ទាំងថ្ម បង្កជាសំឡេងរលកគ្រាំងគ្រាំពាំនាំយកនូវ កាមារម្មណ៍ទៅតាមជាមួយ ដោយបន្សល់ភាពមន្ទិលសង្ស័យឥតឈប់ឈ តែខ្ញុំហាក់ពុំអស់ចិត្តចំពោះលោកា ដែលវិលវល់គ្មានទីដៅ ឋិតនៅទីដដែលៗ ធ្វើឱ្យជីវិតរបស់
យុវជនម្នាក់ កំពុងកើតទុកមិនសុខក្នុងចិត្តតែម្នាក់ឯង ហើយសណ្តូកជើងធាក់ទន្រ្ទាំផ្ទៃជលស័យ ហត្ថាក្រវាត់មកក្រោយ នេត្រាចោលសម្លឹងទៅកាន់ទីដ៏សែនឆ្ងាយ ឆ្ងាយរហូតដល់ពុំអាច

សន្និដ្ឋានបានថា វាមានកោះត្រើយឬទីទួលដែលធ្វើឱ្យរូបគេជ្រកពួនអាត្មារក្សាប្រាណក្នុងឋានដ៏សែនអាថ៌កំបាំងបង្កប់នូវភាពសោកសង្រេង ក្នុងដួងចិន្តាត្បិតនៅខ្ចីសេចក្តី ពុំទាន់យល់ន័យរាក់ជ្រៅ ប៉ុន្តែគេបានក្រោកឈរឡើងវាសដៃដ៏ធំងើយក្បាលឡើងលើ

ស្រែកដោយភាពហាំងក្លាហាក់មានកម្លាំងចិត្តឡើងវិញ ហើយក៏រត់ទៅកាន់តូបកាហ្វេតូចមួយ ក្បែរឆ្នេរសមុទ្រដែលមានស្លាកយីហោ សន្សើមរាត្រី វាជាហាងតូចមួយតែមានភាព Romantic សម្រាប់គូរសង្សារ
ចចាជជែកគ្នាកម្សាន្តតាមបែបយុវវ័យ...នារីវ័យ 19ឆ្នាំ សក់ខ្មៅរលោងវែងអន្លាយបន្សាយមកក្រោយអង្គុយត្រគាក់ខ្លាយ៉ាងសង្ហាអង់អាចគួរខ្នាញ់ ហត្ថាទាំងទ្វេរប្រៀបបីដូចនាដថ្ការបាំ កំពុងកាន់ស្លាបប៉ាក់កាកត់ត្រាអ្វីម្យ៉ាងដោយផ្ចង់គំនិតឥតអាក់ នៅក្រោមពន្លឺស្រទន់នៃអំពូលពណ៌ពងមាន់ នៅលើតុមូលមានតាំងលម្អផើងផ្កាមួយពណ៌ក្រហមឆើត ស៉ីទៅនឹងក្រែមដ៏រលោងម៉ងម៉ដ្ឋដូចផែនថ្ពល់កល្យាណ សម្លេងទាញទ្វារយ៉ាងខ្លាំង ពុំដឹងថាតើនរណាអីក៏ប្រញាប់យ៉ាងនេះ ស្រាប់បង្ហាញមុខបុរសសង្ហាអំម្បិញមិញកំពុងលុតជង្គង់ចំពោះមុខនារីម្នាក់ដែលកំពុងភ្លឹក ភ្លាំងស្មារតីជាមួយនឹងសន្លឹកសៀវភៅពណ៌ត្នោតចាស់...ពាក្យដ៏ខ្លីតែវាហាក់មានតម្លៃចំពោះកូនប្រុសបានបន្លឺចេញទៅកាន់នាងតូចច្រឡឹង

«ធានី!តើអូនព្រមរៀបការជាមួយបងបានទេ?»
ថាវរឹទ្ធ លុតជង្គង់ដោយក្នុងដៃកាន់នូវចិញ្ចៀនមួយវង់
លើកដាក់ចំពោះមុខធានី ដែលកំពុងអង្គុយធ្វើមុខអេះអុញ ជ្រួញចិញ្ចើម...

«បងឆ្កួតហើយតើពិតមែនទេ? អូនរាប់អានបងសព្វថ្ងៃទុកបងដូចជាបងប្រុសបង្កើត តើបងកំពុងនិយាយពាក្យឆ្កួតអ្វីចេញមកនឹង?»

ធានីនិយាយដោយគំហកនឹងបញ្ចេញទឹកមុខកាច

«ទេ!ក៏ទោះបីជាការគិតរបស់អូនថាបងនេះឆ្កួត បងព្រមទទួល ប៉ុន្តែបងពុំអាចចាត់ទុកបណ្តូលថ្លើម
របស់បងប្រែក្លាយមកជាការរាប់អាននោះទេ ព្រោះ
រាល់ថ្ងៃនេះអូនគឺជាបេះដូងដង្ហើមជីវិតរបស់បង អូនឆ្លើយការពិតបានទេ ថាអូនក៏ស្រលាញ់បងដែរ»
កែវភ្នែកដ៏ថ្លាយង់ហាក់រលីងរលោងជាមួយនឹងស្បែកមុខសស្លេកគ្មានឈាម

«ថាវរឹទ្ធ!បងពិតជាឆ្កួតមែនទែនហើយ គ្រប់យ៉ាងដែលអូនធ្វើចំពោះបង វាពុំមែនជាស្នេហា ប៉ុន្តែវាជាការរាប់អាន សូមបងកុំយល់ច្រលំ ព្រោះអូនមានម្ចាស់បេះដូងដែលអាចមើលថែរូបអូនបានហើយ ចាប់ពីថ្ងៃនេះតទៅ បងឈប់មកឱ្យខ្ញុំឃើញមុខទៀត
ព្រោះរវាងអូននឹងបងវាគ្មានទាក់ទងនឹងគ្នាឡើយ...»

«ចឹង!រាល់ថ្ងៃនេះអូនចាត់ទុកបងត្រឹមតែជាកង់សាគួតើពិតមែនទេ? តើក្តីសង្ឃឹមទាំងអំម្បាលមានវាជាអ្វី
ហេតុអ្វីអូនផ្តល់វាមកឱ្យបង ឱ្យបងមានក្តីសង្ឃឹម
ចង់រស់នៅបន្ត អូនជានារីដំបូងដែលបានផ្តល់ស្នាមញញឹមមកលើបង អូនតែងតែប្រាប់បងថា បងជាមនុស្សអស្ចារ្យ បងជាមនុស្សគួរឱ្យស្រលាញ់...ចុះពេលនេះ ហេតុអីអូនធ្វើបែបនេះចំពោះបងទៅវិញ
អូនដឹងទេ ធានី ! អូនដឹងទេថាបងស្រលាញ់អូនខ្លាំងប៉ុនណ្ណា ហើយនេះជាថ្ងៃចុងក្រោយដែលបងបានហាមាត់និយាយពាក្យនេះឡើងចំពោះអូន ព្រោះបេះដូងបងខូចវាលែងដើរទៀតហើយ ឈប់...!ឈប់សិន!អូនពិតជាចាកចេញពីបងមែនទេ?»

ថាវរឹទ្ធ ចាប់ទាញដៃធានីដែលងើបបម្រុងឈានជើងចេញទៅ

«ចា៎៎ស!វាជាការពិត ឆាប់លែងដៃខ្ញុំភ្លាមចាប់ពីថ្ងៃនេះតទៅមុខ យើងគឺជាអ្នកដទៃ ជួបមុខធ្វើមិនស្គាល់ទៅបានហើយ ឆាប់លែងដៃ ខ្ញុំគ្មានពេលសម្រាប់លោកទៀតទេ!!!»

ធានី ក៏ព្រលែងដៃថាវរឹទ្ធ ហើយដើរចេញទៅបាត់ដោយបន្សល់នូវសំបុត្រមួយច្បាប់ដែលនាងបានសរសេរពាក់កណ្តាលចុងសន្លឹក...

ថាវរឹទ្ធ ទន់ទោរដួលប្រាណទៅនឹងដីទឹកភ្នែកហូររហាម ភាពងងឹតសូន្យសុងក៏បន្តអង្គិលខ្លួនចូលមកគ្រប់គ្រប់ថាវរឹទ្ធ...

«ថាវរឹទ្ធ!ឱ្យអូនសូមទោស អូនពិតជាគ្មានចេតនាឡើយ តែនេះគឺជាអ្វីដែលគ្រួសារបងចង់បាន វាជាក្តីសុខរបស់ពួកគាត់អូនត្រូវតែបំពេញ ប៉ុន្តែបើឱ្យអូនបំភ្លេចបងគឺវាមិនងាយនោះទេ ព្រោះបងគឺជាបុរសដំបូងដែលតែងតែយល់ចិត្តអូន បងជាបុរសដែលអូនចាត់ទុកជាកំពូលនៃក្តីស្នេហ៍ តែពេលនេះអូនបានត្រឹមតែជាមនុស្សដែលបងស្អប់ ជាមនុស្សអាត្មានិយមបំផុតសម្រាប់បង អូនជាស្រីអាក្រក់ដែលបានធ្វើអោយទឹកភ្នែកដ៏មានតម្លៃរបស់កូនប្រុសដូចជូបបងបានហូរធ្លាក់ចុះមកកណ្តាលចំនោមមនុស្សដោយសារតែរូបអូន បងនឹងគ្មានថ្ងៃ
វិលត្រឡប់ដូចដើមបានឡើយ ឱ្យអូនសូមទោស
អូនស្រលាញ់បង...»
ធានី អង្គុយពួនយំតែម្នាក់ឯង ដោយក្តីសោកសៅឥតឧបមា...

ថាវរឹទ្ធដឹងខ្លួនក្រោកឡើងក៏រត់ឆ្លងផ្លូវ...

ផាំង...!

«ថាវរឹទ្ធកូន!កូនដឹងខ្លួនហើយមែនទេ?»

«អ្នកម៉ាក់!តើកូនកើតអីបានជានៅទីនេះ? »

«គឺកូនជួបគ្រោះថ្នាក់ចរាចណ៍ តែជាសំណាងកូនក៏ត្រូវបានក្មេងស្រីម្នាក់បានសុខចិត្តប្រគល់បេះដូង របស់គេមកឱ្យឯង បើពុំនោះទេកូនច្បាស់ជាគ្មានពេលនេះឡើយ»

«តើ...!តើនាងគឺជាអ្នកណា? កូន...កូនចង់ជួបនាង»

«នាងកំពុងនៅទីនោះ»

ថាវរឹទ្ធក៏ទាញសេរ៉ូមចេញពីដៃ រួចដើរទៅកាន់បន្ទប់លេខ23ដែលជាប់នឹងបន្ទប់របស់ខ្លួន ស្រាប់តែមានគ្រូពេទ្យពីរនាក់ បានអូសគ្រែ ដែលមានមនុស្សកំពុងតែគេង ហើយមានគ្របនូវក្រណាត់សជិតពីក្បាលដល់ចុងជើង ថាវរឹទ្ធបានត្រឹមតែចាប់ដៃនាងតែ
ពុំអាចដឹងថាអ្នកជួយជីវិតរបស់ខ្លួន ថាតើនាងជាអ្នកណាមួយឡើយ...

កន្លងផុតជាង 1ឆ្នាំ ថាវរឹទ្ធបាន ជាសះពីជំងឺ ហើយក៏...បានទៅលំហែកាយនៅតូបកាហ្វេ "សន្សើមរាត្រី"ជាមួយនឹងនារីវ័យ 21 រាងស្តើងសក់វែងអន្លាយរំសាយមកក្រោយ បបូរមាត់ស្តើងពណ៌ស៉ីជម្ពូ ច្រមុះកោងស្រួច មុខអក្សរ V បានបណ្តើរកាន់ដៃគ្នាយ៉ាងស្អិតល្មួត ចូលមកអង្គុយនៅក្នុងហាង
កាហ្វេដ៏តូចល្មមមួយនោះ...

«ប្អូន!សុំកាហ្វេ1កែវ នឹងKoi មួយផង ហើយនឹងទឹក
តែក្តៅ1កែវទៀត...»

«នេះលោកថាវរឹទ្ធតើពិតមែនទេ?»

«បាទគឺខ្ញុំមែនហើយ...ស្គាល់ខ្ញុំ?»

ថាវរឹទ្ធជ្រួញចិញ្ចើមដោយចោទសំនួរទៅកាន់ ក្មេងប្រុសម្នាក់ដែលជាអ្នករត់តុ...

«បាទ ខ្ញុំស្គាល់ ព្រោះបងធ្លាប់ជាម៉ូយប្រចាំហាងនេះ»

«អូ!បងធ្លាប់មកទីពីអង្កាល់ម៉េចមិនដែលនិយាយប្រាប់អូនសោះ ព្រោះទីនេះអូនក៏ធ្លាប់មកញាំអីនៅទីនេះពីមុនមកដែរ»

ថាវរឹទ្ធ ផ្តើមអេះក្បាលហាក់ងឿងឆ្ងល់ចំពោះអ្វីដែលពួកគេកំពុងតែនិយាយ...

«ទេ!ខ្ញុំពុំធ្លាប់មកទីនេះពីមុនមកទេ!!!»

«តែ...តែ...ខ្ញុំចាំលោកច្បាស់ណាស់ ហើយនេះជាសំបុត្រដែលមិត្តស្រីលោកបានភ្លេចនៅទីនេះបន្ទាប់
ពីបែកគ្នាពីលោក»

«មិត្តស្រី?តើខ្ញុំធ្លាប់មានមិត្តស្រីពីមុនមក?ទេ ! ពិតជាឈឺក្បាលខ្លាំងណាស់»

លីនី ក៏ទាញសំបុត្រពីក្មេងនោះមកអាន...នាងក៏

«បងធ្លាប់ទាក់ទងជាមួយនឹងនាងនោះពីមុនមកមែនទេ? ហេតុអី?ហេតុអីបងកុហកខ្ញុំ ខ្ញុំពិតជាមិនយល់ចិត្តបងសោះ»

«នី!នីអូនឈប់សិន!ស្តាប់បងសិនអូន បងពិតជាមិនដឹងអ្វីទាំងអស់!»

«បងកុហកអូន...»លីនីក៏ចោលសំបុត្រហើយរត់ចេញទៅខាងក្រៅ ថាវរឹទ្ធរើសសំបុត្ររួចក៏រត់តាមក្រោយនាងស្រាប់តែ លីនីក៏ព្រលេះដៃថាវរឹទ្ធចេញធ្វើឱ្យ ថាវរឹទ្ធ រអិលដួលចូលឡានតែម្តង...

ភាពចងចាំបានវិលត្រឡប់ចូលមកគ្របដណ្តប់
ពាសពេញខួរក្បាលថាវរឹទ្ធសារជាថ្មី គេក៏បានកាន់ជាប់នៅសំបុត្រមួយច្បាប់ ដើរសំដៅទៅមាត់សមុទ្រលាយលំជាមួយទឹកនេត្រាហូររហាម 
ស្ទើរខ្សោះអស់ពីប្រាណ...

«ឱ្យបងសូមទោស!ធានីអូន បងពិតជាល្ងង់ខ្លាំងណាស់ ដែលជឿ ដែលជឿសម្តីម្តាយបង បងពិតជាអាក្រក់ណាស់ ជីវិតមួយនេះវាគ្មានតម្លៃទៀតទេ ព្រោះអូន ព្រោះអូនគឺជាអ្នកផ្តល់វាមកឱ្យរូបបង ដូច្នេះបងនឹងប្រគល់ហើយបងនឹងទៅតាមអូន ឱ្យវិលត្រឡប់មកវិញ...បងស្អប់ខ្លួនឯងណាស់ ដែលត្រចៀកស បងពិតជាសូមទោស ធានីបងស្រលាញ់អូនតែម្នាក់គត់ អូនឮទេ អូនឆាប់ក្រោកឡើង មកអង្គុយបញ្ចុកបាយបងនៅទីនេះដូចកាលពីមុនទៀត
បានទេ? អូនគេងយូរម៉េសហ្អាស់! ឆាប់ក្រោកមកបងឃ្លានបបរបង្កងដែលអូនចម្អិនជូនបងជារៀងរាល់ល្ងាចខ្លាំងណាស់ អូននី!អូនឮបងហៅទេ ?អូនឫកខ្លាំងណាស់ បងឈប់និយាយរកអូនហើយចាំមើល៍ទៅ...

រូបរាងកាយធានី កំពុងបង្ហាញរូបរាងកាយលឹមៗឯនាងទឹកសមុទ្រ នាងកំពុងតែញញឹមលាយជាមួយទឹកនេត្រាពណ៌ក្រហមប្រៀបបីដូចជាឈាម បានធ្លាក់ចុះមក...ថាវរឹទ្ធ ក៏រត់ចុះទៅតាមរូបរាងមួយនោះ
នៅទីបំផុត ដួងវិញ្ញាណពួកគេទាំងពីរនាក់ត្រូវបាន
ពន្លឺរស្មីពណ៌មាសភ្លឺភ្លែកចាំងចែង ស្រូបយកទៅកាន់
វេហា៍អាកាស ដោយកាន់ដៃគ្នាដោយបង្ហាញស្នាមញញឹមយ៉ាងមានក្តីសុខជាទីបំផុតទៅកាន់គ្នាទៅវិញទៅមក...ហើយរសាត់រូបរាងបន្តិចម្តងបន្តិចម្តងរហូតឃើញតែបរិយាសកាស ដ៏ស្ងាត់ជ្រងំនាវេលាល្ងាច...ភាពងងឹតសូន្យសុងបានបន្លាយស្បៃរាត្រីមកជំនួសកាំរស្មីពណ៌មាសដ៏ស្រស់ ស្អាត
មិនយូរប៉ុន្មាន ភពផែនដីទាំងមូលក៏ងងឹតស្លុបចាក់ភ្នែកពុំយល់ ពុំយល់ថាកោះត្រើយនៅឯណាឡើយ...
                       ៚ចប់៚

«ការងារថែមម៉ោង»

ខ្ញុំគឺជាបុគ្គលិកការ៉ាស់សាំងមួយកន្លែងស្ថិតនៅឆ្ងាយពីទី  ប្រជុំជនមែនទែន ក្នុងយប់មួយនោះជាពេលមួយដែលខ្ញុំត្រូវបន្ថែមម៉ោងធ្វើការ ព្រោះបុគ្គលិកផ្សេងពួកគេបានវិលត្រឡប់ទៅផ្ទះវិញតាំងពីល្ងាចមកម្លេះ...

ម៉ោង7កន្លះ មេឃប្រែជាខ្មៅងងឹតខ្លាំង ភ្លៀងធំក៏ចាប់
ធ្លាក់ចុះមកលាយឡំជាមួយនឹងខ្យល់រួមទាំងផ្លេកបន្ទោលផងដែរ ខ្ញុំអង្គុយនៅលើកៅអីក្នុងម៉ាតរង់ចាំមើលក្រែងមានភ្ញៀវមកចាក់សាំង ព្រោះភ្នែកបើកស្ទើរពុំរួច ហើយមិនដឹងថាអាចទ្រាំទ្របានដែរឬអត់ទេ ព្រោះត្រូវប្រចាំការពេញមួយយប់។ 

ខ្ញុំក៏ដេកលក់មួយស្រឡែត ក៏ភ្ញាក់ឡើងក្រញ៉ាងដៃ
ដោយសារស៉ីផ្លេរថយន្ត...

បុរសម្នាក់ពាក់អាវរងារធំមួយ បានចុះពីលើរថយន្ត
កុងទ័រនឺ ហើយបានដើរចូលមកកាន់ខាងក្នុងម៉ាត

«សួស្ដីបាទ!តើលោកត្រូវការអ្វីដែរ?»

«អរ ខ្ញុំត្រូវការCoffeeក្តៅៗមួយកែវ»

«បាទអ៊ីចឹងសូមលោករើសតាមសប្បាយ»

បុសនោះក៏ដើរទៅយកកែវមកដាក់កាហ្វេ ហើយក៏ដាក់ខ្លួនអង្គុយលើតុក្បែរមាត់ទ្វារ គាត់ក្រេបកាហ្វេផងដោយលួចសម្លឹងមកខ្ញុំផង ហើយគាត់លឹឍមាត់លឹឍកដូចឃើញខ្ញុំជាភ្លៅមាន់បំពងយ៉ាងដូច្នេះ យូរទៅខ្ញុំរឹតតែខ្លាចជាមួយនឹងរឹកពារគាត់ខ្លាំងមែនទែន ខ្ញុំក៏បើកទូរស័ព្ទមើលដើម្បីបន្លប់ គាត់បានលូកដៃចូលក្នុងហោប៉ៅអាវធំយកអ្វីម្យ៉ាងដូចជាកាំបិតចេញមក ខ្ញុំមិនហ៊ានមើលទៅគាត់ចំទេ ព្រោះក្រសែភ្នែកដ៏
គួរឱ្យខ្លាចបានបាញ់មកខ្ញុំគ្រប់ពេល។

ខ្ញុំបានដើរទៅបន្ទប់ទឹក សម្រឹបជើងនោះអាចដឹងបានថា គាត់កំពុងតែដើរតាមក្រោយ ខ្ញុំក៏បន្ថែមល្បឿនដើម្បីគេចចេញពីបុរសនោះ ។

អារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងៗ ខ្ញុំក៏មិនដឹងថា
ត្រូវធ្វើយ៉ាងណាឡើយ ព្រោះវាមានមាឌធំឯខ្ញុំខ្លួនតូចមួយតើអាចនឹងតតាំងជាមួយវាម្តេចហ្នឹងកើត ។

ដូច្នេះខ្ញុំក៏លើកជើងហក់ធាក់កុងទាក់ដើម្បីបិទភ្លើង
ហើយក៏រត់ចូលទៅពួនតុ វាបានដើររកខ្ញុំគ្រប់កន្លែងហើយក៏ស្រែកខ្លាំងៗ

«ឯងនៅឯណាឆាប់ចេញមកភ្លាម!កុំឱ្យយើងទ្រាំលែងបាន ឆាប់ចេញភ្លាមមក»

ញើសហូរពីលើក្បាលហូរចូលភ្នែកក្រហាយស្ទើរខ្វាក់
ខំបន់ព្រះសំពះទេវតាដើម្បីសុំសុខតែចង្រៃអី អាប្រកាច់នោះក៏បើកភ្លើងភ្លឺចែស ឯខ្ញុំវិញតាមពិតកំពុងស្ថិតនៅកណ្តាលវាលសោះ វាមិនមែនក្រោមតុនោះទេ ហើយបុរសនោះទៀតសោត ក៏ចាប់ទាញអាវខ្ញុំឱ្យក្រោកឈរឡើង រួចវាក៏រុញខ្ញុំទៅខ្ទប់ហ្នឹង
ជញ្ចាំង រីឯបបូរមាត់វានឹងខ្ញុំស្ទើរតែប៉ះគ្នាទៅហើយ ខ្ញុំក៏បែរមុខចេញ រួចវាក៏និយាយថា

«បងស្រឡាញ់អូន ព្រមរៀបការនឹងបងបានទេ?បងតាមរកអូនយូរមកហើយ គ្រាន់តែឮបែបនេះភ្លាមខ្ញុំភ្ញាក់ព្រើតហើយក៏សួរបញ្ជាក់ព្រោះហេតុតែនៅSingleយូរពេក ហើយគាត់ក៏លើកចិញ្ចៀនមកពាក់ឱ្យខ្ញុំរួចគាត់ក៏ចាប់លើកបីខ្ញុំចូលទៅក្នុងឡាន...

«ចៅអើយចៅ!ឡានចៅហេតុអីកឡានចៅញ័រខ្លាំងម្លេះតិចក្រឡាប់សង្កត់តាស្លាប់ទៅ»

តាកញ្ចាស់នោះមិនដឹងមកពីណាឡើយមកស្រែកតម្លង់រាត្រីច័ន្ទទឹកឃ្មុំរបស់ពួកយើង ខ្ញុំក៏ដកចង្កូតឡានរួចគប់ចំក្បាលតានោះបណ្តាលឱ្យគាត់ដួលខ្ពោកទៅនឹងដី ហើយពួកយើងក៏បន្តភារកិច្ចទៅមុខទៀត....
                
ព្រហាមព្រាងព្រឹក បើកភ្នែកឡើងខ្ញុំកំពុងដេកនៅកណ្តាលវាល
ស្រែឯងខោអាវក៏បាត់អស់សូម្បីតែខោស្លីបក៏គ្មានដែរ ឱ!ព្រះអើយ រីឯចិញ្ចៀនពេជ្រនោះក៏ក្លាយទៅជាចិញ្ចៀនផ្កាស្មៅសោះ
មិនដឹងថាខ្ញុំចាញ់បោកអ្នកណាឱ្យប្រាកដទេព្រះអើយ....ខ្ញុំពិតជាស្តាយព្រហ្មចារាដែលខំទុកឡើងចង់ផ្អូមឥលូវអស់ហើយ😢😢😢

#វេស្សភូ

«You are not alone»


«អូនមិនមែននៅម្នាក់ឯង...»

កាលពីយប់ថ្ងៃទី31កន្លងទៅខ្ញុំបានជួបរឿងដ៏គួរឱ្យសោកសៅមួយបន្ទាប់ចេញពីកន្លែងធ្វើការ។

ម៉ោងប្រមាណជាង12ទៅហើយនៅតែមិនទាន់ឃើញ
សារ៉ាវុទ្ធទៀត...ខ្ញុំឈរមុខហាងទាំងរលឹមស្រិចៗលាយឡំជាមួយផ្លេករន្ទោល...រអ៊ូៗង៉ូវៗតែឯង...
រីឯពួកអាក្មេងស្ទាវវាឃើញខ្ញុំឈរតែឯងដូច្នេះ ពួកវា
ស្រែកហៅច្បូចមាត់លែបខាយដាក់ខ្ញុំ ក្តៅខ្លាំងពេកក៏ដោះស្បែកជើងគប់អាពាលមួយនោះបែកក្បាលហូរឈាម ទៅដកស្បែកជើងចេញពីលលាដ៏ក្បាលវាហើយខ្ញុំក៏ចុចខលទៅសារ៉ាវុទ្ធមួយដងទៅជាពីរដងក៏នៅតែពុំអាចទាក់ទងគាត់បាន ខ្ញុំខឹងចិត្តពេកក៏ដើរទៅផ្ទះតែម្តង។

នៅតាមបណ្តោយផ្លូវសង្កាត់លេខ៣ស្ងាត់ជ្រាបរកមិនឃើញសូម្បីពូតុតុដែលឡើធ្លាប់ក្រវែលហៅខ្ញុំឌុបឥលូវមិនដឹងម្នាក់ៗប្រកាច់ទៅណាអស់ទេ ខ្ញុំដើរផងរអ៊ូរផង...ស្រាប់តែអស់ពីចិត្តខឹងប្រែជាភ័យខ្លាចមួយ
រំពេចន៍ ព្រោះខ្ញុំមានអារម្មណ៍ថាកំពុងតែមានមនុស្ស
ដើរតាមខ្ញុំឥតឈប់ចាប់តាំងពីផ្លូវបំបែកមកម្លេះ ម្លោះ
ហើយខ្ញុំក៏បន្ថែមល្បឿនដើរធ្វើយ៉ាងណាឱ្យលឿនហួសអស់ពីកម្លាំងកំភួន...ភ័យជាមួយនិងអាចង្រៃនោះហើយ ស្រាប់តែមកឈឺនោមទៀត ខ្ញុំក៏រត់ចូលគុម្ពផ្កាផ្ទះគេ ក្រោកឡើងវិញ គុណម៉ែជួយ!គឺពស់វែកក្របីប៉ុនកំភួនជើងវាចូលសំពត់ ខ្ញុំចាប់កន្ទុយវាបានក៏ក្រវាត់ក្បាលវាចំដុំថ្មក៏ងាប់បាត់ទៅ

ខ្ញុំក៏យកវាញ៉ាត់ចូលកាបូបហើយក៏ដើរទៅមុខទៀត
លើកនេះវាដូចជាមានកាន់នូវអ្វីមិនដឹងនៅក្នុងដៃទៀតផង...ក្នុងចិត្តខ្ញុំមិនដឹងជាគិតថាធ្វើយ៉ាងម៉េចឱ្យត្រូវទេ ព្រោះខ្លួនជាស្រីស្អាតដើរម្នាក់ឯងកណ្តាល
ផ្លូវដ៏សែនស្ងាត់សល់តែសម្លេងខ្យល់បក់វ៉ូៗ ភ្លើងស្តុបលោតភ្លឹបភ្លែត នឹកឃើញក្តោអាគីបាញ់ហ្នឹងមិនដឹងជាវាងាប់នៅឯណាទេមិនឃើញមកយកសោះ។

ខ្ញុំដើររហូតជាង1ម៉ោងកន្លះទើបជិតដល់ផ្លូវចូលភូមិ
ស្រាប់តែម្នាក់នោះចាប់ផ្តើមរត់ប្រដេញខ្ញុំយ៉ាងលឿន
វាបានស្រែកហៅឱ្យខ្ញុំឈប់ ក៏ប៉ុន្តែគ្មានអ្នកណាភ្លើឈប់ឱ្យវាចាប់ខ្ញុំទេ ខ្ញុំដោះស្បែកជើងចោល រត់រហូតដល់ដើមឈើធំមួយខ្ញុំក៏ឈប់សម្រាកមួយសន្ទុះក៏ឃើញវាកំពុងតែឈរនៅក្រោយខ្នងខ្ញុំ
មុខវាបិតជាប់ដោយរបាំង ។ 

ខ្ញុំក៏ដកកាំបិតចេញពីកាបូបយកទៅចាក់វាពីរបីកាំបិតរហូតវាដួលព្រុះទៅនិងដី ។

«ហេតុអ្វីអូនចាក់បងដូច្នេះ? ថ្ងៃនេះគឺជាយប់នៃខួប
Anniversaryរបស់យើងទាំងពីរ»

ខ្ញុំភ្ញាក់ខ្លួនព្រើតដូចគេចាក់ក្រឡេក ទៅទាញរបាំងមុខចេញទើបដឹងថាគាត់គឺជា សារ៉ាវុទ្ធ ។
គាត់ដកទូរស័ព្ទមកឱ្យខ្ញុំមើល...តាមរយះខ្លីបវីដេអូ
ខ្ញុំមើលផងយំផង ព្រោះគាត់បានឡាយនោលើហ្វេសប៊ុកតាំងពីគាត់ទិញចិញ្ចៀនពេជ្រ នឹងដើរតាមខ្ញុំចាប់តាំងពីហាងមកម្លេះ សម្លេងដ៏ពិរោះរបស់គាត់បាននិយាយក្នុងការឡាយដោយសរសើរពុំដាច់ពីខ្ញុំ
ទឹកភ្នែកស្រក់ចុះ ខ្ញុំវារទៅឱបដើមទ្រូងដ៏កក់ក្តៅរបស់គាត់ជាប់

«ហេតុអ្វីបងធ្វើបែបនេះ បងដឹងទេ!បងដឹងទេថាអូនខ្លាច អូនខឹង អូនស្អប់បងណាស់បងឮទេ បងឮទេ?»

«អូនមិនមែននៅម្នាក់ឯងឡើយ គឺបងនៅជាមួយអូនរហូត»

«ហេតុអ្វីបងមិនប្រាប់អូនដូច្នេះ បងពិតជាឆ្គួតណាស់»

« បង...បងគ្រាន់តែចង់Surpriseអូន ឱ្យអូនរំភើប ។  បងសប្បាយចិត្តណាស់ ពេលបងបានជួបមុខអូនជាលើកចុងក្រោយហើយក៏ស្លាប់ដោយសារអូន បងក៏មិនខឹងអូនដែរ អូនឈប់យំរួចជូតទឹកភ្នែកចេញ ប្រយ័ត្នលែងស្អាត»

«បងមិនអាចចោលអូនបានទេ ព្រោះតំណែងជាបុគ្គលិកឆ្នើមដែលបងចង់ឃើញអូនបានវា ឥលូវអូនបានហើយបងសម្លាញ់ បងមើលន៎៎ែក ឃើញទេ អូនធ្វើវាបានហើយ »

«បងស្រឡាញ់អូន...»

«បង!បងលេងសើចនឹងអូនម្លេះ?បងឆាប់ក្រោកភ្លាម
ហឺ...ហឺ...ហឺ»

គាត់ថើបថ្ងាសខ្ញុំរួចក៏ដាច់ខ្យល់ស្លាប់មួយរំពេចន៍...
ខ្ញុំគ្មានអ្វីក្រៅអំពីសេចក្តីសោកស្តាយឡើយ កំហុសគ្រប់យ៉ាងមកពីខ្ញុំទាំងអស់...

ដោយ:វេស្សភូ

Tuesday, May 26, 2020

«ប្រវត្តិបុណ្យសែននំលោកខែ»

[....]ប្តីប្រពន្ធហ្វូយ៉ីនិងឆាងអឺ កាលពីយូរលង់ណាស់មកហើយមានព្រះអាទិត្យ10នៅលើមេឃ កម្តៅពីព្រះអាទិត្យបណ្តាលឱ្យមានគ្រោះរាំងស្ងួត ធ្វើឱ្យទិន្នផលធ្លាក់ចុះ មនុស្សសត្វបានស្លាប់ជាច្រើន ដោយឃើញពីទុក្ខលំបាកទាំងអស់នេះហើយ ហ្វូយ៉ីដែលជាអ្នកបាញ់ធ្នូហោះដ៏ល្បីឈ្មោះម្នាក់   បានឡើងទៅលើកំពូលភ្នំដ៏ខ្ពស់ដើម្បីបាញ់ទម្លាក់ព្រះអាទិត្យទាំង9នោះចេញ   ដោយទុកតែព្រះអាទិត្យ1ប៉ុណ្ណោះ

បន្ទាប់ពីធ្វើបានសម្រេច ហ្វូយ៉ីត្រូវបានក្លាយទៅជាវីរ:បុរសនិងមានមនុស្សជាច្រើនមកសុំធ្វើជាគ្រូ 
ហ្វីយ៉ីក៏ទទួលបានថ្នាំជីវិតអមត:ពីទេពធីតាមួយអង្គក្នុងកាលដែលហ្វូយ៉ីបានជួយជីវិតមនុស្សលោកកន្លងមក
ហើយថ្នាំនេះប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ ។

ទោះយ៉ាងណាហ្វូយ៉ី ទោះបីជាយ៉ាងណាហ្វូយ៉ីមិនចង់បានជីវិតអមត:តែម្នាក់ឯងឡើយ ហើយត្រូវបែកពីប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួនឈ្មោះឆាងអឺនោះទេ
គាត់ក៏សម្រេចចិត្តលាក់ទុកថ្នាំនោះទុកនៅកន្លែងសម្ងាត់មួយ ក្រោយមកមានសិស្សរបស់គាត់ម្នាក់ឈ្មោះហ្វីម៉េងបានដឹងពីថ្នាំជីវិតអមត: ថ្ងៃមួយពេលគ្រូមិននៅ ហ្វីម៉េងក៏បានបង្ខំឆាងអឺ ឱ្យយកថ្នាំនោះមកឱ្យខ្លួន ឆាងអឺដឹងខ្លួនមិនអាចរារាំងហ្វីម៉េងបានក៏លេបថ្នាំជីវិតអមត:នោះខ្លួនឯង ហើយក៏ហោះទៅកាន់ឋានព្រះចន្ទ ហើយនាងក៏មានជីវិតអមត:ក្លាយជាទេពធីតាថែរក្សារនៅឋានព្រះចន្ទ បន្ទាប់ពីដឹងរឿងនេះហ្វូយ៉ីខឹងហ្វីម៉េងយ៉ាងខ្លាំង
ហើយក៏តាមសម្លាប់ហ្វីម៉េង តែហ្វីម៉េងបានរត់គេចខ្លួនបាត់ទៅហើយ

 ក្រោយមកដោយនឹករលឹកប្រពន្ធជាទីស្រលាញ់របស់ខ្លួនជាខ្លាំង នៅឋានព្រះចន្ទ ហ្វូយ៉ីបានដុតគ្រឿងក្រអូប ថ្វាយដង្វាយនំអាហារដែលឆាងអឺចូលចិត្តដើម្បីឧន្ទិសដល់នាង តំណរតរៀងមកនៃពិធីបុណ្យសែនព្រះខែ ក៏បានសុះសាយពាសពេញប្រទេសចិន ហើយប្រជាជនចិនមានជំនឿថា ព្រះនាងឆាងអឺនៅក្នុងឋានព្រះចន្ទ ហេតុនេះហើយទើបមានប្រពៃណីសមាជិកគ្រួសារ ត្រូវមកជួបជុំគ្នាសែននំអាហារផ្លែឈើបួងសួងសុំសេចក្តីសុខពីព្រះនាងឆាងអឺ នឹងហូបនំព្រះខែនៅពេលព្រះចន្ទពេញវង់អំឡុងនាពេលពាក់កណ្តាលនៃរដូវស្លឹកឈើជ្រុះឬក៏អាចហៅបានថា ពិធីបុណ្យសែននំលោកខែនេះឯង។
#វេស្សភូ